ភាគទី44: ការ surprise ដែលតក់ស្លុតបំផុត

1.6K 99 14
                                    

.      ក្នុងអំឡុងពេលរងចាំជុងហ្គុកថេហ្យុងបានបង្ហោះវីដេអូមួយនិយាយពីការដើរលេងនៅ garden នៅទីនោះស្រស់ស្អាត ទេសភាពផ្ការីកស្គុះស្គាយ ព្រមទាំងអាកាសធាតុអំណោយផលនៅពេលព្រឹកព្រលឹមទៀតនោះកាន់តែធ្វើអោយតន្រ្តីនិងចម្រៀងជុងហ្គុកកាន់តែពិរោះកាន់តែលន្លង់លន្លោចថែមទៀត។
.        សកម្មភាពពេលនោះគឺ នាយសុំថេហ្យុងទៅបន្ទប់ទឹកតែតាមពិតនាយទៅសម្ងំច្រៀងនៅជ្រុងម្ខាងទៀតដែលមានក្រុមតន្រ្តីរៃអង្គាសរបស់ពួកក្មេងៗ នាយក៏សុំគេច្រៀងព្រោះដឹងថេហ្យុងនឹងដើរមកដល់ទីនេះ។ ពេលនោះនាយច្រៀងបទ 10000 hours ពីរោះណាស់ ថេហ្យុងទាញទូរសព្ទ័មកថតភ្លាមៗ ហើយគ្រាន់តែឃើញថេហ្យុងភ្លាមនាយក៏ដើរមកច្រៀងជិតបង្វិលជុំវិញខ្លួនគេ(ក្នុងដៃមានហ្គីតា)ដូចច្រៀងអោយគេស្ដាប់តែម្នាក់ទើបគេដាក់ទូរសព្ទ័ចុះវិញ តែនាយបានអោយគេជួយថតទុកហើយ គ្រាន់តែចង់ទុកជាអនុស្សាវរីយ៍ ពេលច្រៀងចប់មានកូលាបមួយទងផងដែរ(នាយទៅទិញមុនហ្មឹង)
"ក្រែងថាទៅបន្ទប់ទឹក?"ថេហ្យុងនិយាយទាំងអៀន នៅជុំវិញគេសុទ្ធតែមនុស្ស
"ចង់ surpriseអូន"
"អរគុណហើយ"
"បងស្រលាញ់អូន I Love you"
"I love you too"
"For 10000 hours "ថេហ្យុងនិយាយហើយស្រវាអោបនាយក្រោមសម្លេងទះដៃរបស់មនុស្សគ្រប់គ្នា បន្ទាប់មកវីដេអូក៏បានចប់ ថេហ្យុងបង្ហោះសារមួយជាមួយcaptionថា: Love you for 10000 hours cover by Jungkook , original by Justin Bieber
គ្រាន់តែ captionប៉ុណ្ណឹងក៏ធ្វើអោយអ្នកជិតខាងឆេះឆួលបានដែរ
"ទេ មិនពិតទេថេហ្យុងមិនបានស្រលាញ់វាទេ"នាយស្ទុះក្រោកពីតុ ហើយចេញមករកថេហ្យុងភ្លាម ក្រោយពេលឃើញ storyរបស់គេមុននេះ មកដល់នាយគ្រាន់តែបានសម្លឹងមើលសកម្មភពជុងហ្គុកជូនថេហ្យុងចូលឡានប៉ុណ្ណោះ

SKIP
.    ឈានចូលមកដល់ថ្ងៃថ្មី ទោះបីជាកាលពីយប់មិញ ចំណាយកម្លាំងអស់ច្រើនក៏ពិតមែនក៏ព្រឹកនេះជុងហ្គុកនៅតែអាចក្រោកពីព្រលឹមមកដាំបបរអោយថេហ្យុងដែរ
"ថេយ៍!"ម៉ោង8ជាងហើយ ថេហ្យុងនៅតែមិនទាន់ក្រោក នាយមិនដាច់ចិត្តទើបចូលទៅដាស់ មកពីយប់មិញនាយលេងជ្រុលពេក ក៏មកពីនាយស្រលាញ់គេពេកដែរ
"ថេយ៍.."នាយដាស់អង្រួនគេតិចៗតែថេហ្យុងមិនកម្រើកសោះឡើយ
"នែ៎..បងដឹងហើយថាអូនភ្ញាក់ហើយ ឆាប់ក្រោកភ្លាម មិនចឹងបងរំលោភអូនទៀតហើយ"
"ជុង.."ថេហ្យុងធ្វើមុខស្អុយ នាយចូលចិត្តតែគម្រាមគេរឿងអញ្ចឹងៗ
"មកពីអូន លលេងនឹងបងធ្វើអី ម៉ោះ ម៉ោង8ជាងហើយ ឆាប់ក្រោកមកពួកយើងទៅប៊ូសានវិញ"
"មិនទៅទេ"ថេហ្យុងប្រាស់ខ្លួនគេងទៅម្ខាងវិញ ជុងហ្គុកអស់ជម្រើសមានតែបីគេទៅបន្ទប់ទឹក
"ជុង!"ថេហ្យុងភ្ញាក់ព្រឺតគេងសុខៗស្រាប់តែមកនៅក្នុងទឹក
"អោយបងងូតអោយឬងូតខ្លួនឯង?"
"មើល!ចេញទៅគេឈប់ស្រលាញ់ហើយ"
"ទៅបងអោយឈប់ស្រលាញ់5នាទី"
"ជុង!ហ៊ើយ..ហេតុអីខ្ញុំស្រលាញ់បងឯង អញ្ចឹង ចេញទៅ"ថេហ្យុងដេញនាយ កាលតាមស្រលាញ់ដំបូងផ្អែមអោយរលួយ មួយមាត់មិនហ៊ានក្អក ដល់ឥឡូវតមាត់អោយប៉ប៉ែស រឿងស្អីក៏ចេះតែគម្រាមៗ ដឹងអញ្ចឹងមិនអោយខ្លួនទេពេលនុង
"ថេយ៍.."នាយនិយាយបន្ទាប់ពីឃើញថេហ្យុងមុខស្អុយហើយ ការពិតនាយមិនចង់ខកណាត់ខាងណោះព្រោះវាថ្ងៃណាស់ហើយ
"ងូតទឹកអោយហើយទៅពួកយើងប្រញាប់ទៅវិញ"
"ដឹងហើយ"ជុងហ្គុកថើបគេមួយខ្សឺតមុនចេញទៅវិញចាត់ទុកជាការលួងចិត្ត ។
.     ពេលញ៉ាំបាយហើយពួកគេឡើងតាក់ស៊ីមកប្រលានយន្តហោះទៅប៊ូសានវិញ
"ថេយ៍..គេងសិនមក"ដល់កៅអីយន្តហោះទើបនាយទាញគេអោយគេងកើយក្បាលលើនាយ ថេហ្យុងមិនចូលចិត្តទេទើបគេយកកាស់ចាក់ចម្រៀងស្ដាប់ ហើយកើយនាយគេងលក់ទៅ
.    ចំណាយពេលជាងមួយម៉ោងកន្លះដោយសារគេអង្គុយចាំមុនយន្តហោះចេញរាងយូរដែរ ទើបពួកគេទៅដល់ប៊ូសាន មិនបានចូលខនដូទេ ដោយជុងហ្គុកតឿនប្រញាប់ៗរហូត (ពួកគេមានឡានមកទទួលនៅមុខប្រលានយន្តហោះ)
"បង!ក្រែងថាទៅកម្មវិធីហី"
"ពួកយើងកំពុងនៅតាមផ្លូវទៅហើយតើ"
"កម្មវិធីអី មិនកំប្លែងទេ អូនស្លៀកពាក់អញ្ចឹងហ្នឹង"
"ប៉ុណ្ណឹងស្អាតហើយ"
"ស្អាតបងឯងអី ហើយកម្មវិធីអីសួរមិនព្រមឆ្លើយ"
"ទៅដល់ដឹងហើយ"
"អេ..ជុងហ្គុក!"ថេហ្យុងស្រែកពេលនាយយកក្រណាត់មកបិទភ្នែកគេ
"មានរបស់ចង់ surprise អូន ពាក់ទៅ"ថេហ្យុងខ្នាញ់ចិត្តតែក៏ព្រមពាក់ ពេលមកដល់កន្លែងជុងហ្គុកមិនទាន់ស្រាយទេ នាយបណ្ដើរគេចុះទៅ
"ឈប់ចាំបងបើក តែនៗៗ យ៉ាងម៉េចដែរ?"ជុងហ្គុកបើកក្រណាត់គ្របភ្នែកបង្ហាញម៉ូតូផ្ទះដែលថេហ្យុងបានរើសនោះ
"ហ្នឹងមែនរឿងចង់ surprise អូន?"ថេហ្យុងធ្វើមុខហួសចិត្ត គ្រាន់តែផ្ទះមិត្តក៏បិទភ្នែកដែរ
"Aww?ថេយ៍ អូនអត់សប្បាយចិត្តទេ"
"អត់ទេ ហេតុអីគ្រាន់តែផ្ទះមិត្ត"បើថាផ្ទះខ្លួនឯងចាំសប្បាយចិត្ត
"មិត្តបងគឺអូនហ្នឹងហី្អ"
"ហ្អាស់!"ថេហ្យុងងាកមើលនាយ មែនក៏អី ផ្ទះធំប៉ុណ្ណាណីណា
"ហា្អស់អី?ឥឡូវពេញចិត្តអត់ បើអត់ទេ បងលក់វិញព្រោះបងអត់ទាន់សញ្ញេផ្ទេរលុយអោយគេទេ"
"អត់ពេញចិត្តឆ្គួតយ៍អី ផ្ទះធំប៉ុណ្ណាណីហ្អី ប៉ុន្តែ...ផ្ទះហ្នឹងបងឯងដាក់ឈ្មោះអូនមែន?"
"អត់ទេ បងដាក់ឈ្មោះរួម ពួកយើងរៀបការហើយតា"
"ចុះខនដូ ម៉េចដាក់តែអូន?"
"ហៃយ៉ា..ផ្ទះមួយនេះមិនដាក់តែរបស់ផ្សេងដាក់"
"ស្អីគេ?"
"នោះ"ជុងហ្គុកបូញមាត់ទៅម្ខាងបង្ហាញឡានទំនើប ក្ដីស្រមៃទិញផ្ទះទិញឡានដើរបាន នាយបានសម្រេចរួចហើយនៅឡើយតែកូន5នាក់ទៀតទេ🤧(អូនថេយ៍ត្រៀមខ្លួនហើយនៅ)
"អុ!ជុងបងទិញពិតមែន?"ថេហ្យុងដើរទៅជិតស្ទាបឡានមិនហ៊ានស្រមៃទេថាគេជិះវាទៅឡូយយ៉ាងណា?
"ចុះអូនថាទាល់តែទិញផ្ទះទើបទិញឡានបាន តាមពិតឡាននេះបងទិញជាង1ខែហើយ គ្រាន់បងផ្ញើរនៅផ្ទះពូជីន"
"ជុងហ្គុក បងចំណាយលុយច្រើនណាស់"
"មិនអីទេ របស់អស់នេះមិនមែនទិញរហូតទេ មោះ នៅមានរឿងមួយទៀតបងចង់ surprise អូន"
"នៅមានទៀត?រឿងអី?ប្រាប់អូនឥឡូវទៅហី?"
"ចង់ដឹងបើកទ្វាទៅ"
"Surprise "ថេហ្យុងរុញទ្វាទៅមនុស្សខាងក្នុងក៏បាញកាំជ្រួចsuprise ថេហ្យុងនៅឈរស្រឡាំងព្រោះមិននឹកស្មាន
"ជីមីន?ជីមីន ពិតមែន"ថេហ្យុងស្ទុះទៅស្រវាអោប មិត្តគេ អត់ទេ បងប្អូនស្លាប់រស់របស់គេ បែកគ្នាដោយសារអ្នកខាងណោះទៅរៀនអាមេរិក ឯគេក៏ធ្លាក់ខ្លួន បន្ទាប់មកក៏ទៅបារាំងបែកគ្នាច្រើនឆ្នាំមកជួបគ្នាភ្លាមៗបែបនេះអ្នកណាមិនក្ដុកក្លួល?
"យើងស្មានតែមិនបានជួបឯងទៀតទេ"
"ឯងមិនទាក់ទងមកយើងសោះ"
"យើងទើបចុះពីយន្ដហោះមុនហ្នឹង"
"អាមិត្តឆ្គួត យ៉ាងណាក៏ទាក់ទងមកយើងដែរ ព្រោះយើងបង្កើត content ឯងគ្រាន់តែ search រកបន្តិចឃើញហើយ ប៉ុន្តែអត់ ឯងលែងចង់រាប់យើងហើយ"
"ឆ្គួត យើងនៅអាមេរិក ម៉េចនឹងដឹង"
"ចឹងមកបានយ៉ាងម៉េច?"
"សួរប្ដីឯងទៅ"
"ជុង?"ថេហ្យុងងាកទៅស្រាប់តែភ្ញាក់ផ្អើលនឹងវត្តមានមនុស្សម្នាក់ទៀតនៅខាងស្ដាំដៃនាយ ដែលមានមុខដូចនាយ
"សួស្តី!មិនចង់អោបបងដូចមិត្តអូនទេហ៎?ថេយ៍ៗ"

To be continues.....

The car and house:

The car and house:

Hoppla! Dieses Bild entspricht nicht unseren inhaltlichen Richtlinien. Um mit dem Veröffentlichen fortfahren zu können, entferne es bitte oder lade ein anderes Bild hoch.

10000 hours:

Hoppla! Dieses Bild entspricht nicht unseren inhaltlichen Richtlinien. Um mit dem Veröffentlichen fortfahren zu können, entferne es bitte oder lade ein anderes Bild hoch.

10000 hours:

🌸អ្នកមកក្រោយ Season 2🌸វគ្គ{ My Alpha' husband 💑 }(Completed)Wo Geschichten leben. Entdecke jetzt