ភាគទី៤៥: Will you marry me?❤️

3.4K 220 5
                                    

     " ជុងហ្គុក! "
     ចុះមកដល់កន្លែងឆ្នេរខ្សាច់ ថេយ៉ុង រត់សម្ដៅទៅបុរសនារីមួយគូរនោះភ្លាម ប៉ុន្តែពេលរត់ទៅដល់ ម្នាក់នោះបែរជាមិនមែនជា ជុងហ្គុក   គូរស្នេហ៍ស្រីប្រុសងាកមក ថេយ៉ុង ហើយចងចិញ្ចើមឆ្ងល់ ។
     " ច្រឡំមនុស្សហើយ! "
     បុរសម្នាក់មាឌមាំនិយាយហើយសើចញឹមៗ...
     " ថេយ៉ុង!!! "
      សម្លេងស្រែកហៅយ៉ាងគ្រលលាន់ឡើង ថេយ៉ុង ងាកទៅខាងក្រោយខ្នងក៏ឃើញ ជុងហ្គុក កំពុងឈរឆ្ងាយពីខ្លួនគួរសម រាងតូចក៏ប្រញាប់រត់ទៅ ។
  " ម៉េចក៏បងនៅទីនេះ? "
" ស្អាតទេ? "
ជុងហ្គុក មិនឆ្លើយសំណួរបស់ ថេយ៉ុង គេបង្វែរចំណាប់អារម្មណ៍រាងតូច មើលទៅបរិយាកាសជុំវិញ ជាមួយនឹងការតុបតែងយ៉ាងស្រស់ស្អាតនាពេលរាត្រីកាល ថេយ៉ុង ដើរហួសទៅមុខសន្សឹមៗ ជុងហ្គុក ក៏ដើរពីក្រោយតិចៗ ដោយមានចង្កៀងពណ៌ពងមាន់តម្រៀបលើឆ្នេរខ្សាច់ជាជួរ នៅអមសងខាងផ្លូវ សម្ដៅទៅតុអាហារក្រោមពន្លឺភ្លើងទៀន ។
      ជុងហ្គុក ទាញកៅអីថយឱ្យ ថេយ៉ុង អង្គុយយ៉ាងរៀបរយរួចគេក៏ដាក់ខ្លួនអង្គុយទល់មុខមាឌតូច ។ ក្រោយមកក៏មានអ្នករត់តុពីរនាក់បានលើកអាហារមកជូនពួកគេ...
      " បងទៅបាត់មួយថ្ងៃ បងមករៀបចំរបស់ទាំអស់នេះឬ? " ថេយ៉ុង សួរ ខណៈពេលបុគ្គលិកប្រុសម្នាក់ឈរចាក់ស្រាក្រហម អ្នកទាំងពីរក៏លើកកែវស្រាឡើងដំណាលគ្នាជល់បន្តិច រួចក្រេបស្រាក្រហមក្រោមពន្លឺភ្លើងទៀន ដែលមានខ្យល់បក់ត្រសៀកៗ គួបផ្សំនឹងសម្លេងទឹករលកបកបោកច្រាំងឆ្នេរខ្សាច់ ប្រគុំបានជាតន្ត្រីយ៉ាងរណ្ដំ ធ្វើឱ្យបរិយាកាសយប់នេះកាន់តែរ៉ូមែនទិច ។
      " ទាំងអស់នេះ បងម្នាក់ឯងធ្វើមិនកើតទេ គឺបានជំនួយពីមិត្តចាស់ទើបមានពេលវេលាបែបនេះជាមួយអូនបាន អូនសប្បាយចិត្តទេ? "
       ជុងហ្គុក ញញឹមក្រសោបប្រអប់ដៃតូច កែវភ្នែកទាំងគូររបស់គេបានបង្ហាញឱ្យឃើញពីភាពទន់ភ្លន់ និងសេចក្ដីសុខ មិនមានភាពល្អក់កករ ។ អារម្មណ៍របស់ ថេយ៉ុង ពេលនេះគឺរកប្រាប់មិនត្រូវនោះទេ គេរំភើបចិត្តដែលអាចមានពេលវេលាផ្អែមល្ហែមជាមួយនឹងមនុស្សដែលខ្លួនស្រលាញ់ ។
       " សប្បាយចិត្តណាស់ " ថេយ៉ុង ញញឹម តែស្នាមញញឹមនេះហាក់ដូចជានៅមានមន្ទិល មិនទាន់ទុកចិត្តអ្វីម្យ៉ាង ។
       " បងនៅមានរបស់មួយចង់ឱ្យអូន "
       " របស់អី? " ស្របពេលកំពុងឆ្ងល់ បុគ្គិលម្នាក់បានកាន់បាច់ផ្ការដ៏ស្រស់ស្អាតមួយមកឱ្យ ជុងហ្គុក ហើយរាងក្រាស់ក៏ក្រោកឈរជូនបាច់ផ្ការនោះទៅ ថេយ៉ុង ។
       " អគុណបងណាស់ "
       ថេយ៉ុង ទទួលទាំងញញឹមញញេម ហើយអានក្រដាស់សំបុត្រមួយសន្លឹកនៅក្នុងបាច់ផ្ការ ក្នុងនោះបានសរសេរថា « Will you marry me? » ថេយ៉ុង បង្រួមភ្នែកមើលទៅអក្សរនោះម្ដងហើយម្ដងទៀត មានអារម្មណ៍រំជើបរំជួលខុសធម្មតា រួចក្រឡេកមកមើល ជុងហ្គុក វិញ ក៏ឃើញគេកំពុងលត់ជង្គង់ជើងម្ខាងចំពោះមុខខ្លួន ដោយដៃលើកបង្ហាញចិញ្ជៀនពេជ្រមួយវង់យ៉ាងស្រស់ស្អាត...
      " រៀបការនឹងបងបានទេ? "
      សម្លេងដ៏ស្រទន់ឮចេញពីមាត់របស់នាយកម្លោះសង្ហារ ថេយ៉ុង លើកដៃខ្ទប់មាត់ហាក់មិនចង់ជឿរនៅរឿងកើតឡើងនៅថ្ងៃនេះ អារម្មណ៍របស់គេរំភើបក្ដុកក្ដួលរហូតដល់ស្រក់ទឹកភ្នែក ។
       " បានទេ ថេ? "
       ជុងហ្គុក សួរបញ្ជាក់ អារម្មណ៍របស់នាយក៏មកខុសពីអ្នកម្ខាងទៀតដែរ   ថេយ៉ុង ញញឹមលាយទឹកភ្នែកហើយងក់ក្បាល...
       " បាន! អូនយល់ព្រម "
       ថេយ៉ុង ហុចដៃខាងឆ្វេងឡើងដើម្បីឱ្យ ជុងហ្គុក ពាក់ចិញ្ជៀនឱ្យខ្លួនរួច រាងក្រាស់ក្រោកឈរឱបមាឌតូចយ៉ាងណែន បេះដូងរបស់គេទាំងពីរនាក់លោតញាប់ខ្លាំងណាស់ ចំណែក ថេយ៉ុង យំដល់ទឹកភ្នែកដាបថ្ពាល់ទៅហើយ ។
       " បងស្រលាញ់អូន ថេយ៉ុង ស្រលាញ់អូនខ្លាំងណាស់"
       " អូនក៏ស្រលាញ់បងដូចគ្នា ស្រលាញ់បងជាងបងស្រលាញ់អូនទៅទៀត "
       ថេយ៉ុង និយាយទាំងសម្លេងញ័រ ព្រោះគេព្យាយាមនិយាយទាំងយំសស្រាក់ ជុងហ្គុក លែងរាងតូចពីការឱបហើយលើកដៃជូតទឹកភ្នែកឱ្យគេថ្នមៗ មុននឹងថើបបបូរមាត់ផ្កាឈូកថើរៗ ។
       " សុំទោសដែលបងធ្វើឱ្យអូនយំប៉ុន្មានថ្ងៃមកនេះ បងគ្មានចេតនាកុហកអូនទេ ប៉ុន្តែដោយសារបងចង់ឱ្យអូនមានអារម្មណ៍ភ្ញាក់ផ្អើលនិងចងចាំពីវិនាទីដ៏មានន័យនេះ "
       " បងអាក្រក់ណាស់ កុហកអូនម្ដងហើយម្ដងទៀត "
       ថេយ៉ុង ច្រានទ្រូងមាំចេញពីខ្លួន ហើយជូតទឹកភ្នែកខ្លួនឯងទាំងនៅអណ្ដើតអណ្ដក ។
       " បានហើយ ឈប់យំទៅ ចាប់ពីវិនាទីនេះទៅបងសន្យាថាឈប់កុហកអូនទៀតហើយ បងនឹងធ្វើជាស្វាមីដ៏ល្អរបស់អូន ហើយអូនក៏ត្រូវធ្វើជាភរិយាដ៏ល្អសម្រាបើបងដែរឮទេ? "
       " អូនដឹងហើយ អគុណណាស់បងសម្លាញ់ "
       និយាយហើយ ថេយ៉ុង ក៏ជំទើតជើងថើបមាត់របស់ ជុងហ្គុក ភ្លាមៗ រាងក្រាស់ក៏ថើបតបមាឌតូចវិញយ៉ាងផ្អែមល្ហែម ។
       អ្នកទាំងពីរក៏បានចុះសម្រុងគ្នាឡើងវិញ គ្មានការសង្ស័យអ្វីទៀតឡើយ ព្រោះ ជុងហ្គុក បាននិយាយរៀបរាប់អំពីរឿងហេតុ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ។
       នៅថ្ងៃដែល ជុងហ្គុក ទៅហាងញ៊ាំបាយល្ងាចជាមួយមនុស្សស្រីម្នាក់ ហើយកុហក ថេយ៉ុង ថាជាប់រវល់ប្រជុំនោះ គឺគេបានណាត់ជាមួយនឹង វីកគី អេលីហ្សាបែត ដែលអ្នកទាំងអស់គ្នាធ្លាប់ស្គាល់ហើយថា វីកគី ធ្លាប់ជាអតីតស្រីកំណាន់របស់ ជុងហ្គុក ប៉ុន្តែរយៈពេល ៥ឆ្នាំកន្លងមកនេះនាងនិង ជុងហ្គុក ត្រឹមជាមិត្តនឹងគ្នាប៉ុណ្ណោះ វីកគី ក៏ទើបនឹងរៀបអាពាហ៍ពិពាហ៍ ជាមួយសេដ្ឋីវ័យកណ្ដាលម្នាក់ដែលស្រលាញ់នាងផ្ដល់ក្ដីសុខទាំងកាយទាំងចិត្តថ្នាក់ថ្នមនាងយ៉ាងម៉ដ្ឋចត់ ទើបធ្វើឱ្យនាងអាចបំភ្លេច ជុងហ្គុក បានយ៉ាងងាយ រួចងាកមកចាប់ផ្ដើមជីវិតថ្មីជាមួយនិងសេដ្ឋីប្រាក់លាននោះ ។
     គោលបំណងដែល វីកគី មកប្រទេសកូរ៉េ គឺគ្រាន់តែមកលំហែកាយធម្មតាជាមួយនឹងស្វាមី  តែមិននឹកស្មានថាបានជួបនឹង ជុងហ្គុក ដោយចៃដន្យ ហេតុនេះពួកគេក៏ Dating តែម្ដង ហើយនាងក៏ជាមនុស្សតែម្នាក់ ដែលផ្ដល់គំនិតដល់ ជុងហ្គុក សម្រាប់រឿងក្នុងថ្ងៃនេះដែរ ។
      " បងប្រសព្វរើសចិញ្ជៀនមែន ល្មមនឹងដៃអូនតែម្ដង "
      ថេយ៉ុង និយាយបណ្ដើរញញឹមអង្អែលចិញ្ជៀនថ្មមៗ ។
      " ម្រាមដៃអូននិង វីកគី គឺប៉ុនគ្នា ដូច្នេះបងក៏ខ្ចីដៃនាងមក.លចិញ្ជៀនសិន បើហៅអូនមករើសផ្ទាល់ ម៉េចនឹង Surprise ទៅ "
       " ឥឡូវ Surprise ហើយ តែមុននេះអូនស្ទើរតែសន្លប់បាត់ស្មារតី ដោយសារតែបងហ្នឹង "
       " បងសុំទោសអូនសម្លាញ់! លែងឱ្យមានលើកក្រោយហើយ   យើងឆាប់ញ៊ាំទៅ នេះជាអាហារស្នារដៃរបស់បងណា "
       " ពិតមែនឬ? " ថេយ៉ុង ភ្ញាក់ផ្អើល គេមិនដែលដឹងឡើយថា ជុងហ្គុក ចេះធ្វើម្ហូប ។
       " ប្រាកដណាស់ ភ្លក្សទៅមើល៍យ៉ាងម៉េចដែរ?ទទួលយកបានទេ? "
       ថេយ៉ុង លើកសមនិងកាំបិតហាន់Steakសាច់គោមួយជំនិតហើយដាក់ចូលទៅក្នុងមាត់ រួចញញឹមទៅកាន់រាងក្រាស់ ។
       " ឆ្ងាញ់ខ្លាំងណាស់ "
       " មែនហ្អេស៎? បញ្ជោរបងទេដឹង "
       " មិនបានបញ្ជោរទេ ជាការពិតណា៎ "

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now