ភាគទី៣៧:គេនិងខ្ញុំគ្មានអ្វីនឹងគ្នាទេ

3.1K 196 7
                                    

ទីក្រុងឡុង ប្រទេសអង់គ្លេស...

កន្លងផុតទៅ២ឆ្នាំ ជីមីន ក៏បានសម្រាលកូនរបស់ខ្លួនរួចរាល់ ពេលនេះគេមានអាយុ ១ ខួបកន្លះហើយ រយៈពេល២ឆ្នាំមកនេះ ជីមីន ជាអ្នកមើលថែកូនដោយខ្លួនឯង ហើយ ណាមជុន ដែលជាបងប្រុសក៏ជួយទំនុកបម្រុងប្អូននិងក្មួយដូចគ្នា ខុសតែលោក ផាក ដែលជាឪពុករបស់ពួកគេដូចជាជីតារបស់ចៅ គាត់មិនរវល់នឹងចៅរបស់គាត់ឡើយ ។
ណាមជុន បានដឹងរឿងដែល ជីមីន មានទម្ងន់ កាលពីគេពពោះបាន៥ខែ អ្នកជាបងគឺស្លុតចិត្តណាស់ គេមិននឹកស្មានដល់នោះទេថាប្អូនរបស់ខ្លួនជាប្រុសប៉ុន្តែអាចមានផ្ទៃពោះបាន ។ រយៈពេលជាង១៧ឆ្នាំមុន ធ្លាប់មានគ្រូពេទ្យម្នាក់ដែលជាអ្នកមើលថែទាំសមាជិកគ្រួសារត្រកូល ណាស៊ីស្កូស បាននិយាយថា ជីមីន មានអ៊កម៉ូនពិសេសខុសពីមនុស្សប្រុសដទៃ គេអាចផ្ដល់កំណើតទារកបានដូចជាមនុស្សស្រីទូទៅ ប៉ុន្តែកម្លាំងរបស់ ជីមីន នឹងខ្សោយនៅពេលដែលពពោះ ព្រោះគេមិនមែនជាមនុស្សស្រី ដូច្នេះការពពោះនេះអាចវិជ្ចមានហើយក៏អាចអវិជ្ជមានដែរ ប្រសិនជា ជីមីន ធ្វេសប្រហែសតែបន្តិច កូនក្នុងពោះរបស់គេនឹងត្រូវរលូតដោយងាយ ប៉ុន្តែជាសំណាង ដែលក្មេងក្នុងពោះរបស់ ជីមីន មានសុវត្ថិភាព សុខភាពរបស់គេក៏ល្អទៀត ។
ប៉ុន្តែអ្វីដែលធ្វើឱ្យសមាជិកគ្រួសារភ្ញាក់ផ្អើលបំផុតនោះគឺ អ្នកដែលជាឪពុកកូនក្នុងពោះរបស់ ជីមីន ជា យ៉ុងហ្គី អាននូស៍ស្កា ម៉ាហ្វៀជួញដូរខុសច្បាប់ និងទើបតែត្រូវជាប់ឃុំខ្លួនកាលពី២ឆ្នាំមុន នេះហើយជាមូលហេតុដែលលោក ផាក មិនពេញចិត្ត គាត់បានចូលនិវត្តិ៍សម្រាកការងារជាមេបញ្ជាការ ហើយទៅរស់នៅឯប្រទេសកូរ៉េវិញ ចំណែក ណាមជុន នៅតែបន្តការងារខ្លួនដដែល គ្រាន់តែមមាញឹកជាងមុន មិនសូវបាននៅជួញមើលថែក្មួយឡើយ ។
ក្រាក...
ជីមីន បើកទ្វារផ្ទះហើយ ក៏រុញរទេសដែលដាក់កូនស្រីបណ្ដូលចិត្តចូលទៅក្នុងផ្ទះ ក្នុងបន្ទប់ទទួលភ្ញៀវ ត្រចៀកនិងស្មារគាប់ជាប់ជាមួយទូរសព្ទ័ គេនិយាយបណ្ដើរដាក់ស្បោងទំនិញដែលទិញពីផ្សារទំនើបទៅលើសាឡុង ។ ជីមីន នៅរៀនមិនទាន់ចប់នោះទេ គេព្យាយាមរកការងារធ្វើក្រៅម៉ោងបន្ថែមនៅពេលថ្ងៃនិងពេញម៉ោងនៅចុងសប្ដាហ៍ ហើយក៏ឈប់ធ្វើការយប់នៅក្លឹបរាត្រីនោះដែរ ។
" ប៉ាៗ "
នាងតូចហៅ ជីមីន តិចៗដោយសម្លេងកូនក្មេងនិយាយមិនសូវច្បាស់ កែវភ្នែកធំៗមូលក្រឡង់ពណ៌ខ្មៅក្រឹប តាមសម្លឹងដំណើរដែលដើរទៅមករបស់ ជីមីន ថ្ពាល់របស់នាងប៉ោងៗផ្កាឈូក ស្បែកសរម៉ដ្ឋ សាច់ដ៏ទ្រលុកទ្រលុននរណាៗឃើញក៏ក្រឺតក្នាញ់នាងដែរ បូករួមជាមួយភាពឆ្លាតវៃរបស់នាង កាន់តែបង្កើតបានការស្រលាញ់ចូលចិត្តគ្រប់ទិសទីនៅពេលចេញទៅខាងក្រៅជាមួយនឹង Appa របស់នាង ។
ជីមីន និយាយទូរសព្ទ័ចប់ក៏ញញឹមសប្បាយចិត្ត ព្រោះទទួលបានការងារធ្វើហើយ មុននេះគេនិយាយជាមូួយនឹងថៅកែហាងកាហ្វេប្រ៊េនល្បីឈ្មោះមួយ ជីមីន ដាក់ពាក្យធ្វើការនៅទីនោះ ជិតមួយសប្ដាហ៍ហើយទើបតែទទួលបានលិទ្ធផល រីឯមុខងារដែល ជីមីន ធ្វើគឺជាអ្នកគិតលុយ មិនហត់រត់ចុះឡើងនោះឡើយ ។
" Appa! "
" ហ្វីរ៉ា កូនឃ្លានមែនទេ ចាំបន្តិចណា៎ Appa ទៅឆុងទឹកដោះគោឱ្យកូន " ជីមីន ថើបថ្ពាល់កូនស្រីមួយខ្សឺតរួចក៏ទៅឆុងទឹកដោះគោឱ្យនាង ហ្វីរ៉ា ជាក្មេងល្អស្លូតបូតគួរឱ្យស្រលាញ់ នាងមិនចេះរករឿងផ្ដេសផ្ដាសឡើយលើកលែងពេលនាងឈឺទាប់ធ្វើទុក្ខពិបាកដល់ ជីមីន ដែលត្រូវមើលថែនាងម្នាក់ឯងស្របពេលខ្លួននៅរៀននូវឡើយ ។ ឆុងទឹកដោះគោរួច ជីមីន បីនាងឡើងទៅបន្ទប់ដាក់ក្នុងអង្រឹងបំពេរឱ្យនាងតូចគេងរហូតដល់លង់លក់ ។

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now