ភាគទី69:បងថាអូនជាបន្ទុកបងមែនទេ?

1.6K 118 6
                                    

.      ទិវារាត្រីស្ងាត់ជ្រងំ ម៉ោង12យប់រាងក្រាស់ជុងហ្គុកទើបតែបានចូលគេង នាយទើបមកពីផ្ទះសុកជីនវិញប្រហែលម៉ោង11យប់ អោយថេហ្យុងងូតទឹកចូលគេងមុនហើយទើបនាយចូលគេងតាមក្រោយ ដោយស្រវាអោបប្រពន្ធជាប់ក្នុងដើមទ្រូង ទឹកមុខក្រៀមក្រំមិនរលុតព្រោះពីព្រលប់ ថេហ្យុងលេងឈុតធំឡើងនាយយំកណ្ដាលចំណោមក្នុងកម្មវិធីតែម្ដង
"បងសម្លាញ់!"
"អឹម..?"
"នៅយំមិនទាន់បាត់ទៀត?"
"អឹម!"នាយរំកិលចុះក្រោមមកអោបដើមទ្រូងរបស់គេវិញ
"សុំទោសណា..អូនលរលេងប៉ុណ្ណោះ"
"បងដឹង..."នាយងក់ក្បាល ថេហ្យុងក៏អោនមកថើបសក់របស់នាយ
"អូនស្រលាញ់បង"ជុងហ្គុកមិនបានតបតរអី កែវភ្នែកក្រហមប៉ោងឡើងទាំងគូរនោះចាប់ផ្ដើមបិទតិចៗថេហ្យុងនៅអង្អែលសក់អោយនាយគេងលក់ស្រួលរួចទើបបិទភ្នែកគេងតាមក្រោយ មួយសន្ទុះទើបនាយក្រាស់ភ្ញាក់មកវិញសម្លឹងមើលមុខគេងបន្តិច ទើបងើបទៅថើបបបូរមាត់បិទជិតនោះមួយខ្សឺត
"បងស្រលាញ់អូន"

.  ព្រឹកថ្ងៃថ្មី

.  នៅក្រលានយន្តហោះអន្តជាតិអ៊ីនឆ័ននាពេលព្រឹកព្រលឹម ប្រហែលម៉ោង8ព្រឹក នាយសង្ហាខ្ពស់ស្រឡះមុខមាត់រូបរាងប្រហាក់ប្រហែលនឹងរាងក្រាស់ជុងហ្គុកដែរ កំពុងអូសវ៉ាលី ទំហំធំមធ្យមមួយសម្ដៅទៅច្រកហោះហើរទៅប្រទេសជប៉ុន ជាមួយការគិតដែលស្រមៃរូបភាពទៅកាលពីយប់មិញ      

.   នៅពេលយប់មុនពេលចេញមកផ្ទះ ជុងហ្គុកត្រូវបានសុកជីនហៅចូលទៅក្នុងវិញប្រហែលភ្លេចរបស់អ្វីមួយ ថេហ្យុងនៅឈរខាងក្រៅ នាយក៏ចូលទៅនិយាយជាមួយ គ្រាន់តែចូលទៅនិយាយអបអរបន្តិចប៉ុណ្ណោះ
"ខ្ញុំមិនដែលឃើញគាត់យំសោះ ក្នុងមួយជីវិតរបស់ខ្ញុំ"
"ប្រហែលខ្ញុំលេងធ្ងន់ដៃពេក"
"នោះមកពីគាត់ស្រលាញ់ថេយ៍ វាជាហេតុផលដែលធ្វើអោយគាត់យំ "
"គួរអោយស្ដាយដែរបើពេលនោះខ្ញុំមិនល្ងង់មោបាំងមួយពេលទេ ម្ល៉េះសមពេលនេះអ្នកអររំភើបរហូតដល់យំច្បាស់ជារូបខ្ញុំ...ថេយ៍!កុំមើលមុខខ្ញុំបែបនេះ ខ្ញុំគ្រាន់តែចង់និយាយថាខ្ញុំសោកស្ដាយដែលបាត់បង់ថេយ៍នៅថ្ងៃនោះ ហើយខ្ញុំក៏ចូលរួមត្រេកអរដែលថេយ៍អាចរកបានមនុស្សដែលថេយ៍ស្រលាញ់ពិតប្រាកដអាចសាងអនាគតតាមក្ដីស្រមៃរបស់ថេយ៍បានដូចពេលនេះ"
"ខ្ញុំមិនអភ័យទោសអោយលោកនោះទេ"គេនិយាយប្រៀបដូចចាកប្រធានបទ
"ខ្ញុំដឹង ខ្ញុំមិនសមនឹងទទួលការអភ័យទោសដែរ"
"មនុស្សម្នាក់ណាក៏ធ្លាប់មានកំហុស! នេះជាពាក្យដែលបងប្រុសលោកលើកមកនិយាយពេលសុំទោសខ្ញុំជំនួសលោក...វាក៏.. ព្រោះខ្ញុំក៏ធ្លាប់សាងកំហុសដូចគ្នា វាជាហេតុផលដែលខ្ញុំមិនមានសិទ្ធក្នុងការលើកលែងទោសអោយអ្នកណា លោកយល់ហើយមែនទេ? តាំងពីខ្ញុំដឹងថាខ្ញុំមានទម្ងន់កូនមួយនេះមក ខ្ញុំលែងខ្វល់ពីអ្នកណាទាំងអស់ ក្នុងជីវិតខ្ញុំមានគាត់នឹងកូនរបស់ខ្ញុំគឺគ្រប់គ្រាន់ហើយ "
"ថេយ៍រើសត្រូវហើយ គាត់គឺល្អបំផុតដែលខ្ញុំមិនអាចប្រៀបបានសូម្បីចុងក្រចករបស់គាត់"
"ក្ដីស្រមៃរបស់ខ្ញុំមិនផ្លាស់ប្ដូរទេវាគ្រាន់តែ កាលពីមុនគឺលោក ពេលនេះគឺគាត់ ខ្ញុំហ៊ាននិយាយយ៉ាងពេញមាត់ថាគាត់គឺជាប៉ារបស់កូនខ្ញុំ" ថេហ្យុងនិយាយរួចចាកចេញទៅពេលរាងក្រាស់ជុងហ្គុកត្រឡប់មកវិញ ឃើញគេដើរនិយាយគ្នាធ្វើអោយនាយរាងតូចចិត្តបន្តិច ប៉ុន្តែពេលគិតដល់សម្ដីថេហ្យុងធ្វើអោយនាយប្រែប្រួលទៅវិញ
« ស្នេហាច្បាស់លាស់មិនគិតមុនក្រោយ យូរឬឆាប់នោះទេ វាអាស្រ័យថាតើយើងនឹងដល់អ្នកណាពេលនិយាយដល់ស្នេហា តើគេម្នាក់នោះនឹងស្រលាញ់យើងត្រង់ចំណុចអាក្រក់របស់យើងដែរឬទេ?.... មនុស្សយើងម្នាក់ៗមានវាសនាបានជួបស្នេហាពិតប្រាដកមិនច្រើនដងនោះទេ...ដូច្នេះបើបានជួបហើយត្រូវស្រវាអោយជាប់ កុំរបូតដូចខ្ញុំ កុំសាងកំហុសម្ដងទៀត ព្រោះគ្មាននរណាលើកទោសអោយលោករាល់លើកនោះទេ»ពាក្យរបស់គេបានធ្វើនាយគិតយល់រឿងខ្លះ ដែលនាយនៅតែវិលវល់ ជាប់គ្នាជាងប្រាំពីរខែមកនេះ
"បើអូនជាស្នេហាពិតរបស់បងនោះអូនច្បាស់ជាលើកទោសអោយបងត្រូវទេ?"គេមិនបានប្រាដកចិត្តដែរមានតែចាំមើលប៉ុណ្ណោះ

🌸អ្នកមកក្រោយ Season 2🌸វគ្គ{ My Alpha' husband 💑 }(Completed)Where stories live. Discover now