ភាគទី០៥:កាត់ចិត្ត

Start from the beginning
                                    

     " ចៅហ្វាយចង់ទៅណាបន្តទាន? "
     ហាន់យូ សួរនៅពេលឃើញ ជុងហ្គុក ឡើងរថយន្ដរួចរាល់ គេងាកទៅមើលមុខ ហ៊ូមីន ដែលអង្គុយកៅអីតៃកុងខាងមុខជាមួយខ្លួនដោយការប្លែកក្នុងចិត្ត នៅពេលឃើញចៅហ្វាយចេញពីខុនដូរមក ព្រោះកិច្ចការនៅក្នុងយប់នេះគ្មានអ្វីសំខាន់ជាងដេកឱបស្រីស្អាតនោះទេ ។
     " ទៅភូមិគ្រឹះ "
     ជុងហ្គុក និយាយតិចៗនៅពេលគិតទៅដល់មនុស្សម្នាក់ដែលកំពុងនៅភូមិគ្រឹះម្នាក់ឯង គេមិនងាយនឹងគិតដល់ផ្ទះឫគិតចង់ចូលផ្ទះវិញទាំងយប់អាធ្រាត ខ្លាំងដល់ថ្នាក់នេះពីមុនមកទេ ។
     " ទៅភូមិគ្រឹះ? " ហាន់យូ សួរបញ្ជាក់...
     " អឺ! មែនហើយ! "
     ជុងហ្គុក ឆ្លើយខ្លីៗក្រោយពីលើកនាឡិកាតម្លៃថ្លៃដែលនៅនឹងដៃខាងស្ដាំដើម្បីមើលម៉ោង គេសង្ឃឹមថាក្មេងប្រុសម្នាក់នោះមិនទាន់គេងលក់ទៅចុះ ។
     " ខ្ញុំមិនទុកចិត្តទេ លុះត្រាតែយើងដឹងថា ជនដែលនៅពីក្រោយ គីម រ៉ូឌីហ្គេស គឺជានរណាសិន ហេតុដូចនេះហើយ យើងត្រូវតែរក្សារកូនអុកសំខាន់នេះឱ្យល្អបំផុត "

     មិនដល់កន្លះម៉ោងផង ជុងហ្គុក ក៏បានត្រឡប់មកដល់ភូមិគ្រឹះដ៏ស្គឹមស្កៃរបស់គេ មុននឹងចុះពីលើរថយន្ដភ្លាមក៏រហ័សដើរសម្ដៅទៅជាន់ទីពីរដែលជាបន្ទប់របស់ខ្លួនភ្លាមតែម្ដង ។ វ៉ុនស៊ូ ធ្វើមុខឆ្ងល់នៅពេលចៅហ្វាយមកដល់ភូមិគ្រឹះវិញទាំងថ្មើលនេះ ព្រោះមុនពេលដែល ជុងហ្គុក ចេញទៅក្រៅគេបាននិយាយថាគេនឹងមិនត្រឡប់មកវិញនោះទេ...តែនេះស្អី??
     " មានអ្វីដែរទេ? "
     " បាទ! អ្វីៗគឺធម្មតាចៅហ្វាយ "
     " អញ្ចឹងនាំគ្នាទៅសម្រាកចុះ "
     " បាទ! "
     វ៉ុនស៊ូ ចុះជណ្ដើរដើរមកក៏ឃើញមិត្តទាំងពីរនាក់កំពុងអង្គុយលើកៅអី...
     " ប្លែកដល់ហើយ " វ៉ុនស៊ូ និយាយរួចក៏ដើរទៅអង្គុយលើកៅអីក្នុងបន្ទប់ទទួលភ្ញៀវធំទូលាយនោះជាមួយមិត្តទាំងពីររបស់ខ្លួនដែរ ។
     " ប្លែកស្អីឯង " ហ៊ូមីន ងាកមកសួរ វ៉ុនស៊ូ
     " ចៅហ្វាយរបស់ពួកយើងហ្នឹងណា៎ មិនយកកូនប្រុស គីម រ៉ូឌីហ្គេស ទៅឃុំនៅច្រកទាល់ទេ! តែបែរជាយកមកទុកក្នុងភូមិគ្រឹះ ហើយថែមទាំងនៅក្នុងបន្ទប់ផ្ទាល់ខ្លួនទៀត "
     <ច្រកទាល់> ជាកន្លែងដែលគ្រប់គ្នានៅក្នុងភូមិគ្រឹះស្គាល់ថាជាកន្លែងអាថ៌កំបាំង  ដែលទុកសម្រាប់ប្រតិបត្តការអ្វីម្យ៉ាង ។
" ហើយហេតុអីឯងមិនសួរចៅហ្វាយទៅ?"
" បើហ៊ានសួរច្បាស់ជាត្រូវគាត់ទាត់ថែមទៀតមិនខាន ល្ងាចមិញទើបត្រូវម្ដងហើយ "
" ខ្ញុំគិតថាប្រុងនឹងសួរឯងដូចគ្នា ឯងទៅធ្វើអីឱ្យចៅហ្វាយម៉ួម៉ៅ? "
ហាន់យូ សួរទៅមិត្តរួចក៏សើចតិចៗព្រោះកម្រណាស់ដែលចៅហ្វាយរបស់ពួកគេ ដាក់ទោសកូនចៅដោយខ្លួនឯងបែបនេះ ។
" កុំមកសើចយើង ឯងគួរតែប្រយ័ត្នខ្លួនដែរទៅ "
វ៉ុនសូរ មួម៉ៅការដែលត្រូវមិត្តសើចចំអក...
" អឺនិយាយចឹងឯងទៅធ្វើខុសអី? "
ហាន់យូុ ប្រែទឹកមុខទៅជាប្រាកដប្រជាវិញមុននឹងសួរទៅមិត្ត
" មកពីពេលនោះយើងចូលទៅខុសចង្វាក់ អ្នកណាទៅដឹងទៅថា ចៅហ្វាយកំពុងកម្ដៅម៉ាស៊ីន "
" ហ្អា៎!! មិនមែនទេដឹង "
ហាន់យូ ឧទានហាក់ដូចជារឿងដែល វ៉ុនស៊ូ រៀបរាប់ប្រាប់ខ្លួនទាំងនេះ ជារឿងដែលចម្លែកណាស់អញ្ចឹង
" យើងកុហកឯងធ្វើអី ហាន់យូ! មុនដំបូងយើងក៏គិតដូចឯងដែរ ព្រោះធ្លាប់បានឃើញលើសពីនេះទៅទៀតរួចមកហើយមិនមែនរាក់ៗដូចថ្ងៃមិញនេះទេ ចៅហ្វាយថែមទាំងបញ្ជារទៀតថា ប្រសិនបើគាត់មិនអនុញ្ញាត ហាមបើកទ្វារចូលទៅក្នុងបន្ទប់របស់គាត់ដាច់ខាត ពួកឯងត្រូវចាំទុកឱ្យហើយទៅ "
" អ៊ីចឹងទេតើ " ហាន់យូ ទះជង្គង់ខ្លួនឯងឮសូរតែផាច់!មុននឹងនិយាយបន្ត...
" បានជាចៅហ្វាយគាត់មួម៉ៅ គួរឱ្យអាណិតចៅហ្វាយដល់ហើយ ចំណែកឯកូនប្រុសបណ្ដូលចិត្តរបស់ គីម រ៉ូឌីហ្គេស ក៏ស្អាតនោះស្អាត ហើយចៃដន្យអីចៅហ្វាយទៅទទួលពាក្យពីអាកញ្ចាស់ ម៉ាក នោះមកបែបនេះទៀត មិនឱ្យមួម៉ៅម៉េចនឹងបានមែនទេ ហ៊ូមីន!? "
ហាន់យូ ងាកមុខមកសួរយោបល់ពី ហ៊ូមីន ដែលគិតតែពីអង្គុយស្ដាប់ជាជាងនិយាយដូចមុន...
" មិនដឹងទេ "
ហ៊ូមិន ឆ្លើយតបទៅវិញខ្លីៗ គេមានអារម្មណ៍ថា ប្លែកក្នុងខ្លួនខុសពីធម្មតា ពេលគិតទៅដល់ផ្ទៃមុខបែបស្រទន់ៗ កែវភ្នែកធំៗ និងឫកពារប្លែកៗរបស់ចៅហ្វាយ គេបានត្រឹមញញឹមកាត់ចិត្តប៉ុណ្ណោះ ។
" ហ្អេ៎!! ទៅណាហ្នឹង ហ៊ូមីន? "
វ៉ុនស៊ូ ស្រែកសួរនៅពេលឃើញមិត្ត ក្រោកដើរចេញ...
" ទៅដេកយប់ជ្រៅហើយ "
ហ៊ូមីន តបដោយមិនងាកក្រោយ
" យើងទៅដែរ!! "

ក្រឡេកមកមើលចៅហ្វាយដែលត្រូវកូនចៅអង្គុយនិយាយដើមឯណេះវិញ...

To be continue.....

#LIDA❣️

Comments ផងណា៎🥺

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️Where stories live. Discover now