ភាគទី13:ចន ជុងហ្គុក! លោកឯងចាំមើលណា...

1.9K 123 21
                                    

    ពេលយប់ស្ងាត់មនុស្សម្នានាំគ្នាចូលនិទ្រ្ទាលង់លក់អស់ ខុសពីកម្លោះតូចគីម ថេហ្យុងដែលនៅរើរបម្រះព្រុសព្រះពេញបន្ទប់ព្រោះគេងមិនលក់«..កុំមើលងាយស្នេហារបស់ខ្ញុំ»
"ហ៊ើយ...ចន ជុងហ្គុក!លោកឯង..."ថេហ្យុងក្រោកអង្គុយយកដៃញីមុខ ខំប្រឹងគេងមួយយប់ហើយនៅតែគេងមិនលក់ ដោយសារពាក្យសម្ដីនាយក្រាស់និយាយកាលពីល្ងាចមិញហ្នឹង នៅតែវិលវល់ពេលខួរក្បាលគេ មិនយល់ទេ
"អាឡូ.."ដោយសារប្រឹងសម្ងំគេងហើយនៅតែមិនលក់ទៀតទើបថេហ្យុងសម្រេចចិត្តទាញទូរសព្ទ័ខលទៅមិត្តភក្កិស្មើនេះនៅបារាំងប្រហែលជាថ្ងៃត្រង់ហើយមិនអីទេ
"ហេឡូ!ថេហ្យុង ឯងសុខសប្បាយទេ?"ធម្មតាមិត្តភក្តិបែកគ្នាតែងតែសួរនាំគ្នាចឹងហើយ
"អឺ..សុខកាយ តែមិនសប្បាយចិត្តទេ"
"ហេតុអី?បើតាមយើងដឹងស្មើរហ្នឹងនៅកូរ៉េយប់ជ្រៅហើយ ឯងហេតុអីមិនព្រមគេង?"
"យើងកំពុងពិបាកចិត្តឯងមិនឃើញទេហេ?" ថេហ្យុងក្រឡេកមុខចូលវីដេអូខល មិនឃើញទេហេស ភ្នែកគេឡើងស្លក់ដូច Panda ហើយ
"កើតអី?"
"ប៉ាម៉ាក់ បង្ខំការ"
"ទៀតហើយ?"
"អឺ..យើងមិនយល់ទេហេតុអីគាត់ចង់អោយតែយើងការ? យើងមិនមែនរស់នៅម្នាក់ឯងមិនបានឯណា..."
"ឈប់ៗ ថេហ្យុងមួយៗ គេនោះជាអ្នកណា មនុស្សល្អអត់?"
"ទៀតហើយ ឯងក៏ដូចប៉ាម៉ាក់យើង សួររកតែមនុស្សល្អ មិនខ្វល់ថាយើងស្រលាញ់គេឬអត់ទេហេស?"
"អា..ធម្មតាបើគេល្អឯងច្បាស់ជាស្រលាញ់ហើយមិនចឹង?"
"គ្មានទេ.."
"ហេតុអី?"
"ម្នាក់នោះសាវ៉ាស្រីច្រើនរាប់ភ្លេច គ្រាន់តែឮឈ្មោះយើងចង់តែរត់គេច បើម្នាក់ទៀត..."
"យ៉ាងម៉េច?"
"ហ៊ើយ..."
"យ៉ាងម៉េច?គេជាអ្នកណា?"
"ចន ជុងហ្គុកនោះឯងស្គាល់ទេ?"
"ស្អីគេ?អ្នកណា? បងប្រុសរបស់សិស្សច្បងជុនស៊ូនោះមែនទេ"
"ហ្នឹងហើយ"
"អើយ..ថេហ្យុងឯងយ៉ាប់ហើយ"
"ហ៊ើយ..."
"ហេតុអីឯងមិនប្រាប់ប៉ាម៉ាក់ឯងទៅថា ប្អូនគេធ្វើបាបឯង?"
"អត់ទេ យើងមិនបានប្រាប់ទេ"
"យ៉ាប់មែនឯងនេះ ហើយឯងចង់ធ្វើអីបន្តទៀត?"
"យើងមិនដឹងទេ កំពុងវិលវល់"ថេហ្យុងយកដៃទ្រចង្កានិយាយទាំងទឹកមុខស្អុយ គេចង់តែយំបោកក្បាលខ្លួនឯងអោយស្លាប់ក្នុងពេលនេះទេ បើជីវិតគេជួបតែរឿងពិបាកវេទនាមិនចេះចប់មិនចេះហើយបែបនេះ
"ថេហ្យុងហា..បើយើងផ្ដល់យោបល់ឯងយកទេ?"
"ស្អីគេ?"
"..."

🌸អ្នកមកក្រោយ Season 2🌸វគ្គ{ My Alpha' husband 💑 }(Completed)Where stories live. Discover now