ភាគទី៤៤: អាចទុកឱកាសឱ្យខ្ញុំបង្ហាញវាបានទេ?

3.3K 223 6
                                    

" លោកនាំពួកខ្ញុំទៅណា? "
ជីមីន សួរ ខណៈពេលកំពុងធ្វើដំណើរតាមផ្លូវដែលខ្លួនមិនដែលធ្លាប់ស្គាល់ នៅលើរថយន្ដរបស់ យ៉ុងហ្គី ។
" បន្តិចទៀតនឹងដឹងហើយ "
យ៉ុងហ្គី ឆ្លើយ នាយឆ្លៀតងាកទៅញញឹមដាក់រាងតូច ជាស្នាមញញឹមដ៏ស្រស់ស្រាយមួយដែល គេមិនដែលទទួលបានពីមុនមក និយាយរួមតាំងពីស្គាល់គ្នា ។
មួយសន្ទុះពួកគេក៏មកដល់តំបន់អភិជនមួយ ជាតំបន់ដែលពោពេញទៅដោយអ្នកមានជាន់ខ្ពស់ ផ្ទៃដីនៃភូមិគ្រឹះនីមួយៗគឺធំល្វឹងល្វើយ ហ្វីរ៉ា ងាកទៅផ្អឹបនឹងតាមកញ្ចក់រថយន្ដ មើលទៅទេសភាពតាមផ្លូវ ទាំងអារម្មណ៍រំភើបរីករាយ ។
ក្រោយមករថយន្ដក៏ធ្វើដំណើរមកដល់ទីតាំង អ្នកបម្រើបើកទ្វាររបងភូមិគ្រឹះរួច យ៉ុងហ្គី ក៏បើកឡានចូលទៅបន្តប្រហែល ៦០ម៉ែត្រទៀត មានសួនរង្វង់មូលចំកណ្ដាល ទើបមកដល់ភូមិគ្រឹះដ៏ស្កឹមស្កៃរបស់ខ្លួន...
" មកដល់ហើយៗ "
យ៉ុងហ្គី បើកទ្វារទទួល ជីមីន និងកូនស្រី ។ រាងតូចពិនិត្យមើលបរិវេណជុំវិញខ្លួនដោយអារម្មណ៍ភ្ញាក់ផ្អើល។
" នេះជាភូមិគ្រឹះរបស់លោកឬ? "
" ប្រាកដណាស់? ពួកយើងចូលទៅក្នុងទៅ "
យ៉ុងហ្គី កាន់ដៃតូចស្រឡូនបណ្ដើរចូលទៅក្នុងភូមិគ្រឹះ ចំណែកនាងតូច ហ្វីរ៉ា ដើរនាំមុខ ។ អ្នកមប្រើគ្រប់គ្នាស្លៀកពាក់យ៉ាងរៀបរយឈរតម្រៀមគ្នាចាំស្វាគមន៍ចៅហ្វាយនាយថ្មី ។ ជីមីន ពិតជាមិនទម្លាប់នឹងបរិយាកាសបែបនេះទេ គេរៀបរឹកមិនត្រូវសោះហើយ។
" ខ្ញុំណែនាំឱ្យស្គាល់ នេះ ជីមីន ជាសមាជិកថ្មីនៅទីនេះ " យ៉ុងហ្គី និយាយប្រាប់ទៅកាន់អ្នកបម្រើទាំងប្រុសទាំងស្រី ពួកគេក៏ញញឹមញញេមទទួលស្វាគមន៍ ជីមីន និងកូនយ៉ាងកក់ក្ដៅ
" សួស្ដីអ្នកប្រុស សួស្ដីអ្នកនាងតូច "
" មិនបាច់គួរសមទេ " ជីមីន និងកូនស្រី ឱនលំទនទៅកាន់គ្រប់គ្នាវិញ ក្រោយមក យ៉ុងហ្គី ក៏អនុញ្ញាតឱ្យពួកគេទៅធ្វើការធម្មតាវិញ ។
យ៉ុងហ្គី បានឱ្យអ្នកបម្រើស្រីពីរនាក់ជូន ហ្វីរ៉ា ទៅទីធ្លារសួនច្បារ ចំណែកខ្លួននិង ជីមីន ឡើងមកជាន់ខាងលើ យ៉ុងហ្គី ដឹកដៃរាងតូចចូលទៅក្នុងបន្ទប់ដ៏ប្រណិត ដើម្បីនាំឱ្យគេស្គាល់គ្រប់កន្លោះកន្លាតនៅទីនេះ ។
" លោកនៅមិនទាន់សួរខ្ញុំទេ ហេតុអីក៏សម្រេចចិត្តភ្លាមៗបែបនេះ លោកចង់យ៉ាងម៉េច? "
" ចុះឯងមិនសប្បាយចិត្តទេឬ? "
" មែនហើយ! លោកធ្វើអ្វីមួយតាមតែចិត្តខ្លួនឯងមិនយល់ពីអារម្មណ៍របស់អ្នកដទៃ សូម្បីតែរឿងថ្ងៃនេះ លោកមិននិយាយប្រាប់ខ្ញុំ មិនសួរនាំខ្ញុំមួយម៉ាត់ ហើយលោកក៏មកណែនាំខ្ញុំនិងកូនឱ្យគ្រប់គ្នាស្គាល់ លោកចង់បានអី!!? យ៉ុងហ្គី!! " ជីមីន តម្លើងសម្លេងរៀងខ្លាំងទៅកាន់រាងក្រាស់ បង្រួមភ្នែកមើលទៅអ្នកចំពោះមុខ ។
" ខ្ញុំចង់បានឯង ជីមីន!! " នាយសង្ហារនិយាយកាត់ ដែលពាក្យសម្ដីនេះ ធ្វើឱ្យអ្នកម្ខាងទៀតគាំងស្ងៀមទ្រឹង...
" ខ្ញុំចង់បានឯងនិងកូន មកនៅក្បែរខ្លួនខ្ញុំ ឯងយល់ដែរទេ? " សម្លេងនេះទោះបីមិនទន់ភ្លន់ តែកែវភ្នែកដែល យ៉ុងហ្គី សម្លឹងមកចំភ្នែករបស់ ជីមីន បង្កប់ដោយការអង្វរ.ក បង្ហាញនូវការជឿរជាក់ទៅរាងតូច ។
    " រស់នៅជាមួយគ្នាយ៉ាងម៉េច? បើខ្ញុំនិងលោកមិនមែនជាអ្វីនឹងគ្នាផង ហ្វីរ៉ា គ្រាន់តែជាកូនដែលបង្ករកំណើតមកដោយចៃដន្យ មិនបានព្រាងទុក ខ្ញុំនិងលោកគ្រាន់តែមានរឿងជ្រុលជ្រុះនឹងគ្នាតែប៉ុណ្ណោះ មិនបានកើតចេញពីក្ដីស្រលាញ់ណាមួយឡើយ ហេតុនេះរវាងលោកនិងខ្ញុំ យើងរស់នៅជាមួយគ្នាមិនបានទេ ខ្ញុំមិនចង់ធ្វើជាសម្ពាធរបស់នរណាម្នាក់ឡើយ! ហើយខ្ញុំក៏អាចរស់នៅជីវិតដ៏សាមញ្ញរបស់ខ្ញុំនិងកូនបាន "
      ជីមីន រៀបរាប់ទាំងអួលដើម.ក បំបុកស្មារមាំបម្រុងនិងដើរចេញពីបន្ទប់វិញ តែ យ៉ុងហ្គី រហ័សមកឱបខ្លួនតូចពីក្រោយដើម្បីឃាត់ ។ យ៉ុងហ្គី ទ្រចង្ការលើស្មារម្ខាងរបស់ ជីមីន...
     " ជិត៦ឆ្នាំហើយ ខ្ញុំមិនដែលបានបំពេញតួនាទីជាឪពុករបស់ ហ្វីរ៉ា ហើយក៏មិនធ្លាប់បំពេញកាតព្វកិច្ចទទួលខុសត្រូវនូវកំហុសដ៏ធ្ងន់ធ្ងររបស់ខ្ញុំចំពោះឯង ខ្ញុំដឹងថាឯងហាត់ខ្លាំងណាស់មួយរយៈមកនេះ   ហេតុនេះចាប់ពីពេលនេះតទៅ ខ្ញុំមិនឱ្យឯងលំបាកទៀតទេ ខ្ញុំនឹងប៉ះប៉ូវទង្វើគ្រប់យ៉ាងដែលខ្ញុំបានធ្វើ "
" ប៉ះប៉ូវរួចលោកក៏ចាកចេញនោះមែនទេ? ខ្ញុំថាកុំអីប្រសើជាង ខ្ញុំនឹងកូនអាចរស់នៅបានមិនពឹងពាក់អ្នកដទៃទេ "
ជីមីន មិនចង់ ព្រោះតែកូនស្រីទើបតម្រូវឱ្យ យ៉ុងហ្គី ធ្វើរឿងទាំងអស់នេះទេ ។
" អ្នកដទៃហ្អេស៎? ខ្ញុំប៉ារបស់ ហ្វីរ៉ា កូនស្រីឯងណា ជីមីន!! ឯងចាត់ទុកខ្ញុំត្រឹមជាអ្នកដទៃអ៊ីចឹងឬ? ឯងគ្មានបេះដូងទេឬយ៉ាងម៉េច?? "
យ៉ុងហ្គី ស្រាប់តែខឹងក្រោធ បង្វែរមាឌតូចមកទល់មុខ ចាប់ស្មារទាំងសងខាងអង្រួនខ្លាំងៗ សម្លេងដ៏គ្រលរបស់នាយធ្វើឱ្យអ្នកម្ខាងទៀតភ័យដល់ញ័រខ្លួនតែម្ដង ។ ជីមីន ក៏ច្រានទ្រូងមាំចេញពីខ្លួន
" មែន!! ខ្ញុំនិងលោកគឺជាអ្នកដទៃ! លោកមិនបាច់ព្យាយាមកែខៃកំហុសរបស់ខ្លួនទេ! ខ្ញុំស្អប់លោក! អាមនុស្សអាក្រក់ ខ្ញុំស្អប់លោកខ្លាំងណាស់... "
ជីមីន យំស្រែកយ៉ាងសស្រាក់ ដៃតូចស្រឡូនទាំងសងខាងខំប្រឹងបញ្ជេញកំហឹង ដោយរុញនិងគក់ទ្រូងរាងក្រាស់ខ្លាំងៗ ។ យ៉ុងហ្គី ដកដង្ហើមធំរួចចាប់ដៃដែលវាយទ្រូងខ្លួនមិនឈប់ចូលគ្នា...
" តែខ្ញុំស្រលាញ់ឯង ជីមីន!! "
ជីមីន យំអណ្ដឺតអណ្ដក កែវភ្នែកមូលក្រឡង់ដែលដក់ដោយទឹកភ្នែកក្នុងរង្វង់ភ្នែក សម្លឹងទៅកាន់ផ្ទៃមុខសង្ហារភ្លាមៗ ។
" សុំលោក ហ្អឹក! កុំលេងសើចផ្លូវចិត្តខ្ញុំពេកអី កុំចូលមកបើលោកត្រូវចាកចេញនៅថ្ងៃណាមួយ ហ្អឹក! ដែលលោកធុញទ្រាន់នឹងខ្ញុំ " យ៉ុងហ្គី ទាញកាយតូចមកឱបជាប់ទ្រូងម្ដងទៀតជាការលួងលោមដ៏កក់ក្ដៅ ។
" ខ្ញុំស្រលាញ់ឯងពិតមែន ជីមីន ខ្ញុំគ្មានថ្ងៃធុញទ្រាន់នឹងឯងទេ ខ្ញុំស្រលាញ់ឯង ខ្ញុំមិនដឹងត្រូវរៀបរាប់យ៉ាងណាទេ ប៉ុន្តែជាង៥ឆ្នាំមកនេះ ខួរក្បាលខ្ញុំមានតែរូបឯងតែម្នាក់គត់ ខ្ញុំនឹកឯងចង់ប៉ះខ្លួនឯងតែម្ដងក៏បាន អារម្មណ៍ខ្ញុំពិតជាវិលវល់ មិនយល់ពីខ្លួនឯងនោះទេ..."
ជីមីន ដែលកំពុងផ្ទៀងត្រចៀកស្ដាប់ ពិតជាមានអារម្មណ៍រំជើបរំជួលខ្លាំងណាស់ គេនិយាយអ្វីមិនចេញទេក្នុងកំឡុងពេលនេះ ដឹងត្រឹមថា គេរំភើបរីករាយ មានអារម្មណ៍កក់ក្ដៅនូវពេលបានកើយទ្រូងរបស់ យ៉ុងហ្គី ។
" មនុស្សដំបូងដែលខ្ញុំចង់ជួប ក្រោយពេលមានសេរីភាពក៏ជាឯងដូចគ្នា " ស្ងាតមួយស្តបក់ យ៉ុងហ្គី ក៏និយាយបន្ត
" ជីមីន ដឹងទេ? ពេលដែលខ្ញុំបានដឹងថាឯងមានកូនដែលជារបស់ខ្ញុំ អារម្មណ៍ពេលនោះខ្ញុំបែងចែកមិនត្រូវនោះទេ ខ្ញុំមិនប្រាកដចិត្ត ប៉ុន្តែខ្ញុំក៏បើកចិត្តទទួលយកហើយប្រាប់ខ្លួនឯងថាទោះបី ហ្វីរ៉ា មិនមែនជាកូនបង្កើតក៏ខ្ញុំទទួលយកបានដែរ ព្រោះខ្ញុំស្រលាញ់ឯង "
យ៉ុងហ្គី រៀបរាប់ពីអារម្មណ៍របស់ខ្លួនដោយសម្លេងផ្អែមល្អែមបំផុត ដែលគេមិនធ្លាប់ប្រើវាជាមួយនឹងស្រីណាម្នាក់ឡើយ ។ នាយឱនថើបលើសក់ទន់រលោង...
" ខ្ញុំអាចទុកចិត្តលោកបានដែរឬ? "
ជីមីន និយាយដោយសម្លេងខ្សោយៗ យ៉ុងហ្គី ក៏លែងរាងតូចពីការឱបហើយថើបផ្ដិតទឹកភ្នែកដែលដាបលើថ្ពាល់ក្រពុំថ្នមៗ ។
" ជីមីន អាចទុកឱកាសឱ្យខ្ញុំបង្ហាញវាបានទេ? "
ជីមីន មិនឆ្លើយតែក៏ញញឹមងក់ក្បាល យ៉ុងហ្គី សប្បាយចិត្តរួចឱនទៅថើបបបូរមាត់ផ្កាឈូកស្រាលៗ...

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now