ភាគទី១៧: ពាក្យជាន់ឈ្លី

5.3K 313 4
                                    

     ព្រឹក៚
     ថេយ៉ុង ភ្ញាក់តិចតួចនៅពេលដៃមាំក្រាស់លូកមកឱបខ្លួន ប៉ុន្តែក៏ញញឹម មើលទៅអ្នកដែលគេងឱបខ្លួន មុខរបស់គេស្រទន់ជាងមុននៅពេលដែលគេងលក់បែបនេះ រាងតូចមានសេចក្ដីសុខរាល់លើកពេលដែលនៅក្នុងរង្វង់ដៃរបស់កម្លោះម៉ាហ្វៀរម្នាក់នេះ តែសេចក្ដីសុខមួយនេះ នឹងអាចមានយូរប៉ុណ្ណាទៅ ថេយ៉ុង មានការអល់អែកចំពោះខ្លួនឯង ទោះបីជាដឹងថានៅពីក្រោយខ្នង ជុងហ្គុក រកស៊ីមុខរបរខុសច្បាប់ ប៉ុន្តែខ្លួននៅតែស្រលាញ់បុរសម្នាក់នេះ ដោយមើលរំលងភាពមិនត្រឹិមត្រូវផ្សេងៗ ដើម្បីបានស្រលាញ់ និងក្បែរគេ ។
     មាឌតូចភ្លេចខ្លួនដកដង្ហើមធំ មើលទៅមុខ ជុងហ្គុក ដោយក្ដីស្រលាញ់ រួចក៏វែកសក់ដែលធ្លាក់បាំងផ្ទៃមុខសង្ហាររបស់គេចេញយ៉ាងថ្នមដៃ...
    " មានអីពិបាកចិត្តឫ ទើបបានជាដកដង្ហើមធំ? " សម្លេងខ្សឹមសួរបន្លឺឡើងក្បែរត្រចៀក...
    មាឌតូចលរថើបចង្ការរបស់រាងក្រាស់ " អារុណសួស្ដី "
    ជុងហ្គុក ថើបថ្ពាល់ក្រពុំមួយខ្សឺត " អរុណសួស្ដី "
    " នៅមិនទាន់ឆ្លើយសំណួរខ្ញុំទេ ហេតុអីបានជាដកដង្ហើមធំ? " ជុងហ្គុក សម្លឹងចូលជ្រៅទៅក្នុងកែវភ្នែករបស់រាងល្អិត ដែលខំប្រឹងលាក់ក្ដីទុក្ខព្រួយ...
    " អ...អត់ទេ "
     រាងតូចស្រឡូនចុះពីគ្រែ ប៉ុន្តែដៃមាំស្រវាឱបចង្កេះមួយក្ដាប់ ហើយទាញចូលមកជិត
     " ប្រាប់តាមសម្រួល ឫមួយក៏ចង់ឱ្យខ្ញុំរកចម្លើយដោយខ្លួនឯង? " រាងក្រាស់សួរដោយសម្លេងផ្អែម នៅក្បែរកញ្ចឹង.កសរខ្ចីក្រអូបប្រហើរ និងខាំញិចតិចៗ ដៃចាប់ផ្ដើមស្ទាបអង្អែលរាងកាយទទេរស្អាត...
     " ហ៊ឺ... " សម្លេងបន្លឺចេញមក មិនមែនជាចម្លើយហើយក៏មិនមែនជាការហាមឃាត់...
     " អ៊ីចឹងខ្ញុំរកចម្លើយដោយខ្លួនឯងក៏បាន "
     ថាហើយ ជុងហ្គុក ក៏ក្រឡាប់ខ្លួនទ្រោមលើរាងកាយតូចច្រឡឹង មុននឹងឱនទៅត្របាក់បបូរមាត់ទន់ល្មើយ អណ្ដាតដ៏ស្ទាត់ជំនាញរបស់គេរុករានក្រលាស់សព្វទីកន្លែងនៃក្រអូមមាត់ ពេលនេះគ្មានអ្វីសំខាន់ជាងស្នេហារវាងគេនិងក្មេងម្នាក់នេះ ដែលកំពុងផ្ដល់ឱ្យគ្នាទៅវិញទៅមកនោះឡើយ ។

     ជុងហ្គុក ព្យាយាមគិតពីក្ដីបារម្ភរបស់ ថេយ៉ុង ទោះបីជារាងតូចនិយាយថាវាមិនមែនជារឿងសំខាន់ ប៉ុន្តែនៅតែមិនអាចកាត់វាចេញបាន គេសួរខ្លួនឯងរាប់ភ្លេចថា ហេតុអីក៏ខ្លួនខ្វាយខ្វល់ពីអារម្មណ៍របស់មាឌតូចខ្លាំងដល់ថ្នាក់នេះ នៅពេលឃើញ ថេយ៉ុង មានសេចក្ដីសុខ គេក៏សប្បាយចិត្តហើយមានសេចក្ដីសុខដូចគ្នា និងចង់ធ្វើឱ្យរាងតូចកាត់តែមានសេចក្ដីសុខទ្វេរដងឡើង តែនៅពេល ថេយ៉ុង មានទុក្ខកង្វល់ ខ្លួនបែរជាមានទុក្ខជាងមាឌតូចទៅទៀត ចុះប្រសិនបើគេវិលត្រឡប់ទៅកន្លែងរបស់គេវិញនោះ? គ្រាន់តែគិត ជុងហ្គុក ក៏មានអារម្មណ៍ឈឺចាប់ ហាក់ដូចជារងនូវសម្ព័ន្ធមួយយ៉ាងធ្ងន់ គេឈឺខ្ទក់រហូតយកដៃស្ទាបទ្រូង ពេលនេះបេះដូងរបស់គេកាន់តែលោតញាប់យ៉ាងខ្លាំង ។
     " ថេយ៉ុង..."

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now