ភាគទី០៨ : ខ្ញុំក៏ចូលចិត្តបឺតមាត់ឯងដូចគ្នា

5.2K 383 6
                                    

     ថេយ៉ុង ភ្ញាក់ឡើងមកដោយធីងធោងតិចតួចគេបន់ស្រន់សុំឱ្យរឿងដែលកើតឡើងត្រឹមតែជាសុបិន ប៉ុន្តែការប្រាថ្នារបស់គេមិនបានផលនោះឡើយ ព្រោះនៅជុំវិញខ្លួន មិនមែនជាកន្លែងដែលស៊ាំនឹងភ្នែកទេ ជាពិសេសគឺសាឡុងដែលខ្លួនកំពុងតែដេកនេះ វាបញ្ជាក់យ៉ាងច្បាស់ពីគ្រប់យ៉ាងថាមានរឿងអ្វីកើតឡើងខ្លះ គ្រាន់តែគិតដល់ក៏ទឹកមុខប្រែជាពណ៌ក្រហមព្រឿងៗទៅហើយ ។
     រាងតូចត្រូវបានបុរសមាឌធំមុខមាំ ឱបថើបតាមអំពើចិត្ត សំណាងហើយដែលគេមិនបានធ្វើទង្វើដែលប៉ះពាល់ដល់ចិត្តខ្លួនលើសពីនេះ ។
     ថេយ៉ុង ដកដង្ហើមធំរួចក៏ក្រោកឡើងរៀបចំភួយខ្នើយ ម្រាមដៃតូចស្រឡូនចាប់វែកវាំងនន មើលចេញទៅខាងក្រៅបង្អួច  ទ្វាររបងនៅឆ្ងាយរាប់សិបម៉ែត្រ នេះបើគេឆ្លៀតឱកាសពេលដែរអ្នកយាមបន្ទប់ភ្លេចខ្លួន រត់ចេញទៅក៏មិនបានឆ្ងាយដែរ ពួកអ្នកយាមច្បាស់ជារត់តាមទាន់ខ្លួនមិនខាន ហើយទោះបីជាទៅដល់ទ្វាររបងក៏នៅតែមិនអាចឆ្លងផុតពីបុរសមាឌធំៗពីរនាក់ ដែលមានមុខងារយាមរបងដែរ ហេតុនេះផែនការច្បាស់ជាត្រូវប្ដូរថ្មីវិញ ។
     មាឌតូចផ្អឹបត្រចៀកទៅនឹងទ្វារ នៅម្ខាងទៀតនៃទ្វារគ្មានសម្លេងនោះទេស្ងាត់ជ្រៀប គេបើកទ្វារសន្សឹមៗ រួចអើតក្បាលចេញម្ដងបន្តិចៗ ហើយនៅពេលដែលឃើញថានៅលើគ្រែគ្មានមនុស្សដេក គេក៏ដកដង្ហើមធូរទ្រូង ។
     " គេទៅណាទាំងព្រឹក? "
     ថេយ៉ុង សួរខ្លួនឯងព្រោះមើលទៅតាមសភាពគ្រែគេងក៏ដឹងថា កាលពីយប់មិញមានមនុស្សដេកដែរ ក្រោយពីមើលយ៉ាងច្បាស់ក្នុងចិត្តថា ជុងហ្គុក មិននៅរាងតូចក៏ប្រញាប់ប្រញាល់ចូលទៅក្នុងបន្ទប់ទឹកភ្លាមៗ ពេលចូលទៅដល់ខាងក្នុងបន្ទប់ទឹក រាងតូចក៏ត្រូវភ្ញាក់ផ្អើល នៅពេលឃើញសម្លៀកបំពាក់ដែលមើលទៅមានទំហំប្រហែលនឹងរូបរាងរបស់ខ្លួន សូម្បីតែខោក្នុងក៏អ៊ីចឹងដែរ គេចាប់លាតមើល ដោយអត់មិនញញឹមមិនបាន ។
     " មិននឹកស្មានថា នឹងមានមនុស្សទិញរបស់អស់នេះឱ្យសោះ "
     ថេយ៉ុង ចំណាយពេលនៅក្នុងបន្ទប់ទឹកមិនយូរប៉ុន្មាន ព្រោះគេមិនច្បាស់ថាម្ចាស់បន្ទប់ត្រឡប់មកវិញពេលណា ។ មាឌល្អិតដើរចេញពីបន្ទប់ទឹកដោយសម្លៀកបំពាក់ថ្មី ជើងដែលឈានចេញពីបន្ទប់ទឹកត្រូវឈប់ង៉ក់ នៅពេលឃើញម្ចាស់បន្ទប់អង្គុយនៅលើកៅអី ភ្នែកសម្លឹងមើលមកខ្លួន ។
     " ឯងមើលទៅដូចជាលាក់រាង ដំបូងខ្ញុំស្មានថាខោអាវទាំងអស់នេះរលុងទៅហើយ តែនេះស្ទើរតែចង្អៀតផង "
      " នេះ! លោកចង់ថាខ្ញុំធាត់ហ្អេ៎? "
     " ទេខ្ញុំមានទាន់បាននិយាយអីឯណា ឯងយល់ឃើញតែខ្លួនឯង "
     " លោក!... ឆឹស! "
      ថេយ៉ុង បានត្រឹមសម្លក់រាងក្រាស់ មិនដឹងជារកពាក្យអ្វីមកតបទៅវិញនោះទេ ព្រោះដឹងខ្លួនថាប្រកែកមិនឈ្នះប្រុសមុខស្មើរម្នាក់នេះឡើយ ។
     " ឈប់សិន! ប្រញាប់ទៅណា? នៅមិនទាន់និយាយគ្នាដឹងរឿងផង "
     ជុងហ្គុង ដើរមកឈរបាំងផ្លូវមាឌតូច...
    " ខ្ញុំគ្មានអីត្រូវនិយាយជាមួយលោកទេ "
     រាងតូចមើលទៅមុខដែលញញឹមរបស់គេមុននឹងនិយាយបន្ត
     " លោកចូលចិត្តប្រើអំណាច ធ្វើបាបមនុស្សដែលគ្មានផ្លូវតតាំង ចិត្តអាក្រក់ ព្រៃផ្សៃ "
     " សុំកែខ្លះ តាមធម្មតាខ្ញុំមិនដែលធ្វើបាបអ្នកមុនទេ ប៉ុន្តែបើអ្នកណាចង់មកធ្វើបាបខ្ញុំ អ្នកនោះនឹងទទួលបានការតបស្នងយ៉ាងសក្តិសមបំផុត "
     សម្លេងឃ្លាចុងក្រោយ បញ្ជាក់ឱ្យដឹងថា គេនិយាយពិតធ្វើពិត ធ្វើឱ្យ ថេយ៉ុង មានអារម្មណ៍ចាប់ផ្ដើមភ័យខ្លាច...
     " ចំពោះប៉ារបស់ឯង ខ្ញុំបានឱ្យឱកាសគេហើយហើយសង្ឃឹមថាគេប្រហែលជានឹងស្រវ៉ាចាប់វា ព្រោះខ្ញុំមិនឱ្យឱកាសច្រើនទេ "
     " អ៊ីចឹងលោកដោះលែងខ្ញុំទៅ ចាំខ្ញុំទៅនិយាយជាមួយនឹងលោកប៉ាឱ្យយករបស់មកសងលោកវិញ "
      រាងតូចព្យាយាមនិយាយបញ្ចុះបញ្ចូល ប៉ុន្តែ ជុងហ្គុក បែរជាសើចខ្លួនទៅវិញ
     " ថេយ៉ុង ឯងឃើញខ្ញុំជាក្មេងបៀបដៃឫយ៉ាងម៉េច? សោកស្ដាយផងណាក្មេងតូច រឿងនេះទុកឱ្យប៉ារបស់ឯងជាអ្នកសម្រេចចិត្តវិញទៅល្អជាង ពេលនេះខ្ញុំឃ្លានហើយ ខ្ញុំសុំទៅងូតទឹកមួយភ្លេត រួចរាល់ចាំចុះទៅញ៊ាំអាហារពេលព្រឹក "

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now