ភាគទី ៣៥: ចប់ការងារហើយ

2.8K 198 6
                                    

ផាំង!!
សម្លេងកាំភ្លើងលាន់ឡើង ហាន់យូ ក៏ដួលលត់ជង្គង់ទៅដី គេត្រូវបានបាញ់ចំជើង មួយរំពេចភ្នែកសោះ ក្រុមប្រដាប់ដោយអាវុធក៏ចូលមកដល់ក្នុងបន្ទប់ យ៉ុងហ្គី ក៏ដើរចូលមកតាមក្រោយ ។
" អ៊ូ! មានកម្មវិធី ម៉េចមិនហៅខ្ញុំផង "
" យ៉ុងហ្គី ឯងបាត់ក្បាលទៅណា? " លីជេមីង ក្រោកឈរឡើងញញឹមភ្លាមៗ នៅពេលឃើញមុខ យ៉ុងហ្គី ។
" ខ្ញុំមានកិច្ចការរបស់ខ្ញុំខ្លះដែរ " យ៉ុងហ្គី និយាយអូសសម្លេងរួចដើរចូលទៅជិតអ្នកជាចៅហ្វាយ
     អិមម៉ា ក្រោយពីបាត់ភ័យហើយ ក៏ប្រញាប់មកកៀកដៃ យ៉ុងហ្គី ភ្លាម ។
     " យ៉ុងហ្គី ជួយសងសឹកឱ្យខ្ញុំផង សម្លាប់អាក្មេងនោះពេលនេះទៅ! " អិមម៉ា ចង្អុលមុខ ថេយ៉ុង
      " មែនហើយ កុំរវល់តែសាំញ៊ាំច្រើន សម្លាប់ពួកវាទាំងពីរនោះទៅ " លីជេមីង បញ្ជារម្នាក់ទៀត
      យ៉ុងហ្គី សើច គេបេះដៃ អិមម៉ា ចេញរួចក៏ដើរមកកៀក លីជេមីង ដោយឱនខ្សឹប...
     " ខ្ញុំនឹងសម្លាប់វាមិនខានទេ ក្រោយពីខ្ញុំសម្លាប់ចៅហ្វាយធំរួច " និយាយចប់ យ៉ុងហ្គី ក៏បាញ់ត្រង់ពោះរបស់ លីជេមីង ពីរគ្រាប់ក្នុងចម្ងាយដ៏ជិត ។
     " ឯង...ឯង " លីជេមីង ដួលដង្ហើមចង្រិត បន្តិចក្រោយមកក៏ដាច់ខ្យល់ស្លាប់ ។ ថេយ៉ុង ផ្អែកក្បាលនឹងដើមទ្រូងរបស់ ជុងហ្គុក គេឆ្អើមនឹងក្លិនឈាមដែលឆ្អាបពេញបន្ទប់ ដៃទាំងពីរក្ដោប.កអាវរបស់ ជុងហ្គុក ជាប់ រាងក្រាស់ឱបមាឌតូចយ៉ាងស្អិត គេមើលទៅ យ៉ុងហ្គី ដោយទឹកមុខមិនញញើត ។
     " ឯងធ្វើអ៊ីចឹងធ្វើអី? "
     " ក៏ព្រោះតែអំណាចហ្នឹងហ្ន៎ះ យើងចង់បានអំណាច ឯងភ្លេចហើយថា សង្គមដូចជាពួកយើង មានតែមនុស្សដែលមានអំណាចតែប៉ុណ្ណោះដែលធ្វើធំ និងបានអ្វីៗគ្រប់យ៉ាងតាមតម្រូវការ ហាសៗៗ "
     យ៉ុងហ្គី ដើររំលងសាកសពរបស់ លីជេមីង ទៅរក ជុងហ្គុក
     " ហើយពេលនេះយើងមានរបស់ពីរដែលចង់បាន "
      យ៉ុងហ្គី ចាប់សក់របស់ ថេយ៉ុង ប្រុងនឹងថើបប៉ុន្តែត្រូវ ជុងហ្គុក ដាល់មួយដៃ តែបានត្រឹមតែបិះត្រូវប៉ុណ្ណោះ ព្រោះ យ៉ុងហ្គី គេចទាន់ សម្លេងកម្រើកកាំភ្លើងលាន់សូរឡើង ត្រៀមនឹងបាញ់ដោយគ្រាន់តែ រង់ចាំបញ្ជារពី យ៉ុងហ្គី តែប៉ុណ្ណោះ គេក៏លើកដៃឃាត់កូនចៅ ។
      " ដើមទ្រូងដ៏កក់ក្ដៅរបស់ខ្ញុំរងចាំទទួលឯងជានិច្ចថេយ៉ុង "
     យ៉ុងហ្គី ចង្អុលមកទ្រូងរបស់ខ្លួន
     ថេយ៉ុង ងាកមើលមកគេដោយទឹកមុខស្អប់ខ្ពើម ប៉ុន្តែ យ៉ុងហ្គី បែរជាផ្ទុះសំណើច ។
     " ពេលនេះឯងអាចនឹងស្អប់ខ្ញុំ ប៉ុន្តែបើវាងាប់ ឯងនឹងប្ដូរចិត្តមិនខាន "
     " កុំអី! " ថេយ៉ុង ឈរបាំង ជុងហ្គុក
     " បើលោកធ្វើអីគេខ្ញុំសុខចិត្តស្លាប់ "
     " ថេយ៉ុង ថយចេញទៅ នេះជារឿងរវាងខ្ញុំនិងគេទេ! "
     ជុងហ្គុក និយាយដោយសម្លេងដាច់ណាត់ ភ្នែកមើលទៅ យ៉ុងហ្គី
     " យ៉ុងហ្គី លែងគេទៅឯងចង់ធ្វើអីចំពោះខ្ញុំក៏បានដែរ "
     " ទេ! បើលោកស្លាប់ខ្ញុំសុំស្លាប់ជាមួយលោកដែរ " ពួកគេទាំងពីរមើលមុខគ្នាមិនព្រិចរួចញញឹមផ្ដល់កម្លាំងចិត្តឱ្យគ្នា ។
     យ៉ុងហ្គី មួម៉ៅនឹងសម្លេងប្ដេជ្ញារបស់ ថេយ៉ុង រីឯ អិមម៉ា មើលមកទិដ្ឋាភាពនេះដោយការជ្រេញ ច្រណែន និង គុំគួននាងឱនរើសកាំភ្លើងនៅដី ហើយដើរចូលទៅរក ជុងហ្គុក និង ថេយ៉ុង ។
     " អ៊ីចឹងងាប់ព្រមៗគ្នាតែម្ដងទៅ "
     ប៉ុន្តែ យ៉ុងហ្គី រហ័សគេចាប់ដៃរបស់ អិមម៉ា ហើយកញ្ឆក់កាំភ្លើងចេញពីដៃរបស់នាង និងច្រាននាងដួលទៅលើដី...
     " បើមិនចង់ឈឺខ្លួនទេ កុំធ្វើអ្វីដែលខ្ញុំមិនបានបញ្ជារ "
     " លោកទុកវាធ្វើអី មិនឃើញទេហី ថាវាមិនចាប់អារម្មណ៍នឹងលោកសូម្បីតែបន្តិច " អិមម៉ា ក្រោកឡើងស្រែកទៅវិញដោយទប់មិនជាប់
    " បិទមាត់នាងទៅ! " លើកនេះ យ៉ុងហ្គី មិនត្រឹមតែស្រែកទេ គេថែមទាំងទះកំផ្លៀងនាងទៀតផង អិមម៉ា ក្ដោបថ្ពាល់ដោយការឈឺចាប់ ។
     " កុំឱ្យខ្ញុំត្រូវសម្លាប់នាងម្នាក់ទៀតឱ្យសោះ អិមម៉ា " យ៉ុងហ្គី ចង្អុលមុខ គេងាកមកមើល ជុងហ្គុក និង ថេយ៉ុង វិញដោយអារម្មណ៍ជាច្រើន គេចង់បាន ថេយ៉ុង ខ្លាំងស្មើរនឹងចង់សម្លាប់ ជុងហ្គុក ។

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now