ភាគទី០៦: លោកនឹងសម្លាប់ខ្ញុំដែរទេ?

5.5K 387 3
                                    

ក្រឡេកមកមើលចៅហ្វាយដែលត្រូវកូនចៅនិយាយដើមឯណេះវិញ ក្រោយពីចូលមកក្នុងបន្ទប់ គេក៏សម្លឹងមើលទៅគ្រែគេងរបស់ខ្លួន រួចក៏ចងចិញ្ចើមពេលមិនឃើញ ថេយ៉ុង ដែលគួរតែគេងនៅលើគ្រែ តែមិនឃើញមាន អារម្មណ៍ដូចជាធ្លាក់ថ្លើមក្តុក គេប្រញាប់ប្រញាល់ចូលទៅមើលនៅក្នុងបន្ទប់ទឹកក៏មិនឃើញអ្វី រួចក៏សម្រេចិត្តបើកទ្វារចូលទៅបន្ទប់មួយទៀត ហើយក៏ដកដង្ហើមធូរទ្រូងដោយឃើញរាងតូចកំពុងគេងនៅលើសាឡុងដោយមានសៀវភៅក្រមលើទ្រូងទៀតផង ។
ជុងហ្គុក បោះជំហានដើរទៅយកភួយនិងខ្នើយនៅលើគ្រែរួចក៏ដើរចូលទៅក្នុងបន្ទប់ធ្វើការរបស់ខ្លួនមួយទៀតនោះវិញ ។ គេពិនិត្យមើលផ្ទៃមុខដែលកំពុងតែគេងលង់លក់ ថេយ៉ុង មើលទៅក្មេងជាងវ័យ២២ឆ្នាំរបស់គេទៅទៀត រោមភ្នែកខ្មៅដូចជក់ គ្របកែវភ្នែកមូលក្រឡង់ ផ្ទៃមុខសរម៉ដ្ឋរលោង ។
រាងក្រាស់សម្លឹងមើលទៅបបូរមាត់ពណ៌ផ្កាឈូកខ្ចីដោយការអត់ធ្មត់ ព្រោះបបូរមាត់នេះផ្ដល់នូវអារម្មណ៍ដ៏ជ្រាលជ្រៅដល់គេ ដើមទ្រូងដែលផឺតផតចុះឡើង តាមចង្វាក់ដង្ហើម ត្រកៀកដែលរីកសាយដូចមនុស្សស្រី ដៃជើងតូចស្រឡូន បូករួមនិងសាច់ទន់សរម៉ដ្ឋភ្លឺថ្លាទៀត សរុបមកតាំងពីក្បាលដល់ចុងជើង គឺក្មេងប្រុសម្នាក់នេះស្អាតគ្មានកន្លែងទាស់នោះទេ ។
មិនមែនគេមិនដែលឃើញមនុស្សដែលមានសម្រស់ល្អផូផង់ពីមុនមកទេ សូម្បីបវរកញ្ញាលំដាប់ថ្នាក់ជាតិ ក៏គេធ្លាប់បានឆ្លងកាត់រឿងលើគ្រែជាមួយពួកនាងៗអស់នោះរួចហើយដែរ ប៉ុន្តែគ្មាននរណាម្នាក់អាចទាក់ទាញចិត្តនិងបេះដូងរបស់ ជុងហ្គុក ហ្វានស្ទើររ៉េស៍ ម៉ាហ្វៀរកំណាចម្នាក់នេះបានឡើយ សូម្បីតែចំណាប់អារម្មណ៍បន្តិចក៏គ្មានសម្រាប់ពួកនាងៗនោះដែរ ចម្លែកតែចំណាត់ខ្មាំងម្នាក់នេះប៉ុណ្ណោះ...
ជុងហ្គុក យកដៃឆ្កឹះសក់ដែលធ្លាក់បាក់ភ្នែកមូលក្រឡង់ចេញយ៉ាងស្រាលដៃបំផុត តែគេក៏រហ័សដកដៃចេញវិញនៅពេលដែលរាងតូចងាកមុខបែរទៅមក មុននឹងបើកភ្នែកយឺតៗ ហើយព្រិចភ្នែកញាប់ៗពីរបីដងរួចក៏បើកភ្នែកឡើងអស់ ដោយអារម្មណ៍ភ្ញាក់ផ្អើល ។
     " លោក!! "
     ថេយ៉ុង ស្ទុះក្រោកឡើង ហើយខិតថយក្រោយទៅជញ្ជាំងភ្លាមៗ...
     " ជុងហ្គុក ខ្ញុំឈ្មោះ ជុងហ្គុក ហ្វានស្ទើររ៉េស៍ ឯងគួរតែដឹងហើយ "
     រាងក្រាស់និយាយរួចក៏ក្រោកឈរអស់កម្ពស់ មុននឹងឱបដៃយ៉ាងសង្ហារសម្លឹងមកមាឌល្អិត...
     " ហើយលោកចូលមកធ្វើអីក្នុងទីនេះ? "
     ជុងហ្គុក ញញឹមអស់សំណើចនឹងពាក្យសម្ដីដែលរាងតូចសួរមកកាន់ខ្លួន
     " ឯងភ្លេចហើយឫ? ថាទីនេះគឺជាផ្ទះរបស់ខ្ញុំ ហើយបន្ទប់ដែលឯងកំពុងគេងនេះគឺជាបន្ទប់ធ្វើការរបស់ខ្ញុំដូចគ្នា "
     រាងក្រាស់និយាយរៀបរាប់ដោយបង្អូសសម្លេងឌឺអ្នកម្ខាងទៀត
    " លោក...! "
    ថេយ៉ុង ខាំមាត់មិនដឹងប្រកែកថាម៉េច ព្រោះអ្វីដែលគេនិយាយទាំងនេះវាសុទ្ធតែជាការពិត ទើបខឹងចិត្តបែរមុខទៅម្ខាង ។
     ជុងហ្គុក ផ្ទុះសំណើចភ្លាមៗ រាងតូចក៏ងាកទៅមើលមុខរាងក្រាស់វិញដោយមិនចម្លែកចិត្តមិនបាន ដែលមើលទៅគេដូចជាមានអារម្មណ៍ល្អជ្រុល ផ្ទៃមុខដែលធ្លាប់តែក្រញ៉ូវ ពេលនេះបែរជាញញឹមពព្រាយ ធ្វើឱ្យខ្លួនមើលទៅសង្ហារយ៉ាងឈ្លក់វង្វេង ។
     មុខរបស់គេស្រស់សង្ហារស្រាប់ទៅហើយ លុះពេលញញឹមបែបនេះទៀត ក៏កាន់តែគួរឱ្យចង់មើលខ្លាំងឡើង មុខដែលមើលទៅស្រទន់របស់គេ ធ្វើឱ្យ ថេយ៉ុង កាត់បន្ថយការខ្លាចស្ទើរតែពាក់កណ្ដាល មាឌតូចគិតថា ជុងហ្គុក មិនមែនជាមនុស្សកាចសាហាវ តែជាមនុស្សមានហេតុផលគួរសម បើគេនិយាយជាមួយរាងក្រាស់ដោយមានហេតុផល ប្រហែលជាការល្អ...
     " នៅសម្លឹងមុខខ្ញុំយូរដែរទេ?? "
     សម្លេងរបស់ ជុងហ្គុក ធ្វើឱ្យរាងតូចភ្ញាក់ហើយមុខក៏ឡើងក្រហម នៅពេលដែលដឹងថាភ្លេចខ្លួនសម្លឹងមើលមុខគេយូរពេកហើយ ។
     " សុំទោស! "
     ពាក្យសុំទោសរបស់ ថេយ៉ុង ធ្វើឱ្យអ្នកម្ខាងទៀតលើកចិញ្ចើមឆ្ងល់ រាងតូចមិនចាំបាច់សុំទោសទេព្រោះគេចាប់ខ្លួន ថេយ៉ុង មកស្ទើរតែគ្មានកំហុសអ្វីទៅហើយ ។
     " ឯងសុំទោសខ្ញុំធ្វើអី?? "
     " គឺ... "
     មែនហើយ គេធ្វើបាបខ្ញុំរឿងអីខ្ញុំត្រូវសុំទោសគេម្នាក់នោះ ចំមែនហើយ!
     លុះគិតបែបនេះហើយ មាឌល្អិតចង់តែខាំអណ្ដាតខ្លួនឯង ដែលប្រើពាក្យនេះសឹងតែជាប់មាត់ទៅហើយ ។
     " គឺអ្វី?? "
     ជុងហ្គុង បង្អូសសម្លេងសួរអ្នកម្ខាងទៀត ថេយ៉ុង ងាកមកមើលមុខរាងក្រាស់ចំ ព្យាយាមញញឹមចងមិត្ត...
     " គ្មានអីទេ! គ្រាន់តែខ្ញុំគិតថា អ្ហឺ...ពួកយើងគួរតែនិយាយគ្នាដោយហេតុផលខ្លះទៅល្អដែរទេ?? "
     ថេយ៉ុង និយាយដោយសម្លេងខ្វះទំនុកចិត្តតិចតួច ត្រដុសដៃទៅមក ហាក់ដូចជាមិនដឹងដាក់ដៃទៅត្រង់ណាល្អ ។
     " អូខេ! ចង់និយាយអីក៏និយាយម៉ោ! "
     ជុងហ្គុក និយាយរួចក៏អូសកៅអីមកអង្គុយទល់មុខរាងតូច
     " គឺថា...ខ្ញុំមិនដឹងថាមានរឿងអ្វីរវាងលោកនិងប៉ារបស់ខ្ញុំនោះទេ ហើយមើលទៅដូចជារឿងធ្ងន់ធ្ងរទៀតផង "
     ថេយ៉ុង ឈប់និយាយរួចមើលទៅអ្នកម្ខាងទៀតដែលអង្គុយស្ដាប់ខ្លួនយ៉ាងយកចិត្តទុកដាក់ គេព្យាយាមលាក់ការភ័យខ្លាច រងចាំស្ដាប់ចម្លើយចេញពីមាត់ ជុងហ្គុក ។
     " ឯងនិយាយត្រូវ វាជារឿងដែលធ្ងន់ធ្ងរណាស់ រហូតអាចមានការបង្ហូរឈាម និងអាចដល់ថ្នាក់ស្លាប់ផងក៏ថាបាន តែខ្ញុំមិនចង់ឱ្យវាទៅជាអ៊ីចឹងប៉ុន្មានទេ "
     សម្លេងរបស់គេនៅតែស្មើរ មុខដែលញញឹមពព្រាយ ប្រែទៅជាមាំ ពាក្យសម្ដីរបស់គេធ្វើឱ្យអ្នករាងតូចភ្ញាក់ផ្អើលរហូតមុខស្រពោន ។
    " ព្រះអើយ! ធ្ងន់ធ្ងរដល់ថ្នាក់ហ្នឹងផងឫ?? "
     ជុងហ្គុក មិនឆ្លើយប៉ុន្តែងក់ក្បាលបញ្ជាក់ជំនួសចម្លើយ មើលទៅរាងល្អិតដោយថ្លឹងថ្លែងក្នុងចិត្តថាគួរតែប្រាប់ឫក៏មិនប្រាប់?
     " លោកអាចប្រាប់ខ្ញុំបានទេ? "
     " ឯងចង់ដឹងធ្វើអី? "
     ជុងហ្គុក សួរព្រោះក្នុងចិត្តរបស់គេមិនចង់ឱ្យរាងតូចដឹងពីល្បិចពឹសពុលរបស់ឪពុកគេនោះទេ ។
     " បើលោកទាញខ្ញុំចូលមកពាក់ព័ន្ធដែរ ខ្ញុំក៏គួរតែមានសិទ្ធដឹងឮដែរមិនអ៊ីចឹង?? "
     " ហើយចុះឯងជឿរនូវអ្វីដែលខ្ញុំប្រាប់ឯងដែរទេ? "
     " ខ្ញុំបានប្រាប់លោកហើយថា ខ្ញុំមានសិទ្ធដឹងឮ ចំណែករឿងជឿរឫមិនជឿរ គឺជារឿងផ្សេងគ្នាទៀត "
     ជុងហ្គុក មើលទៅទឹកមុខប្រាកដប្រជារបស់រាងតូច គេគិតអស់ជាច្រើននាទីទើបដាច់ចិត្តនិយាយចេញមក ។
     " ពួកយើងធ្វើការទិញលក់ជាមួយគ្នានូវទំនិញដែលមានតម្លៃរាប់សិបលាន ដោយមានប៉ារបស់ឯងជាឈ្មួញកណ្ដាល ប៉ុន្តែលើកនេះប៉ារបស់ឯងលេងមិនស្មោះត្រង់ ដោយលួចទំនិញរបស់ខ្ញុំ "
     ជុងហ្គុក និយាយសង្ខេបៗ<ប៉ារបស់ឯងលួចទំនិញ>
     " ហេតុអីក៏ប៉ាចាំបាច់ត្រូវធ្វើអ៊ីចឹង?? "
     ថេយ៉ុង ឧទានឡើងតិចៗ
     " រឿងនេះឯងត្រូវទៅសួរប៉ារបស់ឯងដោយខ្លួនឯងហើយ ខ្ញុំគ្រាន់តែចង់បានរបស់ខ្ញុំវិញប៉ុណ្ណោះ ពេលនេះឯងប្រហែលជាដឹងហើយ ថាហេតុអីក៏ឯងត្រូវមកនៅទីនេះ "
     ទឹកមុខដែលស្រពោនរបស់ ថេយ៉ុង ពេលនេះស្លេកស្លាំងបង្ហាញយ៉ាងច្បាស់ គេមិនដែលគិតថា ឪពុករបស់ខ្លួនអាចធ្វើរឿងដ៏ខុសធ្ងន់ធ្ងរដល់ថ្នាក់នេះទេ គេមិនដែលរអៀសចិត្តចំពោះទង្វើរបស់ឪពុកខ្លួនឯង មិនប្លែកទេ ដែលជុងហ្គុក ចាប់គេមកធ្វើជាចំណាត់ខ្មាំងបែបនេះ ។
     " បើឯងដឹងពីគោលបំណងរបស់ខ្ញុំហើយ សង្ឃឹមថាឯងនឹងសហការ...ខ្ញុំបានរបស់វិញពេលណា នោះឯងនឹងមានសេរីភាព តែបើប៉ារបស់ឯងមិនស្មោះត្រង់ម្ដងទៀត ខ្ញុំមិនធានាសុវត្ថិភាពរបស់ឯងនិងប៉ាឯងនោះទេ នៅមាន អ៊ំម៉ាក របស់ឯងម្នាក់ទៀត ធានាថាខ្ញុំគ្មានថ្ងៃបណ្ដាយឱ្យរឿងនេះកន្លងផុតទៅដោយងាយៗឡើយ ខ្ញុំនឹងតាមឱ្យដល់ទីបំផុត! "
     សម្លេងនិងពាក្យសម្ដីរបស់រាងក្រាស់ ទោះបីជាមិនសូវឮប៉ុន្មាន ប៉ុន្តែធ្វើឱ្យអ្នកស្ដាប់ស្រៀវដល់ឆ្អឹងខ្នង ។
     " ឧទារហណ៍ថាមានការភ្លាំងភ្លាត់ទៀត លោកនឹងសម្លាប់ខ្ញុំដែរទេ? "
     ក្រោយពីសួរហើយ ថេយ៉ុង ក៏ទប់ដង្ហើមរងចាំស្ដាប់ចម្លើយ...
     ជុងហ្គុក ញញឹមកំណាច គេមើលទៅដងខ្លួនរបស់រាងតូចដោយមិនក្រែងចិត្ត ធ្វើឱ្យអ្នកម្ខាងទៀតព្រឺរងារដល់ឱបក្បាលជង្គង់ទៅហើយ ។
     " ទេ! ឯងប្រហែលជាភ្លេចហើយ ខ្ញុំធ្លាប់បានប្រាប់ហើយទេតើ ថាឯងត្រូវសងនូវអ្វីដែលប៉ារបស់ឯងធ្វើគ្រប់យ៉ាង! "
     ពាក្យថា < ទេ > របស់រាងក្រាស់ធ្វើឱ្យ ថេយ៉ុង បានត្រជាក់ចិត្តឡើងមកខ្លះ ប៉ុន្តែប្រយោគបន្ទាប់ទៀតរបស់គេនិងបូករួមជាមួយនឹងកែវភ្នែកព្រាននារីនោះទៀត បណ្ដាលឱ្យមាឌតូចខកបំណងតែម្ដង ។
     " នោះ! ភួយនិងខ្នើយ សាឡុងនេះឯងប្រហែលជាអាចគេងបានស្រួលហើយ ប៉ុន្តែត្រូវចាំទុកផងទៅថា កុំចង់រត់!... " ជុងហ្គុក និយាយគំរាមរួចក៏ដើរត្រឡប់ទៅបន្ទប់មួយទៀត...
     រាងក្រាស់ទម្លាក់ខ្លួនទៅលើគ្រែ ភ្នែកសម្លឹងមើលទៅទ្វារ គិតដល់ការភ័យខ្លាចដូចជាកូនទន្សាយរបស់មាឌតូចច្រឡឹង ហើយក៏ខឹងនឹងប៉ារបស់គេ ដែលធ្វើរឿងគម្រក់រហូតត្រូវអូសទាញក្មេងប្រុសមិនដឹងអីម្នាក់ចូលមកពាក់ព័ន្ធជាមួយ ។
     គេមានអារម្មណ៍តានតឹង ព្រោះគេមិនទាន់រកផ្លូវចេញសម្រាប់រឿងនេះនៅឡើយ គេបន់ស្រន់ឱ្យរឿងទាំងនេះបញ្ចប់ទៅដោយល្អ ព្រោះខ្លួនមិនចង់ធ្វើបានចិត្តក្មេងម្នាក់នោះទេ ។

To be continue......

#LIDA
Comments ផងណាចាស៎🥺❤️

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now