ភាគទី១០ : រនុកក្នុង

Start from the beginning
                                    

អ្នកដែលត្រូវគេនិយាយដើម កំពុងអង្គុយផឹកភេសជ្ជៈយ៉ាងសប្បាយចិត្ត ក្រោយពីមើលស្នាដៃរបស់កូនចៅ ។
" ជីហ៊ុន ការងារនេះឯងធ្វើបានល្អណាស់ ម៉ោះ! មកជប់លៀងបន្តិច ហ្អាស៎ៗៗ "
យ៉ុងហ្គី សើចខ្លាំងៗដោយការពេញចិត្ត
" អគុណហើយចៅហ្វាយ " ជីហ៊ុន ទទួលយកកែវមកផឹក
" ហើយចៅហ្វាយគិតធ្វើយ៉ាងម៉េចបន្តទៀត? "
" បើទាយមិនខុសទេ ថ្មើរនេះតាកញ្ចាស់ ចន ប្រហែលជារាយការទៅចៅហ្វាយធំរួចរាល់ហើយ ពេលនេះពួកនាគខ្មៅមានសកម្មភាពអ្វីដែរទេ? "
" ឃើញថាស្ងាត់នូវឡើយទេ ខ្ញុំគិតថាពួកវាប្រហែលជាមិនហ៊ានឆ្លងតំបន់ទេ ប៉ុន្តែបើពួកវាមិនហ៊ាន ការងាររបស់យើងក៏ពិបាកដែរ "
" មិនអីទេ! គ្មាននរណាមិនចង់ពង្រីកអំណាចនោះទេ គ្រាន់តែពួកវារង់ចាំឱកាសតែប៉ុណ្ណោះ ធ្វើចិត្តឱ្យត្រជាក់សិនទៅខ្ញុំជឿរជាក់ថា មិនយូរប៉ុន្មានទេ វានឹងផ្ដល់ចម្លើយឱ្យយើងហើយ "
" ហើយចុះកូនប្រុសរបស់ គីម រ៉ូឌីហ្គេស នោះចៅហ្វាយចាប់ផ្ដើមអង្កាល់ដែរ?? "
យ៉ុងហ្គី ញញឹមពេលនឹកដល់ផ្ទៃមុខដ៏ស្រស់ស្អាត និងកែវភ្នែកដែលមើលមកគេដោយការងើងឆ្ងល់ បបូរមាត់ពណ៌ស្រស់ដែលបង្ហើបតិចៗ នឹងផ្ដល់អារម្មណ៍យ៉ាងណាបើបានបឺតជញ្ជក់ ។
" ពេលនេះខ្ញុំចង់លេងហ្គេមសប្បាយៗជាមួយនឹង អាជុងហ្គុក ហើយ "
ជីហ៊ុន មើលទៅទឹកមុខចៅហ្វាយដោយមិនយល់...

ក្រោយពីត្រឡប់មកភូមិគ្រឹះវិញ ជុងហ្គុក និងកូនចៅជំនិតទាំងបី ក៏អង្គុយពិភាក្សារគ្នាអំពីរឿងដែលបានកើតឡើង ។
" ចៅហ្វាយគិតថាជាស្នាដៃរបស់អ្នកណា? "វ៉ុនស៊ូ សួរទៅចៅហ្វាយក្រោយពីហុចភេសជ្ជៈឱ្យទៅគេ ។
" ពួកឯងគិតយ៉ាងម៉េចដែរ? "
" ខ្ញុំនឹកមិនឃើញទេចៅហ្វាយ ថាអ្នកណាជាអ្នកហ៊ានមកសាកល្បងនឹងពួកយើង " វ៉ុនស៊ូ និយាយព្រមទាំងលើកដៃអេះកញ្ចឹង.ក
" មែនហើយ ប៉ុន្តែធុងសាំងបញ្ជាក់យ៉ាងច្បាស់ថាមានមនុស្សលួចដុត ឫកីពួកនាគខ្មៅចៅហ្វាយ?? " ហាន់យូ បញ្ជេញយោបល់
" វាហ៊ានក្បត់កិច្ចសន្យាឫ? " វ៉ុនស៊ូ សួរ
" មិនប្រាកដដែរ ខ្ញុំឮដំណឹងមកថា អ្នកលេងរបស់ហុងកុងមកនៅទីក្រុងឡុងច្រើនណាស់ "
ហ៊ូមីន និយាយអ្វីដែលខ្លួនបានដឹង
" វាផ្លាស់មកបង្កើតសម្បុកនៅទីបេះឫយ៉ាងម៉េច? " វ៉ុនស៊ូ និយាយឡើង
" មើលទៅពួកវាប្រហែលជាត្រូវបង្ក្រាបធ្ងន់ធ្ងរនៅហុងកុង ទើបបានជារត់មកនៅទៅនេះ "
" បើវាមកសម្ងំលាក់ខ្លួន គួរតែនៅឱ្យស្ងៀមឋ្ងាត់ មិនគួររករឿង " ជុងហ្គុក វិភាគ
" ពួកវាអាចជាចង់សាកល្បងក៏ថាបាន ចៅហ្វាយ "
វ៉ុនស៊ូ និយាយ
" បើអ៊ីចឹងពួកយើងគួរតែស្វាគមន៍វាឱ្យសមគោគសមកាកបន្តិចហើយ " ហាន់យូ ឯកភាពនឹង វ៉ុនស៊ូ រួចដាល់កណ្ដាប់ដៃនឹងបាតដៃ
" ពួកយើងនៅមិនទាន់ច្បាស់ទេ អាចមានអ្នកណាប្រើយើងធ្វើជាឧបករណួក៏ថាបាន ហេតុនេះនៅឱ្យស្ងៀមសិនទៅ "
ជុងហ្គុក និយាយប្រាប់កូនចៅព្រោះគេដឹងថា វ៉ុស៊ូ និង ហាន់យូ គឺជាប្រភេទមនុស្សចិត្តក្ដៅ ហើយតែងតែប្រើកម្លាំងបាយជាជាងប្រើខួរក្បាល ដែលផ្ទុយពី ហ៊ូមីន ។ ប៉ុន្តែអ្វីដែលពួកគេមានដូចគ្នាគឺភាពស្មោះត្រង់ចំពោះ ជុងហ្គុក ជាច្រើនដងមកហើយដែលពួកគេទាំងបី សុខចិត្តប្រថុយជីវិតជួយគេ ចំណែក ជុងហ្គុក វិញក៏ដូចគ្នាគេមិនដែលបណ្ដផយឱ្យកូនចៅទៅប្រថុយជីវិតដោយគ្មានគេដោយ ។
" ខ្ញុំគិតថារឿងនេះមិនមែនជារឿងធម្មតាៗ ដូចដែលយើងគិតទេ អាចមានមនុស្សរបសយើងរួមដៃជាមួយ "
" ឯងគិតថាមានរនុកក្នងមែនទេ? "
" មែនហើយ អាចមានអ្នកបង្កប់ខ្លួនមកជាយូរហើយក៏ថាបាន...ពួកឯងត្រូវសង្កេតមើលកូនចៅរបស់ខ្លួនឱ្យស្រួលបួល ហើយតាមណានអ្នកឯទៀតផងដែរ ជាពិសេសគឺកូនចៅរបស់ យ៉ុងហ្គី "
" ចៅហ្វាយសង្ស័យលោក យ៉ុងហ្គី ឫ? " វ៉ុនស៊ូ
" អត់ទេ គ្រាន់តែសង្ស័យកូនចៅរបស់គេ ព្រោះមានមុខថ្មីៗចូលមកច្រើន "
" ហេតុអីកិមានរភងស្មុគស្មាញមកទន្ទឹមគ្នាបែបនេះ!! "
" ស្មុគស្មាញអីឯង!!? " ហាន់យូ សួរ វ៉ុនស៊ូ ដែលរអ៊ូ
" ហើយឯងភ្លេចរឿង គីម រ៉ូឌីហ្គេស ហើយឫ? "
" ពិតមែនហើយ ហេតុអីក៏កើតរឿងដេញគ្នាដល់ម្លឹង ហាក់ដូចជារឿងមានអ្នករៀបចំឡើង " ពាក្យសម្ដីនិយាយចោលរបស់ ហាន់យូ ធ្វើឱ្យ ជុងហ្គុក និង ហ៊ូមីន គិត...
" ឫក៏ហេតុការណ៍ទាំងពីរនេះផ្សារភ្ជាប់គ្នា ដើម្បីបង្វែរដានចំណាប់អារម្មណ៍របស់ពួកយើង?? "
ជុងហ្គុក ឱបដៃគិត...
" អាចទៅរួច ហេតុនេះយើងត្រូវរលអ្នកលួចដុតឃ្លាំងជាមុនសិន គួរតែទៅស៊ើបមើលពួកអ្នកលេងនៅមុខបនល្បែង អ្វីដែលពួកវាធ្វើ មិនមែនជាពួកអាជីពទេ ទើបបានជាបន្សល់ភស្តុតាងបែបនេះ "

To be continue......

#LIDA
Comments សាច់រឿងផងណា៎🥰

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now