ភាគទី១៣: ខ្ញុំប្រញាប់ទៅរកក្មេងយ៉ាប់នោះធ្វើអីទៅ

4.2K 285 0
                                    

" លែងគេភ្លាម!! "
សម្លេងខ្លាំងៗ មានអំណាចលាន់ឡើង យ៉ុងហ្គី បញ្ឈប់សកម្មភាព រួចក៏ងាកមកតាមប្រភពសម្លេង ថេយ៉ុង ឆ្លៀតឱកាសរើខ្លួនផុតពីដៃរបស់ យ៉ុងហ្គី ប៉ុន្តែដៃរបស់គេនៅតែត្រូវអ្នកម្ខាងទៀតចាប់ជាប់មិនលែង ។
   " សួស្ដី ជុងហ្គុក "
" ខ្ញុំប្រាប់ឱ្យលែងគេ!! " សម្លេងកាចដែលស្រដីឡើងតាមជើងធ្មេញ បញ្ជាក់ឱ្យដឹងថា ភ្នំភ្លើងជិតផ្ទុះហើយ ។
យ៉ុងហ្គី បង្រួមភ្នែកមើលដោយការចម្លែកចិត្ត មិនខុសពី ថេយ៉ុង ដែលមើលទៅមុខរបស់ ជុងហ្គុក តិចដងណាស់ដែលគេបង្ហាញអារម្មណ៍ចេញមកឱ្យឃើញ ។
នៅពេលមានសេរីភាពហើយ ថេយ៉ុង ក៏ដើរទៅរក ជុងហ្គុក តែក៏ត្រូវឈរទ្រឹងមួយកន្លែង ដោយសារឃើញ អិមម៉ា ឈរកៀកដៃនៅជំហៀងខ្លួនរាងក្រាស់ កែវភ្នែកដែល អិមម៉ា បង្ហាញមក ឱ្យឃើញពីភាពជាសត្រូវយ៉ាងច្បាស់ ហេតុនេះ ថេយ៉ុង ក៏សម្រេចចិត្តដើរចូលទៅក្នុងផ្ទះ ។
" បើលោកមានធុរៈជាមួយខ្ញុំ សូមអញ្ជើញ " ជុងហ្គុក និយាយរួចក៏ដើរចូលក្នុងផ្ទះ
" នៅមិនឈប់ចិត្តអន្ទពាលទៀតឫ យ៉ុងហ្គី អាននូស៍ស្កា ? "
អិមម៉ា និយាយខណៈ យ៉ុងហ្គី ឡើងជណ្ដើរ គេឈប់ដើររួចក៏បកក្រោយចុះមកខ្សឹបតិចៗទៅនាង...
" នាងក៏នៅតែតាមតោងប្រុសៗដល់ផ្ទះដូចតែមុនដដែល "
" យ៉ុងហ្គី! "
" យ៉ាងម៉េច?? "
" លោកគ្រាន់បើ ផ្ញើរទុកសិនចុះ ថ្ងៃណាមួយខ្ញុំនឹងធ្វើឱ្យលោកក្លាយទៅជាខ្លាគ្មានចង្កូម "
អិមម៉ា និយាយដោយការគុំគួន នាងធ្លាប់មានសម្ព័ន្ធភាពជ្រាលជ្រៅជាមួយនឹង យ៉ុងហ្គី ពីមុនមក ដោយសារតែនាងត្រូវចិត្តនឹងរូបរាងមុខមាត់របស់គេ ហើយមានបំណងយកគេធ្វើជាឧបករណ៍ ប៉ុន្តែ យ៉ុងហ្គី គឺជា យ៉ុងហ្គី គេមិនព្រមឱ្យនាងដឹកច្រមុះដូចជាប្រុសដទៃទៀតឡើយ គេធ្វើអ្វីលុះត្រាតែមានផលប្រយោជន៍ទើបធ្វើ ។ ក្រោយមកដោយសារតែឃើញរូបរាងរបស់ ជុងហ្គុក ក៏មិនអន់ជាង ទើបធ្វើឱ្យនាងមកលង់ស្នេហ៍គេវិញ នាងលះបង់ទាំងកាយទាំងចិត្ត ដើម្បីបានគេមកគ្រប់គ្រងតែម្នាក់ឯង ហេតុនេះហើយស្រីផ្សេងកុំសង្ឃឹមចង់ដណ្ដើមគេពីនាងឱ្យសោះ ។
នាងខាំមាត់មើលទៅជាន់ទីពីរ ជើងដែលរៀបនឹងឈានឡើងត្រូវ វ៉ុនស៊ូ ចូលមកពាំងមុន...
" សុំទោសផង មិនអាចឡើងទៅបានទេបាទ! " វ៉ុនស៊ូ
" ខ្ញុំឡើងទៅនិយាយជាមួយ ថេយ៉ុង បន្តិច " និយាយចប់នាងក៏ប្រុងនឹងបោះជំហានឡើងបន្ត ប៉ុន្តែ វ៉ុនស៊ូ នៅតែមិនព្រមចៀសផ្លូវ ។
" បើគ្មានបញ្ជាពីចៅហ្វាយទេ អ្នកណាក៏មិនអាចឡើងទៅបានដែរ "
" នែ៎! ខ្ញុំជាអ្នកណាឯងមិនដឹងទេឫ? ឆាប់ចៀសផ្លូវ! " អិមម៉ា ស្រែកដាក់ វ៉ុនស៊ូ ដោយការខឹងប៉ុន្តែ វ៉ុនស៊ូ នៅតែឈរដូចរូបចម្លាក់ដដែល ។
" ឯង! ហ៊ឹស! ផ្ញើរទុកសិនចុះ "

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now