ភាគទី12(b):មនុស្សដូចលោកសុទ្ធតែដូចគ្នា...

1.7K 122 10
                                    

     តាមពិតគម្រោងភ្ជាប់ពាក្យថេហ្យុងមានតាំងពីយូរមកហើយ អាចនិយាយបានថាតាំងពីគេមិនទាន់ត្រឡប់មកពីបារាំងវិញផង អ្នកស្រីគីមបានសម្លឹងឃើញកូនប្រុសរងចៅហ្វាយក្រុងទុកអោយគេរួចហើយព្រោះគាត់មើលឃើញនាយជាក្មេងល្អ ថ្លៃថ្នូរតាមឋានៈគ្រួសារអីបែបហ្នឹង គ្រាន់តែថាលោកគីមស្វាមីគាត់មិនយល់បែបហ្នឹង អាចថាដោយសារគាត់ប្រឡូកការងារក្នុងសង្គមច្រើន(ស្គាល់គេច្រើន)ទើបគាត់អាចមើលដឹងពីជម្រៅចិត្តផ្នែកខាងក្នុងរបស់នាយម្នាក់នោះបាន ។
    នៅថ្ងៃដែលអ្នកស្រីគីមនិយាយរឿងនេះជាមួយគាត់ គាត់ពិតជាកង្វល់ចិត្តខ្លាំងណាស់ ប៉ុន្តែដោយសារមិនអាចជំទាស់ប្រពន្ធបានគាត់ក៏បានត្រឹមសម្រេចចិត្តចាក់បណ្ដោយមួយគ្រា ម្យ៉ាងឋានៈគ្រួសារគេធ្វើដល់រងចៅហ្វាយក្រុងផង គាត់ខ្លាចធ្វើអីលើសលួសទៅ ប៉ះពាល់ដល់គេ ប៉ះពាល់ដល់សុវត្ថិភាពគ្រួសារគាត់ ។នៅថ្ងៃដែលថេហ្យុងត្រូវគេចាប់ចំរឹតនោះគាត់ទទួលបានសារគម្រាមពីអ្នកណាមិនដឹងមិនអោយទាក់ទងគ្រួសារគេ ធ្វើអោយគាត់កាន់តែភ័យ ចៃដន្យថ្ងៃនោះគាត់បានជួបលោកចន(ប៉ាជុងហ្គុក)ដោយសារជាមិត្តស្គាល់គ្នាច្រើនឆ្នាំហើយជិតដិតដែរនោះ គាត់ក៏បានរៀបរាប់ពីទុក្ខលំបាកដែលគាត់មាន(របៀបថាមិត្តចាស់ជួបគ្នានិយាយគ្នាលេងចែករំលែករឿងគ្នាទៅវិញទៅមកអីបែបហ្នឹង) និយាយចុះនិយាយឡើងក៏ដល់រឿងកូន លោកគីមមានកូនដែលកំពុងចង់បដិសេធការរៀបការ ចំណែកលោកចន មានកូនដែលកំពុងជិតផុតអាយុរៀបការ តើពួកគាត់នឹងធ្វើយ៉ាងណា? ចម្លើយច្បាស់ជាចាប់កូនអោយជួបគ្នាហើយ
ដូច្នេះការណាត់ជួបមួយនេះជាការណាត់ជួបសាកល្បង (របៀបថានាំកូនអោយជួបគ្នាហើយ បើពួកគេចាប់ចិត្តលើគ្នាក៏អោយទាក់ទងគ្នាតែម្ដង តែបើគេគ្មានចិត្តលើគ្នាទេក៏ជាការណាត់ជួបមិត្តចាស់ធម្មតា ) រឿងនេះជុងហ្គុកបានដឹង ល្ងាចមិញហ្នឹង នាយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីវាផងដែរ ខុសពីថេហ្យុងដែលមិនដឹង លោកគីមមិនបានប្រាប់ព្រោះខ្លាចប្រពន្ធគាត់ជំទាស់ ។
      បន្ទាប់ពីឈរសម្លឹងមុខគ្នាភ្ញាក់ផ្អើលអស់ចិត្ត លោកគីមក៏នាំគ្រួសារគាត់ចូលអង្គុយ។ ក្នុងតុអាហារមានតែភាពស្ងប់ស្ងាត់ព្រោះគ្មាននរណានិយាយអី លោកចនក៏ចាប់ផ្ដើមនិយាយ រាក់ទាក់ពិភាក្សារឿងជំនួញអីបែបហ្នឹង ព្រោះកុំអោយមើលទៅស្ថានភាពដូចជាអាប់អួរពេក ចំណែកជុងហ្គុកគិតតែពីអង្គុយញញឹម ចង់អ្នកណាធ្វើអីនិយាយអីនិយាយទៅនាយដឹងតែពីញញឹមលួចសម្លឹងមុខថេហ្យុងប៉ុណ្ណឹង លើសពីនេះក៏មានលួចបន្លំtake care គេខ្លះដែរ ពេលគេឈោងចាប់អាហារមិនដល់អីបែបហ្នឹង
"មើលទៅពួកកូនដូចជាឆាប់ស្និតស្នាលគ្នាណាត់"
"ពួកយើងធ្លាប់ស្គាល់គ្នាហើយ"
"ពិតមែន?"
"បាទ គឺថេហ្យុងជាស្ថាបត្យករធ្វើរីស៊តអោយខ្ញុំ"
"អូ!បែបហ្នឹងកាន់តែប្រសើរហើយ"
"បាទ?" ថេហ្យុងធ្វើមុខភ្ញាក់ផ្អើលរបៀបឆ្ងល់ស្វែងរកចម្លើយព្រោះពេញមួយថ្ងៃហើយគ្មាននរណាបកស្រាយប្រាប់គេថាមានអីកើតឡើងទេ
"ប៉ាចង់និយាយថា បែបហ្នឹងកាន់តែប្រសើរកាន់តែអោយគ្រួសារយើងជិតស្និតគ្នា"
"អូ!បាទ ពិតមែនហើយ"ថេហ្យុងចេះតែអឺអើទៅ ការពិតគេមិនយល់ទេថាប៉ាគេកំពុងចង់ធ្វើអី បើរឿងណាត់គូរក៏មិនព្រមនិយាយ មកនិយាយរឿងការងារឯណាឆ្កុយ ទាំងដែលមកពីផ្ទះប្រាប់គេច្បាស់ណាស់ថាមកជួបគូរ ហើយឥឡូវស្រមោលនាយសុងអ៊ុកនោះនៅឯណាគេមិនដឹងមកដឹងរឿងនាយជុងហ្គុកឯណេះវិញ និយាយរួមថេហ្យុងអង្គុយឡេឡឺពេញមួយថ្ងៃហើយ អ្នកណានិយាយអីបានត្រឹមតែអឺអើ បាទចាស៎ប៉ុណ្ណឹង
"លោក!"
"ហឹម..?"
"លោកដឹងទេថាប៉ាខ្ញុំនឹងប៉ាលោកកំពុងធ្វើអី"ថេហ្យុងសៀៗអោនទៅខ្សិបសួរនាយ
"ដឹង"
"យ៉ាងម៉េច?"
"គឺអង្គុយនិយាយគ្នាហ្នឹងហើយ"ជុងហ្គុកនិយាយហើយថេហ្យុងក៏សម្លឹងមុខសម្លក់មុខនាយ គេដឹងច្បាស់ណាស់ថានាយម្នាក់នេះដឹងថាគេចង់និយាយពីអី
"ខ្ញុំដឹងថាថេយ៍មកណាត់គូ"
"ហាស?"ថេហ្យុងច្រឡំស្រែកព្រោះតែគេស្ដាប់មិនឮនាយនិយាយអីមុននឹង
"ថេយ៍.."អ្នកស្រីគីម ហៅកូនឃាត់អោយស្ងាត់ ត្បិតតែការណាត់ជួបមិនមែនជាការពេញចិត្ត តែចង់អោយកូននៅស្ងៀមស្ងាត់ចាំទៅដល់ផ្ទះចាំនិយាយគ្នា
"អឺ...ខ្ញុំសុំចេញក្រៅបន្តិចបានទេ?"
"បានតើ..មានការអី?"
"បាទ..តោះលោក"ថេហ្យុងនិយាយហើយកេះហៅនាយក្រាស់ចេញទៅ នាយក៏ព្រមទៅតាមព្រោះមើលទៅដូចជាមានការសំខាន់
"លោកដឹងថាគាត់កំពុងធ្វើអីមែនទេ?"
"ដឹង..ខ្ញុំដឹងថាមកណាត់គូរ"
"អរ..នេះលោកមកណាត់គូរដែរហ៎ តែដោយសារគូលោកមិនយកទើបលោកមកជួបខ្ញុំ?"
"មិនមែនចឹងទេ ថេយ៍យល់ច្រឡំហើយ"
"ម្សិលមិញលោកទើបនិយាយថាស្រលាញ់ខ្ញុំ ហើយថ្ងៃនេះមកជួបគូរ? លោកធ្វើបែបនេះបានយ៉ាងម៉េច?  ចនជុងហ្គុក ?..អរ ខ្ញុំយល់ហើយ ដោយសារលោកឃើញខ្ញុំជារបស់លេងសើចមែនទេ?មែនហើយមនុស្សប្រុសដូចលោកនេះសុទ្ធតែដូចគ្នា មើលឃើញស្នេហាជាការលេងសើច ខ្ញុំមើលលោកខុសហើយ.."
"ថេយ៍ មិនមែនទេស្ដាប់ខ្ញុំសិន ខ្ញុំមកមើលគូរមែនតែគូរខ្ញុំជាថេយ៍ណាស្ដាប់បានទេ ដោយសារជាថេយ៍ទើបខ្ញុំមក"
"ខ្ញុំមិនជឿទេ គូររបស់ខ្ញុំឈ្មោះសុងអ៊ុក មិនមែនជុងហ្គុកទេ លោកកុំមកបោកប្រាស់ខ្ញុំ"
"ថេយ៍មកជួបគេហ៎.."ជុងហ្គុកកាត់សម្ដីថេហ្យុងនិយាយទាំងមុខស្ងួតរលុបអស់នូវស្នាមញញឹមក្ដីសុខមុននេះព្រោះនាយទើបដឹងថាថេហ្យុងមកនេះគឺដើម្បីមើលគូរហើយគូរនោះមិនមែននាយទេ កន្លងមកនាយយល់ច្រឡំខុសហើយស្មានថាគេមកព្រោះហេតុផលដូចនាយដែរតែតាមពិតមិនមែនទេ
"ខ្ញុំមិនដឹងថាថេយ៍ធ្លាប់ជួប ឆ្លងកាត់រឿងអី្វខ្លះទេ ប៉ុន្តែសូមកុំវាយតម្លៃខ្ញុំ កុំមើលងាយស្នេហារបស់ខ្ញុំ"
"មនុស្សដូចខ្ញុំមិនចេះបោកប្រាស់អ្នកណាទេ ខ្ញុំនិយាយមែនថេយ៍ជាស្នេហាគ្រាដំបូងរបស់ខ្ញុំ  បើខ្ញុំចង់បោកថេយ៍ ខ្ញុំអាចឆ្លើយចម្លើយអ្វីផ្សេងបានតើ តែនេះខ្ញុំឆ្លើយការពិត សូមគិតដល់ចំណុចនេះ បើខ្ញុំបោកថេយ៍ ខ្ញុំចាំបាច់ឆ្លើយការពិតអោយថេយ៍ចាប់កំហុសខ្ញុំបានធ្វើអី?"
"ហឹស!"ថេហ្យុងមិនឆ្លើយ ងរខ្ទើតក្រលាស់សក់ដើរចេញទៅវិញមិនវាចាហាស្ដីអ្វីមួយមាត់បណ្ដោយអោយនាយសង្ហានៅអង្គុយធ្វើមុខក្រៀមម្នាក់ឯង អ្វីដែលគួរនិយាយអ្វីដែលត្រូវបកស្រាយនាយធ្វើអស់ហើយចុងក្រោយនៅសល់តែថេហ្យុងដែលគេត្រូវសម្រេចចិត្តថាជឿនាយឬអត់ប៉ុណ្ណឹង
"បើខំប្រឹងអស់ហើយ គេមើលមិនឃើញក៏មិនដឹងធ្វើយ៉ាងម៉េច🤷"

SKIP    
To be continues....

🌸អ្នកមកក្រោយ Season 2🌸វគ្គ{ My Alpha' husband 💑 }(Completed)Where stories live. Discover now