ភាគទី64:គួរអោយស្អប់ណាស់

1.4K 130 14
                                    

.       រឿងក្ដីជុនស៊ូត្រូវបានផ្សាយចេញ ការពិតនាយអាចធានារអោយនៅក្រៅឃុំសិនបាន ប៉ុន្តែនាយខ្លួនឯងមិនព្រមទេ ចង់យកពេលនេះពិចារណាទោសកំហុសខ្លួនឯងវិញ ម្យ៉ាងទៀតចង់ចេញមកវិញធ្វើជាជុនស៊ូថ្មីតែម្ដង។ លោកចនគ្មានវិធីជួយកូនបានទេ នាយក៏មិនព្រមដែរ ប៉ុន្តែសុំអោយលោកចនជួយមើលថែម៉ាក់នាយអោយល្អ
"បងប្រុស!យ៉ាងម៉េចហើយ?"
"ដល់ដៃពេទ្យហើយ"
"លោកប៉ាមិនគួរមកទេ"
"ពួកយើងមិនចង់បោះបង់ឯងទេ"
"ខ្ញុំសុំទោស លោកប៉ា!"
"កូនប្រុស!"ពួកគេកាន់ដៃគ្នា ក្រុមប៉ូលិសមិនអនុញ្ញាតអោយចូលជិតគ្នាទេ
"ខ្ញុំសន្យានឹងធ្វើជាកូនប៉ាដ៏ល្អ"
"ប៉ារង់ចាំ"គាត់និយាយក្រុមប៉ូលីសក៏នាំនាយយកទៅ
"ប៉ាស្រលាញ់កូនណា"គាត់ស្រែកជុនស៊ូទប់មិនបានទើបរត់មកអោបគាត់
"កូនស្រលាញ់ប៉ា កូនសុំទោស"ក្រុមបូ៉លីសនាំនាយយកទៅលោកចនបានត្រឹមដក់ទឹកភ្នែករលីងរលោងយំ គាត់ត្រឡប់ទៅមន្ទីរពេទ្យវិញ។
"ជុងហ្គុកយ៉ាងម៉េចហើយ?"
"នៅមិនទាន់ចេញមកទេ"
"មីនយូ!ត្រឡប់ទៅវិញចុះ ស្អែកនេះមើលការងារជំនួយជុងហ្គុកផង"
"បាទ!"នាយដើរចេញទៅ លួចខ្សិបប្រាប់ជីនថាល្ងាចនាយមក គេងក់ក្បាលទើបនាយចេញទៅ
"ហ៊ឹម.."លោកចន អង្គុយសុខៗដកដង្ហើមធំ
"រឿងចប់អស់ហើយ បងប្រុស!"
"កំហុសបងទាំងអស់"
"បងធ្វើបានល្អបំផុតហើយ"
"អត់ទេ ពេលនោះបងគួរតែទទួលស្គាល់នាង"
"យ៉ាងណាក៏បងមិនអាចបកក្រោយឡើយ"
"បងដឹងហើយ នោះជាវិបដិសារីរបស់បង បងសង្ឃឹមថានាយនឹងលើកទោសអោយបង"
"បងប្រុស!"ជីនអោនលួងគាត់ ទាល់តែពាក់កណ្តាលយប់ទើបគ្រូពេទ្យមក ប្រាប់ថាតម្រូវអោយអ្នកជំងឺសម្រាកនៅបន្ទប់សង្រ្គោះសិន។ ជីនបានអោយថេហ្យុងគេងទីនេះគេក៏ត្រូវទៅវិញ
"ថេហ្យុង!នេះពូទិញអោយឯង យកទៅប្ដូរទៅ"ពេលព្រឹកនាយមកមើលគេវិញក៏ឈាងចូលទិញខោអាវមកអោយព្រោះថេហ្យុងស្លៀកខោអាវពេទ្យតាំងម្សិលមិញ
"អរគុណពូហើយ"
"រឹងមាំឡើង ជុងហ្គុកត្រូវការពួកយើង ពិសេសគឺឯង"ឮពាក្យរបស់គាត់ធ្វើអោយថេហ្យុងនឹកដល់ការយល់សប្តិយប់មិញនោះ
"ខ្ញុំប្រហែលមិនពិសេសសម្រាប់គាត់ទៀតទេ"

.      នៅពេលរសៀលថេហ្យុងត្រូវទៅចាត់ការការងារ គេបានអោយប៉ាគេមកជួយមើល និងផ្ញើរការរិយាល័យនឹងអ៊ុនជី
"បើមានការសំខាន់ ខលហៅខ្ញុំ បើមានគម្រោងថ្មីៗផ្អាកទទួលសិន ពួកយើងត្រូវសម្រាកវិស្សមកាលបុណ្យណូអែល"
"អឺម...ថែខ្លួនផងថេហ្យុង!"
"ដឹងហើយ"
"ផ្ដាំសួរសុខលោកជុងផង"
"គាត់មិនទាន់ដឹងខ្លួនទេ"
"គាត់នឹងដឹងខ្លួនឆាប់ៗ"ថេហ្យុងងក់ក្បាលដើរចេញទៅ គេត្រឡប់ទៅមន្ទីរពេទ្យវិញ
"មីនយូ!"
"អ្នកប្រុស!"នាយចូលមកជួយលើរបស់ ព្រោះជុងហ្គុកផ្ដាំ
.       ពេលទៅដល់មុខបន្ទប់ ជីនក៏នៅដែរ ប្រហែលជាចាំស្ដាប់លទ្ធផល
"ពូជីន!"
"គ្រូពេទ្យកំពុងចូលទៅ ចាំបន្តិចទៅ"
"បាទ!"ពេលគ្រូពេទ្យចេញមកវិញពួកគេក៏ត្រូវបានហៅទៅបន្ទប់ពីគ្រោះ
"អ្នកជំងឺធ្លាប់វះកាត់ពីមុនមកទេ? ពួកយើងរកឃើញថាមានស្មានរបួសមួយមិនទាន់ជាសះស្បើយ"
"បាទ!ពិតមែនហើយ"
"អ្នកទាំងអស់គ្នាឃើញដែរទេត្រង់ឆ្អឹងខ្មងជើងរបស់គាត់មានស្នាមប្រះ ពួកយើងសង្ស័យថាពេលវះកាត់មានមេរោគជ្រាបចូលបង្ករឡើងដោយសារត្រូវទឹក"
"បាទ!គាត់ត្រូវសម្រាកពីរសប្ដាហ៍ដោយសារតែបែបនេះ"មីនយូ
"តើពួកយើងអាចព្យាបាលគាត់បានទេ?"ថេហ្យុង
"បាន!ជាសំណាងល្អដែលស្មាមប្រេះនៅស្រាល ពួកយើងអាចព្យាបាលដោយការចាក់ថ្នាំបាន ប៉ុន្តែអ្នកជំងឺត្រូវផ្អាកដើរឬធ្វើចលនាខ្លាំងៗមួយរយ:សិន"
"ប្រហែលពេលប៉ុន្មានទៅគ្រូពេទ្យ?"
"ប្រហែលជាមួយខែឬពីរខែបើតំណបវិជ្ជមាននៃរាងកាយរបស់គាត់ឆ្លើយតបបានល្អ"
"បាទ!វាមិនមែនជាបញ្ហារសម្រាប់គាត់ទេ ពួកយើងនឹងព្យាយាមមើលថែគាត់អោយល្អ"
"ដូច្នេះបើអស់ចម្ងល់ហើយអ្នកទាំងអស់គ្នាអាចចេញទៅបាន"
"តើខ្ញុំអាចចូលទៅមើលគាត់បានអត់"
"បាន!ប៉ុន្តែត្រូវមានពេលកំណត់"
"បាទ!អរគុណគ្រូពេទ្យ ជម្រាបលា!"
"បាទ!"ពួកគេនាំគ្នាចេញមក តែជីនមិនអស់ចិត្ត
"មីនយូ!"
"បាទ?"
"ជុងហ្គុកធ្លាប់វះកាត់ពីពេលណា?"
"គឺពេលដែលគាត់រៀបការហើយ"
"រៀបការហើយ?"ថេហ្យុងបន្ទរ
"ពេលនោះគាត់ប្រឹងដើរខ្លាំងពេកទើបដួល ពួកយើងយកគាត់ទៅពេទ្យភ្លាមៗ គាត់ប្រះឆ្អឹង ពួកយើងក៏វះកាត់ជួសជុលឡើងវិញ ប៉ុន្តែមិនស្មានថាគ្រាន់តែទៅដល់ផ្ទះ របួសគាត់ក៏ត្រូវទឹក វាប្រែជាហើមនៅថ្ងៃបន្ទាប់ គាត់ត្រូវសម្រាកនៅពេទ្យពីរសប្ដាហ៍"មីនយូ
"ខ្ញុំគិតថា កាលដែលរបួសគាត់ជាសះស្បើយគឺថ្ងៃនោះហើយ ថ្ងៃដែលអ្នកប្រុសត្រូវគេចាប់ខ្លួនទៅ គាត់ក្រោកដើរខ្ញុំក៏ភ្ញាក់ផ្អើលដែរ គាត់មិនបានទទួលការអនុញ្ញាតពីគ្រូពេទ្យទេ ដូច្នេះហើយគាត់ក៏លែងទៅមន្ទីរពេទ្យទៀត ហើយប៉ុន្មានថ្ងៃមកនេះខ្ញុំឧស្សាហ៍ឃើញគាត់ច្របាច់ជើងរហូត ខ្ញុំគិតថាប្រហែលគាត់មិនចង់អោយអ្នកប្រុសបារម្ភទើបមិនប្រាប់បែបហ្នឹង"ថេហ្យុងដាក់ខ្លួនអង្គុយ សម្លឹងទៅជុងហ្គុកទឹកភ្នែករលីងរលោង សម្លេងរបស់មីនយូនៅវិលវល់ពេញខួរក្បាលរបស់គេ ពេលដើរចូលទៅមើលនាយនៅបន្ទប់សង្រ្គោះ ព្រោះស្អែកទើបអោយចេញទៅបន្ទប់ធម្មតាបាន
<<សំណាងហើយដែលពួកយើងរកឃើញវាទាល់ពេល បើពុំនោះទេមេរោគនឹងអស់ដល់ថ្នាក់កាត់ជើងចោល>>សម្ដីគ្រូពេទ្យមុនពេលគេចេញមកវិញ ថេហ្យុងនឹកឡើងចង់តែវៃនាយទេ
"គួរអោយស្អប់ណាស់ រឿងធំយ៉ាងហ្នឹងប្រឹងលាក់ទៀត"គេយកដៃទះពូកតិចៗ មុននឹងចាប់ដៃនាយមកដាក់លើថ្ពាល់
"ឆាប់ដឹងខ្លួនឡើងវិញណា បងត្រូវដាក់ទោសអូនដោយផ្ទាល់"ថេហ្យុងនិយាយទឹកភ្នែករលីងរលោងបន្តិច ទោះនាយខឹងស្អប់គេដូចក្នុងយល់សប្តិនោះទៀត ក៏គេសុខចិត្តដែរអោយតែនាយដឹងខ្លួនឡើងវិញ។

To be continues....

🌸អ្នកមកក្រោយ Season 2🌸វគ្គ{ My Alpha' husband 💑 }(Completed)Where stories live. Discover now