ភាគទី៣៩: ខ្ញុំមិនបង្ខំលោកទេ

2.9K 205 15
                                    

     ត្រឡប់មកដល់ផ្ទះ ជុងហ្គុក ក៏ឡើងទៅបន្ទប់ ឃើញ ថេយ៉ុង កំពុងគេងលន់លង់ រាងក្រាស់ក្រឡេកមើលនាឡិកាព្យួរជញ្ជាំង រួចដោះអាវក្រហ្សេរទុកដាក់រៀបរយ មុននឹងទៅងូតទឹកសម្អាតខ្លួនប្រាណ ។
     ២០នាទីក្រោយ ជុងហ្គុក ងូតទឹករួចរាល់ គេឡើងទៅគេងលើគ្រែជាមួយ ថេយ៉ុង ដែលកំពុងគេងបែរខ្នង ។ ជុងហ្គុក បម្រុងនឹងឱបរាងតូច ប៉ុន្តែជូនពេលនោះទូរសព្ទ័ក៏រោទិ៍ឡើង ។ រាងក្រាស់ក្រោកទទួលទូរសព្ទ័ ឈរនិយាយជាមួយអ្នកម្ខាងទៀតនៅរានហាលបន្ទប់ គេនិយាយបណ្ដើរសើចបណ្ដើរដូចជាមានសេចក្ដីសុខណាស់ ធ្វើឱ្យអ្នកដែលកំពុងគេងលើគ្រែមើលទៅនាយដោយអារម្មណ៍ឈឺចាប់មួយរំពេច ។ ថេយ៉ុង ជូតទឹកភ្នែកហើយក៏បែរខ្នងសម្ងំគេងធ្វើដូចគ្មានអ្វីកើតឡើង ។
" អូខេ! ប៉ុណ្នឹងសិនចុះ រាត្រីសួស្ដី "
ជុងហ្គុក ញញឹមញញេមដាក់ទូរសព្ទ័ចុះរួចឡើងគេងឱបចង្កេះ ថេយ៉ុង ធម្មតា ។
ព្រឹកថ្ងៃបន្ទាប់ ថេយ៉ុង ភ្ញាក់ពីដំណេកមុន ជុងហ្គុក ទឹកមុខរបស់គេមិនសូវជាស្រស់បស់ឡើយ ហាក់បីដូចជាកើតទុក្ខរឿងអ្វីម្យ៉ាង ថេយ៉ុង រៀបចំអាហារពេលព្រឹកហើយអង្គុយញ៊ាំតែម្នាក់ឯង ព្រោះ ជុងហ្គុក នៅមិនទាន់ក្រោក ជាទូទៅកាលណាបើរាងក្រាស់ភ្ញាក់ពីដំណេកយឺតយ៉ាវ ថេយ៉ុង តែងតែឡើងទៅដាស់គេឱ្យភ្ញាក់ជានិច្ច ប៉ុន្តែថ្ងៃនេះរាងតូចមិនមាត់មិននិយាយអ្វីសោះ ។ ខណៈពេលកំពុងញ៊ាំអាហារពេលព្រឹក ជុងហ្គុក ក៏ចុះមកល្មម ក្រឡេកឃើញ ជុងហ្គុក ភ្លាម ថេយ៉ុង ក្រោកពីកៅអីទៅចាក់ទឹកផឹកធ្វើប្រងើយ ។ នាយកម្លោះចូលមកក្នុងផ្ទះបាយ លើកដៃមាំក្រសោបចង្កេះមួយក្ដាប់ពីក្រោយ ពួកគេទាំងពីរស្ថិតនៅឈុតគេងយប់ដដែល...
" ថេ! ព្រឹកនេះបានអីញ៊ាំ? "
" ដូចរាល់ដង " និយាយហើយ ថេយ៉ុង ក៏ផឹកទឹកបន្ត
" គ្មានអ្វីប្លែកទេឬ? "
ជុងហ្គុក សួររាងតូចក្នុងគោលបំណងលេងសើច ប៉ុន្តែផ្ទុយពីអ្នកម្ខាងទៀត ដែលគិតថា ជុងហ្គុក ចាប់ផ្ដើមធុញទ្រាន់ ។
" គ្មានទេ! បើបងធុញ ក៏អាចទៅញ៊ាំអាហារនៅខាងក្រៅបាន "
ថេយ៉ុង បែរមុខមកនិយាយ ទឹកមុខសោះកក្រោះរបស់គេធ្វើឱ្យ ជុងហ្គុក មានអារម្មណ៍ថារាងតូចដូចជាប្លែកៗខុសពីសព្វមួយដង ។ ថេយ៉ុង ឡើងទៅបន្ទប់វិញដើម្បីផ្លាស់សម្លៀកបំពាក់ទៅធ្វើការ ជុងហ្គុក មិនគិតច្រើនគេអង្គុយញ៊ាំអាហារពេលព្រឹកធម្មតា ប៉ុន្តែក៏នៅតែមានចិត្តព្រួយបារម្ភពីមាឌតូចដដែល ។
មួយស្របក់ ថេយ៉ុង ចុះមកវិញជាមួយឈុតទៅធ្វើការរបស់ខ្លួន គេទាញស្បែកជើងមកពាក់ បម្រុងនឹងបើកទ្វារចេញទៅ ប៉ុន្តែ ជុងហ្គុកប្រញាប់ឃាត់...
" ថេ! អូនប្រុងទៅដោយបែបណា? បងមិនទាន់រៀបចំខ្លួនរួចទេ "
" អូនអាចជិះតាក់ស៊ីបាន "
មាឌតូចនិយាយដោយសម្លេងខ្សោយៗ ទឹកមុខស្រពោន ប៉ុន្តែភ្នែកមិនបានមើលមក ជុងហ្គុក ឡើយ ចេញមកផុតរបងផ្ទះ ថេយ៉ុង ក៏ហៅតាក់ស៊ីជិះទៅក្រុមហ៊ុនមុនរាងក្រាស់ ។ ជុងហ្គុក កាន់តែឆ្ងល់ឡើងៗ គេត្រឡប់ទៅរៀបចំខ្លួនដើម្បីប្រញាប់ទៅធ្វើការ ហើយឆ្លៀតពេលខលទៅ ហ៊ូមីន...
" ហាឡូ! ហ៊ូមីន ខ្ញុំមានរឿងចង់ពឹងឯង "
« មានរឿងអីមែនទេ? » ហ៊ូមីន
" ខ្ញុំចង់ឱ្យឯងជួយរកមនុស្ស៤-៥នាក់ឱ្យខ្ញុំ "
« រកធ្វើអី? » ហ៊ូមីនចងចិញ្ចើម
" រកមកធ្វើការងារផ្ទះ ឯងយល់ទេ? "
« អ្ហ៎រ! យល់ហើយ មិនអីទេ ចាំខ្ញុំរកទៅឱ្យ »
" អគុណទុកជាមុន "
« មិនបាច់គួរសមទេ »
ជុងហ្គុក ដាក់ទូរសព្ទ័ចុះរួចងាកមករៀបចំខ្លួនប្រញាប់ទៅក្រុមហ៊ុន ។ មនុស្ស ៤-៥ នាក់ដែល ជុងហ្គុក ចង់រកមកនេះ គឺគេមានគោលបំណងឱ្យពួកគេមកមើលថែផ្ទះជំនួស ថេយ៉ុង និងត្រូវការអ្នកបើករយន្ដឱ្យរាងតូច មិនចង់ឱ្យគេជិះតាក់ស៊ី មួយវិញទៀត គេគិតថា ថេយ៉ុង អាចនឹងហត់ជាមួយការងារផ្ទះទើបថ្ងៃនេះគេមិនសប្បាយចិត្ត ។

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now