ភាគទី74:ព្រោះអូនក៏ជេរបងដូចគ្នា

1.2K 96 9
                                    

.     ពេលវេលាឆ្លងកាត់ជាមួយគ្នា ជុងហ្គុកពិតជាអាចពិសោធន៍ខ្លួនឯងយ៉ាងច្បាស់ថានាយពិតជាអាចមើលថែថេហ្យុងបានល្អណាស់ នាយដល់ថ្នាក់បោះចោលការងារដើម្បីមកមើលថែប្រពន្ធកូន ទោះរវល់ក៏ត្រូវតែឆ្លៀតឬអាចនិយាយមួយទៀតបានថាកូនពួកគេកើតមកមានសុខភាពល្អអាចមកពីនាយមួយផ្នែកដែរព្រោះការមើលថែដ៏ល្អរបស់នាយ អ្នកស្រីគីមពិតជាត្រេកអរណាស់ គាត់សប្បាយចិត្តដែលឃើញជីវិតគ្រួសារកូនរបស់គាត់មានសុភមង្គលល្អ ហើយក៏សោកស្ដាយខ្លាំងណាស់ដែរដែលការពីមុនគាត់ធ្លាប់មើលងាយជុងហ្គុក នោះដោយសារតែគាត់ស្រលាញ់កូនចង់អោយកូនមានជីវិតល្អតែប៉ុណ្ណោះ
"ពេលឃើញពួកគេនៅជាមួយគ្នា....អូនពិតជាសោកស្ដាយណាស់ អរគុណបងដែលរើសកូនប្រសារល្អមួយអោយកូន"គាត់ឈរសម្លឹងទាំងញញឹមមើលទៅជុងហ្គុកដែលកំពុងនិយាយគ្នាជាមួយថេហ្យុង ពិតជាមានក្ដីសុខណាស់និងសុភមង្គលណាស់ស្នាមញញឹមរបស់គេ ធ្វើអោយគាត់ស្រមៃមិនចេញទេ ពេលដែលគាត់គិតថាកូនរបស់គាត់បានទៅលើនាយម្នាក់នោះ ដែលពេលនេះមិនដឹងខ្ចាតព្រាត់ដល់ទីណាទេ គាត់ក៏មិនចង់ឃើញដែរ លោកម្ចាស់គីមដែលនៅឈរក្បែរប្រពន្ធគាត់លើកដៃដាក់លើស្មារញញឹមយ៉ាងស្រស់
"មនុស្សយើងត្រូវមើលលើទឹកចិត្តមិនមែនរូបសម្រស់ទេ"

.       ពេលវេលាកន្លងទៅរយៈពេល14ថ្ងៃ ថេហ្យុងបានចេញពីមន្ទីរពេទ្យមកវិញ គេចេញទៅប៊ូសានតែម្ដង ព្រោះមិនចង់នៅរញ៉េររញ៉ៃនៅផ្ទះលោកប៉ា ព្រោះនាយជុនស៊ូបានមកវិញហើយថែមទាំងមានប្រពន្ធកូនក្នុងពោះមកមួយទៀតផង ម៉ាក់របស់នាយក៏ជាពីជំងឺត្រឡប់មកផ្ទះវិញដូចគ្នា
.       ពេលទៅដល់ផ្ទះ ថេហ្យុងត្រូវបាននាយក្រាស់បីចូលទៅដែលមានអ្នកម៉ាក់ក្មេកនៅចាំផ្លូវ ពួកគេជួលឡានពេទ្យជិះមកព្រោះវាងាយស្រួលអោយថេហ្យុងគេង ផ្លូវឆ្ងាយ គេនៅមិនទាន់អាចឈរបានស្រួលបួលទេ ។ នៅទីនេះមិនមែនមានតែម៉ាក់ក្មេកទេមានទាំងសាច់ញាតិមិត្តប្រុសស្រីមកសួរសុខទុក្ខឡើងអ៊ូអរពេញផ្ទះ ជុងហ្គុកបានរៀបចំបន្ទប់អោយគេគេងនៅបន្ទប់ទទួលភ្ញៀវតែម្ដងងាយពេលមានភ្ញៀវមកលេងមិនពិបាកឡើងទៅលើផ្ទះហើយក៏មិនពិបាកថេហ្យុងឡើងចុះផង។(ពេលរៀបចំផ្ទះគេបានថតបង្ហោះចូលyoutubeដែរ) គម្រោងដែលថាឈប់សម្រាកក្រោយសម្រាលពីរខែចូលធ្វើការវិញត្រូវបានពន្យាពេល ថេហ្យុងបន្ទំខ្លួនបួនខែឯណោះទើបចូលធ្វើការវិញពេញលេង នេះដោយសាររាងក្រាស់ឃាត់ផង ចំណែកនាយរៀបចំប្រពន្ធ័ការងារឈប់សម្រាកដល់ពីរឆ្នាំឯណោះ(តាំងពីថេហ្យុងពរពោះរហូតដល់កូនធំចេះដើរអាចយកទៅតាមនាយបានទើបចូលធ្វើការពេញម៉ោងធម្មតា)
"អូនគិតថាពួកយើងគួរតែជួលអ្នកនៅជាមួយ"
"បងមិនទុកចិត្ត មិនអីទេ បងធ្វើបាន"
"អ្នកម៉ាក់ថាគួរតែជួលសន្តិសុខមួយ ពេលបងមិននៅអូននៅតែពីរនាក់កូន គាត់ខ្លាចសុវតិ្ថភាព"
"រឿងនេះ..បងសុំគិតមើលសិន ពេលរកមនុស្សបានបងនឹងប្រាប់"
"បងហត់ច្រើនហើយជុងហ្គុក"
"បងមិនហត់ទេ ពេលមើលថែអូន បងមានក្ដីសុខបំផុត"
"អរគុណបង"
"ព្រោះបងស្រលាញ់អូន"

🌸អ្នកមកក្រោយ Season 2🌸វគ្គ{ My Alpha' husband 💑 }(Completed)Kde žijí příběhy. Začni objevovat