ភាគទី34:សុភាពបុរសខុសពេលវេលា🤣

1.6K 116 12
                                    

. នៅតាមផ្លូវទៅកាន់ភ្នំដែលជាចំការជុងហ្គុកនោះ ពេលនេះថេហ្យុងកំពុងតែសារកញ្ចក់អើតករចេញទៅក្រៅដើម្បីមើលទេសភាព និងទាញយកកាមេរ៉ាមកថតរូប ថតវីដេអូយករូបភាពដាក់ក្នុង Vlogs របស់គេ។ ថ្ងៃនេះពួកគេសម្រេចមកដើរលេង ដោយសារគម្រោងបោះឆ្នោះរបស់ថេហ្យុងត្រូវបានបរាជ័យ គេក៏គ្មានអ្វីធ្វើដែរ ជុងហ្គុកក៏បបួលគេមកទីនេះដើម្បីលំហែរកាយ ម្យ៉ាងក៏ដើម្បីណែនាំគេអោយពីការងាររបស់នាយដែរ ព្រោះគេមិនដែលមកទេ
"ថេយ៍"ជុងហ្គុកហៅចេះតែចង់អោយប្រយ័ត្នព្រោះគេអើតទៅចង់ពាក់កណ្ដាលខ្លួនទៅហើយ
"យ៉ាងម៉េច?"ថេហ្យុងអង្គុយចុះវិញ ស្អីចេះមនុស្សកំពុងថតរូប
" ស្ដាយណាស់ឡានបងនៅមីនយូជិះមិនអញ្ចឹងអូនក៏មិនពិបាកអើតករចឹងដែរ"
"អេ..និយាយអញ្ចឹងចង់មើលងាយហេស?"
"ទេ..បងគ្មានន័យដូចអូនគិតទេ បងចង់ថាឡានអូនតូចគួរតែទិញសេរីខ្ពស់ជាងនេះ"
"មានលុយ ទិញអោយមកអញ្ចឹង"
"បាន..បងនឹងអោយ"
"អេ..លោកនេះមិនចេះបដិសេធទេហេស ខ្ញុំនិយាយបញ្ជួសទេ"ថេហ្យុងនិយាយខាំមាត់ហើយចង់វៃនាយទៀត
"អូនយ៉ាងម៉េចហ្នឹង និយាយចង់តែឈ្លោះអញ្ចឹង?"
"មកពីលោកហ្នឹង នៅមិននៅមកបង្អាប់ឡានខ្ញុំ មើលទៅឡានខ្ញុំតូចមែនតែខ្ញុំសន្សំកម្លាំងញើសឈាមទិញលុយខ្លួនឯង"
"ចុះលុយបងអោយអូនរាល់ខែ អូនយកទៅណា"
"យ៉ា..ចង់ថាខ្ញុំចាយលុយខ្ជះខ្ជាយមែន ខ្ញុំមិនមែនអញ្ជឹងទេ តែមើលផង ផ្ទះនៅខនដូរទេចង់ហក់លោតទៅណា"
"នៅខនដូទិញឡានថ្លៃមិនបាន"
"ទិញបានតែវាចំណាយមាត់ញាតិ លោកយល់ទេ"
"មិនស្មានថាបានឮពាក្យហ្នឹងចេញពីមាត់អូន"
"ចុះលោកគិតថាខ្ញុំមិនចង់ជិះឡានថ្លៃមែន រាល់ថ្ងៃខ្ញុំចង់ណាស់តែមើលសមត្ថភាពខ្ញុំពេលនេះផង ផ្ទះក៏តូច ការិយាល័យក៏តូច ឃ្លាំងវិញមិនបាច់និយាយ ដល់ចង់ទិញឡានថ្លៃមិនអោយគេនិយាយដើមហី"
"អញ្ចឹងចាំបងទិញផ្ទះអោយធំ ពេលអូនជិះឡានថ្លៃនឹងគ្មានអ្នកណានិយាយអី"
"ឆើស..និយាយធ្វើអោយបានផង កុំបានតែអួត"ថេហ្យុងនិយាយពេបមាត់ងាកមាត់មើលទេសភាព ជុងហ្គុកនាយរាល់ថ្ងៃពឹងលើចំការមួយតើហី ចំណែករីសតមិនទាន់បើកបានផង ចង់ទិញផ្ទះធំ ឡានថ្លៃតម្លៃរាប់លានដូល្លា សួរថាស្មើណានាយទិញបាន បើគេមិនជួយសន្សំ?
"Woah!! ចំការអ្នកណា មានថ្នាលច្រើនម្ល៉េះ"ពេលគេសម្លឹងទៅខាងក្រៅទើបភ្ញាក់ផ្អើល
"របស់បង"
"អូ!ពួកយើងមកដល់ហើយ?"
"មកដល់យូរហើយ នៅជុំវិញខ្លួនអូនហ្នឹង ជិះកាត់មិញមិនឃើញទេ ស្លាកJessica?"គ្រាន់តែជុងហ្គុកនិយាយដល់ស្លាកថេហ្យុងក៏បើកភ្នែកធំៗ មុនហ្នឹងគេជិះកាត់មែនតែគេមិនចាប់អារម្មណ៍ ស្មានតែសម្រាប់សម្គាល់ថាទៅត្រង់ទៀត
"នេះកុំប្រាប់ថា ចំការម្រេច ចំការកាហ្វេ និងស្លឹកតែ នៅខាងក្រោមមុនហ្នឹងរបស់លោកដែរណា?"
"ចុះអូនថារបស់អ្នកណា?"
"ចឹងក៏បានន័យថា..ភ្នំទាំងមូលហ្នឹងជាចំការរបស់លោកដែរណាជុងហ្គុក!"ថេហ្យុងនិយាយទាំងបើកភ្នែកធំៗ ចំហរមាត់ចង់3ម៉ែត្រ
"អូនហេតុអីភ្ញាក់ផ្អើលយ៉ាងហ្នឹង មិនដែលដឹងពីបងទេ?"
"អត់ទេ ជុង! នេះលោកជាអ្នកមាន អត់ទេ ជាសេដ្ឋីលាក់ខ្លួនហេស"
"ហឹសៗ ថេយ៍...អូននិយាយអី មិនដល់ថ្នាក់ហ្នឹងទេ"
"ប៉ុន្តែ..ឈប់សិន Jessica? Jessica ជាអ្នកណា? សង្សារ.."
"ជាឈ្មោះម៉ាក់បងជាអ្នកសាងសងទីនេះ"
"អរ.."ថេហ្យុងឮអញ្ចឹងក៏ឈប់និយាយទៅ ទាញកាមេរ៉ា ថតផ្កាក្នុងចំការជុំវិញនេះ
"ដំបូងឡើយចំការនេះក៏មិនមានច្រើនមុខអញ្ចឹងដែរ វាមានតែរងបន្លែតូចៗ ដែលម៉ាក់បងដាំយកទៅលក់រាល់ថ្ងៃ ក្រោយមកបងក៏ពង្រីកដីធំទៅៗ តំបន់ណាដាំអីបានក៏ដាំហ្នឹងទៅរហូតបានចម្រុះមុខបែបនេះ"
"អញ្ចឹងមិនល្អ លោកនិងបានចំណូលរាល់ខែ"
"មិនរាប់ខែទេ តែក៏ច្រើនណាស់ដែរ"
"ខ្ញុំដឹងថាវាច្រើនជាងការិយាល័យខ្ញុំ"
"អូនទើបតែចេញរកស៊ី តែបងច្រើនឆ្នាំហើយថេយ៍"
"ខ្ញុំដឹងថាហ្នឹងគ្រាន់ជាពាក្យលួងលោមទេ តែទទួលយកក៏បាន"ថេហ្យុងនិយាយរបៀបធូរចិត្ត ម្សិលមិញត្រូវគេបោកតែថ្ងៃនេះដឹងថាប្ដីអ្នកមានចឹងក៏សប្បាយចិត្តមិនចេះតិចដែរ(អូនថេយ៍🤧)

🌸អ្នកមកក្រោយ Season 2🌸វគ្គ{ My Alpha' husband 💑 }(Completed)Where stories live. Discover now