ភាគទី15:លោកធ្លាប់និយាយហើយថាមិនអោយខ្ញុំពិបាកទេ

1.7K 121 2
                                    

     ការណាត់ជួបដ៏សំខាន់ត្រូវបានបញ្ចប់លោកចនត្រឡប់ទៅផ្ទះវិញ គាត់គេងផ្ទះជិនព្រោះត្រូវប្រាប់ដំណឹងអោយកូនត្រៀមខ្លួនផងដែរ។ ក្រោយពេលញ៉ាំអាហារពេលយប់រួចគាត់ក៏ចាប់ផ្ដើមនិយាយ..
"ដើមខែ8នេះហើយហេសប៉ា"ជុងហ្គុកលាន់មាត់ភ្ញាក់ផ្អើលមុខគេ នាយមិនសង្ឃឹមថាវាលឿនអញ្ជឹងពេកទេ គិតថាហោចណាស់ក៏កន្លះឆ្នាំអីដែរតែនេះត្រឹមកន្លះខែនាយរៀបចំម៉េចទាន់
"មែនហើយ ពួកយើងនិយាយគ្នារួចហើយ"
"លឿនពេកហើយ.."
"យ៉ាងម៉េច?មិនសប្បាយចិត្ត?"
"លឿនពេក?មិនចង់ការ?"
"ឬប៉ាបង្ខំកូនមែនទេជុងហ្គុក?"
"អត់ទេ ខ្ញុំគ្មានន័យចឹងទេ គ្រាន់តែ.."
"យ៉ាងម៉េច?"
"វាលឿនពេកហើយខ្ញុំធ្វើអីមិនទាន់ទេ" 
"គ្រាន់តែប៉ុណ្ណឹងទេ.."
"មិនបាច់ធ្វើអីទេ នៅអោយតែស្ងៀមទៅបានហើយ"
"គ្រប់យ៉ាងចាំប៉ារៀបចំអោយ"
"ធ្វើអីចឹងមិនបានទេ"សម្រាប់ថេហ្យុងនាយចង់ផ្ដល់អោយគេនូវអ្វីដែលល្អបំផុត ពិសេសចេញពីស្នាដៃនាយផ្ទាល់ ដើម្បីបញ្ចាក់អោយគេឃើញថាទោះនាយបែបណាក៏គ្រប់យ៉ាងនៅតែ Perfect គ្រប់យ៉ាងសុទ្ធតែកើតពីក្ដីស្រលាញ់មិនរង់ចាំបញ្ចេញដោយទង្វើគ្រួសារ
"ពួកយើងដឹងហើយ ចាំពូចាត់តែអោយ"ជីននិយាយបន្ត ធ្វើអោយជុងហ្គុកប្រកែកតទៀតលែងបាន

ថ្ងៃបន្ទាប់ អ្វីៗគ្រប់យ៉ាងកើតឡើងដូចការរៀបរាប់ បន្ទាប់ពីដាក់កម្មង់ចិញ្ចៀនម៉ូតដែលខ្លួនឯងចង់បានរួចហើយ នាយក៏យកអោយគេនូវចិញ្ចៀនដ៏ស្រស់ស្អាត់មួយវង់ទៀត អាងថាចិញ្ចៀនសុំរៀបការ
"ខ្ញុំអោយ"
"ទៀតហើយ ខ្ញុំមិនយកទេ"
"យកទៅ ខ្ញុំទិញមកហើយ"
"ហេតុអីទៅ"
"ព្រោះខ្ញុំស្រលាញ់ថេយ៍" គ្រប់យ៉ាងបញ្ជាក់ច្បាស់ហើយ មកពីស្រលាញ់ទើបចង់អោយ
"តើលោកកំពុងធ្វើអោយខ្ញុំទន់ចិត្តមែនទេ?"
"មែនហើយ"ស្ដាប់មួយម៉ាត់នេះហើយថេហ្យុងពិតជាអស់ពាក្យនិយាយនឹងនាយពិតមែន
"កុំបានតែពីដំបូង"
"ជិតរៀបការហើយ យាយប៉ិហេក"
"នែ៎!"ជុងហ្គុកបានសើច គឺអស់សំណើចនឹងថេហ្យុងហ្នឹង គេនិយាយពាក្យនេះតាំងពីនាយប្រាប់ថាស្រលាញ់ដំបូងឥឡូវជិតចូលរោងការហើយនៅនិយាយដល់ណាទៀត ចំណែកថេហ្យុងបានត្រឹមខាំមាត់អង្គុយសម្លក់នាយប៉ុណ្ណឹង

     ក្រោយពេលដាក់គេចុះនៅកន្លែងធ្វើការ នាយក៏បន្តដំណើរទៅចំការរបស់នាយបន្តទៀត ពេលព្រឹកបែបនេះពិតជាងាយស្រួលណាស់សម្រាប់នាយធ្វើលំហាត់ប្រាណ
"ត្រៀមហើយមែនទេ ចៅហ្វាយ"
"អឹម"
     គ្រប់យ៉ាងកន្លងទៅយ៉ាងងាយស្រួល មួយសប្តាហ៍កន្លងទៅការងារពិតជារលូនណាស់ ជុងហ្គុកបានទិញ apartmentមួយជាន់សម្រាប់ពួកគេរស់នៅគឺនៅក្បែរកន្លែងថេហ្យុងធ្វើការតែម្ដង តម្លៃក៏មិនធម្មតាដែរជាង200លានវ៉ុនឯណោះ បើសរុបទាំងសម្ភារ:ក្នុងផ្ទះអស់ជាង20ម៉ឺនដុល្លា គ្រាន់តែសម្ភារៈទាំងនោះថេហ្យុងមានលក់ស្រាប់ហើយគេគ្រាន់តែបញ្ជូនមនុស្សមករៀបចំប៉ុណ្ណោះ ការចំណាយទាំងអស់គិតលើជុងហ្គុកដាក់ឈ្មោះថេហ្យុង
"រួចហើយមែនទេ តោះ"បន្ទាប់ពីគ្រប់យ៉ាងត្រូវបានរៀបចំរួចរាល់ ក៏ជិតដល់ថ្ងៃរៀបការមែនទែនហើយ ថ្ងៃនេះថេហ្យុងរើរឥវ៉ាន់ទៅនៅ ជុងហ្គុកក៏ទៅដែរគឺទៅមើលថាគ្រប់យ៉ាងរៀបរយ:ដែរទេ ថេហ្យុងអាចនៅបានទេ នាយមិនទាន់រើរមកទេសម្រាប់នាយគ្រប់យ៉ាងមិនទាន់រួចរាល់នៅឡើយ
"យ៉ាងម៉េចដែរ"
"ក៏ស្អាត"
"ត្រឹមតែស្អាត?"
"ខ្ញុំមិនសង្ស័យទេ" ស្នាដៃរាងតូចរៀបចំដោយផ្ទាល់ទៅហើយរឿងអីថាមិនស្អាត ស៊ីវីល័យ ទាន់សម័យនោះ
"មួយនេះជាម៉ូតទាន់សម័យជាងគេហើយ"
"ពិតមែន?"
"ចង់មើលបន្ទប់គេងទេ"
"តោះ"ថេហ្យុងដើរចូលទៅ រៀបរាប់បណ្ដើរជុងហ្គុកក៏ធ្វើជាអ្នកស្ដាប់ដ៏ល្អ នៅទីនេះមានបន្ទប់គេងមួយ បន្ទប់ធ្វើការមួយរួមជាមួយបន្ទប់ផ្លាស់ប្ដូរសម្លៀកបំពាក់ ចំណែកបន្ទប់ញ៉ាំអាហារ ផ្ទះបាយនិងបន្ទប់ទទួលភ្ញៀវនៅជាមួយគ្នាតែម្ដង
"ថេយ៍គិតថាតូចទេ"
"ហឹម?"
"ខ្ញុំគិតថាតូចណាស់សម្រាប់ថេយ៍ ម្យ៉ាងផ្ទះនេះបន្ទប់គេងតែមួយ ចង់ហៅអ្នកណាមកនៅជាមួយក៏មិនបាន"
"លោកចង់ហៅអ្នកណាមកនៅជាមួយ?"
"ក៏..អ្នកមកនៅជាមួយដូចផ្ទះពូជីននោះអី ការងារផ្ទះច្រើនយ៉ាងនេះថេយ៍ធ្វើទាំងអស់ម្នាក់ឯងយ៉ាងម៉េចបាន"
"លោកមិនបាច់ព្រួយចិត្ត អាណិតខ្ញុំអីទេ ការងារផ្ទះខ្ញុំអត់ចេះធ្វើទេ"
"យ៉ាងម៉េច?ខកចិត្ត?"ថេហ្យុងសួរព្រោះតែឃើញថានាយស្ងាត់
"ខ្ញុំរស់នៅបែបនេះតាំងពីតូច ប៉ាម៉ាក់ខ្ញុំអត់អោយធ្វើអីទេ យល់ព្រមរៀបការជាមួយលោកខ្ញុំក៏មិនដឹងជីវិតខ្ញុំនឹងត្រូវរស់នៅយ៉ាងម៉េចដែរ"
"បានន័យថាខ្ញុំនឹងធ្វើអោយថេយ៍ពិបាកមែនទេ"
"លោកធ្លាប់និយាយហើយថាមិនអោយខ្ញុំពិបាកទេ"
*ពេលនេះខ្ញុំមកហើយ មកសាកល្បងពាក្យសន្យារបស់លោក ថេហ្យុងនិយាយចប់ប្រយោគក៏ងាកទៅរៀបចំការងាររបស់គេបន្តទាំងលួចញញឹមចុងមាត់តិចៗ ចំណែកនាយបានត្រឹមសម្ងំស្ងៀម
*បើមានពេលច្រើនជាងនេះបងមិនធ្វើអោយថេយ៍ពិបាកទេ

Skip
    បន្ទាប់ពីចេញពីថេហ្យុងទៅនាយក៏ទៅជួបមិត្ត ពួកគេណាត់ជួបគ្នាជុបលៀងឆ្លងអោយនាយជិតដល់ថ្ងៃរៀបការហ្នឹងហើយ ទៅអោយគេស្ដីអោយប៉ុន្មានមា៉ត់ក៏ត្រឡប់មកវិញ
"ជុងហ្គុកហា៎..កើតអី?"
"គ្មានអីទេ គ្រាន់តែភ័យ"
"ភ័យអីសម្លាញ់គ្រាន់តែរៀបការ?"
"យើងគ្រាន់តែមានអារម្មណ៍ថាមិនទាន់ត្រៀមខ្លួនអោយល្អសាកសមនឹងគេ"
"ស្អីគេ?មានចឹងដែរ"
"កុំតានតឹងពេកអីសម្លាញ់"
"ឯងស្រលាញ់គេពេកចឹងហើយជុងហ្គុក" មិត្តម្នាក់ឈ្មោះមីនជីនោះក៏ចាប់និយាយ ជុងហ្គុកបានត្រឹមស្ងៀមស្ងាត់មិនតបតឆ្លើយ
"គ្រាន់តែធ្វើដែលឯងអាចធ្វើបាន ប៉ុណ្ណឹងគ្រប់គ្រាន់ហើយសម្លាញ់" ពួកគេនាំគ្នាទះស្មាផ្ដល់កម្លាំងចិត្ត គ្មានអ្នកណាដឹងថាជុងហ្គុកបានខំប្រឹងប៉ុណ្ណាដើម្បីពិធីរៀបការមួយនេះទេ នាយសូម្បីតែរឿងពិបាកបំផុតក្នុងជីវិតក៏ធ្លាក់ធ្វើហើយដែរ

To be continues....

🌸អ្នកមកក្រោយ Season 2🌸វគ្គ{ My Alpha' husband 💑 }(Completed)Where stories live. Discover now