ភាគទី23: ពុទ្ធោ..!អ្នកប្រុសខ្ញុំ

1.8K 147 14
                                    

ព្រឹកព្រលឹមថ្ងៃថ្មី

     ព្រះអាទិត្យចាប់ផ្តើមរះជះពន្លឺពីទិសបូពា៌ ខ្យល់សំណើមក៏ចាប់ផ្ដើមបកពីទិសដៅឯនាយសមុទ្រចូលមកដល់ចន្លោះបង្អួតនៃ apartment របស់នាយសង្ហាជុងហ្គុក ។ ត្បិតតែផ្ទះល្វែងមួយនេះត្រូវបានទិញក្នុងតម្លៃសមរម្យប៉ុន្តែវាបង្ហាញពីទេសភាពនៃថ្ងៃរះលើផ្ទៃសមុទ្រពេលព្រឹមព្រលឹមបានយ៉ាងច្បាស់នឹងស្រស់ស្អាតណាស់ វាស្ថិតនៅជាន់ទី18នៃអគារ ដែលជារបស់មិត្តនាយ បើថ្ងៃក្រោយនាយរកបានផ្ទះថ្មីសមរម្យនៅម្ចាស់apartmentនេះនឹងទទួលទិញវិញក្នុងតម្លៃដើមវិញ
      ម៉ោងជាង8ព្រឹក ព្រះអាទិត្យបានរះដល់ ខ្ពស់កម្ពស់ណាណី នាយសង្ហាជុងហ្គុកទើបតែភ្ញាក់ពីគេង ដោយមានភរិយាតូចគេងអោបក្នុងវង្វង់ដៃ ស្នាមញញឹមលេចឡើងជាមួយនឹងការនឹកស្រមៃទៅរឿងដែលកើតឡើងយប់មិញ...
ម៉ោងប្រហែលជាពីរយប់ពាក់កណ្ដាលអាធ្រាតអ្នកណាទៅដឹងថាក្មេងហ្នឹងសុខចិត្តទ្រាំអត់ គេងកូរពោះគ្រូកៗព្រោះមិនបានញ៉ាំអីតាំងពីព្រឹក ទម្រាំដាច់ចិត្តក្រោកទៅរកអីញ៉ាំជុងហ្គុកក្រោកដាស់ឡើងហត់
       ដោយសារយប់មិញមានភ្លៀងធ្លាក់ធ្វើអោយមានខ្យល់ត្រជាក់បក់ចុះមកឥតឈប់តាមបង្អួចដែលមិនបានបិទ ធ្វើឱ្យក្មេងតូចគីមថេហ្យុងគេងអោបខ្លួនព្រោះតែរងាតែគេមិនព្រមក្រោកទៅបិទបង្អួតនោះទេ ដឹងស្រាប់ហើយជុងហ្គុកគឺក្រោកមិនបាន ដូច្នេះហើយ នាយមានតែទាញគេមកអោបទាញភួយគ្របដណ្ដប់គេអោយជិត
"អូនខ្លាចសម្លេងផ្គររន្ទះដែរទេ?"
"អត់ទេ"
"តែបងខ្លាច"
"ពិតមែន?"ថេហ្យុងដំឡើងសម្លេងរបៀបមិនជឿ មនុស្សប៉ិនណាណីឯណាទៅខ្លាចអីរឿងបែបហ្នឹង
"អោបបងផងបានទេ?"
"បន្លំដែរទេ?"
"មិនជឿស្ដាប់សម្លេងបេះដូងបងទៅវាកំពុងតែលោតញាប់"
"ពិតមែន"ថេហ្យុងឮបែបហ្នឹងក៏ចូលទៅអោបនាយភ្លែតដាក់ត្រចៀកផ្ទៀងស្ដាប់ ឃើញថាលោតញាប់ពិតមែន
"លោកពិតជាខ្លាចមែន?"
"កក់ក្ដៅដែរទេ?"
"អឹម..អេ..លោកកំពុងបោកខ្ញុំ?"
"គ្រាន់តែចង់អោយអូនអោបបងវិញប៉ុណ្ណោះ"
"មនុស្សកុហក.."
"បងកុហក ប៉ុន្តែបេះដូងបងមិនកុហកទេ ថេយ៍ មិនជឿស្ដាប់ទៅ វាលោតប្រាប់អូនច្បាស់ណាស់ថា..*បងស្រលាញ់អូន*" នាយនិយាយជាមួយនឹងស្នាមញញឹមពេលព្រឹក ផ្ទួនពាក្យនឹងយប់មិញ មុននឹងអោបថើបថ្ងាស់ថេហ្យុងមួយដង្ហើម ដំបូងឡើយនាយចង់ថើបមាត់ ប៉ុន្តែមានអារម្មណ៍ដូចជាកំពុងលូកលាន់គេបានជាប្ដូរចិត្តថើបថ្ងាស់ជំនួសវិញ
"លោក.."ថេហ្យុងភ្ញាក់ឡើងព្រិចភ្នែកញាប់ជាមួយត្របកភ្នែកដែលហើមព្រោះក្រោកយូរពេក
"អូនក្រោកហើយ?ថ្ងៃនេះបងគេងយូរណាស់ទើបអត់បានដាស់អូន"
"ម៉ោងប៉ុន្មានហើយ?"
"ម៉ោងជាង8ហើយ អូនប្រញាប់ទៅងូតទឹកទៅ បងទៅកម្ដៅម្ហូបអោយ"
"មិនបាច់មិនប្រញាប់ពេកទេ"
"ហេតុអី អូនអត់ទៅធ្វើការទេ?"
"ខ្ញុំអត់ទៅការិយាល័យទេ"
"ពិតមែន?"
"សប្បាយចិត្តមេស?"
"ថ្ងៃសម្រាកចង់អោយអូនសម្រាក"
"ខ្ញុំអត់ទៅការិយាល័យទេតែទៅការដ្ឋានរបស់លោក"
"អរ"
"ម្សិលមិញមានកម្មករធ្លាក់ពីលើរ៉ក ខ្ញុំចង់ទៅមើលគេ"
"តើកើតអីធ្ងន់ទេ"
"អត់ដឹងទេ ម្សិលមិញរវល់តែធ្វើម៉ាស៊ីនខូតអស់បីឯណោះ"
"អូនទៅការដ្ឋានចុះ ចាំបងទៅមើលគេ"
"លោកដឹងរឿងដែរ?"
"អត់ទេ ម្សិលមិញគ្មានអ្នកណាប្រាប់សោះ ចាំមើល..បងអោយមីនយូរកមើល"
"លោកទៅណាដែរ?"
"បងទៅពេទ្យដែរ"
"អ្នកណាឈឺអី?"
"គឺបង ត្រូវរបួសជើង ម្សិលមិញត្រូវគេចាក់ថ្នាំស្ពឹកទើបមិនដឹងរឿងពេញមួយថ្ងៃ"
"ត្រូវនឹងអី?"ថេហ្យុងទាញបើកភួយទៅមើល នាយមិនស្មាននោះទេ ពេលថេហ្យុងឃើញរៀងតក់ស្លុតបន្តិចព្រោះឃើញបង់រុំរបួសគឺច្រើន តាំងពីករជើងដល់ក្រោមជុង្គង់ និយាយរួមគឺពេញកំភួនជើងនៃជើងទាំងពីរតែម្ដង
"គឺ បងធ្លាក់ពីលើរទេះ ជិតជាហើយ"
"ប៉ុន្មានថ្ងៃហើយ"
"បីបួនថ្ងៃប៉ុណ្ណោះ... អូនប្រញាប់ទៅងូតទឹកទៅ អាងទៅញ៉ាំបាយថ្ងៃណាស់ហើយ"
"លោក...អោយខ្ញុំជួយចុះពីលើគ្រែទេ?"
"អត់អីទេ"
"ច្បាស់ហើយ?"
"បាទ មិនអីទេ បងពិបាកតែពេលឡើងប៉ុណ្ណោះ"
"ចឹងខ្ញុំទៅហើយ"
"ឈប់សិន ជុប!"
"អេ.."ថេហ្យុងស្រែកស្មានហៅធ្វើអីតាមពិតទាញយកទៅថើបសោះ
"ហិហិ..បងស្រលាញ់អូន"ជុងហ្គុកសើច ថេហ្យុងក៏ព្រមក្រោកទៅ យល់ថានាយឈឺ ទើបខ្ជិលរករឿង

🌸អ្នកមកក្រោយ Season 2🌸វគ្គ{ My Alpha' husband 💑 }(Completed)Where stories live. Discover now