ភាគទី03: រសជាតិដ៏ផ្អែមយ៉ាងជាប់ចិត្ត

6.3K 454 5
                                    

ថេយ៉ុង ត្រូវបានគេច្រានចូលទៅក្នុងបន្ទប់មួយ រួចទ្វារក៏ត្រូវបានបិទ ដោយចាក់សោរពីខាងក្រៅ គេស្ទុះទៅរកទ្វារបន្ទប់ ដៃតូចស្រឡូនព្យាយាមមូលគន្លិះសោរ ទាំងដែលដឹងច្បាស់ហើយថាមិនអាចទៅរួច ។
" លែងខ្ញុំ!!...ពួកលោកគ្មានសិទ្ធមកបិទឃុំឃាំងខ្ញុំបែបនេះទេ...ឆាប់បើកទ្វារវិញភ្លាមទៅ!.. "
រាងតូចស្រែកផងគោះទ្វារផង ទោះបីជាមិនបានផលអី ក៏គ្រាន់បើជាងគេមិនធ្វើអ្វីសោះដែរ ។
ថេយ៉ុង សម្លឹងមើលទៅជុំវិញខ្លួន ឃើញតុធ្វើការធំមួយដាក់នៅកណ្ដាលបន្ទប់ ទូរដាក់ឯកសារពីរទៀតនៅកន្លាត់ជញ្ជាំង និងមានសាឡុងធំមួយដែលអាចគេងជំនួសគ្រែបានដែលស្ថិតនៅជ្រុងម្ខាងទៀត មើលទៅទីនេះជាបន្ទប់ធ្វើការច្រើនជាងបន្ទប់គេង ។
ភាពស្ងប់ស្ងាត់ធ្វើឱ្យការភ័យខ្លាចកាន់តែមាន វាកើតជាទឹកភ្នែកស្រក់ចេញមក ថេយ៉ុង ដាក់ខ្លួនអង្គុយលើឥដ្ឋ ហាក់ដូចជាអស់កម្លាំងខ្លាំងណាស់ គេមិនដែលធ្លាប់គិតថា ខ្លួនឯងនឹងត្រូវមកជួបហេតុការណ៍បែបនេះទេ កាន់តែគិតដល់ទង្វើររបស់ ជុងហ្គុក កាន់តែធ្វើឱ្យគេខ្លាច ។
ប៉ា...តើមានរឿងអ្វីទៅ?...ខ្ញុំខ្លាចខ្លាំងណាស់...ហ្អឹកៗ...មកជួយខ្ញុំផង អ៊ំម៉ាក ខ្ញុំខ្លាច ហ្អឹកៗ
ថេយ៉ុង តួញថ្ងូរក្នុងចិត្ត...

ក្រោយពីយក ថេយ៉ុង ទៅនៅកន្លែងសមគួរហើយ ជុងហ្គុក ក៏ដើរមកបន្ទប់ទទួលភ្ញៀវក្នុងភូមិគ្រឹះ ដែលមានកូនចៅជំនិត 3 នាក់ឈររង់ចាំជាស្រេចនៅទីនោះ ។
" វ៉ុនស៊ូ ឯងទៅយាមនៅមុខបន្ទប់ ក្រៅពីខ្ញុំហាមឱ្យអ្នកណាចូលទៅដាច់ខាត "
" បាទ! "
" ហ៊ូមីន ចាត់ចែងឱ្យមានការយាមកាមឱ្យតឹងរឹងជាងមុនថ្វេរដង ចំណែកឯង ហាន់យូ រកមនុស្សដែលទុកចិត្តបានចាំឃ្លាំមើល អាម៉ាក កុំឱ្យរំលងពីក្រសែរភ្នែក អាខ្លាកញ្ចាស់នេះទុកចិត្តមិនបានទេ "
" បាទទាន! "
" ចៅហ្វាយ! ចុះបើវាមិនព្រមប្រគល់របស់ឱ្យយើងវិញនោះ? " វ៉ុនស៊ូ សួរ...
" វាមិនបារម្ភពីកូនប្រុសរបស់វាទេឫ វ៉ុនស៊ូ? "
ហាន់យូ សួរទៅមិត្តដោយសម្លេងម៉ួម៉ៅគួរសម
" អាបារម្ភប្រាកដជាបារម្ភហើយ តែខ្ញុំមិនគិតថាមនុស្សដូចជា គីម រ៉ូឌីហ្គេស ព្រមប្រគល់របស់ឱ្យយើងងាយៗទេ "
" មែនហើយ! បើវាហ៊ានយករបស់ក្លែងក្លាយមកបន្លំពួកយើងទៅហើយ វាម៉េចនឹងអាចព្រមសងរបស់មកយើងវិញងាយៗនោះ "
សម្លេងរបស់ ហាន់យូ បញ្ជាក់ពីការខឹងសម្បារ នៅពេលនឹកឃើញដល់ថ្ងៃដែរ គីម រ៉ូឌីហ្គេស ប្រើល្បិចបោកប្រាស់ ។
" កុំឱ្យឃើញមុខឱ្យសោះ មិនអ៊ីចឹងទេយើងនឹងលេងឱ្យធ្ងន់ដៃជាមិនខាន "
" មែនហើយចៅហ្វាយ " ហ៊ូមីន និយាយបន្ថែម " ខ្ញុំក៏មិនគិតថាវានឹងព្រមឱ្យយើងវិញងាយៗដែរ "
" ខ្ញុំជឿរជាក់ថា ច្បាស់ជាមានអ្នកនៅពីក្រោយខ្នងរឿងនេះ ចាំបញ្ជេរកញ្ចាស់ គីម នោះមិនខាន ហើយអាម្នាក់នោះអាចនឹងជាមនុស្សដែលមានអំណាចខ្លាំងល្មមនឹងអូសទាញឱ្យ គីម រ៉ូឌីហ្គេស នោះហ៊ានក្បត់ខ្ញុំ ខ្ញុំចង់បានមនុស្សនោះជាជាងរបស់នោះទៅទៀត "
កែវភ្នែករបស់ ជុងហ្គុក បញ្ចេញពន្លឺខណៈពេលមើលចេញទៅក្រៅបង្អួច ដូចទៅនឹងកែវភ្នែករបស់សត្វកំណាចស្វែងរកចំណីអញ្ចឹង ។
" ខ្ញុំនឹងបកស្រោមមុខអាចង្រៃនោះឱ្យខានតែបាន "

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Opowieści tętniące życiem. Odkryj je teraz