ភាគទី១០ : រនុកក្នុង

4.3K 290 1
                                    

" ហ្ហក៎ណេះ! ពួកឯងយកទៅចែកគ្នាទៅ " បុរសវ័យចំណាស់ដែលនរណាៗក៏ហៅថា អ៊ំចន ដាក់លុយទៅលើតុក្នុងចំនួនដ៏ច្រើន ។
" អគុណហើយចៅហ្វាយ ការងារលើកក្រោយមានអង្កាលដែរ? "
បុរសស្លៀកឈុតខ្មៅដើរចូលមកយកលុយដែលជាចំណែករបស់ខ្លួន រួចក៏បោះឱ្យកូនចៅដែលនៅពីក្រោយខ្នងបន្ត ។
" ចាំខ្ញុំប្រាប់តាមក្រោយ ការងារបន្តទៀតវាមិនមែនដូចសាច់ជ្រូកអ៊ីចឹងទេ ពួកឯងប្រយ័ត្នខ្លួនផង កុំមើលស្រាល បំបែកផ្លូវគ្នាទៅសម្រាកចុះ "
" បាទ! " បុរសទាំង៥នាក់មិនទាន់បានឈានជើងចេញពីបន្ទប់ផង ក៏មានបុរសម្នាក់រត់បញ្ច្រាស់មកយ៉ាងស្លន់ស្លោរ ។
" អ៊ំចន វីវរហើយ! "
អ្នកដែលរត់ចូលមកនោះនិយាយទាំងដង្ហក់ រួចក៏ហារមាត់ត្រដខ្យល់
" មានការអី ធ្វើមុខភ័យមើលតែភ្លើងចេះ "
     " ម...មែនហើយ គ្នារបស់យើងប្រាប់ថា ពេលនេះភ្លើងកំពុងតែឆេះនៅឃ្លាំងធំ "
     " ថាម៉េច? " អ៊ំចន ស្រែកច្រឡោតភ្លាមៗ
     " ភ្លើងឆេះនៅឃ្លាំងធំ " គ្រាន់តែនិយាយចប់ភ្លាមប្រុសៗទាំងអស់ក៏នាំគ្នាចេញពីបន្ទប់ភ្លេត ។

     ជុងហ្គុក មើលទៅភ្ញាក់ងារពន្លត់អគ្គីភ័យដែលកំពុងធ្វើតួនាទីរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ អណ្ដាតភ្លើងដែលឆេះរោលចាប់ផ្ដើមរលត់ខ្លះៗហើយ ។
" ជុងហ្គុក យ៉ាងម៉េចហើយ? "
ជុងហ្គុក ងាកទៅប្រភពសម្លេង អ៊ំចនឈរនៅក្បែរខ្លួនរបស់គេ ភ្នែកមើលទៅកាន់អគារធំ ដែលត្រូវបានភ្លើងចេះចាងពាក់កណ្ដាលនោះ ។
    " សំណាងល្អហើយដែលខ្ញុំមកទាន់ ហើយរើរបស់ចេញមុននឹងសម្ថកិច្ចមកដល់ "
     " គ្រាន់បើបន្តិច ម៉េចក៏ភ្លើងឆេះ? "
     " ខ្ញុំគិតថាច្បាស់ជាស្នាដៃនរណាម្នាក់ " សម្ដីរបស់ ជុងហ្គុក ធ្វើឱ្យ អ៊ំចន ងាកទៅមើលមុខគេភ្លាម
    " អ្នកណាថ្លើមធំដល់ថ្នាក់នេះ...កំចាត់ភស្តុតាងហើយឫនៅ? "
     អ៊ំចន ខ្សឹបសួរល្មមអាចស្ដាប់គ្នាឮ នៅពេលឃើញប៉ូលិសស្លៀកពាក់ស៊ីវិលកំពុងដើរសម្ដៅមករកពួកគេ ។
    ជុងហ្គុក ងក់ក្បាលជំនួសចម្លើយ មុននឹងក្រឡេកភ្នែកមើលទៅប៉ូលិស ចំពោះពួកគេ មិនថារឿងអ្វីក៏ដោយ ក៏មិនគួរឱ្យប៉ូលិសចូលមកពាក់ព័ន្ធជាមួយដាច់ខាត ទើបជាការប្រសើរ រឿងនេះក៏ដូចគ្នា ពួកគេត្រូវស៊ើបរកជនដៃដល់ និងចាត់ការដោយវិធីរបស់ពួកគេ ។
     " សួស្ដី លោក ចន និងលោក ជុងហ្គុក " ប៉ូលិសនិយាយមុន
     " សួស្ដីលោកប៉ូលិស "
     " សោកស្ដាយផង ដែលកើតមានហេតុការណ៍បែបនេះ "
     " អគុណហើយ លោកប៉ូលិសអាចសន្និដ្ឋានដែរទេថាមកពីមូលហេតុអ្វី? "
     ប៉ូលិស មុនមុខពួកគេទាំងពីរមុននឹងឆ្លើយ...
    " ពេលនេះខ្ញុំមិនទាន់ដឹងនៅឡើយទេ ពួកយើងត្រូវរកភស្តុតាងជាមុនសិន ទើបអាចប្រាប់ពួកលោកបាន...និយាយអ៊ីចឹង ពួកលោកមានតម្រុយអ្វីអាចឱ្យពួកខ្ញុំដែរទេ? "
    " តម្រុយយ៉ាងម៉េចទៅ?? " ជុងហ្គុក ធ្វើជាសួរ
    " ឧទាហរណ៍ដូចជាពួកលោកមានសត្រូវ អ៊ូ៎! មិនមែនទេ ទំនាស់នឹងអ្នកណាខ្លះ ?
     " រឿងបែបនេះមិនច្បាស់ដែរ ព្រោះក្រុមហ៊ុនរបស់ពួកខ្ញុំធំ មានសាខាច្រើន " ជុងហ្គុក ឆ្លើយ
     " ប៉ុន្តែពួកយើងធ្វើអ្វីៗដោយស្អាតស្អំ ទំនិញនៅក្នុងឃ្លាំងគឺជាទំនិញដែលត្រឹមត្រូវ ជូនកាលអាចបណ្ដាលមកពីឧបទ្ទិវហេតុ ព្រោះនិយាយៗទៅ ឃ្លាំងនេះប្រើការជាច្រើនឆ្នាំមកហើយ "
      អ៊ំចន បញ្ចេញយោបល់
     " បើដូច្នេះពួកលោកត្រូវតែស្នើរឱ្យលោក លីជេមីង ប្រធានក្រុមហ៊ុនរបស់ពួកលោកបង្កើតឃ្លាំងថ្មី ព្រោះមើលតាមសភាពទៅ កែរកុនមកប្រើម្ដងទៀតលែងបានហើយ "
     " ប្រហែលជាអ៊ីចឹងហើយ ប្រសិនបើលោកប៉ូលិសមែនព័ត៌មានអ្វីថ្មី សូមប្រាប់មកខាងពួកខ្ញុំផង "
      ជុងហ្គុក ងាកទៅមើលអគារដែលពេលនេះអណ្ដាតភ្លើងត្រូវបានរលត់អស់ទៅហើយ ។
      " បាទ! ពួកយើងត្រូវរង់ចាំពិនិត្យមើលភស្តុតាងជាមុនសិន ប៉ុន្តែស្អែកនេះខ្ញុំសុំអញ្ជើញអ្នកទាំងពីរទៅប៉ុស្តិ៍ប៉ូលិសផង "
     " បាទ! អគុណណាស់លោកប៉ូលិស "
     " មិនអីទេ វាជាទួនាទីរបស់ពួកខ្ញុំស្រាប់ហើយ អ៊ីចឹងខ្ញុំសុំលាលោកទៅសិនហើយ "
ទាំង ជុងហ្គុក និង អ៊ំចន មើលទៅប៉ូលិសដោយការពិចារណា
" មេប៉ូលិសម្នាក់នេះតាមមើលទៅមិនអន់ទេ ប្រហែលជាប្រភេទពួកខាំមិនលែង ឯងគិតយ៉ាងម៉េចដែរ ជុងហ្គុក ? "
" ខ្ញុំឱ្យកូនចៅតាមមើលសកម្មភាពរបស់គេហើយ "
" ល្អហើយ ព្រោះតាមមើលទៅ យើងទាញគេមកធ្វើជាគ្នាយើងពិបាកបន្តិចហើយ រឿងធំបែបនេះ ខ្ញុំត្រូវរាយការប្រាប់ចៅហ្វាយធំឱ្យដឹងសិន " អ៊ំចន និយាយរួចក៏យកទូរសព្ទ័ចេញមកពីហ៊ោប៉ាវអាវ
" ពេលនេះចៅហ្វាយធំនៅឯណា? " ជុងហ្គុក
" ហុងកុង " អ៊ំចន ឆ្លើយក្នុងចន្លោះពេលរងចាំទូរសព្ទ័ រួចកីដើរចេញទៅឆ្ងាយបន្តិច
" ហើយចុះ យ៉ុងហ្គី បាត់ក្បាលទៅណាហើយ? "
អ៊ំចន ងាកមកសួរ ជុងហ្គុក ក្រោយពីសន្ទនាតាមទូរសព្ទ័រួច
" ខ្ញុំឱ្យវាទៅស្ងប់អារម្មណ៍នៅកន្លែងផ្សេង មុននឹងពេលប៉ូលិសមកម្ល៉េះ "
" ល្អហើយ ខ្ញុំមិនដឹងជាធ្វើយ៉ាងម៉េចនឹងចរឹតរបស់វាទេ ចរឹតក្ដៅរបស់វា កែមិនបានសោះឡើយ យ៉ាងណាៗដាស់តឿនវាបន្តិចផង ក្រែងលោខូចការ "

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now