ភាគទី55:បងក៏មិនចូលចិត្តមនុស្សកុហកដូចគ្នា

1.2K 115 14
                                    

.         នៅក្នុងកម្មវិធីជប់លៀង ជុងហ្គុកបានទៅដល់ក្រោយគេឯង នាយគ្រាន់តែចង់ទៅដោយប្រើពេលតិចបំផុត របៀបថាគ្រាន់តែអោយគេឃើញមុខរួចហើយក៏ប្រញាប់ត្រឡប់មកវិញព្រោះប្រពន្ធកំពុងគេងឈឺនៅផ្ទះម្នាក់ឯង ប៉ុន្តែពេលទៅដល់ស្រាប់តែត្រូវគេចាប់បញ្ច្រកស្រា តាមធម្មតាកម្មវិធីជួបជុំ តែងតែមានម្ចាស់ភាគហ៊ុននឹងអ្នកស្គាល់គ្នាច្រើន នាយមិនអាចបដិសេធបាន ព្រោះនាយតែងតែបដិសេធពួកគេច្រើនលើកពេកហើយ
"កើតអីហ្នឹង អង្គុយថ្មឹងៗចឹង?"
"គ្មានអីទេ..យើងទៅវិញហើយ"
"កុំអាល..នេះមកក្រោយគេផងណា "
"ឯងប្រញាប់ទៅណា?"
"ថេហ្យុងនៅផ្ទះម្នាក់ឯង យើងមិនទុកចិត្ត"
"អឺណា..នៅបន្តិចទៀតទៅ យូរៗបានជុំគ្នាម្ដង"
"មែនហើយ ទម្រាំគាស់ឯងមកបានមិនងាយស្រួលទេ កុំធ្វើដូចមិនចង់រាប់អានយើងទៅមើល"
"តាំងពីមានប្រពន្ធមកធ្វើខ្លួនឃ្លាតឆ្ងាយយើងធ្វើដូចមិនចង់រាប់យើង"
"មែនហើយ.."
"មកពីយើងរវល់..ក៏បាន អស់ស្រាមួយដបនេះចាំយើងទៅក៏បាន"នាយដាច់ចិត្តអង្គុយចុះវិញទាញស្រាមកអកក្អឹកៗ
"នែ៎...កុំប្រញាប់ពេកមើល"ពួកគេទាញស្រាពីមាត់នាយមកវិញ ព្រោះនាយអកស្រាដូចផឹកទឹក
"ប្រយ័ត្នស្រវឹងស្លាប់មុនបានទៅផ្ទះវិញវើយ"ពួកគេនិយាយ
.        ទាល់តែម៉ោងជាង12យប់ ទើបជុងហ្គុកត្រឡប់មកដល់ផ្ទះវិញ នាយដើរទោរទន់ស្ទើរមិនត្រង់ផ្លូវតែយ៉ាងណាក៏មិនបាត់បង់ស្មារតីដែរ នាយដើរហួសសាឡុងធំក្នុងផ្ទះឡើងទៅលើបន្ទប់ ងូតទឹកស្អាតទើបចុះមកវិញ ព្រោះឃើញប្រពន្ធគេងលក់លើសាឡុងមុនហ្នឹង
"ជុង!"ពេលមានដៃត្រជាក់ៗមកប៉ះថ្ងាស់របស់គេថេហ្យុងក៏ភ្ញាក់ ញីភ្នែកតិចៗស្រែកហៅឈ្មោះនាយមុនគេ
"ម៉េចក៏មកគេងត្រង់ហ្នឹង?"
"បងផឹកស្រាហេស?"
"អឹម.."នាយគ្រាន់តែក្រហឹម ងក់ក្បាល
"អូនមកគេងចាំបង"
"ក្រែងអូនឈឺមិនចឹង ម៉េចក៏មិនទៅគេងអោយស្រួលខ្លួនទៅ"
"ប្ដីចេញក្រៅ ប្រពន្ធម៉េចនឹងអាចគេងលក់ស្ងប់ចិត្តទៅ"
"តោះ.."នាយលើកគេបីឡើងទៅលើ ទោះស្រវឹងតិចៗមែនតែនៅតែអាចមានកម្លាំង
"កាលពីមុនបងឧស្សាហ៍ចូលផ្ទះយប់ជ្រៅចឹង?"
"អត់ទេ..បើកាលពី7-8ឆ្នាំមុនធ្លាប់ ព្រោះបងនៅក្មេង"
"ចុះឥឡូវ?"
"បន្ទាប់ពីបងឈឺ បងមិនសូវចេញក្រៅដែរ យូរៗទៅដង បន្ទាប់មកក៏មានអូន អាចថាវាលើកទីមួយក្នុងរយៈពេល5ឆ្នាំ"នាយនិយាយពេលទៅដល់បន្ទាប់ដាក់ថេហ្យុងគេងលើគ្រែ
"អូនកាលពីមុនក៏ឧស្សាហ៍ដើរលេងយប់ជ្រៅដែរ នៅប៉ារីសមិនសូររឹតត្បឹតទេ"
"បងដឹង..ដើរលេងជាមួយសង្សាចាស់អូនមែនទេ?"
"ក៏...អឹម"ថេហ្យុងងក់ក្បាល ហើយដាក់ខ្លួនគេងពេលនាយឡើងមកគេងដែរ
"ប៉ុន្តែអូនមិនដែលអោយគេប៉ះពាល់ទេ អូនមិនចូលចិត្ត"គេនិយាយព្រមទាំងអោបជុងហ្គុក
"អូនធ្លាប់និយាយថាត្រូវគេបោកប្រាស់2ដងមែនទេ"ចាំបានកាលនាយសុំញ៉ែគេដំបូងគេនិយាយបែបហ្នឹង
"លើកដំបូងជាគូរដណ្ដឹង បងប្រហែលជាដឹង ពេលគ្រួសារអូនធ្លាក់ខ្លួន គេក៏ផ្ដាច់ពាក្យពីអូន កាលនោះអូននៅក្មេងមិនសូវយល់ដឹងរឿងស្នេហាទេ"
"ចុះលើកទី2?"
"គ្រាន់តែជាសង្សា...គេរៀបការចោលអូន"
"អូនប្រហែលជាខូចចិត្ត?"
"ខ្លាំងបំផុត...គេធ្វើអោយអូនស្គាល់អារម្មណ៍ឈឺចាប់ វេទនា គ្មានទីពឹង ស្ទើរតែគេងចិញ្ចើមផ្លូវពេលហ្នឹងបើមិនបានជួបពូរបស់បងទេ..."
"តើបងអាចស្គាល់គេជាអ្នកណាបានទេ?"ថេហ្យុងងើបមុខឡើងសម្លឹងមើលនាយមុននឹងឆ្លើយតបទៅវិញថា...
"មិនបានទេ"
"អូនប្រហែលជាស្អប់គេ-"
"មែនហើយ"ថេហ្យុងនិយាយកាត់ អារម្មណ៍របស់គេចាប់ផ្ដើមផ្លាស់ប្ដូរមកភ្លាមៗ ជុងហ្គុកអាចស្មានដឹង នាយក៏ឈប់និយាយអីបន្តទៀត
"ជុង.."
"ហឹម..?"ថេហ្យុងគេងស្ងៀមជាយូរមុននឹងចាប់ផ្ដើមនិយាយ
"តើបងអាចដូចជាពួកគេដែរទេ មនុស្សនៅជុំវិញខ្លួនអូន គឺអូនសល់តែបងម្នាក់ទេ អូនខ្លាចមនុស្សដែលអូនគេងអោបជាប់ទ្រូង..អូនខ្លាចបងដូចជាពួកគេ"
"ហឹសៗ"ជុងហ្គុកសើច ពាក្យនេះនាយគួរជាអ្នកនិយាយមែនទេ?
"បងចង់មានកូនជាមួយអូន5នាក់ ពួកយើងនឹងចាស់ទៅជាមួយគ្នា បងនឹងស្រលាញ់អូនគ្រប់ពេលវេលា"
"ពិតមែន?សន្យា?"
"រួចហើយ"
"ពេលណា?"
"ពេលដែលបងប្រាប់ថា បងស្រលាញ់អូន"ជុងហ្គុកនិយាយពួកគេសម្លឹងភ្នែកគ្នា រហូតដល់ផ្ទៃមុខរបស់នាយរំកិលទៅរកបបូរមាត់របស់គេ តិចៗសន្សឹមៗ ដោយសារតែនាយស្រវឹងតិចៗផង បរិយាកាសរ៉ូមែនទិច អារម្មណ៍ជ្រួតជ្រាបក៏កើតមានឡើងរហូតដល់...
"អិប!/ថេយ៍"ជុងហ្គុកស្ទុះវឹងរត់ទៅតាមគេពេលថេហ្យុងខ្ទាប់មាត់តម្រង់ទៅបន្ទប់ទឹក
"សុំទោស..មកពីក្លិបស្រារបស់បង..អួក!"ថេហ្យុង ដោយសារគេមិនស្រួលខ្លួនវិលមុខពីល្ងាចផងដល់មកធំភ្លិនល្មុតទុំអញ្ចឹងទៀត ពិតជាទ្រាំមិនបានទេ ចំណែករាងក្រាស់មានតែនៅស្ងៀមរឹតខ្នងអោយគេប៉ុណ្ណឹង

🌸អ្នកមកក្រោយ Season 2🌸វគ្គ{ My Alpha' husband 💑 }(Completed)Hikayelerin yaşadığı yer. Şimdi keşfedin