ភាគទី២៦:គេជាជនសង្ស័យ

3.2K 213 1
                                    

" ជុងហ្គុក! "
គ្រាន់តែឃើញរាងក្រាស់ដើរចូលមក ថេយ៉ុង ប្រញាប់ស្ទុះទៅទទួលគេយ៉ាងលឿន ទទួលការបូបធ្វើការ និងដោះអាវក្រហ្សេរពណ៌ខ្មៅពីរាងកាយមាំ ។ ជុងហ្គុក ញញឹមសប្បាយចិត្ត គេថើបថ្ងាស់ ថេយ៉ុង បន្តិច រួចក៏ក្រសោបចង្កេះមាឌតូចបណ្ដើរគ្នាឡើងទៅបន្ទប់ជាន់ខាងលើ ។ ចូលមកដល់ក្នុងបន្ទប់ ថេយ៉ុង ដាក់កាបូបទុកយ៉ាងត្រឹមត្រូវបន្ទាប់មកក៏យកអាវរបស់ ជុងហ្គុក ទៅទុកក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ រួចរាល់ក៏ដើរមកជិតរាងក្រាស់ដែលកំពុងអង្គុយបន្ធូរខ្សែរក្រវ៉ាត់.កនៅលើគ្រែពូក ។
" លោកញ៊ាំអាហារពេលល្ងាចឬនៅ? បើនៅខ្ញុំនឹងបានទៅរៀបចំឱ្យលោក "
ជុងហ្គុក មិនឆ្លើយ ដៃមាំទាញចង្កេះរាងតូចមកអង្គុយលើភ្លៅឱបយ៉ាងកក់ក្ដៅ គេឱនមុខឆ្ងប់នឹងដើមទ្រូងរាបស្មើរស្រង់ក្លិនក្រអូបប្រហើរនៃរាងកាយតូចច្រមិចដោយមិនបាច់ប្រើទឹកអប់ ។ រាងក្រាស់បិទភ្នែកកើយទ្រូងរាងល្អិត កាយវិការរបស់គេពេលនេះ បានបង្ហាញពីអារម្មណ៍ពិបាកចិត្តរឿងអ្វីម្យ៉ាង ដែល ថេយ៉ុង មិនបានដឹង...
" លោកមិនអីទេឬ? "
ជុងហ្គុក ក៏ដកដង្ហើមធំមួយឃូរ...
" មានរឿងបន្តិចបន្តួច តែ ថេ កុំបារម្ភអី បន្តិចទៀតខ្ញុំដោះស្រាយវារួចរាល់ហើយ "
" មិនអីទេ តាមសម្រួលចុះ កុំបង្ខំពេក គិតដល់សុខភាពខ្លួនឯងផង "
ថេយ៉ុង និយាយដោយភ្ជាប់ជាមួយស្នាមញញឹម រួចក៏ឱនមុខថើបចុងច្រមុះរបស់រាងក្រាស់ ដៃទាំងគូរលើកឡើងឱប.កអ្នកម្ខាងទៀតជាប់ ។ ជុងហ្គុក មានរម្មណ៍ល្អជានិច្ច នៅពេលបានក្បែរកាយតូចច្រឡឹងមួយនេះ ទុក្ខកង្វល់ទាំងប៉ុន្មានក៏រសាត់បាត់អស់ ព្រោះ ថេយ៉ុង ជាមនុស្សតែម្នាក់គត់ដែលអាចលួងលោមផ្លូវចិត្តរបស់គេបាន ដោយគ្រាន់តែបញ្ចេញស្នាមញញឹមស្រស់ពព្រឹមតែបន្តិចប៉ុណ្ណោះ ។ ដោយភាពគ្រឺតក្នាញ់ ជុងហ្គុក យកដៃទាញថ្ពាល់ក្រពុំប៉ោងៗទាំងសងខាងរហូតឡើងក្រហម និងថើបញីញក់ថ្ពាល់សុទ្ធតែសាច់ខ្លាំងៗ ។
" ស្រលាញ់ ថេ ខ្លាំងដល់ហើយ "
" ឈឺណាស់ " ថេយ៉ុង និយាយតិចៗពេបមាត់ កែវភ្នែករលីងរលោង លើកដៃអង្អែលថ្ពាល់របស់ខ្លួនតិចៗ
" លោកមិនទាន់ឆ្លើយសំណួរខ្ញុំទេ! "
ជុងហ្គុក ជ្រួញចិញ្ចើមរកនឹក ហើយក៏នឹកឃើញអ្វីដែល ថេយ៉ុង សួរមកខ្លួនមុននេះ...
" ត្រូវ! មិនទាន់បានញ៊ាំអីទេ ថ្ងៃនេះបានអីញ៊ាំខ្លះទៅ? "
បើទោះបីជា ជុងហ្គុក មិនឃ្លានឬញ៊ាំរួចហើយក្ដី ក៏គេត្រូវកំដររាងតូចញ៊ាំអាហារជុំគ្នាដែរ ព្រោះមិនចង់ឱ្យគេអន់ចិត្តគិតច្រើន ។ ថេយ៉ុង ក្រោកពីភ្លៅមាំឈរទល់មុខ រួចទាញដៃគេឱ្យក្រោកឈរ...
" ចុះទៅក្រោមដឹងហើយ លោកទៅងូតទឹកសិនទៅ ខ្ញុំចុះទៅរៀបចំឱ្យ " ថេយ៉ុង និយាយបណ្ដើររុញខ្នង ជុងហ្គុក សម្ដៅទៅបន្ទប់ទឹក...

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now