ភាគទី37:ព្រោះអូនជាARMYណាលោកប្ដី🤭

1.5K 111 14
                                    

ព្រឹកព្រលឹមថ្ងៃថ្មី

         ព្រះអាទិត្យរះឡើងមកថ្មីជាមួយសភាពបន្ទប់រញ៉េរញ៉ៃ ជុងហ្គុកភ្ញាក់ពីដំណេកជាមួយរាងកាយទទេស្អាតមានត្រឹមកន្សែររុំល្វែងចង្កេះដើរទៅបន្ទប់ទឹក ត្រឡប់មកវិញទាញភួយគ្រប់ថេហ្យុងជិតបន្តិចទើបដើរមកក្រៅ។ វាក៏ថ្ងៃណាស់ហើយនាយមិនដឹងធ្វើអីទេមានតែទាញបាយដាំសល់ពីយប់មិញមកឆា នឹងស្រុះមីញ៉ាំប៉ុណ្ណឹង នាយចង់ធ្វើអ្វីលឿនៗព្រោះបន្តិចទៀតថេហ្យុងភ្ញាក់ហើយ
"អុ!"រវល់នឹងការងាររបស់ខ្លួនសុខៗស្រាប់តែមានដៃមួយចូលមកអោបចង្កេះនាយពីក្រោយធ្វើអោយនាយភ្ញាក់ ម្នាក់នោះគ្មានអ្នកណាក្រៅពីគីម ថេហ្យុងភរិយាតូចរបស់នាយនោះទេ គេមកក្នុងសភាពដែលខ្លួនឯងមានត្រឹមអាវឃ្លុំ ព្រោះភ្ញាក់ពីគេងក៏ចេញមកតែម្ដង
"លោកប្ដី!បងកំពុងធ្វើអីហ្នឹង?"
"បងកំពុងឆាបាយ អូនទៅ..ទៅងូតទឹកសិនទៅ"ជុងហ្គុកងាកមករាងអាកបន្តិចព្រោះមិនស្មានថាគេមកទាំងអាវឃ្លុំចំហទ្រូងដែលនាយពាក់អោយកាលពីយប់មិញសោះ
"បងថើបអូនសិនទៅ"
"ថេយ៍"នាយមានអារម្មណ៍មេអំបៅហោះហើរពេញពោះយ៉ាងម៉េចទេពេលនៅសុខៗគេស្រាប់តែផ្អែមរលួយដាក់នាយអញ្ចឹង
"ហេតុអី!លោកប្ដីអត់ស្រលាញ់អូនទេអី លោកប្ដីខ្ពើមអូន"
"អត់ទេ បងស្រលាញ់អូន ស្រលាញ់ខ្លាំងណាស់ សឺត!"
"ហិហិ ម្ខាងទៀតលោកប្ដី"
"សឺត"
"អូនទៅវិញហើយ"ក្រោយពេលទទួលស្នាមថើបពីនាយគេក៏ដើរទៅវិញគឺដើរទាំងបិទភ្នែក ធ្វើដូចគេងមមើលអញ្ចឹង
"ថេយ៍..អូនបើកភ្នែកផង"
"ដឹងហី"មួយមាត់នេះគឺគេច្រឡំឆ្លើយទេ ព្រោះតែអាហារនាយឈ្ងុយពេកធ្វើអោយគេដើរមកដល់ទីនេះ

.     នៅក្នុងតុអាហារគ្មាននរណានិយាយអី ជុងហ្គុកមិនដឹងចាប់ផ្ដើមបែបណា បើថេហ្យុងវិញគេញ៉ាំបាយអោនជ្រុបមុខស្ទើរតែចូលចានហើយ មិនហ៊ានងើបមុខមើលនាយទេ
"ថេយ៍.."
"ហាស!"ថេហ្យុងងើបមុខឡើងក៏ប្រញាប់អោនទៅវិញផ្ទៃមុខឡើងក្រហមដូចម្ទេសទុំ
"អូនកើតអី"
"បាយឆ្ងាញ់ណាស់"
"ថេយ៍នេះ បងអោយអូន "
"ស្អី?"ជុងហ្គុករុញកាតពណ៍ខ្មៅមួយអោយគេ
"លុយអូនបើកក្រុមហ៊ុននោះអី"
"ហាស!"ថេហ្យុងងើបមុខមើលនាយចំហមាត់ធំ
"បងមិនដឹងថាលុយក្នុងហ្នឹងគ្រប់ឬអត់ទេ ប៉ុន្តែបងមានតែប៉ុណ្ណឹង បើរួមទាំងលុយសន្សំរបស់អូនបងថាប្រហែលគ្រាន់ហើយ"
"ក្នុងហ្នឹងជាលុយសន្សំរបស់លោកមែន"
"វាបូកផ្សំទាំងលុយដែរបងចង់សងលោកប៉ារឿងទិញដី តែគាត់មិនយកថាទុកអោយបងចុះទុនរកស៊ីដូច្នេះបងអោយវាទៅអូន"
"ទទួលយកទៅនៅរារែកធ្វើអី ក្រែងថាចង់បើកក្រុមហ៊ុនហី អូនបើកអោយធំទៅកុំមានអ្នកណាមកនិយាយលើទៀត បងជួយអូនបានតែប៉ុណ្ណឹង "
"តើលោកបូតអស់ពីខ្លួនមែនទេ មិនខ្លាចខ្ញុំរត់ទេ"
"បងនៅមានទៀតចំការបងធំសឹងអីអូនក៏ដឹងបងមិនក្រនោះទេ"
"ប៉ុន្តែលោកពឹងលើវាតែមួយហ្នឹង បើមានបញ្ហាអីលោកធ្វើយ៉ាងម៉េច"
"បងនឹងរកវិធីបន្តទៀត សំខាន់ពេលនេះអូនត្រូវការជាង"
"អត់ទេ ខ្ញុំមិនត្រូវការទេ យកទុកវិញទៅ"
"ហេតុអី"ថេហ្យុងរុញកាតអោយនាយវិញ ការពិតដំណាក់កាលនេះបើគេយកលុយហើយរត់បោកនាយគឺងាយស្រួលបំផុត
"ខ្ញុំគិតថាខ្ញុំនៅក្មេងខ្ចី ចង់បើកក្រុមហ៊ុនមួយអោយបានជោគជ័យត្រូវតែមានបទពិសោធន៍ច្រើនជាងនេះ ខ្ញុំទើបតែប្រឡូកបាន8ខែ ជួបរឿងបន្តិចបន្តួចក៏ស្ទើតែចុះចាញ់ទៅហើយ ម្យ៉ាងទៀតពួកយើងត្រូវការទុនបម្រុង ខ្ញុំមិនចង់ក្ស័យធន់ដូចលោកប៉ាទេ"
"បើខ្វះខាតបងអោយទៀត"
"អត់ទេ ខ្ញុំមិនចង់ឃើញលោកបេះសាច់ពីខ្លួនអោយខ្ញុំទេ ខ្ញុំមិនទាន់ត្រូវការវាទេ រង់ចាំបន្តិចទៀត"
"បាន បងទុកសិនក៏បាន ប៉ុន្តែថ្ងៃក្រោយពេលអូនត្រូវការប្រាប់បង បងនឹងអោយ"ជុងហ្គុកយកកាតដាក់កាបូបវិញ លុយហ្នឹងតាំងពីបានពីផ្ទះចៅហ្វាយក្រុងមកអោយអ្នកណាក៏មិនយក មិនដឹងហេតុអី
"រឿងដែលបងចង់តឿនអូន លុយដែលបងអោយចាយខ្លះទៅកុំប្រឹងសន្សំពេក បងទោះគ្មានដីចំការក៏អាចចិញ្ចឹមអូនរស់ស្រួលដែរ បើកាលពីមុនអាចថាពិបាកប៉ុន្តែពេលនេះបងមានជើងពីរ បងអាចធ្វើការព្រោះបងក៏មានភាគហ៊ុននៅក្រុមហ៊ុនផ្សេងដែរ"
"ប៉ុន្មានដែរ?"
"ក៏ក្រុមហ៊ុនមិត្តបងពីរបីក្រៅពីនេះ បងមានរបស់លោកប៉ា និងមួយទៀតនៅ Hybe-"
"ហាស!បងថាម៉េច?"ថេហ្យុងក្រោកឈរស្រែកវ៉ាស់ជុងហ្គុកឡើងភ្ញាក់
"អូនកើតអី?"
"បងថាម៉េចមិញ? Hybe? Hybe label មែនទេ?btsមែនទេ?"
"មែនហើយ.អូនយ៉ាងម៉េចហ្នឹង?"
"បងធ្លាប់ជួបJungkookដែរទេ Jungkook btsណា?"
"ធ្លាប់ គេក៏ជាម្ចាស់ភាគហ៊ុនរួមដែរ"
"អញ្ចឹងបងសុំហត្ថលេខាអោយអូនមួយបានទេ រូបថតមួយសន្លឹកក៏បានដែរណាលោកប្ដី?"ថេហ្យុងចាប់ដៃនាយឡើងព្រិចភ្នែកញាប់ធ្វើមុខកូនឆ្កែ ពិតជាពូកែបោកណាស់ មុននេះនៅហៅនាយលោកខ្ញុំ សោះឥឡូវមកបងអូនអោយរលួយអីណា
"អូនជាអ្នកគាំទ្រពួកគេមែនទេ?"
"មែនហើយ តាំងពីនៅវិទ្យាល័យរហូតដល់ទៅប៉ារីសអូនបានជួបVតែមួយដងគត់ តែឆ្ងាយអើយសែនឆ្ងាយ ស្ដាយណាស់"
"ម៉េចក៏បងមិនដែលដឹង-"
"បើអូនមិនដឹងថាបងធ្វើការនៅហ្នឹងដែរផង បើដឹងអូនសុំយូរហើយ លោកប្ដី.. ជួយអូនបន្តិចទៅ អូនមិនបាច់ជួបពួកគេក៏បានដែរសុំតែហត្ថលេខាមួយប៉ុណ្ណោះ ពេលណាបងទៅបងសុំអោយអូនមកណា ណាលោកប្ដី ណាលោកប្ដីសម្លាញ់..."ថេហ្យុងធ្វើមុខរកយំតួកំសត់សុំនាយដោយចាប់ដៃយោលទៅមក មិនដឹងជា Jungkook និងV Btsហ្នឹង មានឥទ្ធិពលប៉ុណ្ណាទេបានជាគេផ្លាស់ប្ដូរ380ដឺក្រេបែបនេះមើលចុះគ្រាន់តែឮឈ្មោះសោះ
"អត់ទេ"ចម្លើយមួយមាត់របស់ជុងហ្គុកធ្វើអោយថេហ្យុងធ្លាក់ថ្លើមខ្ដុក គេទម្លាក់ដៃនាយទម្លាក់ខ្លួនអង្គុយចុះ ធ្វើមុខខឹងដូចកាលជួយគ្នាលើកដំបូងអញ្ចឹងគ្រាន់តែលើកនេះមិនបានយំ
"ថេយ៍.."
"កុំប៉ះគេ កុំនិយាយរកគេ"ថេហ្យុងអោបដៃខិតទៅឆ្ងាយ ជុងហ្គុកមានតែនឹកហួសចិត្តប៉ុណ្ណោះ
"ពុទ្ធោ..ប្រពន្ធសម្លាញ់ ស្រលាញ់V និង Jungkookអីថ្នាក់ហ្នឹង ប្ដីនៅនឹងមុខម៉េចក៏មិនស្រលាញ់អញ្ចឹងផង"
"ឆើស..មុខគួរអោយស្អប់ចឹងអ្នកណាមកស្រលាញ់"
"ចុម.បងមុខគួរអោយស្រលាញ់ប៉ុណ្នឹងអត់ស្រលាញ់ទៀត"
"អត់គួរអោយស្អប់ច្រើនជាង"
"ថេយ៍"
" មើលកុំប៉ះគេ"
"បងថាមិនសុំអោយសុំព្រោះចង់អោយអូនជួបគេតាស"
"ពិតមែន?កុំបោកគេ"
"អត់ទេ ប៉ុន្មានថ្ងៃទៀតបងមានការនៅHype Jungkookក៏មកដែរ ចាំបងនាំអូនទៅជួបគេ"
"ពិតមែន?លោកប្ដីនិយាយមែនណា កុំកុហកគេណា"
"ពិតមែន ប៉ុន្តែមានការដោះដូ"
"អីគេ ចង់ថើបអូនមែនទេ ណេះ"ថេហ្យុងហុចមុខអោយនាយពិតជាចិត្តងាយណាស់មើលចុះ
"អត់ទេ ទៅដើរលេងជាមួយបង"
"Ok Singaporeល្អទេ អូនទៅរៀបចំខោអាវ"
"អេ..អត់ទេទៅផ្សារជាមួយបង"
"ទៅធ្វើអី"
"ទៅទិញខោអាវថ្មីនោះអី អ្នកណាទៅដើរលេងពាក់អាវចាស់ដដែរនោះ"
"ប៉ុន្តែ.."
"បងចង់ចាយលុយ ថាមោ"
"អូននៅឈឺ"
"បងអៀវ"ជុងហ្គុកអង្គុយចុះបង្ខំថេហ្យុងទៅអោយបាន ហើយគេក៏ព្រមទៅទាំងញញឹម ព្រោះនៅសុខៗប្ដីទៅធ្វើការជាមួយIdolហើយនាំទៅជួបទៀតនោះអី គេកំពុងគិតថាពេលទៅដល់ចង់រត់ទៅអោបថើបអោយបាន2-3ខ្សឺតថែមទៀតណ៎ក បើកុំតែខ្លាចប្ដីវៃ🤭🤣
.        ត្រឡប់មកវិញពួកគេទៅរៀបខោអាវទិញសំបុត្រយន្តហោះទៅដើរលេងសិង្ហបូរីយប់នេះតែម្ដង វាលឿនពិតមែនដោយសារថេហ្យុងបង្ខំពេកព្រោះចង់ឆាប់ទៅជួបប្ដីទាំង7នាក់ទៀតនោះអី🤣🤣

To be continues....

🌸អ្នកមកក្រោយ Season 2🌸វគ្គ{ My Alpha' husband 💑 }(Completed)Where stories live. Discover now