ភាគទី៣៦: ខ្លាចអូនចាកចេញពីបង

3.4K 229 3
                                    

      ក្រោយពីហេតុការណ៍អាក្រក់កន្លងផុតទៅហើយ ជុងហ្គុក និង ថេយ៉ុង ក៏បានសម្រេចចិត្តមករស់នៅប្រទេស កូរ៉េខាងត្បូងវិញ ។ កូនចៅជំនិតទាំងបីរបស់ ជុងហ្គុក និង អ៊ំម៉ាក ក៏ត្រឡប់ទៅប្រទេសកូរ៉េដូចគ្នា ចំណែក យ៉ុងហ្គី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ព័ន្ធធនាគាចំនួន៥ឆ្នាំ៦ខែ នៅឯទីក្រុងឡុងប្រទេសអង់គ្លេស ។

     ទីក្រុងសេអ៊ូ ប្រទេសកូរ៉េខាងត្បូង...
     នៅទីនេះ ជុងហ្គុក បានទិញវិឡាមួយខ្នង ល្មមអាចរស់នៅបានមួយគ្រួសារតូច ជុំវិញបរិវេណវីឡានេះរុំព័ទ្ធទៅដោយដើមឈើធំៗជាម្លប់យ៉ាងត្រឈឹងត្រឈៃ មានសួនស្មៅពណ៌បៃតងខៀវស្រងាត់ និងមានអាងទឹកទំហំល្មមមួយផងដែរ ។
     កម្លោះម៉ាហ្វៀរសង្ហារ អង្គុយគងទាក់ខ្លាលើកៅអីនៅរានហាល មើលការសែតព័ត៌មានដែលចុះផ្សាយជាប្រចាំថ្ងៃ ជាមួយនឹងបរិយាកាសដ៏បរិសុទ្ធនាពេលព្រឹកប្រលឹម ថេយ៉ុង កាន់កែវកាហ្វេក្ដៅមួយកែវ បើកទ្វារកញ្ចក់ ដើរសម្ដៅទៅរាងសង្ហារ ដែលអង្គុយបែរមុខទៅទេសភាព ។ ថេយ៉ុង ដាក់កែវកាហ្វេទៅលើតុ ជុងហ្គុក ញញឹមរួចទុកកាសែតមួយឡែកជំនួសដោយកាយតូចច្រឡឹងអង្គុយលើភ្លៅ ដៃមាំឱបចង្កេះមួយក្ដាប់យ៉ាងណែន...
      " ទេសភាពនៅទីនេះស្អាតណាស់ មានខ្យល់បរិសុទ្ធ ពិតជាស្រស់ស្រាយមែនទែន "
      " ស្អាតយ៉ាងណាក៏នៅចាញ់សម្រស់អូនដែរ "
       ជុងហ្គុក ញញឹមច្បិចច្រមុះ ថេយ៉ុង ដោយអារម្មណ៍ក្នក់ក្នាញ់
     " សម្ដីផ្អែមណាស់! "
      " ធ្លាប់ភ្លក្សមែនទេ?ទើបដឹងរស់ជាតិបែបនេះ " ជុងហ្គុក ធ្វើមុខច្រឡឺម
     " មនុស្សឆ្កួត! និយាយតែផ្ដាស " ថេយ៉ុង ញញឹមងាកមុខទៅម្ខាង
      " អៀនហើយមែនទេ?មើលចុះពេលអូនអៀនបែបនេះគួរឱ្យស្រលាញ់ខ្លាំងណាស់ "
      " បានហើយឈប់ញោះអូនទៅ ជុងហ្គុក "
      " ថ្ពាល់អូនឡើងក្រហមហើយ ថេ " កាន់តែហាម ជុងហ្គុក កាន់តែផ្គើន
     " មនុស្សឆ្កួត!! អូនខឹងហើយ "
      " ខឹងពិតមែនហ្អ៎? មើល៍សុំមើលមុខពេល ថេ ខឹងបន្តិច បងមិនដែលឃើញទេ " ជុងហ្គុក ក្ដោបថ្ពាល់ក្រពុំទាំងសងខាង ឱ្យបែរងាកមករកខ្លួន ថេយ៉ុង ធ្វើមុខក្រញូវសម្លក់អ្នកម្ខាងទៀត ។
      " មិនកំប្លែងទេ អូនខឹងបងមែនណា "
       ជុងហ្គុក ផ្ទុះសំណើចហើយក៏ថើបមាត់របស់ ថេយ៉ុង មួយខ្សឺត រួចក៏ថើបថែមមួយខ្សឺតហើយមួយខ្សឺតទៀត រហូតដល់រាងតូចឈប់ងរង៉ក់ខឹងទៅជាសើចវិញ ។
      " ហិៗៗ បានហើយ កុំថើ...អ្ហឹម កុំថើបខ្លាំងពេក មិនធុញទេឬ! " ថេយ៉ុង និយាយបណ្ដើរលើកដៃឃាត់ហាមរាងក្រាស់
      " មិនធុញទេ មានតែចង់ថើបៗៗៗអូនរហូត " ជុងហ្គុក ញីញក់កញ្ចឹងសរខ្ចី ក្លិនក្រអូបប្រហើរ ជាក្លិនដែលត្រូវជាមួយរសនិយមរបស់នាយម៉ាហ្វៀរកម្លោះរូបនេះ គេពិតជាពេញចិត្តនឹងក្លិនកាយរបស់ ថេយ៉ុង ខ្លាំងមែនទែន មិនអាចដកចិត្តរួចនោះទេ ។
       " ជុងហ្គុក អូនសុំសួរបងរឿងមួយបានទេ? "
       " សួរប៉ុន្មានក៏បានដែរ "
       " គឺអូនចង់ដឹងពីប៉ាម៉ាក់របស់បង...បើបងមិនចង់និយាយក៏មិនអីដែរណា៎ " ថេយ៉ុង និយាយដោយអារម្មណ៍ក្រែងចិត្ត ប៉ុន្តែ ជុងហ្គុក បែរជាញញឹមចំពោះអ្វីដែលរាងតូចចង់ដឹងទៅវិញ...
       " បងចាំអូនសួរសំណួរនេះយូរហើយ បងរីករាយនឹងឆ្លើយសំណួរនេះ " ថេយ៉ុង ងាកមកមើលមុខដែលញញឹមតិចៗរបស់ ជុងហ្គុក កែវភ្នែកសម្លឹងទៅទេសភាព
       " ប៉ារបស់បងបានស្លាប់តាំងពី២០ឆ្នាំមុន មូលហេតុព្រោះគាត់ព្យាយាមដកខ្លួនចេញពីជំនួញគ្រឿងញៀន ម្ដាយរបស់បងក៏បញ្ជូនបងទៅនៅជាមួយមិត្តជិតស្និតរបស់លោកប៉ាហើយបងក៏ត្រូវរស់នៅប្រទេសកូរ៉េតាំងពីអាយុ១០ឆ្នាំ ចាប់ពីពេលនោះមកបងមិនបានជួបអ្នកម៉ាកទៀតទេ..." ថេយ៉ុង ស្ដាប់ការរៀបរាប់របស់អ្នកម្ខាងទៀតយ៉ាងយកចិត្តទុកដាក់
        ជុងហ្គុក រស់នៅក្នុងជីវិតជាអ្នកលេង សប្បាយហ៊ឺហាចូលក្រុមអន្ទពាល ចាយវាយលុយដែលម្ដាយរបស់គេផ្ញើរមកឱ្យ ដោយមិនគិតពីតម្លៃរបស់លុយសូម្បីតែបន្តិច ក្រោយមកនៅសុខៗ ម្ដាយរបស់ ជុងហ្គុក ក៏ដាច់ទំនាក់ទំនង គេវិះនឹងខូចមនុស្សម្នាដោយសារតែថ្នាំញៀន គេគិតរបៀបល្ងង់ខ្លៅថា ថ្នាំញៀនជួយកាត់បន្ថយការឈឺចាប់នៅក្នុងចិត្ត ។
      " បងចាំបានថា អ៊ំប្រុសដែលបងនៅជាមួយនោះ វាយបង ពេលនោះបងខឹងនឹងគាត់ណាស់ បងមិនធ្លាប់ខឹងនឹងគាត់បែបនេះទេក្នុងរយៈពេល១០ជាងដែលបងនៅជាមួយគាត់...តែបងក៏បានដឹងការពិត ហេតុអីបានជាម៉ាក់របស់បងបញ្ជូនបងមកនៅប្រទេសកូរ៉េ "
      " ហេតុអី? "
      " ព្រោះគាត់ជាភ្នាក់ងារសម្ងាត់ឱ្យប៉ូលិស បន្តការងាររបស់ប៉ារហូតទាល់តែបានសម្រេច គាត់ប្រុងនឹងជិះយន្ដហោះមកប្រទេសកូរ៉េ សង្ឃឹមថាម្ដាយកូននឹងបានមានសេចក្ដីសុខជាមួយគ្នា ប៉ុន្តែមិនអាចមកបានព្រោះ ពួកនោះសម្លាប់គាត់មុន "
ថេយ៉ុង ដឹងពីការឈឺចាប់តាមរយៈសម្លេងរបស់ ជុងហ្គុក រាងតូចផ្អែកក្បាលនឹងស្មារមាំ ដៃផ្គុំគ្នានឹងដៃរបស់គេ ដើម្បីផ្ដល់កម្លាំងចិត្តនិងជាការលួងលោម ។
" ចាប់ពីថ្ងៃនោះមកបងក៏តាំងចិត្តថា ត្រូវតែសងសឹកឱ្យប៉ាម៉ាក់របស់បង ត្រឡប់ទៅទីក្រុងឡុង ដើម្បីស៊ើបមើលទាល់តែដឹងថា អ្នកណាជាអ្នកសម្លាប់ប៉ាម៉ាក់របស់បង "
" វានោះគឺជា លីជេមីង មែនទេ? "
ជុងហ្គុក ក្រវីក្បាល...
  " មិនមែនទេ ពួកវារួមគំនិតគ្នា បងបង្កប់ខ្លួនចូលទៅក្នុងក្រុមរបស់ពួកវា ហើយក៏បានដឹងថា ក្រុមហ៊ុនរបស់ពួកវាមិនតូចតាចទេ បងតែម្នាក់ឯងមិនអាចចាត់ការបានឡើយ ហេតុនេះអ៊ំរបស់បងក៏ទាក់ទងនឹងប៉ូលិសប្រទេសកូរ៉េ ដើម្បីសហការជាមួយប៉ូលិសនៅទីក្រុងឡុងប្រទេសអង់គ្លេស បងកែប្រវិត្តរូបរបស់បងមកជាម៉ាហ្វៀ រត់គេចខ្លួនមកប្រទេសអង់គ្លេស ទើបបានជាពួកវាទុកចិត្ត ហើយគ្រប់យ៉ាងក៏ដំណើរការទៅតាមផែនការ "
      " បងចិត្តអាក្រក់ណាស់ មិនព្រមប្រាប់អូនសោះ បណ្ដោយឱ្យអូនបារម្ភទៅកើត "
       ជុងហ្គុក សើចនឹងសម្លេងម្ញ៉ែករបស់ ថេយ៉ុង
     " បើបងប្រាប់អូន បងម៉េចនឹងដឹងចិត្តអូនទៅ ថាអូនស្រលាញ់បងស្មោះប៉ុណ្ណា "
      " បងសាកចិត្តអូនឬ? "
      ថេយ៉ុង សួរអ្នកម្ខាងទៀតដោយសម្លេងកាច ជុងហ្គុក ក៏ញញឹមក្រសោបចង្កេះរាងតូចកាន់តែណែនបន្ថែម
     " មិនអ៊ីចឹងទាំងស្រុងទេ គ្រាន់តែចង់ដឹងថា អូននឹងធ្វើចិត្តព្រមទទួលយកម៉ាហ្វៀដូចជាបងបានឬអត់ " ជុងហ្គុក មើលមុខតូចច្រមិច
     " ហើយចុះពេលនេះដឹងហើយឬនៅ? "
      រាងតូចនិយាយដោយអារម្មណ៍ងរតិចតួច ងាកខ្លួនចេញពីច្រមុះរបស់គេ
     " ដឹងហើយថាអូនស្រលាញ់បង ហើយបងក៏ស្រលាញ់អូនដែរ ស្រលាញ់អូនរហូតដល់ខ្លាចអូនចាកចេញពីបង បងមិនអាចទ្រាំរស់នៅដោយគ្មានអូនបានទេ "
       ប្រយោគចុងក្រោយ ជុងហ្គុក និយាយតិចៗ ធ្វើឱ្យអ្នកស្ដាប់ស្លុងអារម្មណ៍ ថេយ៉ុង ស្ទាបមុខរបស់រាងក្រាស់ដោយដៃទាំងពីរថ្នមៗ ។
     " គ្មានថ្ងៃដែលអូនចាកចេញពីបងទេ មិនថាមានរឿងអ្វីកើតឡើង ក៏ពួកយើងនឹងនៅជាមួយគ្នា ម៉ាហៀកំពូលស្នេហ៍ "
      ជុងហ្គុក ញញឹមពព្រាយចូលចិត្តងារដែលរាងតូចហៅខ្លួនណាស់
     " អ៊ីចឹងមានអីជាសំអាងទៅ? " ជុងហ្គុក និយាយស្រទន់
      ថេយ៉ុង ញញឹម គេអះអាងពាក្យដោយរបស់ខ្លួនដោយការថើបមាត់របស់ ជុងហ្គុក ការថើបដែលប្រៀបដូចជាការសន្យាចំពោះគ្នាដោយចិត្តស្រលាញ់...
      ទីងទឹង!
      សម្លេងចុចកណ្ដឹងបន្លឺឡើងកាត់ចង្វាក់ផ្អែមល្ហែម ពួកគេដកមាត់ចេញពីការផ្ដស់ផ្ដង សើចដាក់គ្នា រួចរាងតូចក៏ចុះពីលើភ្លៅ ជុងហ្គុក ហើយដើរចេញពីបន្ទប់ចុះទៅខាងក្រោមដើម្បីបើកទ្វារទទួលភ្ញៀវ ។ ពេលដែលបើកទ្វារមកក៏ឃើញកម្លោះសង្ហារ៣អ្នកឈរនៅនឹងមុខតែម្ដង...
      " សួស្ដីបាទ " ពួកគេឱនក្បាលតំណាលគ្នាបន្តិចជាការគួរសម ហើយ ថេយ៉ុង ក៏ញញឹមឱនគោរពជាការគួរវិញដូចគ្នា មុននឹងអញ្ជើញអ្នកទាំង៣ចូលក្នុងគេហដ្ឋាន
      " ជុងហ្គុក នៅខាងលើ ពួកលោកអង្គុយលេងសិនទៅ ខ្ញុំទៅយកទឹកមកឱ្យណា៎ " ថាហើយ ថេយ៉ុង ក៏ដើរទៅផ្ទះបាយដើម្បីចាក់ទឹកមកជូនភ្ញៀវ ស្របពេលនោះ ជុងហ្គុក ដើរចុះមកល្មម
      " ខ្យល់អីបក់អ្នកទាំង៣មកដល់ទីនេះ "
      ឮសម្លេងនេះ កម្លោះសង្ហារទាំង៣នាក់ក្រោកឈរភ្លាមៗ ជុងហ្គុក អស់សំណើច ដើរចូលទៅអង្គុយរួមសាឡុងជាមួយពួកគេ ។
       " មិនបាច់គួរសមទេ អង្គុយវិញទៅ " ពួកគេក៏អង្គុយស្រុះគ្នា
       " មានការអ្វីឬទើបមកដល់ទីនេះទាំងព្រឹក? "
       " គឺពួកខ្ញុំចង់មកសួរសុខទុកចៅហ្វាយហ្នឹងណា ខានជួបគ្នាជាង២សប្ដាហ៍ មានអារម្មណ៍ចម្លែកៗយ៉ាងម៉េចមិនដឹងទេ " ហាន់យូ និយាយ អ្នកដែលស្ដាប់ក៏ផ្ទុះសំណើចភ្លាមៗ
       " សុខទុករបស់ខ្ញុំធម្មតាទេ ចុះឯងទាំង៣នាក់? "
       " សុខ ប៉ុន្តែមិនសប្បាយទេចៅហ្វាយ " វ៉ុនស៊ូ និយាយ ស្របពេល ថេយ៉ុង លើកទឹកមកជូនពួកគេ រួចក៏មកអង្គុយជិត ជុងហ្គុក
       " ហេតុអីក៏មិនសប្បាយ?ពេលនេះពួកលោកមានសេរីភាពរៀងៗខ្លួនហើយទេតើ នៅខ្វះខាតអ្វីទៀតឬ? " ថេយ៉ុង ធ្វើមុខឆ្ងល់ ព្រោះឆ្លងផុតពីហេតុការណ៍ថ្ងៃនោះ ជុងហ្គុក ក៏បណ្ដោយឱ្យពួកគេមានសេរីភាព ចង់ធ្វើអ្វីដែលពួកគេចង់ធ្វើ មិនបាច់នៅក្រោមបង្គាប់អ្នកណាទៀតទេ ។
      " គឺ...ពួកខ្ញុំគ្មានអ្វីត្រូវធ្វើទេ ពួកខ្ញុំទាំងបី ចង់នៅការពារចៅហ្វាយដូចកាលពីមុន " ហាន់យូ
       " ហេតុអី? ពេលនេះខ្ញុំមិនមែនជាអ្នកលេងទៀតទេ អ្នកទាំងបីក៏មិនមែន ដូច្នេះគ្មានអ្វីដែលខ្ញុំត្រូវទាមទាឱ្យទាំងអស់គ្នានៅជាកូនចៅខ្ញុំទៀតទេ ប៉ុន្តែទាំងអស់គ្នាប្រៀបដូចជាបងប្អូនរបស់ខ្ញុំអ៊ីចឹង យល់ដែរទេ? "
      " បាទ! យល់ហើយចៅហ្វាយ អ៊ូ! មិនមែនទេ គឺ..? "
      " ហៅខ្ញុំថា ជុងហ្គុក ទៅ ព្រោះអាយុរបស់ពួកយើងមិនខុសគ្នាទេ " អ្នកទាំងបីក៏ញញឹមងក់ក្បាល
       ថេយ៉ុង ស្ដាប់ហើយក៏ឆ្ងល់ជ្រួញចិញ្ចើមចូលគ្នា...
      " បើបងមិនមែនជាម៉ាហ្វៀអ្នកលេង អ៊ីចឹងបងជាអី? "
      " តិចទៀតអូននឹងដឹងហើយ " ជុងហ្គុក ញញឹមហើយក៏ថើបថ្ពាល់ក្រពុំមួយខ្សឺតនៅមុខកម្លោះសង្ហារទាំងបី មុខ ថេយ៉ុង ប្រែក្រហមភ្លាមៗ ព្រោះអៀនខ្មាស់នៅពេលឃើញភ្ញៀវទាំងបីសើច ។
      " ជុងហ្គុក មិនមែននៅតែពីរនាក់ទេណា " ថេយ៉ុង ស្ដីឱ្យរាងក្រាស់ តែគេញញឹមផ្គើន ។
      " អ្ហ៎! បងភ្លេចឱ្យឆឹង "
      ហាន់យូ ហ៊ូមីន និង វ៉ុនស៊ូ ក៏នៅបន្តពិភាគ្សារជាមួយ ជុងហ្គុក រហូតដល់ថ្ងៃត្រង់ញ៊ាំអាហារជាមួយគ្នារួចទើបត្រឡប់ទៅវិញ ។

To be continue......

Comments ផងអូខេខ្លួនឯង👀❤️

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now