ភាគទី5: គេងញញឹមដូចមនុស្សមានស្នេហ៍🤨

2K 128 12
                                    

ត្រឡប់ទៅកាលពីល្ងាចមិញ

នៅក្នុងពិធីរៀបការដែលមានភ្ញៀវប្រុសស្រីចេញចូលច្រើនកុះករស្ទើរតែដើរជាន់គ្នានោះ មនុស្សគ្រប់គ្នាកំពុងរវល់វីវក់ជាមួយតន្រី្តនឹងភ្លេងកំដរដ៏សែនពិរោះ គ្មាននរណាម្នាក់ចាប់អារម្មណ៍នឹងនាយកម្លោះសង្ហាដែលនៅឆ្ងាយដាច់ពីគេ(ពីកន្លែងអ៊ូអរ)តែពីនាក់កូនចៅនោះទេ។ ក្នុងនាមជាបងប្រុសកូនម្លោះនាយគួរតែចូលទៅរាក់ទាក់ភ្ញៀវមិនមែនអង្គុយធ្វើមុខស្មើរបែបនេះនាយដឹង ប៉ុន្តែអោយនាយធ្វើម៉េចបើនាយមិនចូលចិត្ត ដឹងស្រាប់ហើយជុងហ្គុកមិនមែនជាមនុស្សចូលចិត្ត ការាំរែក ពិធីធំៗជួបជុំមនុស្សច្រើនហួសប្រមាណដូចនេះនោះទេ វាធ្វើអោយនាយមានសម្ពាធពេលឃើញមនុស្សម្នាសម្លឹងមកនាយរួចយកដៃកេះកាវខ្សិបខ្សាវគ្នានិយាយចុះឡើងធ្វើដូចនាយមនុស្សចម្លែក ប៉ុន្តែថាមិនចម្លែកក៏មិនកើតព្រោះនាយមិនដែលសូវទៅណាប្រហែលជាគ្មានអ្នកស្គាល់ទើបកេះសួរ ប៉ុន្តែទោះជាប្រឹងបន្លប់យ៉ាងណាក៏នាយនៅតែគិតថាមានសម្ពាធចំពោះក្រសែភ្នែករបស់ពួកគេដដែល
"អ្នកប្រុស..."
"ហឹម?"
"គេម្នាក់នោះមែនទេ?"
"ប្រហែលហើយ គេទៅហើយ?"
"ទៅទាំងស្មើរនេះមែនទេ ផ្ទះគេនៅឯណា?"
"យើងធ្វើម៉េចដឹង?"
"អេ..អ្នកប្រុសពិធីចប់ហើយអ្នកប្រុសទៅមើលគេរាំទេ"
"អត់ទេ ជូនយើងទៅវិញ"
"ចឹងតោះ"
"អេ...នោះគឺ..ជុងហ្គុកមែនទេ?"
"អូ!បាទ..មែនហើយ លោកគឺ...?"
"គីម ណាមជូន...អីយ៉ា..ខានជួបគ្នាមួយរយ:សោះក្មួយធ្វើភ្លេចអីណា"
"អា..គឺលោកពូសោះ ខ្ញុំសុំទោស មុននេះខ្ញុំធ្វើភ្លេចព្រោះខ្លាចចាំលោកពូខុស ប៉ុន្តែមើលចុះខានជួបគ្នាយូរហើយលោកពូនៅតែសង្ហា"
"បើនៅតែសង្ហាម៉េចក៏ក្មួយមិនចាំ"
"បើពូសង្ហាសាច់ចាំ អ្នកណាមើលស្គាល់"
"អីយ៉ា..បែបនេះពូគួរតែឡើងមកសេអ៊ូលញឹកញាប់ដើម្បីអោយឯងស្គាល់"
"ហិហិ មិនបាច់ទេលោកពូ និយាយចឹងពូជីនហ៎ គាត់មិនមកទេ"
"មកតា ប៉ុន្តែនៅក្នុងវង់រាំឯណោះ"
"អូ..ខ្ញុំមិនដែលដឹងសោះថាគាត់ចេះរាំ"
"គេចេះយូរហើយ ប៉ុន្តែ...ក្រែងពិធីរៀបការនេះរបស់ឯងហេសម៉េចក៏.."
"នាងស្រឡាញ់ប្អូនប្រុស ខ្ញុំក៏មិនបង្ខំដែរ ពូក៏ដឹងខ្ញុំអីចឹងអ្នកយកនោះ"
"អីយ៉ា..ពូសុំទោសពូគ្មានចេតនានិយាយអោយឯងអារម្មណ៍មិនល្អទេ ប៉ុន្តែបើឯងអោយគេរៀបការចុះការងារឯងនោះ"
"ខ្ញុំលាឈប់ហើយគិតថាទៅរកការងារថ្មីធ្វើ"
"ធ្វើការឯណា?ទៅនៅជាមួយទេពូមានសំណើរល្អ"
"ពិតមែនហេស ខ្ញុំកំពុងចង់ទៅទីនោះដែរប៉ុន្តែខ្ញុំមានការងារខ្ញុំហើយ"
"ការងារអីត្រូវការពូជួយទេ"
"មិនអីទេលោកពូ ខ្ញុំអរគុណហើយ"ជុងហ្គុកនិយាយទាំងញញឹមរុសរាយដាក់ ការពិតនាយជាមនុស្សបែបនេះ ចិត្តល្អ រុសរាយ និយាយពិរោះ មិនចូលចិត្តប្រកាន់ច្រើន គ្រាន់តែនាយមិនចូលចិត្តទៅកន្លែងមនុស្សច្រើន សួរនាំច្រើនទើបមានអ្នកខ្លះថានាយឫក ទាំងដែលការពិតនាយគឺសមញ្ញបំផុត។ ចំណែកណាមជូនវិញ គេជាពូថ្លៃរបស់ជុងហ្គុកព្រោះប្រពន្ធរបស់គេ(គីមសុកជីន)ជាប្អូនប្រុសជីដូនមួយសាច់ឆ្ងាយប៉ារបស់នាយ(លោកចន) ដែលកាលពីតូច(កាលពីអ្នកស្រីចនមិនទាន់ដឹងរឿង)លោកចនបានយកនាយទៅផ្ញើរផ្ទះជីន ព្រោះខ្លាចអ្នកស្រីចនដឹងហើយធ្វើបាបកូន ប៉ុន្តែក្រោយមកនាយក៏បានរើរមកនៅផ្ទះនេះវិញ ជីនក៏រៀបការហើយរើរទៅនៅផ្ទះស្វាមី។ទំនាក់ទំនងពួកគេមើលទៅស្និតស្នាលព្រោះជុងហ្គុកឧស្សាហ៍ទៅលេងពឹងពររកគ្នាកាលពីមិនទាន់មានគ្រោះថ្នាក់នោះ ប៉ុន្តែក្រោយកើតរឿងនាយក៏ខានទៅ ប្រហែលជាបួនប្រាំឆ្នាំហើយ មានតែជីនប៉ុណ្ណោះដែលឧស្សាហ៍មកលេង ព្រោះគេត្រូវមកលេងប៉ាក៏ហួសមកមើលនាយតែម្ដង បើពេលនេះជីនមិនជាប់រាំទេគេច្បាស់ជារត់មកទះក្បាលនាយលេងទៀតហើយ
ផាច់!! និយាយមិនទាន់ផុតពីមាត់ផង ក្បាលជុងហ្គុកត្រូវងាក់ទៅម្ខាងដោយសារនរណាមិនដឹងទះនាយឮសូរផាច់
"ពូជីន!"ជុងហ្គុក មិនបាច់ប្រាប់ឈ្មោះក៏ដឹងព្រោះមានតែម្នាក់ហ្នឹងទេដែលហ៊ានទះនាយនោះ
"យ៉ាងម៉េចអាល្អិត"
"ល្អិតឯណា ខ្ញុំធំជាងពូទៀតណ៎"
"ចឹងហ៎ ឯណាមើលវាស់ស្មាគ្នាហី"
"ឆើស..បានមួយហ្នឹងប្រឹងអួតគេណាស់"
"នែ៎..មិនមែនមួយទេគឺពីរណា ពូសង្ហាជាងឯង"
"មិនជឿទេ ពូជូនខ្ញុំនឹងគាត់នរណាសង្ហាជាង"
"ច្បាស់ជាប្រពន្ធពូហើយ"
"ល្អ ណាស់លោកប្ដី"
"ប៊ែក.. ខ្លាចប្រពន្ធឡើងញ័រខ្លួន"ជុងហ្គុកពេបមាត់លានអណ្ដាតធ្វើមុខរកក្អួត នាយនៅក្រៅមើលទៅសុភាពហើយហ្មត់ចត់ណាស់តែពេលជាមួយជីននាយដូចជាកូនក្មេងតូចរពឹសម្នាក់ចឹង បែបហ្នឹងទើបជីនតែងតែហៅនាយថាអាល្អិត ទោះគេធំជាងខ្លួនក៏ដោយ
"យើស..កុំតែឯងជាងយើងទៅបានហើយអាក្មេងជើងល្អ"
"ត្រូវហើយ ជើងខ្ញុំល្អទើបខ្ញុំទុកមិនប្រើការ"
"ប៊ែក...ជ្រេញណាស់" ជីនសើចធ្វើមុខជ្រេញ ជុងហ្គុកក៏សើចដូចគ្នា ជារឿងធម្មតាហើយដែលគេលេងបែបនេះពួកគេមិនប្រកាន់ទេ
"និយាយចឹងអូនហា៎...ជិតដល់ម៉ោង8ហើយពួកយើងទៅវិញទៅហី"
"ហាក៎នេះ ពូមិននៅលេងមួយយប់ពីរយប់ទៀតទេហ៎"
"អត់ទេ ពួកយើងប្រញាប់ណាស់ នេះខំកក់សំបុត្រអាលឿនជាងគេហើយ"
"ពូជិះយន្តហោះតាស ចាំស្អែកចាំទៅវិញទៅស្មើរនេះយប់ហើយ"
"អត់ទេពួកយើងជិះរថភ្លើង ពូត្រូវទៅមើលកម្មករនៅកំពុងផែពេលព្រឹក"
"អរ..បើចឹងខ្ញុំមិនឃាត់ពូទេ ពូទៅចុះ បើកបរដោយសុវត្ថិភាពណាពូ"
"អឹម.តោះជីន"
"តោះ ទៅហើយអាល្អិត ចាំមកលេងទៀត"
"បាទ"ជុងហ្គុកញញឹមមើលពូៗរបស់គេចេញទៅ រួចក៏ងាកមកហៅនាយជំនិតអោយជូនគេទៅខនដូវិញ ដោយកម្មវិធីរៀបចំក្បែរខនដូនាយដែរទើបនាយខ្ជិលទៅផ្ទះ
ក្រាក
ទ្វាបន្ទប់ខនដូត្រូវបានបើក ជុងហ្គុកបង្វិលកង់រទេះចូលទៅព្រមទាំងលួចញញឹមតិចៗ នាយជាកូនចៅក៏សង្កេតដឹងអាការ:នាយប្លែកដែរតែមិនសួរនាំអីទេ។ ក្រោយពីរៀបរបស់អោយនាយក្រាស់ហើយ នាយក៏ចាកចេញទៅដោយផ្ដាំអោយខលហៅពេលមានការចង់រក ចំណែកនាយក៏ងក់ក្បាលហើយបង្វិលរទេះទៅបន្ទប់គេង ស្នាមញញឹមប៉ព្រាយក៏លេចឡើងពេលឃើញក្រដាស់មួយសន្លឹកព្រមទាំងអក្សរប៉ុន្មានជួរបិទជាប់លើក្បាលគ្រែដែលថេហ្យុងសសេរទុកអោយនោះ << សួស្តី!ខ្ញុំគីមថេហ្យុង មនុស្សដែលលោកបានជួយកាលពីយប់មិញនោះ អរគុណលោកហើយលោក...សប្បុរស.. ខ្ញុំហៅលោកបែបនេះព្រោះមិនដឹងថាលោកជាអ្នកណាប៉ុន្តែពិតជាអរគុណខ្លាំងណាស់ យប់មិញបើមិនបានលោកទេខ្ញុំមិនដឹងថាត្រូវទៅគេងនៅឯណានោះទេ ខ្ញុំបានខ្ចីសម្លៀកបំពាក់នឹងញ៉ាំអាហាររបស់លោកដោយគ្មានការអនុញ្ញាតខ្ញុំសុំទោសប៉ុន្តែដោយសារតែខ្ញុំបានភ្លេចកាបូបនៅមាតដែលលោកធ្វើការនោះ សូមលោកជួយផ្ញើរវាអោយខ្ញុំផងចំពោះសម្ភារៈក្នុងនោះ ចំណែកលុយលោកយកចុះចាត់ទុកថាជាថ្លៃជួលបន្ទប់ សម្លៀកបំពាក់ នឹងអាហារដែលខ្ញុំបានញ៉ាំ នៅសល់ជាសារគុណតិចតួចដែលខ្ញុំជូនលោក លើកក្រោយបើខ្ញុំបានឡើងមកសេអ៊ូលខ្ញុំនឹងទៅអរគុណលោកអោយបានត្រឹមត្រូវ សុំទោស នឹងអរគុណម្ដងទៀតសម្រាប់ការជួយរបស់លោក
នេះជា អាស័យដ្ឋានរបស់ខ្ញុំ ទីក្រុងប៊ូសានxxxx,ផ្ទះលេខ0612 ផ្ញើរមកកុំខានណាប្រុសសង្ហាចិត្តល្អ kekeke>> ពេលអានចប់ជុងហ្គុកក៏ផ្ទុះសំណើចឡើងទាំងមិនយល់ហេតុអីត្រូវសើចបើសំណេរថេហ្យុងសសេរគ្មានអីគួរអោយចង់សើចផង🤔
"ហេឡូ!មីនយូស្អែកជូនយើងទៅមាត"
"បាទ" បន្ទាប់ពីដាក់ទូរស័ព្ទចុះនាយក៏ទៅងូតទឹកហើយគេងសម្លឹងមើលសំបុត្រថេហ្យុងសសេរអោយនោះម្ដងទៀតទើបរៀបចំទុកដាក់ត្រឹមត្រូវ រួចបិទភ្លើងចូលគេងលក់ទាំងញញឹមប៉ព្រាយ មិនយល់ទេ ។

To be continues....

🌸អ្នកមកក្រោយ Season 2🌸វគ្គ{ My Alpha' husband 💑 }(Completed)Waar verhalen tot leven komen. Ontdek het nu