ភាគទី01: ការជួបមុខជាលើកដំបូង

15.5K 596 4
                                    

     " ចៅហ្វាយ! នេះជារូបថតរបស់កូនប្រុស គីម រ៉ូឌីហ្គេស ទាន "
     បុរសរាងខ្ពស់ស្រឡះស្រស់សង្ហារ ទទួលយករូបថតដែលមានទំហំប៉ុនកាតបូស្កាលមកមើល ក្មេងប្រុសដែលនៅក្នុងរូបថត អាយុរបស់គេប្រហែលមិនលើសពី 18 ឆ្នាំនោះទេ ។ សក់ខ្មៅរលោងធ្លាក់មកបាំងថ្ងាស់ ទម្រង់មុខអក្សរV ចិញ្ចើមតូចឆ្នា កែវភ្នែកពណ៌ត្នោតចាស់ មានពន្លឺភ្លឺថ្លាយ៉ាងទាក់ទាញ រោមភ្នែកក្រាស់វែង ច្រមុះស្រួចស៊ីនឹងបបូរមាត់ពណ៌ផ្កាឈូកព្រឿងៗដែលជាអំណោយពីធម្មជាតិ ។
      ស្នាមញញឹមរបស់ក្មេងប្រុសម្នាក់នេះ មានឥទ្ធិពលទាក់ទាញ ធ្វើឱ្យមនុស្សម្នាមិនថាប្រុសមិនថាស្រីនៅលើភពផែនដីដេកដួលនៅក្បែរជើង សរុបមកគេគឺជាក្មេងប្រុសម្នាក់ដែលស្រស់ស្អាត ដល់ថ្នាក់មិនទាន់ទាំងធំអស់ផង ស្រស់ស្អាតប៉ុន្នឹងទៅហើយ ។
     " ដឹងអស័យដ្ឋានរបស់គេហើយឫនៅ? "
      " បាទទាន! គីម រ៉ូឌីហ្កាស ពិតជាមានល្បិចខ្ពស់ណាស់ គេលាក់បាំងកូនប្រុសរបស់ខ្លួនដោយបញ្ជូនឱ្យគេទៅនៅប្រទេសកូរ៉េតាំងពីនៅតូចៗម្ល៉េះ ហើយស្ទើរតែមិនដែលទៅជួបមុខកូនប្រុសម្ដងសោះហើយ គេមកស្រុកកំណើតតែមួយឆ្នាំម្ដងប៉ុណ្ណោះ គឺនៅពេលមកចូលរួមថ្ងៃគំរប់ខួបមរណៈម្ដាយជាទីស្រលាញ់គេ អាទិត្យក្រោយនេះគេប្រហែលជាមក London វិញហើយទាន "
     នាយជំនិតនិយាយរៀបរាប់តាមអ្វីដែលខ្លួនឯងបានស៊ើបមករយៈពេលប៉ុន្មានថ្ងៃមកនេះ គេដឹងច្បាស់ថា ចៅហ្វាយឈាមត្រជាក់របស់ខ្លួនជាមនុស្សបែបម៉េច ប្រសិនបើចៅហ្វាយដ៏មានអំណាចម្នាក់នេះបញ្ជារនណារម្នាក់ឱ្យធ្វើកិច្ចការអ្វីហើយនៅពេលត្រឡប់មកវិញមិនបានចម្លើយដូចដែលចិត្តសួរនោះច្បាស់ជាមានរឿងធំជារលោកស៊ូណាមិជាមិនខាន ។
     " អញ្ចឹងតើ ទើបបានជាហ៊ានចូលរោងខ្លា "
      សម្លេងរបស់បុរសជាចៅហ្វាយ ស្ដាប់ទៅរាប់ស្មើរ ខុសពីកែវភ្នែកកោងកាច
     " ចៅហ្វាយប្រិងគិតយ៉ាងណាទាន? "
     ជុងហ្គុគ រលាស់រូបថតដែលនៅក្នុងដៃតិចៗ ហាក់ដូចជាកំពុងតែគិត គេសម្លឹងមើលទៅរូបថតមួយសន្លឹកនោះម្ដងទៀតដោយកែវភ្នែកដូចជារាជសី មុននឹងងាកមនុស្សជំនិត ដែលរង់ចាំទទួលបញ្ជារ យ៉ងស្ងៀមស្ងាត់ទាំងបីនាក់។
     " តាមឃ្លាំមើល គីម រ៉ូឌីហ្គេស វាច្បាស់ជាទាក់ទងទៅកូនប្រុសវាមិនខាន "
     " បាទទាន! "

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now