ភាគទី14:ព្រោះខ្ញុំស្រលាញ់ថេយ៍...

1.8K 126 4
                                    

      ការណាត់ជួបជាផ្លូវការណ៍កើតឡើងយ៉ាងឆាប់រហ័សបន្ទាប់ពីលោកគីមទាក់ទងទៅលោកចនថាកូនៗយល់ចិត្តគ្នាហើយ។ ការណាត់ជួបមួយនេះមានតែចាស់ៗប៉ុណ្ណោះដែលមកនិយាយគ្នា ពួកគាត់សម្រេចចិត្តថាគ្មានការភ្ជាប់កើតឡើងទេ រង់ចាំរៀបចំពិធីរៀបការយកតែម្ដង ដោយទុករយ:នេះអោយកូនៗរៀនមើលចិត្តគ្នាសិន ក៏ដើម្បីសល់ពេលរៀបចំពិធីផងដែរ លោកស្រីគីម ត្បិតតែមិនពេញចិត្ត តែក៏មិនអាចជំទាស់បានព្រោះវាជាការសម្រេចចិត្តរបស់ថេហ្យុងដោយផ្ទាល់ទៅហើយ ។

     បន្ទាប់ពីការណាត់ជួបលោកចន បានត្រឡប់ទៅផ្ទះវិញ គាត់គេងនៅផ្ទះជីន ជុងហ្គុកក៏នៅទីនេះដែរគឺដើម្បីស្ដាប់ដំណឹង ក្រោយពេលឮថារៀបការចុងខែ នាយសប្បាយចិត្តណាស់ ទន្ទឹមនឹងនេះក៏មានអារម្មណ៍ថាខ្វះខាតបន្តិចបន្តួចពេលដែលគិតដល់ថាថេហ្យុងត្រូវគ្រួសារបង្ខំការ
"ណ្ហើយ..បងនឹងមិនធ្វើអោយអូនខកចិត្តទេ"ក្នុងនាមជាបុរសរឹងមាំពេញលក្ខណ:គ្រប់គ្រាន់នាយដឹងថាខ្លួនឯងគួរធ្វើអីដើម្បីបំពេញក្ដីសុខគ្រួសារនេះ ដាច់ខាតនាយមិនធ្វើអោយថេហ្យុងខកទំនុកចិត្តមកលើនាយនោះឡើយ

✨ New Day ✨

ព្រឹកថ្ងៃថ្មី ថេហ្យុងក្រោកឡើងស្លៀកពាក់ទៅធ្វើការដដែល គ្រាន់តែថ្ងៃនេះមិនយកឡានទៅទេ គឺ..ជុងហ្គុកមកជួបហើយនាំយកទៅទាំងព្រឹក
"ថេយ៍"
<<ប៉េតៗ>> សម្លេងស៊ីប្លេឡាន
"ហឹម? លោក.."
"ចូលមក" នាយខាកញ្ចក់ហៅខណ:ពេលដែលគេបើកទ្វារបងបញ្ចេញឡាន
"លោកមានការអី?"
"ថេយ៍ញ៉ាំអីហើយនៅ?"
"រួចហើយ"
"ចុះចង់ទៅណាខ្ញុំជូនទៅ"
"ខ្ញុំទៅច្រើនកន្លែងណាស់ មិនបាច់ទេ"
"មិនអីទេ មីនយូជិះទៅ"
"ខ្ញុំមានការនិយាយជាមួយថេយ៍"
"មានការអី?"ថេហ្យុងសួរនាយក៏មិនមាត់គ្រាន់តែយកដៃចុចប៊ូតុងបិទសន្ទះឡានគឺបិទបាំងកុំអោយតែកុងមើលមកក្រោយបាន
"លោក!"ថេហ្យុងចាប់ផ្ដើមភ័យពេលនាយរុលមកជិតគេ
"ខ្ញុំអោយ"
"អីគេ?"ថេហ្យុងមិនហ៊ានទទួលទេ ឃើញប្រអប់រាងតូច គេចេះតែមានអារម្មណ៍ថាយ៉ាងម៉េចទេ
"ចិញ្ចៀនភ្ជាប់ពាក្យ ខ្ញុំអោយថេយ៍ យកទៅ"ជុងហ្គុកបើកប្រអប់បង្ហាញអោយឃើញចិញ្ចៀនពេជ្យពណ៍សរភ្លឺចិញ្ចែងចិញ្ចាចមួយចេញមក
"ទៀតហើយ? ចុះមុននោះ"
"មួយនោះជាចិញ្ចៀនធម្មតា មួយនេះជាចិញ្ចៀនសុំរៀបការ"
"និយាយអញ្ចឹងបានន័យថាមានចិញ្ចៀនរៀបការទៀតមែនទេ"
"មែនហើយ ខ្ញុំកំពុងដាក់កម្មង់គេ"
"ខ្ជះខ្ជាយពេកហើយ ខ្ញុំមិនយកទេ"
"យកទៅ ខ្ញុំទិញមកហើយ សម្រាប់ថេយ៍ខ្ញុំមិនដែលគិតថាខ្ជះខ្ជាយទេ"ជុងហ្គុកនិយាយពេលដាក់ប្រអប់នោះលើដៃថេយ៍តែម្ដង
"ដើមឡើយ ខ្ញុំចង់រៀបចំsurpriseសុំថេយ៍រៀបការ ប៉ុន្តែដោយសារវាបានកន្លងហួសទៅហើយ ពិធីពួកយើងចាស់ៗកំណត់ថ្ងៃហើយដែរ ខ្ញុំក៏យកវាមកអោយថេយ៍តែម្ដងទៅ"
"បើអញ្ចឹងមិនទុកវាជាចិញ្ចៀនរៀបការទៅ"
"ធ្វើអញ្ចឹងមិនបានទេ"
"ហេតុអី?"
"ព្រោះខ្ញុំស្រលាញ់ថេយ៍"
"ខ្ញុំមិនចង់អោយមើលទៅវាសោះកក្រោះពេកទេ ខ្ញុំមិនចង់អោយថេយ៍មានអារម្មណ៍ថាត្រូវរៀបការដោយបង្ខំ ទោះបីជាយ៉ាងក៏មានខ្ញុំម្នាក់ដែរក្នុងទំនាក់ទំនងនេះដែលស្រលាញ់ថេយ៍ ខ្ញុំសន្យាមិនធ្វើអោយការលះបង់របស់ថេយ៍ប្រែជាគ្មានន័យទេ ចុងក្រោយខ្ញុំចង់អរគុណថេយ៍.. អរគុណដែលថេយ៍ព្រមទទួលយកខ្ញុំទោះបីជាខ្ញុំមិនល្អប្រក្រតីដូចគេដដៃក៏ដោយ"ជុងហ្គុកនិយាយទាំងចាប់ដៃម្ខាងទៀតរបស់ថេយ៍មកអង្អែលស្រាលៗ
<<តើខ្ញុំគួរធ្វើបែបណាទៅ?>>រូបភាពទាំងនេះគ្រាន់តែជារូបភាពស្រមើស្រមៃ ថេហ្យុងពេលនេះកំពុងនៅក្នុងការិយាល័យ សសេរកូតសុខៗស្រាប់តែនឹកស្រមៃពេលប្រទាក់ភ្នែកនឹងចិញ្ចៀនដែលពាក់ជាប់នឹងដៃ
"សាកសិនបានទេ"រូបភាពស្រមៃទៅកាលពីព្រឹកមិញ
"បងពាក់អោយ"
"បងហេស?"
"ត្រូវម៉ាច់ស្អាតណាស់ សមនឹងថេយ៍ណាស់"ជុងហ្គុកញញឹមម្ដងទៀត ថេហ្យុងសម្លឹងដល់ភ្លឹក វាជាលើកទី2ដែលឃើញនាយញញឹមបែបនេះ(ពីមុនគេអត់ចាប់អារម្មណ៍)
"ស្អាៗ..ស្អាត" និយាយទាំងព្រិចភ្នែកញាប់
"ថេយ៍.."
"ហឹម?"
"ថើបមួយបានទេ"
"..."ថេហ្យុងមិនមាត់គ្រាន់តែសម្លឹងមុខរបៀបភ្ញាក់ផ្អើល
"ហៃយ៉ា...ធម្មតាពាក់ចិញ្ចៀនហើយគេត្រូវថើបចឹងហើយ"នាយនិយាយទាំងរុលមុខទៅគៀកគេ ថេហ្យុងញោចខ្លួនថយបន្តិច សម្លឹងភ្នែកនាយក្រឡេកក្រឡាប់ យកដៃអោបទ្រូងជាប់
"លោក..."
"យ៉ាងម៉េច?"
"លោកមិនមែនសុភាព"ជុងហ្គុក សើចពេលឮប្រយោគរបស់គេ នាយញោចខ្លួនថយមកអង្គុយត្រឹមត្រូវវិញ
"ខ្ញុំមិនដែលនិយាយថាខ្ញុំសុភាព"
"ប៉ុន្តែរូបភាពរបស់លោក.."
"ខ្ញុំយ៉ាងម៉េច?"ញោចខ្លួនទៅវិញសម្លឹងភ្នែកគេជាប់
"លោក...កំពុងតែធ្វើអោយខ្ញុំវិលវល់.."
"ខ្ញុំកំពុងបញ្ចេញធាតុពិតអោយថេយ៍ឃើញទៅវិញទេ"ញញឹមម្ដងទៀតព្រោះនាយញ៉ោះថេយ៍បានសម្រេច។
បញ្ចប់ការស្រមើស្រមៃថេហ្យុងរិតតែវិលវល់គិតមិនយល់ថាខ្លួនឯងកំពុងធ្វើអ្វីទេ រឿងយល់ព្រមរៀបការព្រោះតែចង់ធ្វើបាបគេ ប៉ុន្តែពេលនេះគេផ្លាស់ប្ដូរជាមនុស្សថ្មីហើយ តើអោយគេចាត់ការនាយបែបណា..រៀបការហើយលែងលះចំណេញដែរទេ?ឬចាំបោកនាយអោយរលាយអស់ពីខ្លួនសិនចាំរករឿងលែងលះគេ បែបនេះមិនសប្បាយទេ...
"អេហេ..អាថេយ៍ ផាច់!"
"អូយ!ស្អីគេ?"ថេហ្យុងភ្ញាក់ ពេលមានមនុស្សទះស្មារបស់គេ
"ស្អីគេ?នៅមានមុខមកសួរទៀត ភ្ញៀវមកចាំមួយថ្ងៃហើយនៅខាងក្រៅ ឯងនៅភ្លឹកអីគេ?"
"បើដឹងថាយើងភ្លឹកហើយ ម៉េចមិនហៅទៅចាំបាច់វៃ"
"យើងវៃឯងដើម្បីហៅហ្នឹងហើយអាមិត្តចង្រៃ"
"យ៉ា...ហ៊ានជេរមេ ចាំមើលយើងកាត់ប្រាក់ខែ"
"កាត់ទៅយើងឈប់ជួយឯង"
"ឆើស.."ថេហ្យុងពេកមាត់មិននិយាយក្រោកដើរចេញទៅ មានមិត្តជាជំនួយការយ៉ាប់និយាយពិតមែន ប៉ុន្តែថាមិញនេះរករឿងធ្វើបាបគេតិចកម្មពាវាឆ្លងទៅ...

     ចំណែកជុងហ្គុកបន្ទាប់ពីចេញពីថេហ្យុងក៏ទៅជួបមិត្ត ពួកគេណាត់ជួបគ្នា ដើម្បីជុបលៀងឆ្លងអោយនាយជិតដល់ថ្ងៃរៀបការហ្នឹងហើយ
"យ៉ាងម៉េចហើយកូនកម្លោះធ្វើមុខស្មឿកៗ"
"សង្ស័យភ័យជិតដល់ថ្ងៃការហើយ"
"មែនហើយ ដូចឯងដែរមីនជី!"
"ជុងហ្គុកហា៎..កើតអី?"មិត្តម្នាក់ទំនងជាស្និតស្នាលដែរចូលមកសួរ
"គ្មានអីទេ គ្រាន់តែភ័យ"
"ភ័យអីសម្លាញ់គ្រាន់តែរៀបការ?"
"យើងគ្រាន់តែមានអារម្មណ៍ថាមិនទាន់ត្រៀមខ្លួនអោយសាកសមនឹងគេ"
"ស្អីគេ?មានចឹងដែរ"
"មនុស្សស្រលាញ់គេពេកចឹងហើយ" មិត្តម្នាក់ឈ្មោះមីនជីនោះក៏ចាប់និយាយ ជុងហ្គុកបានត្រឹមស្ងៀមស្ងាត់មិនតបតឆ្លើយ...

To be continues....

🌸អ្នកមកក្រោយ Season 2🌸វគ្គ{ My Alpha' husband 💑 }(Completed)Où les histoires vivent. Découvrez maintenant