ភាគទី៣៨: ហេតុអីចាំបាច់ត្រូវកុហក??

2.9K 205 6
                                    

      ទីក្រុងឡុង ប្រទេសអង់គ្លេស...

ចេញពីធ្វើការ ជីមីន ក៏ប្រញាប់ទៅទទួលកូនស្រីចេញពីសាលារៀន ។ ជីមីន បើករថយន្ដមកឈប់នៅមុខក្លោងទ្វារសាលាហើយដើរចូលទៅកាន់ដៃ ហ្វីរ៉ា ដើរសម្ដៅទៅរថយន្ដ នាងតូចលាអ្នកគ្រូ មុននឹងឡើងឡាន បិទទ្វារ រួចពាក់ខ្សែរក្រវ៉ាត់ការពារពេលធ្វើដំណើរ ។
" យ៉ាងម៉េចដែរ ថ្ងៃចូលរៀនដំបូងរបស់កូន? "
ជីមីន មើលផ្លូវបណ្ដើរឆ្លៀតងាកមកសំណេះសំណាលជាមួយកូនស្រី ។
" សប្បាយណាស់ Appa ហ្វី ស្គាល់មិត្តភក្តិថ្មីៗច្រើនណាស់ " ហ្វីរ៉ា និយាយដោយអារម្មណ៍ត្រេកអរ
      " ពិតមែនហ្អេ៎? ចុះការបង្រៀនរបស់អ្នកគ្រូ កូនស្ដាប់យល់ហើយអាចធ្វើបានទេ? "
      " Appa!! កិច្ចការដែលអ្នកគ្រូដាក់ឱ្យសុទ្ធតែងាយៗ ហ្វី អាចធ្វើបានទាំងអស់ណា Appa ជឿរកូនទេ? "
      " ហ្វីរ៉ា ឆ្លាតយ៉ាងនេះរឿងអីដែល Appa មិនជឿរកូននោះ "
      " អ៊ីចឹងមានន័យថា Appa ជឿរ ហ្វី ហើយ "
      ជីមីន ញញឹមងក់ក្បាល...
     " ប៉ុន្តែអ្នកគ្រូពូកែនិយាយណាស់ ប្រាប់នេះប្រាប់នោះដល់ ហ្វី រហូត " ហ្វីរ៉ា ធ្វើមុខក្រញូវបែបធុញទ្រាន់ ជីមីន ក៏ងាកមកមើលមុខនាងតូច
      " អ្នកគ្រូប្រៀនប្រដៅកូននោះអី ហ្វី ត្រូវស្ដាប់តាមការណែនាំរបស់អ្នកគ្រូលោកគ្រូ មិនត្រូវតមាត់ ត្រូវមានទម្លាប់ល្អ មិនត្រូវមានរឿងជាមួយមិត្តភក្តិដទៃទេ កូនស្ដាប់យល់ទេ? "
      " ហ្វី យល់ហើយ Appa "
      រថយន្ដក៏បន្តដំណើរមកដល់គោលដៅ ។ ជីមីន បើកទ្វាររបងផ្ទះរួចបើករថយន្ដចូលទៅក្នុង ហើយក៏ត្រឡប់ដើរមកបិទរបងវិញ ។ ហ្វីរ៉ា ចុះពីលើរថយន្ដរត់ចូលទៅក្នុងផ្ទះ នាងដោះស្បែកជើងទុកដាក់ក្នុងទូរយ៉ាងរៀបរយ មុននឹងឡើងទៅខាងលើបន្ទប់របស់ខ្លួន ដើម្បីផ្លាស់ប្ដូរសម្លៀកបំពាក់ ។
      " ហ្វីរ៉ា ចាំ Appa កក់សក់ឱ្យកូនណា "
       ជីមីន រៀបចំរបស់របរដែលទិញមកពីផ្សារនៅក្នុងផ្ទះបាយបណ្ដើរនិងឆ្លៀតស្រែកពីខាងក្រោមប្រាប់ទៅកូនស្រី...
      " មិនបាច់ទេ Appa ហ្វី អាចធ្វើខ្លួនឯងបាន "
       ហ្វីរ៉ា ឆ្លើយតបស្របពេលកំពុងដោះឯកសណ្ឋានរបស់នាងដើម្បីងូតទឹកផ្លាស់ប្ដូរ ។
      " អ៊ីចឹងទុកដាក់ឯកសណ្ឋានសាលាឱ្យស្រួល Appa យកទៅគក់សម្អាតឱ្យណា "
       " ចាស៎ "
      ហ្វីរ៉ា ឆ្លើយហើយ ជីមីន ក៏លួចញញឹម គេរៀបចំអាហារពេលល្ងាចសម្រាប់សមាជិក៣នាក់រួមទាំង ណាមជុន ។

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now