ភាគទី12(a):ស្នាមញញឹមក្ដីសុខបំផុត...

1.8K 130 12
                                    

     ទំនាក់ទំនងស្គាល់គ្នា មួយខែពីខែអាចរាប់ថាជាទំនាក់ទំនងជិតដិតហើយមែនទេ? ប៉ុន្តែជុងហ្គុកស្គាល់ថេហ្យុងតាំងពី5ខែមុន គ្រាន់តែតែមួយរយ:ចុងក្រោយនេះពួកគេឧស្សាហ៍ជួបគ្នាដោយសារតែថេហ្យុងជាស្ថាបត្យករធ្វើរីស៊តអោយនាយ។
     បើនិយាយពីការណាត់ជួបដូចជាមិនសូវទេ តែក៏ច្រើនដងណាស់ដែរ ថ្នាក់អាចអោយនាយស្ទាប់ស្ទង់ពីជម្រៅចិត្តខ្លួនឯងដឹងថាពិតជាមានចិត្តលើថេហ្យុងពិតមែន មិនមែនជាការលេងសើចនោះទេ ពីមួយថ្ងៃទៅមួយថ្ងៃទំហំនៃចិត្តស្រលាញ់ទាំងនោះក៏ចេះតែកើនឡើងរហូតឃាត់ឃាំងមិនបាននឹងបញ្ចេញប្រតិកម្មមកភ្លាមៗ ។
     បន្ទាប់ពីសារភាពស្នេហ៍ហើយ ត្បិតតែមិនទទួលបានលទ្ធផលល្អគួរជាទីគាប់ចិត្ត ប៉ុន្តែក៏អាចធ្វើអោយនាយធូរចិត្តណាស់ដែរ ពិសេសថេហ្យុងបានទទួលយកការស្នើរសុំរបស់នាយជាហេតុផលដែលនាយសប្បាយចិត្តខ្លាំងបំផុត ជិះឡានទៅផ្ទះទាំងញញឹមក្ដីសុខ មិនមែនត្រឹមតែនាយ មីនយូដែលជិះឡានជាមួយក៏ញញឹមរីកមាត់តាមចៅហ្វាយដែរ ឬសូម្បីតែអ្នកធ្វើការក្នុងចំការ គ្រាន់តែឃើញនាយញញឹមនាំគ្នាហ៊ោសប្បាយអរគ្រប់គ្នាព្រោះតែមិនដែលសូវឃើញនាយបែបនេះ និយាយរួមជុងហ្គុកអារម្មណ៍ល្អពេញមួយថ្ងៃ ថ្នាក់ផ្អាកការងាររៀបចំpartyអោយកម្មករផឹកស៊ីរាំច្រៀងសប្បាយហ៊ោទៀតផង។
     ពេលល្ងាចបន្ទាប់ពីងូតទឹកហើយរៀបនឹងចូលគេង ជុងហ្គុកនៅមិនសុខគេងមិនលក់ក៏ទាញទូរសព្ទ័មកមើល ឃើញIGថេហ្យុងលោត activeនៅឡើយ នាយក៏ចុចunfollow ដើម្បីfollowទៅវិញ ហើយឆាតទៅគេ នៅពេលដែលគេទទួលfollowingមកនាយ និយាយលេបខាយប៉ុន្មានមាត់ដល់ដឹងថាថេហ្យុងអៀនហើយទើបបិទភ្លើងចូលគេងលក់ទាំងញញឹមស្រស់ស្រាយ

SKIP

ព្រឹកថ្ងៃថ្មី
និយាយពីថេហ្យុង ពេលវេលាណាត់គូរស្រកររបស់គេគឺនៅពេលរសៀល ដូច្នេះព្រឹកនេះគេក្រោកពីព្រឹករៀបចំខ្លួនទៅធ្វើការធម្មតា ខុសតែថាព្រឹកនេះក្រោកពីគេងមកមានគេយកកាដូមករង់ចាំមុខផ្ទះរួចជាស្រេច
"អ្នកប្រុស!"
"ហឹម?"
"មានកាដូចាស៎"
"របស់អ្នកណា?"
"មិនដឹងដែរ ខាងdeliveryផ្ញើរមក"
"អរគុណហើយ" ថេហ្យុងទទួលយកបាច់ផ្កានិងកាដូនោះហើយ នាងក៏ដើរចេញទៅព្រោះអស់តួនាទីហើយ
"ថេយ៍.."
"បាទ?"
"អ្នកណាផ្ញើរមក?"
"អត់ដឹងដែរម៉ាក់ ប្រហែលហ្វេនហលយ"ថេហ្យុងនិយាយពេលអានកាតលើបាច់ផ្ការួចរាល់ វាគ្រាន់សរសេរបញ្ជាក់អាសយដ្ឋាន និងពាក្យមួយឃ្លាសសេរថា «ផ្កាស្អាតសម្រាប់តែមនុស្សស្អាតៗប៉ុណ្ណោះ»មិនមានបញ្ជាក់ឈ្មោះ ថេហ្យុងក៏គិតថាប្រហែលជាហ្វេន ព្រោះពួកគេឧស្សាហ៍ផ្ញើរមកដែរ
"បើជាហ្វេនល្អហើយ ឆាប់មកញ៉ាំបាយមក"
"បាទ"ថេហ្យុងងក់ក្បាល យកផ្កាទៅទុកមួយឡែកសិនហើយចូលមកអង្គុយញ៉ាំបាយ
"ថ្ងៃនេះកូនធ្វើការមួយព្រឹកបានហើយ"
"កូនដឹងហើយ"
"កូនមិនចង់ដឹងអ្នកដែលម៉ាក់ណាត់គូរអោយកូនជាអ្នកណាទេហេស"អ្នកស្រីប្លែកចិត្តទើបសួរ ព្រោះថេហ្យុងមិនឃើញសួរនាំពីអ្នកដែលត្រូវណាត់គូរនោះសោះ
"ចុះបើកូនមិនចង់ដឹង?"
"កូនធ្វើដូចត្រូវម៉ាក់បង្ខំ"
"អូន..!"លោកគីមហៅឃាត់ក្រែងលោទាស់សម្ដីគ្នា ធម្មតាគាត់ជាអ្នកដែលយល់ចិត្តកូនជាងគេ ហើយក៏ជាមនុស្សម្នាក់ដែលមិនសូវពេញចិត្តដូចគ្នា..
"ម៉ាក់គ្រាន់តែចង់អោយកូនល្អ មានអនាគតមានគូរស្រករល្អទ្រនំខ្ពស់នឹងគេ"
"កូនដឹង កូនមិនជំទាស់ទេ តែសូមអ្នកម៉ាក់យល់ពីកូនផង"
"មកពីកូននៅនឹកគេ ចង់ត្រឡប់ទៅគេវិញមែនទេ?"
"កូនគ្មានន័យចឹងទេ"
"មនុស្សដែលម៉ាក់រកអោយល្អជាងគេ ឋានៈជាកូនរងចៅហ្វាយក្រុងច្បាស់ជាមិនធ្វើអោយកូនពិបាកនោះទេ"
"ម៉ាក់និយាយពីអ្នកណាគេ?គីម សុងអ៊ុកនោះមែនទេ?"
"មែនហើយ កូនស្គាល់គេហើយ?"
"ស្គាល់ហើយ ថែមទាំងស្គាល់ច្បាស់ទៀតផង បានបើម៉ាក់យល់បែបនេះទៅហើយកូនគ្មានអីនិយាយទៀតដែរ"ថេហ្យុងមិនប្រកែកព្រោះមើលទៅម៉ាក់គេដូចជាពេញចិត្តនឹងនាយម្នាក់នោះណាស់ថ្នាក់និយាយអីក៏មិនស្ដាប់ ប្រាប់អីក៏មិនជឿ ណ្ហើយជួបម្ដងនេះហើយគេលែងជួបទៀតហើយ មនុស្សអីស្រីក៏ស្រី សាវ៉ាក៏សាវ៉ាកោតតែប៉ាម៉ាក់គេថាមនុស្សល្អដែរ ប្រហែលគាត់មើលឃើញនាយតែសំបកក្រៅនាយហើយមើលទៅ

SKIP

បន្ទាប់ពីញ៉ាំអាហារហើយថេហ្យុងបានទៅផ្សារ គឺទៅឃ្លាំងទំនិញរបស់គេ ក៏ឈៀងចូលមើលការិយាល័យបន្តិចដែរក្រែងមានអ្វីត្រូវការគេ ទៅដល់ក៏ជាប់សូរទីនោះតែម្ដង ដោយសារ system computerខូចហើយត្រូវបន្ទាន់ការងារផង គេក៏ចូលខ្លួនទៅដោះស្រាយឡើងមួយព្រឹកធំ ទម្រាំចប់ដល់ម៉ោងណាត់គូរល្មម គេក៏ត្រឡប់ទៅផ្ទះដើម្បីរៀបចំខ្លួនមិនបានស្អាតអីណាស់ណាដែរ ត្រឹមតែងូតទឹកស្លៀកពាក់សិតសក់រួចចេញមកវិញ ថែមស៊កអាវធំរបៀបអ្នកធ្វើការមួយទៀតផង និយាយរួមថេហ្យុងតែងខ្លួនស្ទើរតែដូចមនុស្សប្រុសពេញលក្ខណ:ទៅហើយដើម្បីអោយនាយម្នាក់នោះឃើញហើយលែងចង់បានគេបន្តទៀត
     ពេលទៅដល់ភោជនីយដ្ឋាន ជាបន្ទប់ private class ថេហ្យុងមិនចម្លែកចិត្តទេដែលពួកគេណាត់គ្នាក្នុងសណ្ឋានគារប្រណិតបែបនេះ ប៉ុន្តែអ្វីដែលធ្វើអោយគេភ្ញាក់ផ្អើលនឹកស្មានមិនដល់នោះគឺមនុស្សដែលនៅចំពោះមុខគេ
"ចន ជុងហ្គុក?"ថេហ្យុងបើកភ្នែកធំៗភ្ញាក់ផ្អើលឧទានឈ្មោះនាយចំពោះមុខក្នុងចិត្តមុននឹងងាកសម្លឹងទៅប៉ាម៉ាក់ជាមួយក្រសែភ្នែកបង្កប់នៅសំណួរជាច្រើន សូម្បីតែអ្នកស្រីគីមក៏សម្លឹងទៅស្វាមីគាត់ដូចគ្នា សំណួរតែមួយគត់ដែលគាត់ចង់សួរនៅពេលនេះនោះគឺ ហេតុអីគូរណាត់ត្រូវបានផ្លាស់ប្ដូរ?ហើយនាយម្នាក់នៅចំពោះមុខគាត់នេះជាអ្នកណា?មកពីណា? គាត់ចូលច្រឡំបន្ទប់ឬ? លោកគីមមិនបានឆ្លើយ
សំណួរគ្មានចម្លើយជាមួយក្រសែភ្នែកពោលពេញដោយសំណួរទាំងនេះត្រូវបានរលុបទៅវិញ នៅពេលដែលនាយក្រាស់ក្រោកឈរឡើងហើយនិយាយសួរស្ដីថា៖
"ជម្រាបសួរ! អនាគតម៉ាក់ក្មេក..."ជាមួយក្រសែភ្នែកនិងស្នាមញញឹមមានក្ដីសុខបំផុត...

To be continues....

🌸អ្នកមកក្រោយ Season 2🌸វគ្គ{ My Alpha' husband 💑 }(Completed)Where stories live. Discover now