ភាគទី២៩: ខ្ញុំនឹងសងសឹក

3.4K 204 2
                                    

អិមម៉ា ស្ទើរតែឈរទប់ខ្លួនមិនជាប់ នៅពេលបានឮចេញពីមាត់មនុស្សជំនិតរបស់ឪពុកនាងថា ការពិតអ្នកដែលក្បត់ឪពុករបស់នាងគឺជា ជុងហ្គុក ។
" មិនអាចទៅរួចទេ ជុងហ្គុក ម៉េចនឹងអាចក្បត់បានទៅ"
នាងនៅតែមិនជឿរអ្វីដែលខ្លួនបានស្ដាប់ឮ
" បើខ្ញុំមិនឃើញនឹងភ្នែកថាកូនចៅជំនិតរបស់ ជុងហ្គុក មានបំណងបើកផ្លូវឱ្យប៉ូលិសចូលមកចាប់ទេ ខ្ញុំក៏មិនជឿរដូចគ្នា! "
" ឯងច្បាស់ហើយឬថាជាមនុស្សរបស់ ជុងហ្គុក? "
" ខ្ញុំហ៊ានធានា ជុងហ្គុក មិនបាញ់ប៉ូលិសទេ វាបែរជាបើកផ្លូវឱ្យប៉ូលិសសម្រុកចូលមករកពួកយើង និយាយហើយឈឺចិត្តណាស់ "
អិមម៉ា ឈឺខ្ទក់ៗក្នុងចិត្ត ក្ដីស្រលាញ់ដែលនាងមានចំពោះ ជុងហ្គុក ប្រែទៅជាការគុំគួន ដោយសារតែគេហ៊ានក្បត់ប៉ារបស់នាង ខាតកម្លាំងដែលនាងលះបង់ប្រគល់អ្វីៗគ្រប់យ៉ាងដើម្បីគេ ប៉ុន្តែគេបែរជាតបស្នងមកនាងដោយទង្វើក្បត់ ។
" ខ្ញុំនៅមានរឿងមួយទៀតដែលមិនទាន់បានប្រាប់អ្នកនាង "
អិមម៉ា ជ្រួញចិញ្ចើមនឹងសម្លេងរារែករបស់មនុស្សជំនិត
" នៅមានរឿងអីទៀតដែលខ្ញុំមិនទាន់ដឹង? "
" គឺមុននេះបន្តិច ខ្ញុំបានដឹងដំណឹងថា អឺ...ចៅហ្វាយស្លាប់ហើយ "
" មិនពិតទេ!! " អិមម៉ាស្រែកខ្លាំងៗ មុខស្លេកសឹងតែដួលទាំងឈរ
" មិនពិតទេ ដំណឹងរបស់ឯងប្រហែលជាមិនពិត ប៉ា...ប៉ាខ្ញុំមិនអីទេ! "
អិមម៉ា ស្រែកដើរបកទៅបកមក ប៉ុន្តែនៅពេលមិនឮពាក្យបដិសេធនាងក៏យំភ្លាមៗ ដំណឹងអាក្រក់ដែលនាងបានទទួល កាន់តែច្របាច់ឱ្យកើតជាគុំនុំទ្វេរដង ។
" នេះគឺជារឿងពិត បណ្ដាញរបស់ខ្ញុំដែលនៅក្នុងគុគប្រាប់មកបែបនេះ ជុងហ្គុក វាបញ្ជូនមនុស្សចូលទៅសម្លាប់ចៅហ្វាយដល់ក្នុងគុគ ឃើញច្បាស់ហើយ ថាវាក្បត់ពួកយើង "
នៅសុខៗ អិមម៉ា ក៏ឈប់យំសោក នាងជូតទឹកភ្នែកយឺតៗ កែវភ្នែកពេញទៅដោយគុំនំ ។
" ខ្ញុំនឹងសងសឹកឱ្យសាកសមនឹងការដែលគេក្បត់ ជុងហ្គុក ម៉េចក៏លោកធ្វើបែបនេះដាក់ខ្ញុំទៅកើត ហ៊ឹស! អ៊ីចឹងក៏បាន ខ្ញុំមានឋានសួគ៌ឱ្យលោករស់នៅជាមួយ ប៉ុន្តែលោកមិនជ្រើសរើស អ៊ីចឹងលោកទៅសោយសុខនៅនរកជាមួយអាក្មេងចង្រៃ ថេយ៉ុង រ៉ូឌីហ្គេស នោះទៅចុះ! ខ្ញុំនឹងសងសឹកឱ្យប៉ាដោយផ្ទាល់ដៃ! "

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Wo Geschichten leben. Entdecke jetzt