ភាគទី២២: វានឹងស្រលាញ់ឯងប៉ុណ្ណាបើឯងក្លាយជារបស់ខ្ញុំម្នាក់ទៀត

3.6K 238 3
                                    

" ស្រេចបាច់ហើយឫនៅ? "
ជុងហ្គុក សួរកូនចៅក្រោយពីរថយន្ដរបស់ខ្លួនបើកចេញផុតពីភូមិគ្រឹះដ៏ស្គឹមស្កៃរបស់ថៅកែ យ៉ុន ។
" បាទចៅហ្វាយ "
" ប្រមែប្រមួលភស្តុតាងរួចហើយ ធ្វើតាមផែនការបន្តទៀត "
" បាទទាន! "

     ខណៈពេលដែល ថេយ៉ុង កំពុងអង្គុយអានសៀវភៅកំដរពេលរងចាំ ជុងហ្គុក មកវិញ កូនចៅរបស់ ជុងហ្គុក ដែលយាមនៅមាត់ទ្វារធំ រត់យ៉ាងត្រហេបត្រហបចូលមកហៅខ្លួន ។
     " អ្នកប្រុស ថេយ៉ុង វីវរហើយ! "
      " មានរឿងអី? "
      " ខាងមន្ទីរពេទ្យ ខលមកប្រាប់ថា ចៅហ្វាយជួបគ្រោះថ្នាក់ "
       ចម្លើយដែលទទួលបានធ្វើឱ្យរាងតូចស្លេកមុខ...
     " គេយ៉ាងម៉េចហើយ? " ថេយ៉ុង សួរដោយសម្លេងញ័រ
     " អាការៈធ្ងន់ធ្ងរ ពួកយើងឆាប់ទៅៗ "
     មិនចាំយូរ កូនចៅរបស់ ជុងហ្គុក ក៏បើករថយន្ដចេញទៅរួមទាំង ថេយ៉ុង ផងដែរ ។ រាងតូចអង្គុយរសាប់រសល់នៅក្នុងរថយន្ដ គេអើតមើលមុខរបស់កូនចៅ ជុងហ្គុក រាល់លើកនៅពេលរថយន្ដជាប់ស្តុប ថាដល់មន្ទីរពេទ្យហើយឫនៅ ឫក៏នៅឆ្ងាយទៀតដែរទេ?
     " អ៊ូស! "
     រាងតូចប្រុងខិតមុខសួរអ្នកបើកឡានថាមានរឿងអ្វី ក្រោយពីឮសម្លេងឧទានរបស់គេ ប៉ុន្តែក៏ត្រូវកម្លាំងក្រវីរបស់រថយន្ដ ដែលកាច់ចង្កូតយ៉ាងទាន់ហន់ គ្រវែងខ្លួនតូចទៅជ្រុងម្ខាងទៀតនៅក្នុងរថយន្ដ បន្តិចក្រោយមករថយន្ដក៏ទៅបុកនឹងអ្វីម្យ៉ាងរហូតឈប់ង៉ក់ ។
      " ចង្រៃរយ៍ ពួកឯងបើកឡានរបៀបណាហ្នឹង? "
      អ្នកបើករថយន្ដជេរ រួចក៏បើកទ្វារចុះទៅកាន់រថយន្ដមួយគ្រឿងទៀត ដែលឈប់ពាំងមុខ ប៉ុន្តែគេដើរមិនទាន់ទៅដល់ផង បុរសស្លៀកពាក់ខ្មៅពីរនាក់ក៏នាំគ្នាដើរចុះមកដោយមានកាំភ្លើងតម្រង់មកគេ ថេយ៉ុង សម្លឹងទៅក៏ឃើញអ្នកបើករថយន្ដរបស់ខ្លួនលើកដៃឡើងលើ ។
     ខួរក្បាលបញ្ជារឱ្យគេរត់ ប៉ុន្តែយឺតពេលទៅហើយ ព្រោះបុរសស្លៀកពាក់ខ្មៅម្នាក់បានបើកទ្វាររថយន្ដអូសខ្លួនចេញមក ហើយក៏ខ្ទប់កន្សែងនឹងច្រមុះ រាងតូចព្យាយាមរើបំរះប៉ុន្មានដងហើយក៏នៅស្ងៀម ទិដ្ឋភាពចុងក្រោយដែល ថេយ៉ុង ឃើញ គឺកូនចៅរបស់ ជុងហ្គុក ត្រូវបានវាយឱ្យដេកលើដី នៅពេលគេស្ទុះចូលមកជួយខ្លួន ដែលត្រូវបានបីញាត់ចូលទៅក្នុងរថយន្ដ សម្លេងកាំភ្លើងបន្លឺសូរឡើង តែស្មារតីរាងតូចបែរជារលត់ទៅវិញ ។

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now