ភាគទី33:ប្ដីដូចលោកមានតែមួយក្នុងលោក

1.5K 117 8
                                    

.      នៅក្នុងបន្ទាប់ទទួលភ្ញៀវ ថេហ្យុងបន្ទាប់ពីទទួលបានការលួងលោមអោយធូរចិត្តបានខ្លះរួចមក គេក៏ទៅសម្អាត់ខ្លួនរួចចេញមកក្រៅ ពេលនេះកំពុងអង្គុយយំរៀបរាប់លើសាឡុងពីរឿងដែលបានកើតឡើងដោយមានជុងហ្គុកអង្គុយជាប់ក្បែរ ហូតក្រដាស់ជូតមាត់ហុចអោយមិនឈប់។ ថេហ្យុងក្នុងដៃមានទឹកតែមួយចំហៀង ដៃម្ខាងទៀតទទួលយកក្រដាស់ជាពីនាយក្រាសយកទៅញីសសំបោ ដោយរំពាត់ខ្លួនដោយភួយក្រាស់ព្រោះគេត្រូវទឹកភ្លៀង
"ហឹកៗ..ខ្ញុំ..ការងារខ្ញុំ គម្រោងខ្ញុំខំធ្វើរាប់ខែថ្ងៃ បែជាយកទៅអោយបាត់ ហឹកៗ ពេលខ្ញុំទៅរករឿងគេថាខ្ញុំជាស្អី ខ្ញុំថារបស់ខ្ញុំបាត់ គេថាខ្ញុំរញ៉េរញ៉ៃធ្វើអោយគេរវល់ ត្រឹមតែជាការិយាល័យ-"ថេហ្យុងនិយាយដល់ត្រង់នេះស្រាប់តែអោនមុខអួលដើមករយំបន្តទៀត ជុងហ្គុកក៏ឡើងទៅអង្គុយជាប់ហើយទាញមកអោប ប្រហែលលើកទីមួយទើបពិបាកទទួលយកបែបហ្នឹង
"បានហើយ"
"ហឹកៗ..បើរបស់ខ្ញុំមិនល្អ ខ្ញុំចាញ់ ខ្ញុំមិនថា តែនេះមិនទាន់ដល់ដៃគណៈកម្មការ ពួកគេបែរជាថារបស់ខ្ញុំអន់ ធ្វើអោយបាត់ហើយមិនទទួលខុសត្រូវទៀត គេថាខ្ញុំរញ៉េរញ៉ៃ ត្រឹមតែជាការិយាល័យតូចតាច ធ្វើអោយគេរវល់ នៅចង់ប្រកួតប្រជែងជាមួយក្រុមហ៊ុនធំទៀត សំអាងអី? ខ្ញុំចង់ស្រែកតបគេវិញតែខ្ញុំមិនហើបមាត់រួច ហេតុអី? ការិយាល័យខ្ញុំតូចពិតមែន ប៉ុន្តែខ្ញុំក៏ខំដូចគ្នា ហឹកៗ..ជុងហ្គុក..ហេតុអី?ខ្ញុំអន់ណាស់មែន ខ្ញុំស្រែកតបតហ្នឹងគេមិនបាន ខ្ញុំតវ៉ាអោយខ្លួនឯងមិនបាន..."
"ថេយ៍.."
"លោកដឹងងទេ ខ្ញុំរកឃើញវានៅឯណា..ខ្ញុំឃើញវានៅក្នុងធុងសម្រាមមុខអគារ គម្រោងរបស់ខ្ញុំ.. ជុងហ្គុកគេយកគម្រោងខ្ញុំទៅបោះចោលហើយនៅជេរប្រមាថខ្ញុំទៀត...."
"ថេយ៍..បានហើយ ឈប់យំ បានហើយពួកគេមិនសាកសមទេ"ជុងហ្គុកលែងចេញពីការអោបស្រវាយកដៃជូតទឹកភ្នែកថេហ្យុងហើយនិយាយឃាត់ដោយកាយវិកាលួងលោម
"ពួកគេមិនសមអោយអូនយំនោះទេ ស្ដាប់បង អូនធ្វើបានល្អហើយ របស់អូនគឺល្អជាងគេហើយ"
"ហេតុអីពួកគេ.."
"ព្រោះពួកគេខ្លាច ពួកគេខ្លាចអូនឈ្នះគេទើបយកទៅចោល"
"ខ្ញុំល្ងង់ណាស់"
"មិនមែនទេ ឈប់យំ មិនមែនអូនចាញ់ទេ គឺអូនឈ្នះគេដូច្នេះអូនមិនគួរយំទេ ស្ដាប់បងថេយ៍ ពួកគេមិនសាកសមអោយអូនយំទេ"
"អូនគិតមើល បើគម្រោងអូនទៅដល់ដៃគណ:កម្មការ អូននឹងឈ្នះ បន្ទាប់មកអូនត្រូវធ្វើការជាមួយមនុស្សដូចពួកគេ តើសាកសមទេ..ក្រុមហ៊ុនដែលមិនមានទំនួលខុសត្រូវបែបនេះ មិនសាកសមអោយអូនខាតពេលនោះទេ ជឿបងជូតទឹកភ្នែកចេញ កុំស្ដាយ ពួកគេមិនសាកសមទេ"
"ប៉ុន្តែរឿងក្រុមហ៊ុន.."
"ប្ដីអូននៅទីនេះ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ "
"អរគុណ"ថេហ្យុងចូលទៅអោបនាយ ត្បិតតែគេជាមនុស្សរឹងមាំតែទទួលរងអារម្មណ៍ពិបាកទទួលយកៗមួយពេលៗរាងធ្ងន់ធ្ងរដែល ទោះពេលនេះគ្មានជុងហ្គុកនៅទីនេះក៏ថ្ងៃស្អែកគេអាចក្រោកឈរតស៊ូបន្តបានទៀតដែលគ្រាន់តែពេលមាននាយ មានអ្នកលួងលោមបានធូរចិត្តលឿនប៉ុណ្ណឹង ជុងហ្គុកក៏ដឹង
*បងស្រលាញ់អូន
"ថេយ៍.."
"ចង់ញ៉ាំមាន់ទេ"ថេហ្យុងមើលមុខអោបគ្នាសុខៗនិយាយរឿងរបស់ញ៉ាំអីឯណា
"វាយប់ទៅហើយ រវល់តែលួងអូនអត់បានធ្វើម្ហូបទេ កម្មង់គេញ៉ាំទៅ បងចង់ញ៉ាំមាន់បំពង់ អូនរើសទៅ KFC ឬ McDonald's"
"រើសខ្លួនឯងទៅ"
"Ok ហេឡូ..ខ្ញុំត្រូវការមាន់បំពង់ យកពីរ..អត់គេបីប្រអប់មក..ហ្នឹងហើយយកគ្រប់រសជាតិ បាទ?..ថេយ៍អូនត្រូវការអីបន្ថែមទេ ទឹកជ្រលក់អាហឹរៗ ប៉ុណ្ណឹងទេ Ok ចឹង30នាទីទៀតមកដល់ហ៎..បាទ ថេយ៍.30នាទីទៀតបានមកដល់"
"ដឹងហើយ"ជុងហ្គុកងាកមកនិយាយជាមួយមនុស្សក្នុងរង្វង់ដៃ
"ឈប់យំ..ពុទ្ធោ..ប្រពន្ធបងខាតទឹកភ្នែកអស់"និយាយដោយយកដៃជូតទឹកភ្នែមសើមៗនោះចេញ
"មែនហើយ"ថេហ្យុងយកដៃជួបបន្ថែមគេឈប់យំហើយ ងើបចេញទៅអង្គុយឆ្ងាយពីនាយបន្តិច ជុងហ្គុកក៏នឹកអស់សំណើច ថេហ្យុងចង់យំក៏យំភ្លាម ស្រាប់តែពេលឈប់យំក៏បាត់ភ្លាមសូម្បីតែត្អើកមួយបន្តិចក៏អត់ នេះបានហៅថាមនុស្សចិត្តដាច់

.       30នាទីក្រោយ មាន់បំពង់បានមកដល់ ពួកគេក៏នាំគ្នាញ៉ាំ នៅក្នុងបន្ទប់ទទួលភ្ញៀវនេះដដែលដោយអង្គុយផ្ទាល់ការ៉ូបើកទូរទស្សន៍មើល Netflix K-dramaអីបែបហ្នឹង
"ថេយ៍.."
"ហឹម.."
"យ៉ាងម៉េចដែរ?"
"ចង់សួរពីរឿងឬមាន់បំពង់"
"ទាំងពីហ្នឹង"
"ឆ្ងាញ់.ល្អមើល"
"ចង់ផឹកស្រាទេ"
"អេ.."ថេហ្យុងសម្លឹងមុខនាយ យ៉ាងម៉េចអញ្ចេះ
"បរិយាកាស chill chillបែបនេះ អត់ស្រាម៉េចហ្នឹងកើត"ជុងហ្គុកងើបទៅ ថេហ្យុងតាមមើលពីក្រោយ
"លោកអោយខ្ញុំផឹកដែរ?"
"ហេតុអី?"
"ក្រែងប្ដី.."
"អីយ៉ា...កុំបង្កើតស្ដង់ដាអញ្ចឹងអី អូនញ៉ាំបានប៉ុន្មានកំប៉ុង?"
"ប្រហែល3បួនកំប៉ុងអីហ្នឹងបើស្រាបៀរ ខ្ញុំមិនសូវឆាប់ស្រវឹងដែរ ចុះលោក"
"បងមិនអីទេ ប៉ុន្មានក៏បាន"ជុងហ្គុកដើរចេញពីទូរទឹកកកមកវិញ គាស់ក្រវិលកំប៉ុងចាក់ស្រាអោយប្រពន្ធថែមទៀត
"ញ៉ាំទៅ"
"ពិតជាអោយខ្ញុំញ៉ាំមែន?"ថេហ្យុងធ្វើមុខប្លែកៗមិនដែលឃើញពិតមែន
"ញ៉ាំទៅ ចាត់ទុកថាបងជាមិត្ត ផឹកកំដរគ្នាsad"ថេហ្យុងសើច ឃើញនាយលើកស្រាជល់កែងផឹក គេក៏ផឹកដែរ
"ប្ដីដូចលោក ប្រហែលមានតែមួយក្នុងលោកទេមើលទៅ"គេបានត្រឹមក្រវីក្បាល ជុងហ្គុកក៏សើច
"ប្ដីដូចបងប្រហែលមានច្រើនក្នុងលោក តែប្ដីដែលស្រលាញ់អូនជាងគេដូចបងក្នុងលោកនេះមានតែមួយនេះទេ"
"ទ្រឹស្តីណាស់លោកម្ចាស់"ថេហ្យុងសើចញ៉ោះនាយ ភ្នែកក៏ចេះតែទន់ទៅៗព្រោះផឹកច្រើនកំប៉ុង ជុងហ្គុកវិញ មិនសូវបានផឹកទេ រវល់តែមើលរឿងក្លែងមាន់ញ៉ោះថ្ពាល់ប្រពន្ធបន្តិច ងាកមើលស្រាអស់មួយកេះបាត់ ថេហ្យុងផឹកទាំងអស់ នាយក៏ស្ទុះងើបឡើងបីគេទៅបន្ទប់គេងព្រោះគេស្រវឹងសន្លប់ទៅហើយ
"ក្មេងអូននេះពិតជាឆាប់ជឿគេណាស់"និយាយហើយដាក់ខ្លួនគេងព្រោះនាយក៏ស្រវឹងដែរ
(Jungkook be like: ហៅលេងសោះផឹកមែនទែន ឥឡូវក៏ស្រវឹងមែនទែនដែរ)

ព្រឹកថ្ងៃថ្មី

.       ជុងហ្គុកក្រោកពីគេងពេលព្រឹកដូចរាល់ដងគ្រាន់តែថ្ងៃនេះរាងឈឺក្បាលបន្តិច ក្រោកមកប្រមូលសម្រាមកាលពីយប់មិញយកទៅចោលហើយ ទើបដើរទៅឆុងមី (ខ្ជិលធ្វើម្ហូប ឈឺក្បាលពេក) នាយឆុងមីហើយចៀនសាច់ជ្រុកទុកផ្ទាប់ដូច In the soup នោះ
"ជុងហ្គុក!"
"បាទ.."
"ធ្វើអី?"
"បងកំពុងធ្វើម្ហូប ជិតរួចហើយ អូនអង្គុយចាំសិនទៅ"
"អត់ទេ..លោកប្ដី.."
"ហាស?"នាយក្រាស់ជុងហ្គុកធ្វើមុខឆ្ងល់ៗភ្លាក់ផ្អើលពេលឮថេហ្យុងហៅនាយថាលោកប្ដីយ៉ាងពិរោះ ការពិតគេហៅតាំងពីយប់មិញ តែដោយសារនាយស្រវឹងទើបមិនចាប់អារម្មណ៍
(លោក>ជុងហ្គុក>លោកប្ដី>ប្ដីសម្លាញ់>ប៉ាវា🤭🤣)ដំណាក់កាលអូនថេយ៍ហៅឈ្មោះប្ដី🤣🤣

To be continues....

🌸អ្នកមកក្រោយ Season 2🌸វគ្គ{ My Alpha' husband 💑 }(Completed)Where stories live. Discover now