ភាគទី៤១:លិទ្ធផលចចេះពេក

3.2K 214 5
                                    

      ទីក្រុងឡុង ប្រទេសអង់គ្លេស...
      សម្លេងម៉ោងរោទិ៍ទូរសព្ទ័បន្លឺឡើងដាស់ ជីមីន ត្រូវភ្ញាក់ពីដំណេកទាំងធីងធង យប់មិញនេះពេលត្រឡប់មកដល់ផ្ទះ ជីមីន រៀបចំអាហារពេលល្ងាចឱ្យកូនរួចរាល់ហើយដាក់ឱ្យនាងចូលគេង ចំណែកខ្លួនគេបានផឹកតែកាហ្វេមួយកែវបន្លប់ងងុយប៉ុណ្ណោះ ព្រោះឆ្លៀតធ្វើការងារឱ្យឆាប់ចប់រួចរាល់ ទម្រាំហើយគឺយប់ជ្រៅមេឃជិតភ្លឺទៅហើយ ជីមីន គេងបានតែ៣ម៉ោង ។
ជីមីន មានអារម្មណ៍មិនសូវស្រួលក្នុងខ្លួន គេចូលបន្ទប់ទឹកលុបលាងមុខឱ្យស្វាង មុននឹងចុះក្រោម ដើម្បីរៀបចំអាហារពេលព្រឹកឱ្យ ហ្វីរ៉ា នាងត្រូវរៀនទាំងវេនព្រឹកនិងវេនថ្ងៃ បន្ទាប់ពីធ្វើកិច្ចការក្នុងផ្ទះហើយ ជីមីន បម្រុងនឹងឡើងទៅខាងលើដាស់ ហ្វីរ៉ា ប៉ុន្តែខណៈពេលឈានជើងឡើងជណ្ដើរបានតែមួយកាំក៏ស្រាប់តែវិលមុខដួលសន្លប់បាត់ស្មារតី...

ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ...

Ring Ring!!
" ជុងហ្គុក ទូរសព្ទ័បងរោទិ៍ "
ថេយ៉ុង ស្រែកប្រាប់រាងក្រាស់ ដែលខណៈពេលនេះគេកំពុងនៅក្នុងបន្ទប់ទឹក ប៉ុន្តែគ្មានការឆ្លើយតបមកវិញ ប្រហែលមកពី ជុងហ្គុក បើកទឹកខ្លាំងៗទើបមិនឮការហៅរបស់អ្នកនៅខាងក្រៅ ។ រាងតូចសម្លឹងទៅលេខទូរសព្ទ័ដដែលនោះ គេមិនហ៊ានទទួលជំនួស ជុងហ្គុក ទេ តែដោយឃើញ វារោទិ៍រហូតមិនឈប់ ឯ ជុងហ្គុក ក៏មិនទាន់ឃើញចេញមកទៀត ថេយ៉ុង សម្រេចចិត្តលើកទទួល...
« ហាឡូ ជុងហ្គុក!! »
ថេយ៉ុង ស្រាប់ស្ងៀមទ្រឹងមិនដឹងនិយាយអ្វី នៅពេលឮសម្លេងខ្សែរទូរសព្ទ័ម្ខាងទៀតជាមនុស្សស្រី...
« ជុងហ្គុក! ឮខ្ញុំនិយាយទេ? ខ្ញុំកំពុងចាំលោករើសជញ្ចៀនណា៎! ហាឡូ! »
"......"
ថេយ៉ុង មិននិយាយគេកំពុងភ្លឹកគិតអ្វីម្យ៉ាង អួលដើម.កហាស្ដីមិនចេញ ជូនពេលនោះ ជុងហ្គុក ចេញពីបន្ទប់ទឹក គេរហ័សទៅកញ្ឆក់ទូរសព្ទ័ពីដៃរបស់រាងតូច ធ្វើឱ្យ ថេយ៉ុង ភ្ញាក់ព្រឺត...
" ម៉េចក៏ប៉ះពាល់ទូរសព្ទ័របស់បងអ៊ីចឹង!? "
ជុងហ្គុក និយាយដោយតម្លើងសម្លេងបន្តិចទៅកាន់រាងតូច
" គឺមុននេះមានគេខលមក "
" គេខលមកទូរសព្ទ័បង ទុកឱ្យបងជាអ្នកទទួល អូនមិនបាច់ឈឺឆ្អាលទេ " ស្ដាប់ឮប្រយោគនេះហើយ ថេយ៉ុង ក៏អស់ពាក្យត្រូវថ្លែងដែរ គេទម្លាក់ទឹកមុខចុះ...
" អឹម ថ្ងៃក្រោយអូនលែងហ៊ានហើយ "
ថេយ៉ុង ញញឹមងក់ក្បាល រួចបែរក្រោយដើរចេញពីបន្ទប់ទាំងភ្នែករលីងរលោង គេមិនយល់ពីខ្លួនឯងទេ រឿងបន្តិចបន្តួច ងាយនឹងបញ្ចេញភាពទន់ជ្រាយយ៉ាងនេះ ។
មាឌតូចដើរចេញផុតបន្តិច ជុងហ្គុក ក៏លើកទូរសព្ទ័មកមើល ដឹងថាជាអ្នកណាហើយ ទើបប្រញាប់ខលទៅវិញ ។
បន្ទាប់ពី សម្រួលអារម្មណ៍ស្រួលបួលហើយទើប ថេយ៉ុង ចុះមកជួយការងារជាមួយមនុស្សប៉ុន្មានអ្នកដែល ជុងហ្គុក ជួលមក ។ ខណៈពេលកំពុងជិតបន្លែរក្នុងផ្ទះបាយ ថេយ៉ុង ក៏ក្រឡេកឃើញ ជុងហ្គុក និយាយទូរសព្ទ័កៀបនឹងត្រចៀក ដៃឆ្លៀតចងក្រវ៉ាត់.ករួចឡើងរថយន្ដបើកចាកចេញទៅដោយមិននិយាយអ្វីជាមួយ ថេយ៉ុង មួយម៉ាត់មុនពេលទៅ ។ ថេយ៉ុង កាន់តែឆ្ងល់ខ្លាំងឡើងៗហើយ ព្រោះអាកប្បកិរិយាយ ជុងហ្គុក មួយរយៈនេះប្លែកច្រើនណាស់ ។
ដើម្បីឱ្យអស់ចម្ងល់ មានជម្រើសតែមួយគត់ គឺត្រូវទៅតាម ។ ថេយ៉ុង ដោះអៀមពាក់នឹងខ្លួនចេញ ប្រញាប់ឱ្យអ្នកបើកឡានផ្ទាល់ខ្លួន ជិះចេញទៅពីតាមក្រោយឡានរបស់ ជុងហ្គុក ស្ងាត់ៗ មិនត្រូវឱ្យគេចាប់អារម្មណ៍   បើតាមការសង្កេតមើល ជុងហ្គុក មិនបានទៅក្រុមហ៊ុននោះទេ គេបែរជាមកហាងទិញលក់គ្រឿងអលង្ការធំមួយ ថេយ៉ុង ប្រាប់ឱ្យអ្នកបើកឡានចតឱ្យឆ្ងាយពី ជុងហ្គុក រួចឱ្យគេចុះទៅតាមមើលសកម្មភាពរបស់រាងក្រាស់ ដោយមិនចុះទៅខ្លួនឯងផ្ទាល់...
មួយសន្ទុះ បុរសអ្នកបើកឡានឱ្យ ថេយ៉ុង ក៏ត្រឡប់មកវិញជាមួយនឹងរូបថត២-៣សន្លឹកក្នុងទូរសព្ទ័ ។ ថេយ៉ុង បើកភ្នែកធំៗពេលឃើញ រូបទាំងនោះ គេញ័រដៃ ចិត្តមួយចង់ចុះទៅនិយាយគ្នាជាមួយ ជុងហ្គុក ឱ្យដាច់ស្រេចនៅពេលនេះ តែចិត្តមួយទៀតក៏ហាមឃាត់ ចុងក្រោយមានតែជម្រើសមួយគត់គឺត្រឡប់ទៅផ្ទះវិញ រង់ចាំ ជុងហ្គុក មកនិយាយគ្នា ព្រោះក្នុងទ្រូងពេលនេះគឺអួលណែនខ្លាំងណាស់ គេមិនអាចទ្រាំនឹងទង្វើតអស់ទាំងនេះបានទៀតទេ យ៉ាងណាក៏ត្រូវនិយាយគ្នាដើម្បីបញ្ចប់រឿងដែរ ។

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now