ភាគទី28:អូនឈឺអីគេ?

1.9K 116 3
                                    

ព្រឹកថ្ងៃថ្មី

.      ព្រះអាទិត្យរះចាំងចែងខ្ពស់កម្ពស់ណាណី នៃពេលព្រឹកម៉ោង8 ជុងហ្គុកក្រោកពីគេងរវល់សម្លក់សម្លឹងមើលរង្វង់មុខដ៏ស្រស់សោភារបស់នាយតូចជាភរិយា ឡើងភ្លឹកភ្លេចខ្លួនជាងកន្លះម៉ោងទៅហើយ។ គេស្អាតណាស់ ស្ទើរតែគ្រប់ចន្លោះទោះមើលពីជ្រុងណាក៏ដោយ ហើយកាន់តែសសើរខ្លួនឯង និយាយត្រង់ចុះរៀងរាល់ព្រឹកអោយតែនាយភ្ញាក់ពីគេងមកឃើញមុខប្រពន្ធតែងតែយល់ថាខ្លួនឯងសំណាង គឺសំណាងបានប្រពន្ធស្អាតនោះហើយ
"សឺត!"ឃើញថាគេគេងលក់ ហើយអស់កម្លាំងតាំងពីយប់ទើបព្រឹកនេះនាយសម្រេចចិត្តមិនដាស់គេទេ គ្រាន់តែក្រោកឡើងទាញទូរសព្ទ័ខលទៅលេខាថេហ្យុងប្រាប់ថាថ្ងៃនេះគេទៅធ្វើការយឺត កុំអោយខលមករំខាន បន្ទាប់មកក៏ទៅងូតទឹកដើរចេញមកក្រៅ ឆុងកាហ្វេនិងធ្វើម្ហូបទុកអោយគេ
.       ព្រឹកនេះដូចជាស្រស់ស្រាយដល់ហើយ វាជាព្រឹកដំបូងក្នុងអំឡុងពេល5ឆ្នាំដែលនាយអាចក្រោកដើរបាន ថែមទាំងក្រោកមកបានធ្វើម្ហូបអោយភរិយាបណ្ដូលចិត្តភ្លក្សលើកដំបូងថែមទៀត វាដូចជាល្អពេកហើយ ជុងហ្គុកធ្វើម្ហូបទាំងញញឹមព្រោះនាយចង់ធ្វើអញ្ចឹងយូរណាស់ហើយ ពេលដែលបានធ្វើពិតជាអារម្មណ៍ល្អខ្លាំងណាស់ ដូច្នេះហើយរឿងប៉ុន្មានចុងក្រោយដែលនាយចង់ធ្វើនោះនាយនឹងឆាប់ធ្វើអោយហើយ
"រួចហើយ"បន្ទាប់ពីរៀបរបស់ដាក់លើតុហើយនាយក៏ចូលទៅមើលគេ
"គេងត្រមួកណាស់"ស្មានតែក្រោកពីគេងហើយ មានណានៅគេងលក់ដដែល នាយក៏យកដៃច្រិចថ្ពាល់គេបន្តិច តែមិនកក្រើកសោះធ្វើអោយនាយក្រាស់សើច
"ក្មេងនេះ"នាយសើចក្រវីក្បាលបន្តិច យល់ថាគេអស់កម្លាំងខ្លាំងហើយទើបខ្ជិលរំខាន នាយបានចេញក្រៅ បន្ទាប់ពីមានទូរស័ព្ទមីនយូខលមក ប្រហែលមានបញ្ហាការងារ ព្រោះទឹកមុខស្មើរមិនធម្មតាដែរ

Skip

.       ប្រហែលម៉ោង9ព្រឹកនាយបានត្រឡប់មកវិញគិតថាថេហ្យុងក្រោកទៅធ្វើការហើយ ចូលមកក៏រៀងភ្ញាក់បន្តិចព្រោះឃើញអាហារនៅគ្របទុកដដែល
.      នាយគិតថាប្រហែលគេប្រញាប់ពេកទើបភ្លេច នាយក៏ចូលទៅក្នុងបន្ទប់សារពូកសារភួយប្រលាក់យកទៅបោក
ក្រាក
"អាក!ថេហ្យុងនេះអូនមិនទាន់ទៅធ្វើការទេហេស" នាយបើកទ្វាចូលទៅដល់ស្រប់ពេលថេហ្យុងដើរចេញពីបន្ទប់ទឹក នាយខំសួរប៉ុន្តែថេហ្យុងនៅធ្វើទឹកមុខស្មើរត្រង់សម្លឹងមកនាយដូចយប់មិញដដែល
"ថេយ៍..នេះអូនកើតអីហ្នឹង?"នាយសួរ មានអារម្មណ៍ថាថេហ្យុងនៅខឹងនាយរឿងយប់មិញនៅឡើយ
"ទើបមកពីណា"ពាក្យសម្ដីរឹងកម្រឹស និយាយដោយទឹកមុខស្មើរចែសធ្វើអោយជុងហ្គុកដឹងច្បាស់ថាថេហ្យុងនៅតែខឹងនាយដដែល
"ថេយ៍..នេះអូនចង់អោយបងបកស្រាយប៉ុន្មានដងទៀត បងនិយាយឡើងច្រំដែលទៅហើយថាបងមិនបានបោកអូនទេ ចង់អោយបងធ្វើម៉េចទៀត?"
"លោកបានតែនិយាយប៉ុន្តែមិនដែលធ្វើទេ"
"ថេយ៍.."
"លោកដឹងទេ ទម្រាំតែខ្ញុំដើរពីត្រង់នោះមកត្រង់នេះបានវាវេទនាប៉ុណ្ណា"
"ហាក"ជុងហ្គុកធ្វើមុខមិនយល់ យកដៃអេសក្បាលព្រោះអត់យល់ថេហ្យុងនិយាយពីអី
"អូនមិនមែនខឹងបងទេ"(ពុទ្ធោ🤦)
"ខ្ញុំខឹង ខ្ញុំខឹងលោកឯងខ្លាំងណាស់ ចន ជុងហ្គុក លោកឯងសន្យានឹងខ្ញុំហើយថាមិនអោយខ្ញុំពិបាកទេ តែនេះស្អីគេ គ្រាន់តែតែបានខ្លួនខ្ញុំហើយក៏រត់ទៅបាត់ បណ្ដោយខ្ញុំក្រោកឡើងដើរមកបន្ទប់ទឹកម្នាក់ឯងទាំងពិបាក លោកដឹងដែលទេថាវាឈឺខ្លាំងប៉ុណ្ណា"ថេហ្យុងខំនិយាយឡើងមួយខ្សែរតែជុងហ្គុកស្ដាប់អត់យល់អីតិច
"អូនឈឺអីគេ?"(ងាប់!🤦🏼)
"ចន ជុងហ្គុក! លោកឯងឆាប់ស្រាតខោអោយខ្ញុំរំលោភវិញភ្លាម"ថេហ្យុងកាន់តែខឹង គេខាំមាត់ស្រែកសម្លុតចង្អុលមុខនាយ
"ថេយ៍..នេះអូនខឹងបងរឿងអី និយាយគ្នាតាមសម្រួលមកកុំធ្វើចឹងបងព្រឺសម្បុរណាស់"ជុងហ្គុកនិយាយទាំងក្រញ៉ែងខ្លួន មិនកើតទេបើថេហ្យុងចង់ស្រាយកំហឹងដោយការរំលោភនាយមែន...អូយ!ស្រមៃរូបភាពមិនចេញទេ
"នរណាបានលោកឯងធ្វើប្ដីចង្រៃដប់ជាតិហើយ"ថេហ្យុងពិតជាអស់ពាក្យនិយាយជាមួយនាយខ្លាំងណាស់ គេក្រវីក្បាលទ្រាំដើរទៅទាំងពិបាក
"ថេយ៍.."
"ថយចេញ"
"ថេយ៍..នេះអូនខឹងបងរឿងអីគេនិយាយតាមត្រង់មក"
"លោកឯងមិនឃើញទេហេស?"
"ឃើញអីគេ?"
"ភ្នែកនេះមានមើលទេ ឃើញថាខ្ញុំញ័រជើងទេ ដឹងដែរទេថាពេលត្រូវគេរំលោភនៀកវាឈឺខ្លាំងប៉ុណ្ណា"ថេហ្យុងថាំចិត្តខាំមាត់និយាយកែវភ្នែកដកដោយទឹកភ្នែកព្រោះឈឺខ្លាំងមែន
"អូ!អូនឈឺគូតហេស?"
"ចនជុងហ្គុក!"
"ហិហិ..បងសុំទោស បងអត់ដឹង មោះបងជួយលើក ពុទ្ធោ..!ប្រពន្ធបងអើយខ្លួនអូនស្រាលដូចសំឡី"និយាយហើយចូលទៅលើកបីគេ ខំនិយាយរឿងផ្សេងបន្លប់ទាំងថេហ្យុងនៅសម្លក់នាយនៅឡើយ
"ឃើញមុខលោកឯងពេលណា ខ្ញុំចង់តែទាញក្រដាស់មកសញ្ញេលែងគ្នាទេ កោតតែចះតែសន្យាមើលថែខ្ញុំកើតដែរ"ថេហ្យុងនិយាយពេលបានដល់លើពូកហើយ មុននេះបើកុំតែគិតថាឈឺខ្លាំងណាស់ទេ កុំអីមិនអោយប៉ះខ្លួនគេទេ
"សុំទោស... "
"សុំទោសៗ ធ្វើខុសហើយអាងសុំទោស"ថេហ្យុងអត់ព្រមទទួលទេធ្វើអោយខឹងប៉ុណ្ណេះហើយ
"ពុទ្ធោ..ប្រពន្ធសម្លាញ់អើយ មកពីប្ដីអត់ដឹង"
"ចឹងស្រាតអោយខ្ញុំរំលោភវិញមកដើម្បីអោយដឹង"
"ហិហិ អត់ទេ ពេលនេះដឹងហើយ"ជុងហ្គុកសើចបន្លប់ការគិតដ៏ស្មោគគ្រោករបស់នាយ
"ប្រពន្ធសម្លាញ់ហា៎..កុំខឹងប្ដីអីណា ប្ដីសុំទោស មកពីវាជាលើកទីមួយ បងអត់ដឹងពិតមែន បងស្មានតែអូនក៏ដូចបងដែរ បងនិយាយពិតមែនអោយបងទៅស្បថឯណាក៏បានដែរ បើបងដឹងមុនថាអូននឹងបែបហ្នឹងបងក៏មិនទុកអូនចោលដែរ មកពីបងមិនដឹង លើកក្រោយបងលែងធ្វើចឹងហើយ បងនឹងមើលថែអូនអោយបានពេញៗណា បងនិយាយមែនណា ប្រពន្ធសម្លាញ់ លើកទោសអោយប្ដីណាៗៗៗ ប្ដីសន្យា ណា~"
"ឆើស.."ថេហ្យុងអត់ព្រមទេ បាននាយលួងរឹតតែខឹងងរខ្ទឺតដាក់នាយ
"ហីយ៉ា...ប្រពន្ធសម្លាញ់..មើលនេះ ប្ដីទៅក្រៅមិញ មិនមែនទុកអូនចោលឯណា បងទៅទិញនំអោយអូនតាស....អូនមើលបងខំឈរចាំឡើងយូរទម្រាំបានវាតម្រង់ជួរយូរណាស់"
"បោកសុទ្ធនំគេលក់តាមផ្សារ"
"ហិហិ បងបោកអូនមែន ប៉ុន្តែបងចង់ទិញអោយអូនមែនណា"
"ទទួលយកទៅប្ដីខំទិញអោយដោយចិត្តស្មោះ" ជុងហ្គុកនិយាយរបៀបបង្ខំព្រោះថេហ្យុងគ្រាន់តែនៅសម្លក់សម្លឹង
"ឯណាស្លាប់ព្រា!"ព្រមទទួលហើយប៉ុន្តែនៅស្រែកសម្លុតអោយនាយដដែល
"អូ!មែនហើយ ចាំបន្តិចប្រហែលអ្នកលក់ភ្លេចហើយ"ជុងហ្គុកនិយាយហើយក៏រត់ចេញទៅ
"ហីយ៉ា...ប្រពន្ធសម្លាញ់ខឹងប្ដីស្រែកល្មមៗបានហើយប្ដីឈឺត្រចៀក"ជុងហ្គុកចូលមកវិញនិយាយញ៉ោះពេលថេហ្យុងពមនំដាក់ចូលមកមាត់ហើយ ព្រោះគេអង្គុយស្រែកឈរស្រែកមួយព្រឹកទៅហើយ ប៉ុន្តែក៏ត្រូវថេហ្យុងដៀងភ្នែកសម្លក់ម្ដងទៀត
"ហិហិ បងនិយាយលេងតាស ស្រែកបន្តចុះ ប៉ុន្តែប្រយ័ត្នឈឺករ"
"អូនឆ្អែតហើយ?"ជុងហ្គុកសួរ ថេហ្យុងញ៉ាំនំបានប៉ុន្មានមាត់ក៏ហុចចាននំអោយនាយ
"ហឹម.."គេគ្រាន់តែងក់ក្បាលហើយប្រាស់ខ្លួនចូលគេងបន្តិចទៀត មើលទៅគេល្វើយណាស់ ជុងហ្គុកក៏យកចាននំទុកហុចទឹកអោយគេផឹកហើយប្រាស់ខ្លួនអោបគេដែរ
"អូនគេងចុះ ក្រោកឡើងមានកម្លាំងជេរប្ដីបន្តទៀត"ថេហ្យុងងាកមកសម្លក់ ជុងហ្គុកគ្រាន់និយាយញ៉ោះគេប៉ុណ្ណោះ
"ពេលខ្ញុំមានកម្លាំង ខ្ញុំនឹងរំលោភលោកឯងវិញ"
"ហាសហា ចឹងក៏បាន អូនគេងចុះ បងនៅក្រៅ មានការអីហៅបង ok?" ជុងហ្គុកនិយាយដោយគ្របភួយអោយគេហើយថើបគេមួយខ្សឺតទៀត មុននឹងដើរចេញទៅ
"ហេឡូ!អ៊ុនជី យើងមិនបានទៅធ្វើការទេ មានការអីខលមកយើង"ថេហ្យុងទាញទូរសព្ទ័ខលទៅមិត្តគេ
"ថេហ្យុងឯងកើតអី ព្រឹកមិញប្ដីឯងខលមកយើងថាឯងឈឺមកធ្វើការយឺត ឯងឈឺអី?"
"យើងគ្មានឈឺអីទេ គ្រាន់តែចង់សម្រាក បានហើយបើមានឯកសារសំខាន់ផ្ញើរមកយើង"
"ដឹងហើយ"
"ប៉ុណ្ណឹងចុះ"ទូរស័ព្ទបានផ្ដាច់ថេហ្យុងក៏ដាក់ខ្លួនសម្ងំគេងលក់ទៅ

To be continues....

🌸អ្នកមកក្រោយ Season 2🌸វគ្គ{ My Alpha' husband 💑 }(Completed)Where stories live. Discover now