ភាគទី72: មើលបងឆាតញ៉ែស្រី

1.3K 113 8
                                    

. នៅពេលយប់ស្ងាត់ ម៉ោងប្រហែល10យប់ មនុស្សម្នានាំគ្នាចូលគេងលក់ខ្លះ ថេហ្យុងកំពុងនៅផ្ទះបាយ កកាយរកឆុងកាហ្វេអោយនាយ កន្លងទៅជាច្រើនខែ ពោះរបស់គេក៏កាន់តែធំ រៀងកាយក៏ធាត់ជាងមុនមានសាច់ថ្ពាល់ឡើងហៀៗតិចៗ តែងតែត្រូវបានជុងហ្គុកបង្អាប់ហៅកាត់កូនជ្រូកៗជាប់រហូតព្រោះគេញ៉ាំច្រើន តែក៏ធ្វើការច្រើនដែរហើយត្រូវបានរាងក្រាស់ក្រវែលជាប់រហូតដូចគ្នា នាយមើលថែគេណាស់ ទៅណាក៏យកទៅតាមដែរទាស់តែប៉ុន្មានខែនេះថេហ្យុងគេឧស្សាហ៍មិនស្រួលខ្លួនពេលធ្វើដំណើរផ្លូវឆ្ងាយទើបនាយប្ដូរគេយកទៅផ្ញើរផ្ទះម៉ាក់ក្មេកពេលនាយចាំបាច់ត្រូវឡើងទៅសេអ៊ូលម្ដងៗ នាយទៅច្រើនថ្ងៃ 2,3ថ្ងៃទើបមកផ្ទះវិញ ហើយខែនេះគឺខែទី7ហើយដែលគេពរពោះ ថេហ្យុងបានសន្យាជាមួយនាយថាពេលឈានចូលដល់ពាក់កណ្ដាលខែគេឈប់ធ្វើការហើយមកសម្រាកនៅផ្ទះ
"ជុងហ្គុក!"សម្លេងរបស់គេចូលមកកាត់ផ្ដាច់ ពេលដែលជុងហ្គុកនិយាយទទួលទូរសព្ទ៍
"បងទុកពេលអោយឯងមួយខែ ត្រូវតែប្រញាប់មកវិញ មិនអញ្ចឹងបងទៅសំពងឯងដល់ជប៉ុនហើយ"
"បងប្រុស..."
"បានហើយ"នាយដាក់ទទូរសព្ទ័ចុះពេលថេហ្យុងមកដល់
"បងខលទៅអ្នកណា?"
"ប្អូន..គេថា2ខែទៀតទើបមក"
"ប្រហែលជាត្រូវធ្ងន់ហើយ"
"បងត្រូវធ្ងន់ជាង នេះបងចង់ចេញផ្សែងហើយ"នាយខលទៅមិញមិនមែនខលទៅលេងទេ គឺទៅស្ដីអោយដែលគេចោលការងាររាប់ខែទាំងដែលគ្រប់គ្នាកំពុងពិបាក ហើយទៅសង្ងំសើយសុខនៅជប៉ុន នៅហ៊ាននិយាយថាបើបងប្រុសធ្វើល្អជាងខ្ញុំបងយកចុះទៀត យី!បើនាយចង់យកនាយយកយូរហើយ មិនមែនខំប្រឹងទុកអោយអញ្ចឹងទេ
"ញ៉ាំកាហ្វេសិនទៅ កុំមួរម៉ៅពេក"
"អូនឆុងហេស? ថ្ងៃក្រោយកុំធ្វើទៀត"
"អូនឆុងមិនឆ្ងាញ់"
"អត់ទេ បងខ្លាចរអិល"
"រអិលអីទៀតបើកបងដាក់ព្រុំពេញផ្ទះហើយ"
"អូនទៅសម្រាកទៅ"
"ដឹងហើយ ដេញៗៗរហូត"ថេហ្យុងពេបមាត់បន្តិច អារឿងងរង៉កចិត្តច្រើនហ្នឹង គេជាប់លេខមួយហើយ
"កូនជ្រូកខឹងទៀតហើយ"
"..."ថេហ្យុងងាកមកមើលនាយ តាមសម្លក់រហូត
"ខ្ចីទូរស័ព្ទសិន"
"យកធ្វើអី?"
"មើលបងឆាតញ៉ែស្រី"
"គ្មានទេ"
"អោយមក"
"ដោះកូតសិន អា៎... កូនជ្រូកហ្អា៎..ថ្ងៃកំណើតអូន"នាយស្រែកពីក្រោយពេលថេហ្យុងទាញទូរសព្ទ័នាយយកទៅ គេទុកទូរសព្ទ័ខ្លួនឯងនៅលើតុរបស់នាយ
ទីងៗ!! មុខអាឃាក់គួរអោយស្អប់ 😤😤 គេយកទូរសព្ទ័នាយមកផ្ញើរសារអោយលេខខ្លួនឯងព្រោះគេដាក់រូបនាយ បើផ្ញើរសារទៅទូរសព្ទ័នាយដូចជាជេររូបខ្លួនឯងចឹងព្រោះមុខគេនៅទូរសព្ទ័នាយដែរ
ជុងហ្គុកឃើញសារនោះហើយមានតែសើច អារម្មណ៍តប់ប្រមល់ងងុយគេងមិញនេះស្រាប់តែស្ងាត់បាត់ឈឹងដូចគេបេះអញ្ចឹង
"កូនជ្រូកមាសបងអើយ" ពេលម៉ោង1យប់ ទើបនាយបានចូលគេងឯកសារច្រើនដែរ ទាំងក្រុមហ៊ុននៅសេអ៊ូលទាំងក្រុមហ៊ុននៅប៊ូសាន នាយមានពេលមើលតែពេលយប់ប៉ុណ្ណោះព្រោះពេលថ្ងៃរវល់ថែប្រពន្ធ
. ថេហ្យុងដេកមើលទូរសព្ទ័នាយមិនដឹងឆែកស្អីខ្លះទេដល់ថ្នាក់គេងលក់ហើយឃើញដៃរបស់គេកំពុងចុចជាប់នៅ Instagram
"ស្អីអញ្ចេះ?"ជុងហ្គុកមកកាន់មើលភ្ញាក់ផ្អើល ពេលថេហ្យុងប្ដូរទាំងអស់មិនថាឈ្មោះឬBio
*Joen Jungkook_JK
*CEO of Resort Green land
*Owner of Jessica brand and Kim Taehyung's husband គេថែមទាំងប្ដូរប្រូហ្វាល់នាយដែលកាលពីមុនជារូបមេឃ មកជារូបថតពួកគេថើបគ្នា ដឹងទេមុននេះគេបានចូលមើលinboxនាយដែរ មានតែការងារនឹងinboxភ្លាវៗដែលនាយមិនដែលចូលមើល គេblockចោលទាំងអស់ ទុកតែអ្នកដែលធ្វើការងារជាមួយនាយប៉ុណ្ណោះ អ្វីដែលសំខាន់គេដាក់ highlights ក្នុងកម្មវិធីinstagramថា <ម្ចាស់អាខោនមានប្រពន្ធកាច> ជាភាសាកូរ៉េថែមទៀត សុំសសើរម៉ង ជុងហ្គុកចូលឆែកគ្រប់កម្មវិធីទាំងអស់ គេមិនបានប៉ះពាក់ followerនាយនោះទេ គេblockតែអ្នកឆាតមកញ៉ែប្ដីគេប៉ុណ្ណោះ
. ម៉ោង2យប់ជុងហ្គុកនៅតែគេងមិនទាន់លក់ ដោយសារថេហ្យុងគេងបម្រះគេឧស្សាហ៍ទាស់ដំណេកណាស់ នាយបានទិញខ្នើយកល់ពោះអោយគេ ប៉ុន្តែមិនបានជួយអោយប្រសើរឡើងនោះទេ
"អូន!អូនក្រោកសិន"
"មានការអី?"
"មកគេងទីនេះមក"នាយក្រោកអង្គុយផ្អែកខ្នងអោយគេគេងផ្អែកមកលើ វានឹងងាយស្រួលជាងបើនាយច្រៀងបំពេរដោយអោបពោះរបស់គេនោះ
"យ៉ាងម៉េចដែរ?មានអារម្មណ៍ថាស្រួលជាងមុនទេ"ព្រោះថេហ្យុងថាចុកចង្កេះមកពីស្បែកពោះគេតឹងទាញទៅមុខមែនទេ?
"អឹមធូរហើយតែកូនបងរើរណាស់"
"កូនប៉ា...ម៉ោង2យប់ហើយណាកូន ចាំស្អែកចាំលេង"
"អូយ!គេធាក់អូន"
"មើលចុះ និយាយអត់ស្ដាប់គ្នាទេប៉ាឈប់ស្រលាញ់ហើយណា"
"បងគម្រាមកូន តិចកូនស្ដាប់ឮ"
"មិនអីទេ"
"គេស្ងាត់ហើយ តិចគេខឹងទៅ"
" គេចង់អោយអូនសម្រាក ឆាប់គេងទៅ"នាយអោនមកថើបមាត់គេមួយខ្សឺតហើយ បិទភ្នែកសម្ងំគេងលក់ទៅ

. 2,3ខែកន្លងទៅ យូរអើយសែនយូរពេលវេលាសម្រាលឈានចូលមកដល់ ជុងហ្គុកបាននាំគេទៅសម្រាលឯមន្ទីរពេទ្យសេអ៊ូល ដោយសារតែទីនោះ ជាcondoដែលនាយស្នាក់នៅ គឺនៅជាប់របងមន្ទីរពេទ្យតែម្ដង ម្យ៉ាងទៀតនាយជឿទុកចិត្តទីនោះជាង ថេហ្យុងមិនព្រមគេងពេទ្យរហូតនោះទេ ដោយសារគេណាត់វះកាត់ ដូច្នេះដល់ពេលគេទៅគេងមន្ទីរពេទ្យតែមួយយប់ប៉ុណ្ណោះ អ្នកស្រីគីមបានឡើងពីប៊ូសានមកសេអ៊ូលមួយថ្ងៃមុនសម្រាល នាយជុនស៊ូនៅតែមិនទាន់ត្រឡប់មកពីជប៉ុនវិញ មួយខែចុងក្រោយនេះជុងហ្គុកលះបង់ការងារចោលទាំងអស់ និយាយរួមនាយរុញអោយប៉ាក្មេកនិងប៉ាបង្កើតអ្នកគ្រប់គ្រង់ទាំងអស់ បើថេហ្យុងវិញ គេឈប់សម្រាកនៅផ្ទះពិតជាអផ្សុកសុខណាស់ទើបគេថតវីដេអូ cover songsរបស់ជុងហ្គុកបង្ហោះលេង គេមិនបង្ហាញមុខខ្លួនឯងនោះទេ
. ពេលឈានចូលដល់ម៉ោងសម្រាលថេហ្យុងចាប់ផ្ដើមភ័យញ័រជើងទោះគ្រួសារខំប្រឹងលួងលោមប៉ុន្តែគេមិនដែលឈឺដល់វះកាត់ទេ គេខ្លាចដែលមិនបានជួបកូន ជាអារម្មណ៍ដែលអ្នកម្ដាយគ្រប់រូបតែងតែមាន គេក៏បានសុំអោយនាយស៊ីញ្ញ៉េខាងឈ្មោះកូនដូចគ្នា ដោយសារថេហ្យុងភ័យពេកគ្រូពេទ្យក៏អនុញ្ញាតអោយលោកប៉ាក្មេងចូលទៅជាមួយ ពេលគ្រូពេទ្យចាក់ថ្នាំស្ពឹក គេមិនបានឈឺនោះទេប៉ុន្តែគេមនអារម្មណ៍ដឹងនឹងនឹកឃើញសព្វគ្រប់ ផ្ដែផ្ដាំជុងហ្គុកមិនឈប់ឡើងនាយយំតាមដែរ
"បើអូនមិនបានជួបកូន បងត្រូវប្រាប់កូនណាថាអូនស្រលាញ់កូន កុំមានគ្រួសារថ្មីប្រយត្ន័គេធ្វើបាបកូន"
"មិនអាចនោះ អូនពិតជាអាចជួបកូន អូនពូកែខ្លាំងណាស់ អូនពិតជាអាចធ្វើបាន"
"អូនខ្លាច អូនខ្លាចណាស់ជុង"
"មិនអីទេជឿបងទៅ គ្មានរឿងអ្វីកើតឡើងទេ...លោកគ្រូពេទ្យពូកែខ្លាំងណាស់ អូនពិតជាអាចជួបកូន"
"អូនអាច"
"ត្រូវហើយអូនអាច ព្រោះអូនពូកែ អូនឃ្លានទេ?"
"(អត់ទេ)"គេគ្រាន់តែគ្រវីក្បាលទាំងបិទ ភ័យខ្លាំងពេកឡើងចង្វាក់បេះដូងគេលោតសញ្ញាប្រកាសអាសន្នឯណោះ ជុងហ្គុកភ័យពេកភ្នែកសម្លឹងម៉ូនីទ័រជាប់ នាយក្ដាប់ដៃថេហ្យុងឡើងជាប់ស្អិតព្យាយាមរកវិធីបន្លាប់ របស់ណាដែលថេហ្យុងចូលចិត្ត
"ចង់ញ៉ាំមាន់បំពងទេ?"
"មានបំពង?"ថេហ្យុងបើកភ្នែកមកវិញទាំងឆ្ងល់ គេខានញ៉ាំយូរប៉ុណ្ណាហើយ?មនុស្សចូលចិត្ត គេពិតជាឃ្លានណាស់
"បងនឹងកម្មងKFCយកអាធំជាងគេ ល្អទេ?"
"ថែម Pizza មួយទៀតបានទេ អូនចង់ញ៉ាំ"
"យកសាច់មាន់ឬសាច់ជ្រូក?"
"សាច់មាន់អូនចង់ញ៉ាំមាន់"
"អា៌..ព្រោះអូនជាកូនជ្រូកទើបចង់ញ៉ាំមាន់"ថេហ្យុងដៀងភ្នែកសម្លក់ គេអត់ចូលចិត្តអោយអ្នកណាហៅជ្រូកព្រោះគេមិនចង់ធាត់ ជុងហ្គុកចូលចិត្តហៅ នាយញញឹមព្រោះអាចនិយាយបន្លប់ថេហ្យុងបាន

To be continues...

🌸អ្នកមកក្រោយ Season 2🌸វគ្គ{ My Alpha' husband 💑 }(Completed)Where stories live. Discover now