ភាគទី០៥:កាត់ចិត្ត

5.2K 383 3
                                    

     " លោក ជុងហ្គុក "
     សម្លេងផ្អែមរលួយស្រដីឡើងក្រោយពីដង្ហើមវិលមកមានលក្ខណៈធម្មតាវិញ នាងដេកអាក្រាតកាយ ងាកមុខមករក រាងក្រាស់ដែលដេកផ្ងារ យកដៃគងថ្ងាស់ ចិញ្ចើមរបស់គេជ្រួញចូលគ្នា ភ្នែកសម្លឹងមើលទៅពិដាន អ្នកកម្លោះសង្ហារពេលនេះមានអារម្មណ៍មួម៉ៅរកប្រាប់មិនត្រូវ អារម្មណ៍របស់គេត្រូវបានដាស់ឱ្យភ្ញាក់ដោយចំណាប់ខ្មាំងម្នាក់នោះ រហូតគេត្រូវចេញមករកកន្លែងកំចាយ ប៉ុន្តែអារម្មណ៍នេះនៅតែកើតឡើងមិនបាត់ វានៅតែវិលវល់រំខានចិត្តគេគ្រប់ពេលវេលា ។
     សូម្បីខណៈេពលដែលគេកំពុងតែបន្ធូរអារម្មណ៍ដែលពុះកញ្ជ្រោលនេះ ជាមួយមនុស្សស្រីខាងក្រៅឯណេះ ក៏ស្រាប់តែនឹកឃើញមុខក្មេងប្រុសម្នាក់នោះ ដែលផុសឡើងបង្ហាញយ៉ាងច្បាស់ក្នុងខួរក្បាល ជំនួសមុខនារីដែលគេសង្កត់ពីលើ គ្រាន់តែស្រមៃឃើញមុខ ថេយ៉ុង ភ្លាមរាងកាយមាំក៏ស្ទុះចេញមកបញ្ឈប់សកម្មភាពដែលកំពុងក្ដៅកគុកភ្លាមៗតែម្ដង ។
     " លោក ជុងហ្គុក "
     សម្លេងហៅដដែលៗ ឱ្យរាងក្រាស់ដាច់ចិត្តងាកទៅមើលមុខម្ចាស់សម្លេងតែម្ដង...
     " ខ្ញុំហៅយូរហើយ លោកកំពុងគិតពីអ្វីហ្នឹង? ប្រាប់ខ្ញុំបានដែរទេ? "
     នារីដែលមានឈ្មោះ វីកគី ងើបមុខឡើងសម្លឹងមើលទៅកែវភ្នែករបស់អ្នកកម្លោះម៉ាហ្វៀរសង្ហារ ហាក់ដូចជាស្វែងរកអ្វីម្យ៉ាង ប៉ុន្តែនាងជួបតែភាពទទេរស្អាតដូចមុនៗ បណ្ដាលឱ្យនាងកើតចិត្តខកបំណងមិនអន់ទេ ។នាងទៅសង្ឃឹមអ្វីពីគេ នាងដឹងច្បាស់ហើយថា កាលដែល ជុងហ្គុក មករកនាង គ្រាន់ដើម្បីតបស្នងនឹងអារម្មណ៍របស់មនុស្សប្រុសតែប៉ុណ្ណោះ ហើយគេក៏មិនមែនមានតែនាងម្នាក់ដែរ កាលដែល ជុងហ្គុក វិលមករកនាងវិញម្ដងទៀត រាប់ទុកថាគ្រាន់បើជាងស្រីៗផ្សេងទៀតទៅហើយ ។
     ជុងហ្គុក ញញឹម គេម៉េចនឹងអាចប្រាប់នាងបានទៅថា ស្របពេលដែលកំពុងមានអីៗជាមួយនាង តែបែរជាខួរក្បាលមើលឃើញតែមុខរបស់ក្មេងប្រុសមិនដឹងខ្យល់អីម្នាក់នោះទៅវិញ គេមិនចិត្តខ្មៅដល់ម្លឹងឡើយ ។
     " គ្មានអីនោះទេ "
     គេបិទភ្នែកបន្តិច ហើយប្រុងនឹងក្រោកឡើងប៉ុន្តែ វីកគី ស្រាប់តែក្រឡាប់ខ្លួនរបស់នាងឡើងមកសង្កត់លើរាងក្រាស់ ដើមទ្រូងដ៏ទ្រលុកទ្រលន់របស់នាងសង្កត់ពីលើដើមទ្រូងមាំដែលពេញទៅដោយសាច់ដុំហាប់ណែន ។
     " គិតទៅវិញហើយឫ? ក្រែងនិយាយថាយប់នេះលោកនឹងនៅជាមួយខ្ញុំនោះអី "
     មិនត្រឹមតែពាក្យសម្ដីដ៏ផ្អែមរលួយនោះទេ ដៃរបស់នាងថែមទាំងស្ទាបអង្អែលដើមទ្រូងរបស់រាងក្រាស់ ហើយអូសដេញចុះទៅដល់ក្បាលពោះដែលគ្មានខ្លាញ់របស់គេទៀតផង ។
     " សុំទោសផង ចៃដន្យទើបតែនឹកឃើញថា ត្រូវទៅចាត់ចែងការងារមួយចំនួន "
     រឿងមួយចំនួនដែល ជុងហ្គុក ត្រូវធ្វើនោះ គឺចង់ទៅឃើញមុខមនុស្សដែលគេរសាប់រសល់ លែងមានម្ចាស់ការលើខ្លួនឯង ចង់ដឹងថាពេលនេះក្មេងម្នាក់នោះកំពុងធ្វើអ្វី គ្រាន់តែគិតសោះក៏អាចធ្វើឱ្យចិត្តរបស់គេហោះចេញពីខ្លួនទៅបាត់មុនទៅហើយ ។
     " ចាំធ្វើនៅថ្ងៃក្រោយទៀតមិនបានទេឫ? "
     វីកគី នៅតែទទួច ដៃដែលស្ទាបអង្អែលយ៉ាងស្ទាត់ជំនាញក្ដោបត្រង់ចំណុចសំខាន់របស់កម្លោះម៉ាហ្វៀរ ខណៈពេលនោះដែរ ជុងហ្គុក ក៏ស្រាប់តែចាប់ដៃនាងយ៉ាងណែន ធ្វើឱ្យ វីកគី ត្រូវលែងដៃទាំងមិនអស់ចិត្ត នាងមិនហ៊ានជំទាស់ចិត្តរបស់គេទេ ។
     " បានហើយ វីកគី "
     ជុងហ្គុក និយាយដោយទឹកមុខបែបមួម៉ៅ...
     វីកគី សម្លឹងមើលខ្នងរបស់រាងក្រាស់ដោយក្ដីស្រណោះអាល័យ ជុងហ្គុក មានរាងកាយខ្ពស់មាំ ដែលពោពេញទៅដោយសាច់ដុំសមជាមនុស្សប្រុស ក្រៅពីមានមុខមាត់ស្រស់សង្ហារហើយ ក្លិនខ្លួនរបស់គេថែមទាំងអាច ទាក់ទាញភេទផ្ទុយគ្នាបានយ៉ាងអស្ចារ្យទៀតផង ។
     " មិនប្ដូរចិត្តទេឫ? "
     នារីរូបស្រស់ហើបបបូរមាត់ដែលស្រោបដោយក្រែមពណ៌ក្រហមដូចឈាម សួរទៅរាងក្រាស់នៅពេលឃើញគេដើរចេញមកពីបន្ទប់ទឹក ប៉ុន្តែក្ដីសង្ឃឹមរបស់នាងប្រែក្លាយទៅជាផេះទៅហើយ ។
     " មិនប្ដូរចិត្តទេ "
     ជុងហ្គុក និយាយព្រមទាំងដាក់លុយនៅលើតុសម្អាងដូចសព្វមួយដង ដែលគេតែងតែប្រើសេវាកម្មរបស់នាង ។ ជូនការនាងពេញចិត្តបម្រើ ជុងហ្គុក ដោយចិត្ត មិនមែនចង់បានលុយពីគេនោះទេប៉ុន្តែគេមិនព្រម ថែមទាំងនិយាយទៀតថា បើនាងមិនព្រមទទួលលុយរបស់ខ្លួនទេ នោះគេនឹងមិនត្រឡប់មករកនាងវិញជាដាច់ខាត ហេតុនេះនាងចាំបាច់ត្រូវតែទទួលទោះបីនាងមិនចង់ក៏គ្មានសិទ្ធប្រកែកដែរ ។
     " កុំភ្លេចថាខ្ញុំនៅរងចាំលោកជានិច្ច "
     វីកគី ព្យាយាមទាញ.ករបស់នាយកម្លោះម៉ាហ្វៀរចុះដើម្បីបឺតមាត់របស់គេ ប៉ុន្តែរាងសង្ហារបែរជាឈរត្រង់ខ្លួនពេញកម្ពស់ ហើយថែមទាំងបេះដៃនាងចេញយ៉ាងសុភាព ទៀតផង មិននៅយូរ ជុងហ្គុក ក៏ញញឹមដាក់នាងបន្តិចមុននឹងដើរចាកចេញទៅ ។
     " ចិត្តរឹងដល់ហើយលោក ជុងហ្គុក ហ្វានស្ទើររ៉េស៍ ខ្ញុំពិតជាចង់ដឹងណាស់ថា តើអ្នកណាគេជាអ្នកបំផ្លាញជញ្ជាំងមួយនេះបាន "

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now