ភាគទី៤៣: សេចក្ដីសុខ💞

3.3K 237 7
                                    

ថ្ងៃបន្ទាប់ គ្រូពេទ្យក៏បានអនុញ្ញាតឱ្យ ជីមីន មកសម្រាកនៅផ្ទះ ប៉ុន្តែ ជីមីន នៅមិនទាន់មានកម្លាំងស្រលបួល គេមិនអាចទៅធ្វើការបានភ្លាមៗឡើយ ។ ចំណែក ហ្វីរ៉ា នាងទទួចសុំច្បាប់មួយថ្ងៃមិនទៅសាលារៀន ព្រោះនាងចង់នៅមើលថែ Appa របស់ខ្លួន យ៉ុងហ្គី ចេញថ្លៃមន្ទីរពេទ្យ រួចរាល់ ជូនពួកគេត្រឡប់មកផ្ទះវិញ ។
មកដល់ក្នុងផ្ទះ យ៉ុងហ្គី ហាមមិនឱ្យ ជីមីន ធ្វើអីទាំងអស់ ព្រោះទើបក្រោកពីឈឺ គេរៀបចំឱ្យរាងតូចគេងនៅលើគ្រែ ក្រោយពីញ៊ាំថ្នាំរួច ជីមីន ក៏គេងលន់លក់ ហើយរាងក្រាស់ចុះមកផ្ទះបាយ កូនស្រីសំណព្វ ហ្វីរ៉ា ក៏រត់ចុះមកតាម...
" លោកប៉ាធ្វើអីហ្នឹង? "
ហ្វីរ៉ា ងើយមើលមុខឪពុក លើកដៃអេសកញ្ចឹង.ក នាងឆ្ងល់ពេលឃើញ យ៉ុងហ្គី ឈរមើលជុំវិញបរិវេណផ្ទះបាយ មិនដឹងជារកអី ។
" ប៉ាគិតថា ចង់ធ្វើអាហារពេលល្ងាចញ៊ាំជាមួយគ្នា តែប៉ាមិន... "
" មិនចេះធ្វើមែនទេប៉ា? "
យ៉ុងហ្គី ស្ទាក់ស្ទើរបន្តិចមុននឹងងក់ក្បាលជំនួសចម្លើយ ។ ហ្វីរ៉ា ក៏ផ្ទុះសំណើច នាងសើចខ្ទប់មាត់ លឹបភ្នែកទាំងសងខាង យ៉ាងគួរឱ្យស្រលាញ់ ដូច Appa របស់នាងអ៊ីចឹង...
" ហិហិ ហ្វី ធ្លាប់ឃើញ Appa ធ្វើម្ហូបហើយមើលទូរសព្ទ័ លោកប៉ា ធ្វើដូច Appa មីនមីន របស់ ហ្វី ដែរទៅ "
" មែនហើយ! ប៉ាភ្លេចឱ្យឆឹង កូនស្រីរបស់ប៉ាពិតជាឆ្លាតមែន "
យ៉ុងហ្គី ញញឹមលើកពរ ហ្វីរ៉ា...
" អេ៎! ប៉ុន្តែ ក្នុងទូរនៅខ្វះរបស់ខ្លះ យើងទៅផ្សារជាមួយគ្នាទៅហ្ន៎? "
" ចាស៎! " យ៉ុងហ្គី ថើបថ្ពាល់កូនស្រីមួយខ្សឺត រួចក៏បណ្ដើរនាងឡើងរថយន្ដធ្វើដំណើរទៅផ្សារទំនើប...
វាជាពេលវេលាមួយដ៏អស្ចារ្យ និងសប្បាយរីករាយបំផុត សម្រាប់ យ៉ុងហ្គី និងកូនស្រីដែលកើតចេញពីជាឈាមមួយដំណក់របស់ខ្លួន ជាឱកាសពិសេសមួយដែលអ្នកទាំងពីរបានបញ្ចេញក្ដីស្រលាញ់ឱ្យគ្នាទៅវិញទៅមក ក្រោយពីមិនបានជួបមុខជាង៥ឆ្នាំ ។ យ៉ុងហ្គី ឆ្លៀតឱកាសនេះ នាំ ហ្វីរ៉ា ទៅទិញរបស់ដែលនាងចង់បានជាច្រើន គេបំពេញកាតព្វកិច្ចជាឪពុក បំពេញក្ដីសុខឱ្យកូនស្រី ហើយអ្វីដែលខ្លួនទទួលបានមកវិញ គឺស្នាមញញឹមចេញពីចិត្តនិងបេះដូង ដែលបង្កើតបានជាអារម្មណ៍ដ៏រីករាយសម្រាប់ខ្លួន ។ យ៉ុងហ្គី បានឃើញក៏ដូចជាដឹងអំពីសមត្ថភាព នៃភាពវ័យឆ្លាតរបស់ ហ្វីរ៉ា ជាច្រើន រហូតអ្នកមាននាមជាឪពុកនឹកស្មានមិនដល់ ។
" Appa មិនញ៊ាំហិលទេ លោកប៉ា កុំទិញវាអី "
ហ្វីរ៉ា និយាយប្រាប់ទៅ យ៉ុងហ្គី នៅពេលឃើញនាយទាញអាហារប្រអប់រសជាតិហិលខ្លាំងបម្រុងដាក់ចូលក្នុងរទេសរុញទំនិញ ។
" អ៊ីចឹង ទិញមីកំប៉ុងនេះទុកញ៊ាំល្អទេ? " យ៉ុងហ្គី លើកបង្ហាញមីកំប៉ុងមួយយួរធំទៅកូនស្រី ហ្វីរ៉ា ក្រវីក្បាល...
" ពេល Appa ធ្វើការពេលយប់ ហ្វី ឃើញ Appa ញ៊ាំមីរហូត អ្នកគ្រូរបស់ ហ្វី ប្រាប់ថា មិនត្រូវញ៊ាំមីច្រើនពេកទេ វាធ្វើឱ្យយើងក្ដៅខ្លួន ហើយថែមទាំងមុខអាក្រក់ទៀតផង "
ហ្វីរ៉ា បរិយាយមួយៗយ៉ាងក្បោះក្បាយ នាងចង់មានន័យថា ញ៊ាំមីច្រើនអាចនឹងមុខចាស់ជាងវ័យ ប៉ុន្តែមិនដឹងប្រាប់យ៉ាងម៉េច ។ យ៉ុងហ្គី ក៏ផ្ទុះសំណើចត្រង់ឃ្លាចុងក្រោយ នេះ! អ្នកគ្រូម្នាក់នោះពិតជាបាននិយាយពាក្យអស់នេះមែន ឬមួយកូនស្រីខ្លួនជាអ្នកនិយាយបន្ថែម ។
" ល្អៗ អ៊ីចឹង ប៉ាទុកវិញ យើងគួរទិញអីទៀតទៅ កូនជួយរកនឹកប៉ាទៅមើល "
" លោកប៉ា! ហ្វី ចង់ញ៊ាំទឹកដោះគោនិងការ៉េមរសជាវានីឡា អ៊ូ! ទិញឱ្យ Appa ផងប៉ាៗ "
" Appa កូនចូលចិត្តរសជាតិមួយណា? "
ឪពុកកូនទាំងពីរពិភាក្សារគ្នា ខណៈេពលកំពុងឈរមុខទូរការ៉េម...
" Appa ចូលចិត្តរសជាតិ ផ្លែប៉ោម មួយនេះណាលោកប៉ា "
ហ្វីរ៉ា លើកបង្ហាញប្រាប់ យ៉ុងហ្គី នាងធ្លាប់ឃើញ ជីមីន ញ៊ាំរសជាតិនេះ ។ យ៉ុងហ្គី ដកពីដៃកូនស្រីដាក់ក្នុងរទេសរុញរួចអ្នកទាំងពីរក៏ដើរទៅបន្តគិតលុយ ។
បន្ទាប់ពីទិញទំនិញជាច្រើនយ៉ាងសំពីងសំពោង ពួកគេក៏ដើរត្រឡប់ទៅកន្លែងចតរថយន្ដវិញ ប៉ុន្តែមុនទៅដល់កន្លែងនោះ យ៉ុងហ្គី និង កូនស្រី បានដើរឆ្លងកាត់ហាងលក់ឧបករណ៍ភ្លេង នាងតូច ហ្វីរ៉ា ក្រឡេកឃើញ   នាងទាញជាយអាវ យ៉ុងហ្គី ឱ្យឈប់ដំណើរ ។
" ប៉ា! "
" បាទកូនសម្លាញ់ " យ៉ុងហ្គី ងាកមកមើលមុខកូនស្រី
" ចូលទៅក្នុងហាងនេះមួយភ្លេតបានទេ? "
ហ្វីរ៉ា ចង្អុលទៅហាងលក់ឧបករណ៍ភ្លេង ដែលក្នុងនោះ មានសុទ្ធសឹងតែជាសម្ភារៈប្រណិតៗ ដូចជា ព្យាណូ ហ្គីតា និងឧបករណ៍ជាច្រើនយ៉ាងទៀត យ៉ុងហ្គី មើលតាមដៃកូនស្រីចង្អុល ហើយបន្ទន់ជង្គង់ទល់មុខនាង ។
" ចូលទៅធ្វើអី? កូនចង់ទិញអ្វីមែនទេ? "
" អត់ទេ! កាលពីមុន Appa ធ្លាប់នាំ ហ្វីមកទីនេះ ហើយសន្យាជាមួយ ហ្វី ថា ពេល ហ្វី រៀនបានលេខ១ Appa នឹងទិញ ព្យាណូ ឱ្យ ហ្វី "
" ចុះកូនធ្វើបានឬនៅ? "
" ហ្វី រៀនបានលេខ១ ពីរដងហើយ តែ ហ្វី ឃើញ Appa រវល់ ហ្វី មិនហ៊ានសុំ Appa ទេ " នាងនិយាយហើយថែមទាំងធ្វើកាយវិការទៀត ។
" នេះកូនស្រីប៉ា ចេះលេងព្យាណូដែរឬ? "
" នៅសាលារៀន អ្នកគ្រូបង្រៀន ហ្វី ឱ្យចេះលេងវា ហ្វី ស្រលាញ់ព្យាណូណាលោកប៉ា "
" មិនអីទេ " យ៉ុងហ្គី ក្រោកឈរកាន់ដៃកូនស្រីដើរទៅបន្ត គេមិនបានចូលហាងនោះឡើយ " នៅផ្ទះរបស់ប៉ា មានឧបករណ៍ភ្លេងច្រើនណាស់ ប៉ានឹងនាំ ហ្វី និង Appa របស់កូនទៅនៅជាមួយប៉ា នោះកូនប្រាកដជាបានលេងព្យាណូនិងឧបករណ៍ដទៃច្រើនទៀតណា៎ "
និយាយបណ្ដើរកាន់ដៃកូនស្រីបណ្ដើរមកដល់កន្លែងចតរថយន្ដល្មម ។
" ផ្ទះរបស់លោកប៉ា មានព្យាណូដែរមែនទេ? "
" បាទ! មានលើសពីនេះទៅទៀត " យ៉ុងហ្គី បើកគូទឡានដាក់ទំនិញដែលទិញមករួចក៏បិទវិញ នាយញញឹមឱនមកនិយាយជា ហ្វីរ៉ា " បន្តិចទៀតប៉ានឹងនាំកូនទៅផ្ទះដ៏ធំរបស់ប៉ា ហើយពួកយើងរួមទាំង Appa ជីមីន នឹងរស់នៅជាមួយគ្នា "
យ៉ុងហ្គី និយាយ ក្រសែភ្នែករបស់គេទន់ភ្លន់បង្កប់ដោយអារម្មណ៍រំភើបរីករាយនិងមានសេចក្ដី បន្ទាប់ពីការផ្លាស់ប្ដូរជីវិតរស់នៅបែបសាមញ្ញៗ ជាមួយនឹងក្រុមគ្រួសារតូចមួយនេះ ។ យ៉ុងហ្គី បើកទ្វាររថយន្ដម្ខាងដើម្បីឱ្យ ហ្វីរ៉ា ចូល នាងពាក់ខ្សែរក្រវ៉ាត់ដោយខ្លួនឯងយ៉ាងត្រឹមត្រូវ រួចងាកមកញញឹមដាក់លោកប៉ាបណ្ដូលចិត្ត ។
នៅតាមផ្លូវធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ហ្វីរ៉ា សួរនាំ យ៉ុងហ្គី ជាច្រើន នាងនិយាយមិនហត់ ឯអ្នកចាំឆ្លើយក៏មិនហត់នឹងឆ្លើយសំណួររបស់កូនស្រីដែរ ។ ពួកគេទាំងពីអាចបង្កើតភាពស្និតស្នាលរវាងគ្នានិងគ្នាកាន់តែជិតស្និត...

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now