ភាគទី១៤: ចៅហ្វាយ Fall in love មែនហើយ!

4.3K 307 0
                                    

ជុងហ្គុក ដោះអាវខាងក្រៅចេញ ប្រឡះលេវដៃអាវ រួចទាញដៃអាវឡើងផុតកែងដៃទាំងពីរ ។
" អាជីហ៊ុន វាចូលទៅក្នុងបនល្បែង ឫក៏លោក យ៉ុងហ្គី សង្ស័យថាជាស្នាដៃរបស់ពួកអ្នកលេងហុងកុងដូចជាពួកយើងដែរ " ហាន់យូ រាយការណ៍ ជុងហ្គុក ក៏ងក់ក្បាល
" តែវាដូចជាមិនសមសោះ តាមកិច្ចសន្យា ពួកយើងនឹងមិនបំពានចូលក្នុងទឹកដីរបស់អ្នកណាទេ ហេតុអីក៏អា ជីហ៊ុន ហ៊ានចូលទៅទាំងប្រថុយបែបនេះ ទោះបីជាទៅរកព័ត៌មាន តែក៏ដូចជាបើកចំហរពេកហើយ គួរឱ្យឆ្ងល់ "
" ប៉ុន្តែបើវាមិនស្មោះត្រង់ ក៏ដូចជាបើកចំហរជ្រុលពេកដែរ " ហ៊ូមីន និយាយមូលហេតុមួយទៀត...
" រឿងនេះវាមានពីរយ៉ាង ហាន់យូ ឯងចាំឃ្លាំមើល ថាតើវាទៅជួបអ្នកណា ហើយស្រាវជ្រាវដេញបន្តទៀត "
" បាទ! "
" ហ៊ូមីន រឿងថៅកែ ស៊ុង ដល់ណាហើយ? "
" នៅទេចៅហ្វាយ ប៉ុន្តែខ្ញុំជឿរជាក់ថា អ្នកដែលមកទាក់ទងលក់ពេជ្រ ប្រហែលជា គីម រ៉ូឌីហ្គេស "
" ហេតុអីក៏ឯងជឿរជាក់ដល់ម្លឹង? គីម រ៉ូឌីហ្គេស គួរតែក្រសោបពេជ្រ រត់គេចទៅបរទេសច្រើនជាង " ហាន់យូ សួរដោយការឆ្ងល់
" មែនហើយ បើវាមិនត្រូវការលុយ ការងារដែលទាក់ទងនឹងពេជ្រដែលច្រើនដល់ថ្នាក់នេះ ទាល់តែពួកសង្គមងងឹតប្រចាំប្រទេសទើបហ៊ានធ្វើ តែដូចជា គីម រ៉ូឌីហ្គេស គ្រាន់តែជាអ្នកញៀននឹងល្បែង ប្រហែលជាមិនហ៊ានប្រថុយស្លាប់ជួយដូរនឹងពួកនោះទេ មានតែថៅកែ ស៊ុង ប៉ុណ្ណោះដែលអាចទទួលទិញរបស់បាន " ហ៊ូមីន ស្រាយចម្ងល់ឱ្យ ហាន់យូ
" ពិតជាដូចឯងនិយាយមែន សមហេតុសមផល ប៉ុន្តែវាមិនខ្លាចថៅកែ ស៊ុង ក្បត់មកប្រាប់ពួកយើងទេឫ? " ហាន់យូ នៅតែមានចម្ងល់ដដែល
" អ្នកណាៗក៏ដឹងថាថៅកែ ស៊ុង ការពារខ្លួនឯងបាន មិនអាចអាស្រ័យឥទ្ធិពលរបស់អ្នកណា ហើយគេក៏ឆ្លាត មិនធ្វើជាសត្រូវនឹងអ្នកណាចំៗដែរ ផលប្រយោជន៍ដែលគេទទួលបានវាច្រើនសមល្មមក្នុងការប្រថុយស្លាប់ទៅហើយ ហេតុនេះមិនបាច់ឆ្ងល់ទេថា គីម រ៉ូឌីហ្គេស ប្រើកន្លែងណាដើម្បីអាចបញ្ចេញរបស់ទាំងនេះ " លើកនេះ ជុងហ្គុក ជាអ្នកអធិប្បាយ
" យល់ហើយទាន! "
" យើងត្រូវរងចាំឱ្យ គីម រ៉ូឌីហ្គេស ទាក់ទងនឹងថៅកែស៊ុង កុំឱ្យពួកគេទាំងពីរដឹងខ្លួនមុនឱ្យសោះ "
" បាទ! "

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now