ភាគទី០៤:គេមិនមែនក្មេង១៨ឆ្នាំនោះទេ

6K 407 4
                                    

     តុក! តុក!
     ជុងហ្គុង ឈប់ទ្រឹង នៅពេលឮសម្លេងគោះទ្វារបន្លឺឡើង រួចទ្វារក៏បានបើក...
     " ចៅហ្វាយ សម្លៀកបំពាក់របស់... "
     អ្នកដែលទើបនឹងបើកទ្វារចូលមក មិនទាន់បាននិយាយចប់ប្រយោគនោះទេ ព្រោះដោយសារតែទិដ្ឋភាពដែលកើតឡើងនៅចំពោះមុខរបស់គេធ្វើឱ្យគេស្រឡាំងកាំងដូចម៉ាឌ័រកាំងអញ្ចឹង រួចក៏ប្រមូលស្មារតីឡើងវិញ នៅពេលឃើញកែវភ្នែកដែលមើលមកខ្លួនដូចជាចង់ហែកសាច់ចេញជាចំរៀកៗ វ៉ុនស៊ូ ព្រឺរោមខ្ញាក់ ដឹងពីកំហុសរបស់ខ្លួនដែលចូលមកធ្វើឱ្យកាត់ចង្វាក់របស់ចៅហ្វាយ ។
" ស...សុំទោសចៅហ្វាយ "
គេម្នីម្នាបែរក្រោយចេញពីបន្ទប់យ៉ាងលឿន ដោយមិនភ្លេចទាញទ្វារបិទយ៉ាងត្រឹមត្រូវវិញ ។
    ថេយ៉ុង ប្រញាប់ច្រានទ្រូងរាងក្រាស់ឱ្យខិតចេញឆ្ងាយភ្លាមៗ នៅពេលភ្ញាក់ស្មារតី គេថយក្រោយទៅផ្អែកនឹងជញ្ចាំងដូចមុន ព្រមទាំងងាកខ្លួនទៅម្ខាងអង្គុយផ្ទាល់ឥដ្ឋឱបជង្គង់ ។
    ជុងហ្គុក សម្លឹងមើលទៅរាងតូចដែលអង្គុយបែរខ្នងដាក់ ខ្លួន គេកំពុងតែគិតថា តើគួរតែបន្តសកម្មភាពនេះទៅទៀត ឫមួយក៏ត្រូវឆាប់ចេញពីបន្ទប់នេះ មុននឹងមិនអាចគ្រប់គ្រងខ្លួនឯងបាន ប៉ុន្តែនៅពេលឃើញ ថេយ៉ុង ញ័រខ្លួនឱនមុខចុះថ្ងាសផ្អឹបនឹងក្បាលជង្គង់ ឃើញតែត្រចៀកដែលក្រហមងាំងរហូតដល់កញ្ចឹង.ក ធ្វើឱ្យអារម្មណ៍ដែលពុះកញ្ជ្រោលអម្បាញ់មិញត្រូវរលត់បាត់ទៅវិញអស់ ។
     ប្រសិនបើគេបន្តទៀត គេច្បាស់ក្នុងចិត្តថា វានឹងក្លាយជាលើកដំបូងក្នុងជីវិតរបស់គេ ដែលប្រើកម្លាំងបង្ខំចិត្តក្មេងប្រុសមិនដឹងខ្យល់អីម្នាក់ដើម្បីតណ្ហារបស់ខ្លួន។
     ជុងហ្គុក ដកដង្ហើមចូលវែងៗមុននឹងក្រោកចេញពីសាឡុង...
     " យកសម្លៀកបំពាក់ទាំងនេះទៅស្លៀកសិនចុះ ខ្វះអីសរសេរទុកមក ពេលបើកទ្វារនេះ ឯងនឹងឃើញបន្ទប់មួយទៀត ហើយបន្ទប់ទឹកនៅខាងស្ដាំដៃ 20នាទីទៀតនឹងមានមនុស្សឡើងមកហៅឯងទៅញ៊ាំបាយ តែបើឯងគិតចង់រឹងរួសនោះ ខ្ញុំនឹងជាអ្នកនាំឯងចុះទៅដោយខ្លួនឯង ហើយខ្ញុំនឹងឯងអាចនឹងញ៊ាំអ្វីផ្សេងជំនួសបាយជាមិនខាន "
     ក្រាក...គ្រាំង!!
     សម្លេងបើកទ្វារ រួចក៏បិទទៅវិញយ៉ាងខ្លាំង ថេយ៉ុង ងើបមុខយឺតៗ បេះដូងរបស់គេលោតញាប់នៅឡើយនឹងហេតុការណ៍ដែលបានកើតឡើងមុននេះ ។
     ការដាក់ទោសរបស់រាងក្រាស់ធ្វើឱ្យ ថេយ៉ុង រំជើបរំជួលមិនតិចទេ ហើយអ្វីដែលគួរឱ្យអាម៉ាស់បំផុតនោះគឺ ខ្លួនបែរជាព្រមទៅតាមអ្វីដែលគេដាស់អារម្មណ៍ នឹកឃើញបែបនេះហើយ ក្នុងទ្រូងគឺពិតជាឃាំឃាណាស់។(😭😹)
     ខ្ញុំច្បាស់ជាសរសៃរប្រសាទមិនខានទេ ដែលត្រូវប្រឈមមុខនឹងគេដល់ទៅ5ថ្ងៃឯណោះ ។
     គិតហើយ ថេយ៉ុង ក៏ដកដង្ហើមធំមួយខ្យល់...
     ទោះបីជាមនុស្សប្លែកមុខ និងគួរឱ្យខ្លាចសម្រាប់គេ ប៉ុន្តែក៏មិនអាក្រក់អីណាស់ណាដែរ មើលតាមរយៈហេតុការណ៍អម្បាញ់មិញនេះ ប្រសិនបើ ជុងហ្គុក លេងមែនទែន គេច្បាស់ជាមិនអាចជំទាស់នឹងអ្នកម្ខាងទៀតបានឡើយ នេះប្រហែលមកពីគេទទួលពាក្យនឹង អ៊ំម៉ាក រួចហើយប៉ុន្តែទោះបីជាបែបនេះក៏ដោយ ពីពេលនេះទៅ គេសន្យាថានឹងមើលថែខ្លួនឯងឱ្យល្អបំផុត និងមិនគួរធ្វើអ្វីដែលជំទាស់ចិត្តបុរសម៉ាហ្វៀរម្នាក់នោះទេ នេះគឺជាដំណោះស្រាយដែលមានសុវត្ថិភាពបំផុត សម្រាប់ខ្លួនឯងដែលកំពុងស្ថិតក្នុងស្ថានការអាក្រក់ពេលនេះ ។
     នៅពេលគិតគូររួច ថេយ៉ុង ក៏ចុះពីលើសាឡុង ហើយដើរទៅយកថង់ក្រដាស់ដែលដាក់នៅមុខទ្វារចេញចូល គេដើរសម្ដៅទៅយកវាមកមើលថាក្នុងនោះមានអ្វីខ្លះ ស្របពេលនោះដែល គេក៏ឃើញអាវយឺតពីរសម្រាប់និងខោខ្លីលើជង្គង់បន្តិចពីរផងដែរ ។

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now