ភាគទី57: យើងមិនបានធ្វើអីទេ

1.4K 116 12
                                    

ថ្ងៃបន្ទាប់

"បងសម្លាញ់!"សម្លេងល្វើយៗឮចេញពីផ្ទះបាយ នោះគ្មាននរណាផ្សេងទេគឺ គេគីមថេហ្យុង ប្រពន្ធសំលាញ់ចិត្តរបស់នាយសង្ហាចនជុងហ្គុកនោះហើយ គេនៅផ្ទះបាយដើម្បីធ្វើម្ហូបអោយនាយ
"បងក្រោកយឺតទៀតហើយ"ជុងហ្គុកដើរចូលផ្ទះបាយដកដង្ហើមធំ ថាក្រោកអោយទាន់ហើយ នៅតែយឺត នាយមួយរយ:នេះនាយមិនដែលថាក្រោកបានមុនគេសោះ
"មិនអីទេ ថ្ងៃនេះបងទៅណាខ្លះ?"ក្នុងអំឡុងពេលញ៉ាំអាហារជុំគ្នា ពួកគេក៏និយាយគ្នា
"បងហេស? បងទៅចំការ ហើយហ្នឹង...ពេលរសៀលប្រហែលជាមានការងារ"
"ការងារ?"
"បងមិនច្បាស់ទេ បងប្រហែលជាទៅជំនួសមីនជី គេមិននៅ បងត្រូវទៅមើលគេសមឆាកសម្ដែង"
"អរ..ចុះថ្ងៃសម្ដែមបងទៅមើលគេដែរមែន?"
"បងមិនទៅក៏បានដែរ ចុះអូន ចង់ទៅមើលគេមែន?"
"ក៏..បើបងទៅអូនទៅដែរ"
"ហឹសៗ បើអូនចង់ទៅ ពួកយើងក៏ទៅបាន"
"អាចយកម៉ាស៊ីនថតទៅបានអត់"
"បាន"ថេហ្យុងញញឹម ជុងហ្គុកបានត្រឹមសើចញីក្បាលគេប៉ុណ្ណឹង
"ចុះអូនថ្ងៃនេះទៅណាខ្លះ?"
"ទៅត្រួតពិនិត្យរីសតរបស់បងរួចហើយបិទបញ្ចប់បានហើយ"
"បងត្រូវទៅដែរអត់?"
"មិនអីទេ បើបងរវល់"
"បើពេលរសៀលទំនេរ បងទៅរកអូន"
"Ok បើអញ្ចឹងអូនទៅមុនហើយ"ថេហ្យុងក្រោកចេញទាញអាវធំមកពាក់ វាឆ្លងជិតដល់ខែរងាហើយ
"អឹម..ជិះឡានស្រួលបួលដឹងនៅ អូនមិនសូវស្រួលខ្លួនទេ ល្មមពេលសម្រាកទៅ"
"អូនដឹងហើយ"
"បងស្រលាញ់អូន"នាយជួយសារ៉េអាវអោយគេរួចទើបថើបមួយខ្សឺតតាមទម្លាប់រាល់ថៃ្ង នាយចេញទៅបើកទ្វាអោយ ពេលត្រឡប់មកវិញឃើញឡានមួយគ្រឿងជិះតាមគេ
*អោយតែអូន មិននិយាយអី្វ បងសុខចិត្តរស់នៅបែបនេះរាល់ថ្ងៃ* ទោះពេលខ្លះមានអារម្មណ៍អន់ចិត្ត តែបើថេហ្យុងសប្បាយចិត្តនឹងការលាក់បាំងបែបនេះ នាយក៏សុខចិត្តធ្វើមិនដឹងមិនឮដូចគ្នា ។
"អីយ៉ាស់!"ពេលដើរមកវិញ នាយបានភ្លាត់ជើងបន្តិច ទាក់ជើងនឹងដុំថ្មហើយដួលឆេះជុង្គង់បន្តិច តែមិនអីទេ នាយក្រោកឡើងចូលទៅក្នុង លាងចានទុករួចទើបទៅធ្វើការងារ។
. ចំណែកថេហ្យុងមុននឹងទៅការដ្ឋានជុងហ្គុកគេទៅការិយាយល័យបន្តិចសិន ផ្ដាំការងាររួចទើបចេញទៅ ព្រោះត្រូវនៅទីនោះពេញមួយថ្ងៃ
"ការរដ្ឋានពីរនេះ កំពុងកំណត់ថ្ងៃបិទបញ្ចប់ដូចគ្នា"
"ល្អណាស់ បានបិទផ្ទួនគ្នាបែបក៏ល្មមវិស្សមកាលម្រាកបុណ្យអែលបានហើយ"
"ពិតមែនហេសថេហ្យុង?"
"ពិតមែនឆ្លងឆ្នាំរួចទើបចូលធ្វើការវិញ"
"ល្អណាស់ៗ នេះមាន bonusប្រចាំឆ្នាំដែរទេ?"
"ច្បាស់ជាមានបើការងារល្អ រលូនទៅមុខបែបនេះ"
"យេ..!សប្បាយចិត្តណាស់មានមេចិត្តល្អដូចជាឯងនេះ គឺសំណាងធំរបស់យើងហើយ"
"ហាសហា..យើងដឹងឯងគ្រាន់ចង់បញ្ជោរយើងដើម្បីបាន bonusធំប៉ុណ្ណោះ"
"ហាសហា យើងទៅធ្វើការហើយ"
"មានកូនចៅល្អដូចជា ក៏ជាសំណាងយើងដែរ អរគុណដែលតែងតែស្មោះត្រង់ជាមួយយើង"
"នែ៎..យើងស្រក់ទឹកភ្នែកហើយ"នាងងាកមកនិយាយ ហើយបិទទ្វាចេញទៅ ថេហ្យុងបានត្រឹមតែសើចក្រវីក្បាលជាក្ដីសុខម្យ៉ាងដែរ ប្រហែលជាបែបនេះទើបជុងហ្គុកតែងតែជាអ្នកផ្ដល់អោយ ព្រោះពេលដែលឃើញគេសប្បាយចិត្តយើងក៏កាន់តែសប្បាយចិត្តជាងគេទៅទៀត
. ក្រោយពីចាកចេញពីការិយាល័យគេបានទៅការដ្ឋាន ទៅដល់ក៏ចាប់ផ្ដើមចាត់ចែកការងារទាល់តែពេលរសៀល
"ថេហ្យុង!"សម្លេងរបស់ Emylaស្រែកហៅគេពីចំងាយ
"មានការអី?"
"ឯងទៅញ៉ាំបាយមែនទេ យើងទៅដែរ"
"ក្រែងឯងមិនចូលចិត្តមនុស្សអាក្រក់ដូចជាយើង"
"យើងគ្មានន័យអញ្ចឹងទេ យើងសុំទោស យើងចង់បកស្រាយប្រាប់ឯង យ៉ាងណាយើងជិតទៅប៉ារីសវិញហើយដែរ"
"ក៏បាន កក់កន្លែងទៅ"
"ល្អ!"នាងញញឹម ថេហ្យុងក៏ដើរចេញទៅ ពេលថ្ងៃត្រង់ពួកគេទៅកន្លែងញ៉ាំអីជុំគ្នា
"រឿងប៉ុន្មានថ្ងៃមុន បើសិនជាយើងប៉ះពាល់ដល់ឯង យើងសុំទោស"
"រឿងកន្លងហួសហើយ ចាត់ទុកថាយើងមិនបានឮទៅចុះ តែសូមកុំអោយមានលើកក្រោយ" យ៉ាងណានាងក៏ជិតទៅប៉ារីសវិញដែរ មិនដឹងពេលណាបានជួបគ្នាទៀត ចាត់ទុកថាអនុគ្រោះកុំអោយមានចិត្តជាប់ជំពាក់ចំពោះគ្នាទៀតចុះ
"យើងមានអារម្មណ៍រអៀសចិត្ត និយាយត្រង់ចុះតាំងពីថ្ងៃដែលឯងថាអោយយើងពេលនោះ យើងក៏យកទៅគិតថា យើងលូកលាន់រឿងឯងច្រើនពេកហើយ"នាងនិយាយធ្វើមុខកំសត់បំណងចង់អោយថេហ្យុងបដិសេធ ប៉ុន្តែគេបែរជាចាក់បណ្ដោយ
"យើងគ្រាន់តែចង់អោយឯងល្អប៉ុណ្ណោះ យើងសុំទោស"
"មិនអីទេ"ថេហ្យុងនិយាយលើកែវទឹកមកផឹកក្រោមស្នាមញញឹមរយពាន់ល្បិចរបស់កញ្ញាលា
"មានឯងជាមិត្ត យើងនេះសំណាងធំហើយ អរគុណហើយ"
"អឹម!"ថេហ្យុងងក់ក្បាល បន្តការញ៉ាំអាហាររបស់គេបន្តទៀត
. នៅពេលរសៀល ថេហ្យុងបានទទួលសារពីជុងហ្គុកថា នាយនៅកន្លែងសមការងារ មិនបានមកទទួលទេ ការពិតគេចាប់មានអារម្មណ៍មិនស្រួលខ្លួនតាំងពីរយូរមកហើយ ប៉ុន្តែគេទ្រាំដល់បញ្ចប់ការងារ ថាខលហៅជុងហ្គុកអោយមកទទួល តែជួនជានាយរវល់ គេក៏មិនចង់រំខាន ម្យ៉ាងទៀតបើគេខលទៅនាយក៏ត្រូវមកចោលការងារ គេមិនចង់បែបនេះទើបសម្រេចបើកទៅវិញខ្លួនឯងទាំងវិញមុខឈឺក្បាលខ្លាំង ថែមទាំងងងុយគេងខ្លាំងទៀត
. គេដើរមកដល់ឡានទ្រាំមិនបានងងឹតមុខពេកក៏គេងសន្លប់តែម្ដងទៅ
ទឹង!
សម្លេងសារលោតចូលទូរសព្ទ៍ជុងហ្គុក នាយកំពុងនៅកន្លែងការងារ រវល់រៀបចំភ្លើង និយាយជាមួយ producer តាមអ្វីដែលនាយនឹងមីនជីចង់បាន និងកែចំណុចខ្វះខាតខ្លះៗ ព្រោះនាយទើបមកដល់ដែរ
*ខ្ញុំចង់បានពណ៍ 3Dបែបនេះ
*ស្គីនខាងក្រោយបើចែងចាំងនឹងបាត់លប់គ្រឿងអង្ការអស់ហើយ
*Ok បើអញ្ចឹង ធ្វើតាមលំនាំដើមចុះ
*Set មួយនេះត្រូវដើរម្ដងម្នាក់ យឺតៗរយ:ពេល5នាទី
"Ok ប៉ុណ្ណឹងយកបាន បើអស់ការអីហើយ ខ្ញុំទៅវិញហើយ"ជុងហ្គុក បានចេញមកវិញរយ:ពេល2ម៉ោងតាំងពីទៅដល់គ្មានពេលទំនេរសោះ ពេលនេះម៉ោង7ជាងហើយ នាយក៏ត្រឡប់មកផ្ទះ
"Aww?នេះថេហ្យុងមិនទាន់មកវិញទេ" នាយស្មានតែគេរវល់នៅឃ្លាំងបន្តទៀតក៏មិនចាប់អារម្មណ៍អីដែរ នាយបើកឡានចូលទៅក្នុងផ្ទះធម្មតា។ ចាំកាន់តែយូរទាំងនាយកាន់តែសង្ស័យ ថាទាញទូរស័ព្ទខលរកតែក៏ឃើញសារលើអេក្រង់ជាសាររបស់គេសសេរថា«ជុងអូនមិនស្រួលខ្លួនបងមកមើលអូនបានទេ?»ឃើញសារនោះហើយនាយក៏ប្រញ៉ាប់ខលរក តែមើលលើកសោះ នាយកាន់តែភ័យនឹងបន្ទោសខ្លួនឯងជាច្រើនសារ
*ដឹងហើយ ឮហើយថេហ្យុងមិនស្រួលខ្លួន ហេតុមិនចាប់អារម្មណ៍ខលរកគេ!.
. នាយបានបើកឡានទៅរកតាមរក Google GPSលើកខ្សែរកររបស់គេ វាលោតឡើងនៅការរដ្ឋានរីសតរបស់នាយ ប្រហែលគេមិនស្រួលខ្លួនចាំនាយនៅទីនោះ ពេលនាយទៅដល់ទីនោះក៏បិទភ្លើងងងឹតឈឹងអស់ទៅហើយ
"អូ!ជុងហ្គុក !" Emylaនៅទីនេះហាក់ដូចជារង់ចាំនាយ គ្រាន់តែឃើញភ្លាមក៏ចេញមករក
"ឃើញថេហ្យុងដែរទេ"
"ថេហ្យុង ពេលរសៀលថាមិនស្រួលខ្លួនគេងនៅទីនោះ ខ្ញុំស្មានតែគេត្រឡប់ទៅវិញហើយ"នាងចង្អុលទៅបន្ទប់មួយនៅចុងគេ។ ពេលនាយក្រាស់ដើរទៅនាងក៏ទៅតាមដែរ គិតថាផែនការនឹងបានសម្រេចទៅហើយ ព្រោះរយៈពេលជាង2ម៉ោងហើយរាងកាយថេហ្យុងច្បាស់ជាខ្ទេចដោយសារស្នាដៃមនុស្សរបស់នាងមិនខាន
ក្រាក!
ទ្វាបានបើក ជុងហ្គុកមួលគន្លិះទ្វាចូលទៅ ឃើញថេហ្យុងនៅក្នុងនោះពិតមែនប៉ុន្តែវាខុសពីការរំពឹងរបស់នាងព្រោះថេហ្យុងនៅឈរត្រង់ខ្លួនច្រងោៗជាមួយមនុស្សប្រុសដែលមានឈ្មោះជាប្អូនថ្លៃ?
"នេះអ្នកទាំងពីរ..?"នាងមានអារម្មណ៍ខកចិត្តបន្តិចព្រោះគ្រប់យ៉ាងខុសពីការគិតទុករបស់នាង ប៉ុន្តែពេលឃើញជុងហ្គុកឈរត្រង់ខ្លួនស្ងៀមសម្លឹងទៅថេហ្យុង គេសម្លឹងមកនាយដោយទឹកមុខភ័យ នាងក៏ផ្ដើមនិយាយ ព្រោះវាជាឱកាស
"អុស!ព្រះអើយ ថេហ្យុង! នេះឯងធ្វើអី? បងថ្លៃប្អូនថ្លៃ នៅជាមួយគ្នាយប់ព្រលប់តែពីរនាក់ក្នុងបន្ទប់ស្ងាត់បែបនេះ បើមានគេដឹងលោកនឹងជុងយកមុខទៅទុកឯណា?..នេះកុំប្រាប់ថាឯងនឹងជុនស៊ូណាត់ជួបគ្នា? អូ!នេះឬរងើកភ្លើងស្នេហ៍ចាស់របស់ឯងឆេះឡើងវិញហើយ អូ!ព្រះអើយថេហ្យុង?!"Emylaបន្ទាប់ពីខ្ទប់មាត់ភ្ញាក់ផ្អើលហើយក៏ចូលទៅអង្រួនដៃគេធ្វើមុខមិនដឹងអី
"រងើកភ្លើងស្នេហ៍ចាស់?"ជុងហ្គុក
"នេះថេហ្យុង ឯងមិនបានប្រាប់គាត់ទេហេសថា ឯងនឹងជុនស៊ូធ្លាប់ជាសង្សានឹងគ្នា?"
"អុស!សុំទោស"Emyla
"ជុង!"ថេហ្យុងរលាស់ដៃនាយចេញហើយរត់ទៅតាមនាយពេលនាយបែរខ្នងចេញ
"ជុង!នេះបងស្ដាប់អូនសិន គ្រប់យ៉ាងមិនដូចដែរបងគិត អូនមានរឿងបកស្រាយ"
"បានហើយលែងបង"
"ជុង!វាមិនដូចអ្វីដែលបងឃើញទេ អូននឹងគេគ្មានអីនោះទេ"
"បើគ្មានអី អូនចាំបាច់ភ័យ? "
"សុំទោស"ពាក្យមួយមាត់របស់នាយធ្វើអោយថេហ្យុងស្ងាត់ព្រមលែងអោយនាយទៅ ជុងហ្គុកងក់ក្បាកយកអណ្ដាតទល់ថ្ពាល់រួចបញ្ឆេះឡានបើកចេញទៅ
"Emyla ហេតុអីឯងធ្វើបែបនេះ"គេត្រឡប់ទៅវិញមានអារម្មណ៍ខកចិត្តខ្លាំងណាស់
"យើងបានធ្វើអីគ្រប់យ៉ាងឯងជាអ្នកសាងឡើងខ្លួនឯងតើ"
"ហឹស!"ថេហ្យុងសើចចម្អកខ្លួនឯងរួចចូលឡានបញ្ឆេះបើកចេញទៅ វាជាកំហុសរបស់គេមិនអាចបន្ទោសអ្នកណាបានទេ ។

To be continues...

🌸អ្នកមកក្រោយ Season 2🌸វគ្គ{ My Alpha' husband 💑 }(Completed)Where stories live. Discover now