ភាគទី២៧:អារម្មណ៍ពុះកញ្ជ្រោលមួយរំពេច

3.4K 223 6
                                    

" ចំជាឡប់មែន! នេះរឿងវាយ៉ាងម៉េចហ្នឹង? "
អិមម៉ា ខ្ញាំកាសែតរួចគប់ទៅដី រូបប៉ារបស់នាងដែលត្រូវបានតាមចាប់ ដាក់ខ្នោះបង្ហាញយ៉ាងច្បាស់ថាមានរឿងអ្វីកើតឡើង ប្រាកដជាមានដង្កូវក្នុងសាច់មិនខានទេ ទើបបានជាដំណឹងធ្លាយទៅដល់ត្រចៀកប៉ូលិសបែបនេះ ។
ជុងហ្គុក...
មិនបង្អង់យូរនាងក៏ខលទៅ ជុងហ្គុក ភ្លាម
" យ៉ាងម៉េចហ្នឹង ជុងហ្គុក ម៉េចក៏ក្លាយទៅជាបែបនេះ? "
« អិមម៉ា រឿងនេះខ្ញុំគួរតែសួរនាងទើបត្រូវ ថានាងទៅមានរឿងនឹងអ្នកណាឬអត់ ព្រោះមានមនុស្សមួយក្រុមចូលទៅប្លន់ទំនិញ មុននឹងប៉ូលិសមកដល់ ពួកនោះជាអ្នកណា »
" ម៉េចក៏មានរឿងបែបនេះកើតឡើង " នាងភ្ញាក់ផ្អើលនឹងពាក់សម្ដីរបស់ ជុងហ្គុក
« ខ្ញុំក៏មិនដឹងដែរ តែខ្ញុំត្រូវចាប់ខ្លួនពួកវាឱ្យបាន នាងក៏ដឹងថា ពួកយើងនៅដល់សព្វថ្ងៃនេះ ក៏ព្រោះតែការទុកចិត្តគ្នាដែរ »
ជុងហ្គុក និយាយដោយសម្លេងមាំធ្វើឱ្យ អិមម៉ា ជឿរជាក់ថា ជុងហ្គុក គ្មានផ្លូវក្បត់ឪពុករបស់នាងឡើយ ។
" ទេ! ប៉ារបស់ខ្ញុំមិនដែលធ្លាប់មានបញ្ហានឹងអ្នកណាទេ "
« ប៉ុន្តែទោះជាយ៉ាងណាក៏ខ្ញុំត្រូវតែស៊ើបឱ្យដឹងថាពួកវាជាអ្នកណា »
សម្លេងកាចរបស់គេ កាន់តែធ្វើឱ្យនាងជឿរ យ៉ាងហោចណាស់ ក៏ពេលនេះនាងនៅមានគេដែលល្មមអាចទុកចិត្តបាន ។
" ពេលនេះពួកយើងធ្វើយ៉ាងម៉េចទៅ? "
« ធ្វើចិត្តឱ្យត្រជាក់សិន អិមម៉ា មើលតាមសភាពការណ៍ រឿងប្រហែលជាមិនពាក់ព័ន្ធដល់នាងទេ »
" ហើយចុះ អាចមានផ្លូវជួយប៉ាខ្ញុំបានទេ? "
« ប្រហែលជាពិបាកហើយ ព្រោះភស្តុតាងចងជាប់ដល់ថ្នាក់នេះទៅហើយ សំណាងល្អណាស់ ដែលភស្តុតាងមិនមកចងខ្លួននាងនិងខ្ញុំទៀត ប៉ុន្តែប្រសិនជាប៉ារបស់នាងទម្លាយមកដល់ខ្ញុំ ខ្ញុំនឹងចូលគុកតាមប៉ារបស់នាងម្នាក់ទៀតដែរហើយ »
" ទេ! ច្បាស់ជាមិនអ៊ីចឹងទេ ខ្ញុំជឿរជាក់ថាប៉ារបស់ខ្ញុំមិនធ្វើឱ្យបែកការដល់លោកទេ "
« ចាំខ្ញុំចាត់ការរឿងនេះដោយខ្លួនឯងចុះ ពេលនេះនាងប្រយ័ត្នខ្លួនផង »
" លោកក៏អ៊ីចឹងដែរ "
អិមម៉ា ដាក់ទួរសព្ទ័ចុះ នាងដើរវិលទៅវិលមកដោយប្រើខួរក្បាលគិត រឿងដែលកើតឡើងឆាប់រហ័ស រហូតនាងតាំងជំហរមិនទាន់ នាងខំរកនឹកមនុស្សដែលគួរឱ្យសង្ស័យ ប៉ុន្តែអ្នកដែលនាងគិតថាគួរឱ្យសង្ស័យនោះ ពួកគេស្ទើរតែគ្មានមូលហេតុអ្វី ឬក៏ក្លាហានក្នុងការក្បត់ប៉ារបស់នាងឡើយ ។
សម្លេងទូរសព្ទ័រោទិ៍ឡើង នាងក្រមុំត្រេកអរនៅពេលដឹងថាអ្នកដែលខលមកគឺជាកូនចៅជំនិតរបស់ប៉ានាងដែលរត់យករួចខ្លួនបាន ។
« អ្នកនាង អិមម៉ា ពួកយើងត្រូវជួបគ្នានៅថ្ងៃស្អែកនេះបន្តិច »
" បាន! នៅឯណា? " អិមម៉ា ងក់ក្បាលលើកនេះនាងបានតម្រុយហើយថាអ្នកណាជាអ្នកក្បត់ ។

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now