ភាគទី02: ក្មេងប្រុសម្នាក់នេះស្អាតបរិសុទ្ធ មិនដឹងអ្វីគ្មានល្បិចកល

7K 433 2
                                    

      " លោក...លោក ជុងហ្គុក "
      អ៊ំម៉ាក ហៅឈ្មោះនាយកម្លោះទាំងរដាក់រដុប ភ្នែករបស់គាត់មើលទៅអ្នកដែលមានឈ្មោះថា ជុងហ្គុក ហ្វានស្ទើររ៉េស៍ ដោយការប្រយ័ត្នប្រយ៉ែង ។
     ម្ចាស់ឈ្មោះដើរមកឈរនៅចំពោះមុខរាងចំណាស់ ដោយកម្ពស់ដែលខ្ពស់ជាង អ៊ំម៉ាក ខ្លាំងទើបធ្វើឱ្យគាត់ត្រូវងើយមុខឡើងដើម្បីមើលទៅអ្នកកម្លោះតែម្ដង ។
     ជុងហ្គុក មានកែវភ្នែកពណ៌ខ្មៅក្រិប ប្រៀបបានដូចនឹងសត្វកំណាច ចិញ្ចើមក្រាស់ក្មឹក ច្រមុះស្រួច ដែលពេលនេះបបូរមាត់របស់គេកំពុងតែញញឹមក្នុងភាពជាអ្នកឈ្នះ ។ ផ្ទៃមុខដ៏ស្រស់សង្ហារផ្អៀងមើលទៅ ក្មេងប្រុសរាងតូចច្រឡឹង ដែលអើតមុខចេញមកពីចំហៀងខ្លួនរបស់ អ៊ំម៉ាក ។
     រាងក្រាស់ញញឹមតិចៗនៅពេល ថេយ៉ុង ម្នីម្នាពួននៅខាងក្រោយខ្នង អ៊ំម៉ាក ភ្លាមៗ ។ កម្ពស់របស់គេធ្វើឱ្យមើលទៅឃើញ ថេយ៉ុង ដែលត្បុលខ្លួននៅក្រោយខ្នងរាងចំណាស់បានយ៉ាងច្បាស់ ស្របពេលដែលអ៊ំម៉ាកត្រដាងដៃការពារមាឌតូចស្ដើង ។
     " ទឹកមុខរបស់ឯង  បានបញ្ជាក់ថាឯងមិនសប្បាយចិត្តទេនៅពេលដែលបានជួបខ្ញុំ "
     " អ្ហឺ!...អ្នកប្រុស ជុងហ្គុក ខ្ញុំថាពួកយើងទៅនិយាយគ្នានៅខាងក្រៅវិញល្អដែរទេ? "
     " ខ្ញុំត្រូវការនិយាយជាមួយចៅហ្វាយរបស់ឯង!! "
     សម្លេងនិយាយខ្លាំងៗរបស់ ជុងហ្គុក ធ្វើឱ្យមាឌតូច ថេយ៉ុង ភ្ញាក់មិនតិចនោះទេ...
     " ចៅហ្វាយ...កុំខាតពេលទៀតអី "
     បុរសរូបរាងមាំម្នាក់ទៀតនៅក្នុងចំណោមបីនាក់ បញ្ចេញយោបល់ រួចក៏មប្រុងនឹងដើរចូលទៅរក អ៊ំម៉ាក ។
     អ៊ំម៉ាក សម្លឹងមើលទៅរបស់ដែលសៀតនៅនឹងចង្កេះរបស់បុរសម្នាក់នោះ ធ្វើឱ្យគាត់ត្រជាក់ខ្លួនស្រេបតែម្ដង ។ ចំពោះអាយុជីវិតរបស់គាត់ មិនខ្លាចញញើតនឹងបាត់បង់ឡើយ ព្រោះជីវិតតែមួយរបស់គាត់បានប្រគល់ទៅឱ្យចៅហ្វាយនាយ អ្នកដែលផ្ដល់ជីវិតថ្មីដល់ខ្លួនកាលពី 20 ឆ្នាំមុនមកម្ល៉េះ។ ពេលនេះគាត់ខ្វល់តែសុវត្ថិភាពរបស់ ថេយ៉ុង ម្នាក់គត់គឺលើសពីអ្វីៗទាំងអស់ គាត់ត្រូវតែការពារគេឱ្យមានសុវត្ថិភាព ទោះបីជាត្រូវប្ដូរជីវិតដោយវិធីណាក៏ដោយ ។
     " ការអត់ធ្មត់របស់ខ្ញុំមានដែនកំណត់ ហេតុនេះឆាប់ប្រាប់ភ្លាមមក ថាចៅហ្វាយរបស់ឯងពេលនេះនៅឯណា? ហើយនិងរបស់នោះផងដែរ!! "
     ទោះបី ជុងហ្គុក និយាយដោយសម្លេងស្មើរជាងទឹកមុខក៏ដោយ ប៉ុន្តែពាក្យសម្ដីរបស់គេ បង្កប់ទៅដោយអំណាចដែល អ៊ំម៉ាក ដឹងច្បាស់ពីកិត្តិនាមរបស់គេ ។
     " ខ្ញុំពិតជាមិនដឹងមែនណាលោក ជុងហ្គុក តាំងពីថ្ងៃនោះមក ចៅហ្វាយខ្ញុំគាត់មិនទាក់ទងមកទៀតសោះ ខ្ញុំមិនដឹងថាគាត់ទៅទីណាទេ..."
     ទោះបីជា ថេយ៉ុង មិនយល់ពីដំណើរដើរដើមទង ប៉ុន្តែគេអាចទាយដឹងថា បុរសសង្ហារពាក់ឈុតក្រហ្សេរពណ៌ខ្មៅតម្លៃថ្លៃនេះ ចង់ជួបប៉ាររបស់ខ្លួន ប៉ុន្តែអ្វីដែល ថេយ៉ុង នៅតែមិនយល់នោះគែ ហេតុអីក៏ អ៊ំម៉ាក ចាំបាច់កុហក បើគេទើបតែនិយាយទូរសព្ទ័ជាមួយលោកប៉ារបស់ខ្លួននាប៉ុន្មាននាទីមុននេះសោះ យ៉ាងណា ថេយ៉ុង ក៏សុខចិត្តនៅស្ងៀម ឈរចាំស្ដាប់គឺជាជម្រើសល្អបំផុតហើយ។
     បេះដូងរបស់ ថេយ៉ុង លោតកាន់តែញាប់ជាងមុនទៅទៀត នៅពេលចៃដន្យសម្លឹងចំផ្ទៃមុខសង្ហាររបស់ ជុងហ្គុក ដែលងាកមកមើលខ្លួននោះដែរ ។
     " អ៊ីចឹងក៏បាន! ខ្ញុំប្រហែលជាមិនសួរឯងទៀតទេ "
     រាងចំណាស់មិនយល់ពីសម្ដីរបស់ ជុងហ្គុក ប៉ុន្តែមិនយូរប៉ុន្មាន គាត់ក៏យល់ នៅពេលដែលបុរសមាឌធំពីរនាក់មកទាញដៃគាត់ទាំងសងខាង រួចអូសទៅខ្ទប់នឹងជញ្ជាំងមួយទំហឹង ។
    " អ៊ំម៉ាក!...ពួកឯងចង់ធ្វើអីហ្នឹង!? "
     ថេយ៉ុង ស្រែកឡើងនៅពេលអ៊ំប្រុសដែលខ្លួនគោរពស្រលាញ់ ត្រូវយ៉ាងធ្ងន់ពីបុរសដែលគេមិនស្គាល់មុខ ។
     ថេយ៉ុង ដែលស្ងាត់ស្ងៀមមួយសន្ទុះធំមកហើយ ក៏ងាកមកមើលមុខរបស់នាយកម្លោះម៉ាហ្វៀរ ជុងហ្គុក ហ្វានស្ទើររ៉េស៍ ទាំងមិនខ្លាចញញើត ទោះបីជាគេខំលាក់ភាពភ័យខ្លាចប៉ុណ្ណាក៏ ជុងហ្គុក មិនចាប់ថ្នាក់សម្លេងរបស់មាឌតូចច្រមិចដែលបន្លឺចេញមកឡើយ គេបោះជំហានដើរចូលមកជិតរាងតូច ហើយក៏សម្លឹងមើលមុខរបស់គេ ។ ជុងហ្គុក មានការភ័នភាំងនឹងផ្ទៃមុខដ៏ស្រស់ស្អាត ទោះបីពេលនេះកំពុងតែសរស្លេកដោយសារតែការភិតភ័យក៏ដោយ ក៏មើលទៅនៅតែស្អាតផូផង់ វាគឺជាសម្រស់មួយដែលគួរឱ្យឈ្លក់វង្វេង ទាក់ទាញនិងចង់ឱបក្រសោប ដើម្បីលួងលោមឱ្យបាត់ភ័យ ព្រមទាំងទាក់ទាញខ្លួនឱ្យចង់នេបនិត្យផ្ដស់ផ្ដងបបូរមាត់ពណ៌ស៊ីជម្ពូរនោះផងដែរ ។
ក្មេងប្រុសរូបរាងតូចច្រឡឹងដូចមនុស្សស្រី តែគេសម្រស់ស្រស់ស្អាតជាងស្រីដទៃមួយចំនួនទៅទៀត គេធំពេញរូបពេញរាងស្អាតជាងនៅក្នុងរូបថតដែលខ្ញុំបានឃើញរាប់សិបដង រូបរាងដែលទ្រលុកទ្រលន់ ប្រសិនបើបាននៅក្នុងរង្វង់ដៃរបស់ខ្ញុំវិញ ប្រហែលជាធ្វើឱ្យខ្ញុំមានអារម្មណ៍ថាមិនអន់ទេ ។
ជុងហ្គុក គិតនៅក្នុងចិត្តរួចក៏ញញឹមចេញមក...
" ប្រសិនបើទាយមិនខុសទេ នេះប្រហែលជាអ្នកប្រុស ថេយ៉ុង រ៉ូឌីហ្គេស កូនប្រុសបណ្ដូលចិត្តរបស់លោក គីម រ៉ូឌីហ្គេស ហើយត្រូវដែរទេ!? "
រាងក្រាស់ ដើរវាងមកខាងក្រោយខ្នង ថេយ៉ុង រួចឱនមុខចុះដោយមានចេតនាឱ្យចុងច្រមុះរបស់ខ្លួនប៉ះទៅលើថ្ពាល់ទន់រលោងដូចកូនក្មេងរបស់គេ ។
អ៊ំម៉ាក ព្យាយាមរើខ្លួនឱ្យរួចផុតពីការចាប់របស់បុរសមាឌធំទាំងពីរនាក់នោះណាស់ ប៉ុន្តែដូចជាមើលស្រាលបុរសទាំងពីរនាក់នោះពេកហើយ ។
ទោះបី ជុងហ្គុក ទើបតែមានអាយុ 30 ឆ្នាំប៉ុន្តែបទពិសោធន៍ជីវិតដែលគេទទួលបានមក បង្រៀនឱ្យគេចេះម៉ត់ចត់ មិនមើលស្រាលព្រោះប្រសិនបើគេឈានខុសតែមួយជំហាន នោះជីវិតនៅក្នុងសង្គមងងឹតរបស់គេ ច្បាស់ជាមិនបន្តដល់សព្វថ្ងៃនេះទេ ។
" លោក ជុងហ្គុក អ្នកប្រុសតូចរបស់ខ្ញុំមិនពាក់ព័ន្ធអ្វីនោះទេ ខ្ញុំសុំអង្វរកុំរវល់នឹងគេអី!! "
ជុងហ្គុក មិនខ្វល់ពីសម្ដីរបស់ អ៊ំម៉ាក នោះទេ គេបង្រួមភ្នែកមើលទៅ ថេយ៉ុង តាំងពីក្បាលដល់ចុងជើងហើយគេក៏ធ្វើនៅអ្វីដែលគ្មានអ្នកណានឹកស្មានដល់ដៃដ៏រឹងមាំក្រសោបឱបមាឌតូចច្រឡឹងភ្លាមៗ ។
" ប្រាប់ហើយទេតើ! ថាខ្ញុំមិននិយាយជាមួយឯងទៀតទេ! "
" នែ៎! លោក លែងខ្ញុំភ្លាមទៅ...លែ "
ថេយ៉ុង និយាយរដាក់រដុប ប៉ុន្តែនិយាយមិនទាន់នឹងចប់ប្រយោគផង បបូរមាត់របស់គេក៏ត្រូវបានបិទដោយបបូរមាត់របស់ ជុងហ្គុក ។ មាឌតូចខំបញ្ចេញសម្លេងប្រកែកតវ៉ានៅក្នុងបំពង់.ក ព្យាយាមងាកមុខចេញពីការញាំញីបបូរមាត់ ដៃទាំងសងខាងលើកឡើង ដើម្បីរុញទ្រូងមាំដែលរឹងដូចថ្មឱ្យខិតឆ្ងាយពីខ្លួន ។ បន្តិចក្រោយមក ថេយ៉ុង ក៏ស្រាប់តែប្ដូរមកជាគក់ខ្នងរាងក្រាស់វិញ ប៉ុន្តែវាគ្មានបានផលអ្វីមកវិញទេ ព្រោះកម្លាំងដ៏ស្ដួចស្ដើងរបស់គេប្រៀបមិនបានប្រាំភាគនិង ជុងហ្គុក ផង ។
បុរសទាំងពីរនាក់ដែលគ្រាកដៃ អ៊ំម៉ាក ងាកមកមើលមុខគ្នាដោយញញឹម ហាក់ដូចជានិយាយថា...ច្រណែនចៅហ្វាយដល់ហើយ ។ ហើយគេក៏បន្ថែមកម្លាំងរឹតដៃរបស់ អ៊ំម៉ាក កាន់តែខ្លាំងទ្វេរដង នៅពេលរាងចំណាស់ខំប្រឹងរើចេញកាន់តែខ្លាំងជាងមុន ។
ចំណែកឯ ហ៊ូមីន គេមើលទៅចៅហ្វាយរបស់គេដោយការងើងឆ្ងល់ ប៉ុន្តែនៅពេលដែលមើលទៅក្មេងប្រុសដែលកំពុងនៅក្នុងរង្វង់ដៃ របស់ចៅហ្វាយហើយ គេក៏ខំលាក់ស្នាមញញឹម ហើយធ្វើជាមើលចេញទៅក្រៅបង្អួច។
ឃើញមិនមាត់ៗ តែពូកែឆ្លៀតឱកាសដែរទេតើ
ហ៊ូមីន គិតក្នុងចិត្ត...
" អ្នកប្រុស ជុងហ្គុក ដោះលែងអ្នកប្រុសតូចរបស់ខ្ញុំទៅ លែងយើង!...អាចង្រៃលែងយើង!! "
អ៊ំម៉ាក ខំព្យាយាមរើបំរះ សង្ឃឹមថានឹងបានរួចខ្លួន បានទៅជួយអ្នកប្រុសតូចរបស់គាត់ឱ្យរួចផុតពីទង្វើរដ៏ស្មោគគ្រោករបស់ ជុងហ្គុក ប៉ុន្តែបែរជាត្រូវ ហ៊ូមីន ទាត់ត្រង់គន្លាក់ជើងខាងក្រោម ឱ្យទន់ជង្គង់ដួលទៅលើដី បណ្ដាលឱ្យកម្លាំងសង្កត់មានកាន់តែខ្លាំងឡើង រហូតកម្រើកខ្លួនលែងរួច ។
ជុងហ្គុក ដកមាត់ចេញដោយសោកស្ដាយ ប៉ុន្តែគេនៅតែឱបខ្លួនរបស់ ថេយ៉ុង ជាប់ផ្អិបនឹងទ្រូងមាំពោរពេញទៅដោយសាច់ដុំហាប់ណែនរបស់ខ្លួនដដែល ។
នៅពេលមាត់របស់ ថេយ៉ុង មានសេរីភាពហើយ បាតដៃតូចស្រឡូនក៏លើកឡើងទះទៅលើផ្ទៃមុខរបស់រាងក្រាស់មួយទំហឹង ទោះបីកម្លាំងរបស់ខ្លួនមិនមានច្រើន ប៉ុន្តែក៏ល្មមឱ្យបរិយាយកាសកាន់តែអាប់អួរដែរ ។
ភាពស្ងប់ស្ងាត់កើតមានឡើង ថេយ៉ុង ផ្ទាល់ក៏ភ័យមិនតិចដែរទៅនឹងទង្វើររបស់ខ្លួន គេយកដៃខ្ទប់មាត់ សម្លឹងមើលទៅមុខរបស់ ជុងហ្គុក ដែលងាកមកវិញ កែវភ្នែករបស់បុរសម្នាក់នេះមើលទៅគឺគួរឱ្យខ្លាចខ្លាំងណាស់ ស្រាប់តែពេលនោះ រាងក្រាស់មាំក៏ទាញដៃមាឌតូចចេញពីមាត់របស់គេ ។
" ហ៊ានណាស់ណ៎ ក្មេងតូចឯងហ៊ានលើកដៃរបស់ឯងមកទះកំផ្លៀងខ្ញុំផង "
" ល...លោកជាអ្នកធ្វើបាបខ្ញុំមុនទេ "
ថេយ៉ុង ញ័រមាត់ ទោះបីជាខ្លាចតែគេក៏ត្រូវចេះការពារខ្លួនឯងដែរ ។
" អ្នកប្រុស ជុងហ្គុក លោកធ្វើបែបនេះមិនសមជាកូនប្រុសទេ ដោះលែងអ្នកប្រុសតូចខ្ញុំសិនទៅ ហើយពួកយើងមកចរចារគ្នាសារជាថ្មី "
រាងចំណាស់ចាប់ផ្ដើមប្រើធម៌ត្រជាក់នៅពេលដឹងច្បាស់ថាខ្លួនកំពុងចាញ់ប្រៀប...
កែវភ្នែកមុតស្រួចរបស់ ជុងហ្គុក មើលទៅបបូរមាត់ក្រហមព្រឿងៗដែលរៀងប៉ោងជាងមុនដោយសារតែស្នាដៃរបស់គេ ប្លែកត្រង់ថាគេមិនខឹងនឹងទង្វើររបស់មាឌតូចសូម្បីតែបន្តិច គេបែរជាមានអារម្មណ៍ថាចង់យកឈ្នះ ដោយការចាប់ ថេយ៉ុង បឺតមាត់ម្ដងទៀត... គ្រាន់តែគិតសោះបេះដូងរបស់គេលោតញាប់បាត់ទៅហើយ ។
" ដូចជាយឺតពេលបន្តិចហើយ ម៉ាក! អ្នកប្រុសតូចរបស់ឯងសមនឹងទទួលបានមេរៀនខ្លះ "
និយាយរួច គេក៏ឈ្មុលច្រមុះត្រង់កន្លៀត.ករបស់ ថេយ៉ុង ហើយប្រមាត់ញីញក់ដោយមិនខ្វល់ពីការរើបំរះរបស់មាឌតូចឡើយ មិនតែប៉ុណ្ណោះគេថែមទាំងខាំញិចឡើងសាច់កញ្ចឹង.កដ៏សរខ្ចីរបស់ ថេយ៉ុង បណ្ដាលឱ្យកើតមានស្នាមជាំក្រហមឡើងមកយ៉ាងច្បាស់តែម្ដង ។
មុខរបស់ ជុងហ្គុក នៅតែឈ្មុលរកក្លិនដ៏ក្រអូបប្រហើរពីកញ្ជឹង.ករបស់រាងតូច មុននឹងអូសច្រមុះចុះមកដល់បរិវេណដើមទ្រូង ដែលផឺតផតឡើងចុះដោយសារការខំប្រឹងទប់កុំឱ្យយំចេញមកបាន ។
" បានហើយ...បានហើយអ្នកប្រុស ជុងហ្គុក ឈប់ត្រឹមហ្នឹងភ្លាមទៅបានហើយ ខ្ញុំសុំអង្វរលោកទៅចុះ! "
អ៊ំម៉ាក ទប់លែងបានក៏ផ្ទុះសម្រែកចេញមក...
" លោកចង់យ៉ាងម៉េចក៏និយាយមក សុំតែម្យ៉ាងដោះលែងអ្នកប្រុសតូចខ្ញុំទៅ កុំរវល់នឹងគេទៀតអី "
ជុងហ្គុង បញ្ឈប់ទង្វើររបស់ខ្លួន គេលែងដៃដែលឱបក្រសោប ថេយ៉ុង នោះចេញ ប៉ុន្តែក្រសែរភ្នែករបស់គេនៅតែតាមសម្លឹងមើលរាងតូចមិនដាក់ភ្នែកដដែល។
" ខ្ញុំត្រូវការរបស់ ដែលវាគួរតែជារបស់ខ្ញុំ "
រាងក្រាស់ ឆ្លើយដោយសម្លេងសោះកក្រោះ
" ខ្ញុំសុំពេលបន្តិចសិន ព្រោះពេលនេះខ្ញុំមិនដឹងពិតមែន ថាចៅហ្វាយរបស់ខ្ញុំពេលនេះគាត់នៅទីកន្លែងណា៎នោះទេ "
" កុហក!! "
សម្លេងស្រែកយ៉ាងទ្រហឹងរបស់ ហ៊ូមីន បន្លឺឡើងរួចក៏កន្តាក់អាវរបស់ អ៊ំម៉ាក មកយ៉ាងខ្លាំង...
" គិតអញ្ចេញចុះ ខ្ញុំទុកពេលឱ្យឯង 5 ថ្ងៃ បើចៅហ្វាយនាយរបស់ឯង យករបស់មកប្រគល់ឱ្យយើងវិញ យើងនឹងប្រគល់ក្មេងមុខគួរឱ្យស្រលាញ់ម្នាក់នេះទៅឯងវិញភ្លាម...តែប្រសិនបើមិនបានទេ កូនប្រុសរបស់ចៅហ្វាយឯងនេះនឹងត្រូវប៉ះប៉ូវនូវអ្វីដែលប៉ារបស់គេធ្វើគ្រប់យ៉ាងទាំងអស់! "
     ជុងហ្គុក និយាយសង្កត់ប្រយោគឃ្លាចុងក្រោយជាពិសេស ។ អ៊ំម៉ាក ស្លេកមុខពេលដឹងច្បាស់ពីន័យដែល អ្នកប្រុសតូចរបស់ខ្លួនត្រូវប៉ះប៉ូវនោះគឺជាអ្វី...។
     " ទេ! មិនបានដាច់ខាត ដោះលែងអ្នកប្រុសតូចភ្លាមទៅ លែង... "
     និយាយមិនទាន់ចប់ប្រយោគផង កណ្ដាប់ដៃដ៏ធ្ងន់របស់ ហ៊ូមីន ក៏ដាល់ចំថ្គាមរបស់បុរសវ័យចំណាស់មួយទំហឹងដល់ដួលផ្ងារទៅក្រោយទៅលើដី របួសយ៉ាងដំណំ ។
     ថេយ៉ុង ឃើញបែបនេះ គេក៏ប្រញាប់ប្រញ៉ាល់ទៅជួយ ប៉ុន្តែដើរមិនទាន់បានពីរជំហានផង ខ្លួនរបស់គេក៏វិលចូលមកក្នុងរង្វង់ដៃរបស់កម្លោះម៉ាហ្វៀរសង្ហារមុខមាំ ជុងហ្គុក ហ្វានស្ទើររ៉េស៍ វិញម្ដងទៀត ។
     " អ៊ំម៉ាក!! លែងខ្ញុំ...អាមនុស្សកំសាក! ធ្វើបាបមនុស្សចាស់ទន់ខ្សោយ!! "
     ថេយ៉ុង ព្យាយាមរើបំរះចេញពីដៃរបស់ ជុងហ្គុក ប៉ុន្តែគេត្រូវហត់ឥតអំពើ ។ សម្លេងសើចរបស់រាងក្រាស់ ធ្វើឱ្យមាឌតូចស្ដើងឈប់បន្តសកម្មភាពទៅទៀត ព្រោះគិតថាទោះបីខំរើដល់ស្លាប់ទៀតក៏គ្មានប្រយោជន៍ដែរ កម្លាំងរបស់ប្រុសមុខងាប់ម្នាក់នេះខ្លាំងក្លាសម្បើមណាស់។
" អ៊ំម៉ាក របស់ឯងនេះឫ? ដែលជាមនុស្សចាស់ទន់ខ្សោយ? ហ្អឹសៗ គួរឱ្យអស់សំណើចខ្លាំងណាស់!! អតីតបងធំអ្នកលេងនៅមានពិសពេញខ្លួននៅឡើយទេ "
ថេយ៉ុង ចងចិញ្ចើមសម្លឹងទៅរាងចំណាស់ ដែលក្រោកឡើងឈរពើងទ្រូង ហាក់ដូចជាបាត់ឈឺហើយ ថែមទាំងមិនបញ្ចេញអាការៈឈឺចាប់សូម្បីតែបន្តិចទៀត។
" ឯងឃើញទេ? គេក្រោកឈរបានធ្វើហី! បើគេជាមនុស្សចាស់ដូចសម្ដីឯងពិតមែន គេប្រាកដជាត្រូវដេកព្យួរសារ៉ូមហុតទឹកបបរបាត់ទៅហើយ! "
" ពួកយើងនិយាយធុរៈនឹងគ្នាវិញល្អជាង ខ្ញុំសុំរយៈពេល7ថ្ងៃ "
រាងចំណាស់ស្រដីឡើងមើលទៅមុខ ជុងហ្គុក ដោយការស្ទាបស្ទង់...
" 5 ថ្ងៃ "
ពាក្យសម្ដីយ៉ាងមុតមាំម៉ឺងម៉ាត់ បូករួមនិងទឹកមុខដ៏សោះអង្គើយធ្វើឱ្យ អ៊ំម៉ាក ត្រូវងាកមុខទៅមើលអ្នកប្រុសតូចរបស់ខ្លួន ដែលកំពុងឈរក្នុងរង្វង់ដៃរបស់ ជុងហ្គុក ។
" ខ្ញុំនឹងព្យាយាមក្នុងអំឡុងពេលនេះ "
" អ្នកប្រុសតូចរបស់ឯង នឹងមានសុវត្ថិភាព គេនឹងនៅជាមួយខ្ញុំ "
" លោកត្រូវសន្យា "
" ឯងក៏ដឹងហើយទេតើ...ពាក្យសម្ដីរបស់ខ្ញុំប្រៀបដូចជាសន្យាទៅហើយ "
អ៊ំម៉ាក យល់ច្បាស់ ជុងហ្គុក គឺជាមនុស្សច្បាស់លាស់នឹងពាក្យសម្ដី ចាត់ទុកថាគេជាអ្នកលេងម្នាក់ មិនមែនជាពួកម៉ាហ្វៀរដែលខ្លួនធ្លាប់ជួបប្រទះកន្លងមក គាត់ទុកចិត្តបុរសម្នាក់នេះបាន ។
" អ្នកប្រុសតូចទៅជាមួយលោក ជុងហ្គុក សិនទៅចាំខ្ញុំទៅទទួល "
អ៊ំម៉ាក មានប្រសាសន៍ឡើងខណៈពេលគាត់ដើរមកឈរចំពោះមុខ ថេយ៉ុង ។
" យ៉ាងម៉េចហ្នឹង? ខ្ញុំមិនយល់សោះ នេះលោកប៉ារបស់ខ្ញុំធ្វើអ្វីមែនទេ? "
អ៊ំម៉ាក ងាកទៅ ជុងហ្គុក ហាក់ដូចជាចង់សុំអ្វីម្យ៉ាង ។ ជុងហ្គុកយល់ចិត្តគាត់ គេអាចមើលដឹងថា ក្មេងប្រុសម្នាក់នេះស្អាតបរិសុទ្ធ មិនដឹងអ្វីគ្មានល្បិចកល មិនដូចជាឪពុករបស់គេទេ ។
" ចៃដន្យពួកយើងចរចារមុខជំនួញគ្នាមិនចុះសម្រុង ប៉ុន្តែចៅហ្វាយគង់តែរកផ្លូវចេញបានជាមិនខាន "
" ក៏ប៉ុន្តែ...! "
" អ្នកប្រុសជឿរខ្ញុំចុះ ធានាថាគ្រប់យ៉ាងនឹងរៀបរយ "
" តែខ្ញុំ... "
" ពេលនេះអ្នកប្រុសទៅជាមួយគេសិនទៅ ខ្ញុំសន្យាថានឹងមកទទួលអ្នកវិញ "
អ៊ំម៉ាក ទះស្មានាយតូច ថេយ៉ុង តិចៗខណៈដែលមាឌតូចច្រឡឹងកំពុងស្ថិតនៅក្នុងរង្វង់ដៃរបស់ ជុងហ្គុក បណ្ដើរព្រមទាំងអះអាងពាក្យសម្ដីរបស់ខ្លួនឯងបណ្ដើរ ។
ដំណកទឹកភ្នែកហូរស្រកចេញពីកែវភ្នែកស្រទន់ភ្លឺថ្លា រាងចំណាស់ឈោងដៃប្រុងនឹងជូតទឹកភ្នែកឱ្យ ថេយ៉ុង ដូចដែលខ្លួនធ្លាប់បានធ្វើកន្លងមកប៉ុន្តែ ជុងហ្គុក បែរជាទាញខ្លួនរាងតូចឱ្យថយឆ្ងាយពីគាត់ទៅវិញ ។ ស្របពេលនោះដែរបុរសមាឌធំម្នាក់ក្នុងចំណោម3នាក់បានហុចទូរសព្ទ័ឱ្យ អ៊ំម៉ាក ។
" រាល់លើកនៅពេលដែលខ្ញុំខលទៅ សង្ឃឹមថានឹងទទួលបានចម្លើយគួរជាទីពេញចិត្ត...ពេលវេលារបស់ឯងមានមិនច្រើនទេ ម៉ាក "
ជុងហ្គុក និយាយតែប៉ុន្មានម៉ាត់នេះហើយក៏អូសមាឌតូចដើរចេញទៅជាមួយខ្លួន ដោយមានមនុស្សជំនិតនឹងអង្គរក្សផ្ទាល់ខ្លួនរបស់គេនៅចាំទទួលជាស្រេច ។
រាងចំណាស់តាមសម្លឹងមើលរយន្ដសេរីទំនើបម៉ាកល្បីបើកចេញទៅផុតកន្ទុយភ្នែកហើយ ទើបគាត់ទាញទូរសព្ទ័ទាក់ទងទៅមនុស្សម្នាក់យ៉ាងលឿន...។

To be continue......

#LIDA

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now