ភាគទី24:មនុស្សឈុតខ្មៅជាអ្នកណា

1.5K 105 4
                                    

       ទៅដល់ការដ្ឋានជុងហ្គុកភ្លាម ថេហ្យុងប្រញ៉េប្រញាប់ទាញថង់ឥវ៉ាន់និងកាតាបស្ពាយចុះទៅ មិនចាប់អារម្មណ៍ដបកំប៉ុងដែលគេធ្វើជ្រុះចូលក្រោមពូកឡាននោះទេ ដោយសារប្រញាប់គេមកយឺតហើយស្មើរនេះម៉ោង9ជាងព្រឹក វាថ្ងៃណាស់ព្រោះកម្មករចូលធ្វើការតាំងពីព្រឹកម៉ោង8ម្ល៉េះ
"យ៉ាងម៉េចហើយ"
"រលត់ទៀតហើយមេការ" នាយជាមេការប្រចាំទីនេះត្បិតតែអាយុច្រើនជាងប៉ុន្តែត្រូវហៅដោយការគោរពព្រោះថេហ្យុងឋាន:ធំជាង
"ខ្ញុំសាកមើលសិន" ថេហ្យុងចូលទៅសាកបញ្ឆេះសិន ចង់ដឹងមើលវាខូចបែបម៉េច ព្រោះម្សិលមិញគេធ្វើម៉ាស៊ីនហ្នឹងរួចហើយ តែវានៅតែមិនឆេះ គេក៏ដោះរើរគ្រឿងវាមកមើលម្ដងទៀត។ កាលនៅរៀនគេធ្លាប់តាមសិស្សច្បងចុះស្ដាជួបការដ្ឋានខូចម៉ាស៊ីនស្រដៀងហ្នឹងដែរទើបគេចេះធ្វើមិនជំនាញនោះទេគ្រាន់តែល្មមមិនពិបាករកជាងប៉ុណ្ណឹង 
"សាំងហូ៊ មកនេះ"ថេហ្យុងបន្ទាប់ពីរើរគ្រឿងហើយ ក៏រ៉ូតកាតាបទាញក្រដាស់និងប៊ិចមកសសេរ
"ឯងទៅឃ្លាំងKTHប្រាប់គេអោយយកគ្រឿងទាំងអស់នេះអោយខ្ញុំ ប៉ុន្តែភ្លៅនេះ ឯងត្រូវទៅទិញនៅឃ្លាំងក្បែរកំពុងផែធំ យកអាលេខមួយមកពីជប៉ុនសម្រាប់ម៉ាស៊ីនបុកគ្រឹះខ្នាតធំនៅទីនោះបានមាន ឆាប់ទៅ" ថេហ្យុងហុចក្រដាសអោយគេ ដាញអោយទៅព្រោះនាយនៅឡេឡឺមិនព្រមទៅ
"មេការអត់ទាន់អោយលុយ"
"ប្រាប់គេ កត់បញ្ជីរឈ្មោះគីមថេហ្យុងទៅ ឆាប់ទៅលឿនឡើងឆាប់បានមកវិញ" ថេហ្យុងដេញម្ដងទៀតព្រោះតែគេប្រញាប់ នាយម្នាក់នោះក៏ព្រមទៅដោយយកគ្នាពីនាក់ទៅជាមួយជួយកាន់របស់
      បន្ទាប់ពីនាយចេញទៅ ថេហ្យុងក៏ដាក់ខ្លួនអង្គុយចុះមើលម៉ាស៊ីនម្ដងទៀត ដោយសារមេឃក៏ក្ដៅខ្យល់ក៏ហប់ ខ្លួនប្រាណរបស់ថេហ្យុងពេលនេះប្រលាក់ដានអាវឡើងបែកញើសជោគ តែមិនប្រលាក់ប្រេងម៉ាស៊ីននោះទេព្រោះគេពាក់របាំងអាវការពាររួចហើយ វាជាកៅស៊ូដូច្នេះហើយកាន់តែធ្វើអោយក្ដៅហប់បន្ថែមទៀត តែសំណង់ដែរដែលព្រឹកមិញជុងហ្គុកបានដាក់កូនកង្ហាតូចពាក់ករអោយគេមិនអញ្ចឹងទេ ពេលនេះថេហ្យុងជាអ្នកបន្ទាប់ដែលសន្លប់ដែរហើយ
"សាកបញ្ឆេះសាកមើល"បន្ទាប់ពីរៀបគ្រឿងបញ្ចូលម៉ាស៊ីនវិញរួចហើយថេហ្យុងក៏និយាយអោយកម្មករបញ្ឆេះវា
ប្រែនៗៗៗ!
"ជោគជ័យហើយៗ"
"ល្អណាស់!"ថេហ្យុងញញឹមយកកែងដៃជូតញើសលើក្បាលចេញ ម៉ោង2ថ្ងៃត្រង់ហើយទើបតែធ្វើម៉ាស៊ីនហើយ គិតថាសំណាងដែរដែលមិនខាតការងារមួយថ្ងៃទៀតនោះ
"រួចហើយចុះម៉ាស៊ីនផ្សេងទៀត"
"មិនមានបញ្ហាអ្វីទេមេកា"
"ល្អ!បើចឹងពួកបងទៅអីញ៉ាំសិនទៅ ខ្ញុំក៏ទៅដែរ សាំងហ៊ូ!ពឹងលើឯងហើយ បើមានការអីខលទៅខ្ញុំ ខ្ញុំនៅឃ្លាំងទេ"
"បាទ"ថេហ្យុងមុននឹងចេញទៅឆ្លៀតផ្ដាំ ទាញអាវរបាំងនឹងស្រោមដៃចេញ ដើរទៅវិញចង់ដួលព្រោះខ្វះជាតិទឹក
"អ្នកប្រុស!"
"អៅ! មីនយូ!ទៅណា?" ថេហ្យុងដើរទៅឡានបើកទ្វាទាញទឹកជុងហ្គុកអោយមកផឹក ក្រឡេកឃើញមីនយូដែលកំពុងហៅគេដែរ
"ខ្ញុំដឹកបន្លែអោយគេនៅផ្សារ ចូលមករកអ្នកប្រុសព្រោះមានរបស់ផ្ញើរ"
"អីគេ?"
"គឺ..ស្រ្តបឺរី អ្នកប្រុសជុងផ្ញើរមកអោយ"
"អរគុណហើយ..ប៉ុន្តែលោកថាបែបនេះជុងហ្គុកនៅចម្ការហេស?"
"បាទ! ឮអ្នកប្រុសថាខូចម៉ាស៊ីន នេះធ្វើរួចហើយហ៎?"
"ទើបហើយមិញ"
"បើអញ្ចឹងល្អហើយ និយាយអញ្ចឹងអ្នកប្រុសនៅទីនេះទៀត ឬចង់ទៅណា? បើថានេះទេ អ្នកប្រុសទៅចំការដើរលេងហី?"
"អ្នកប្រុសលោកបង្គាប់អោយថាបែបហ្នឹង?"
"ហិហិ បាទ"មីនយូបានត្រឹមសើចយកដៃអេសក្បាល នាយថាអញ្ចឹងពិតមែន ប៉ុន្តែមិនទាំងអស់ទេ
"ទៅឃ្លាំងរកអីញ៉ាំសិន"
"អរ..បាទ? នេះអ្នកប្រុសមិនទាន់ញ៉ាំបានទេឬ?"
"នៅទេ ខ្ញុំកំពុងគិតថាចៅហ្វាយលោកជាគ្រូទាញមែនទេ?"ថេហ្យុងនិយាយដោយលើកថង់ផ្លែឈឺឡើង
"ហិហិ ការពិតអ្នកប្រុសជុងដេញខ្ញុំមកតាំងពីយូរប៉ុន្តែផ្លូវស្ទះពេក មុននេះថាមកជួយរឿងធ្វើម៉ាស៊ីនដែរ"
"លោកចេះធ្វើដែរ?"
"ខ្ញុំចេះតិចតួចប៉ុណ្ណោះ អ្នកប្រុស បើអញ្ចឹងខ្ញុំទៅវិញហើយ"
"បាទ..បើកឡានស្រួលបួល ផ្ដាំអរគុណចៅហ្វាយលោកផង"
"បាទ" មីនយូចេញទៅ ថេហ្យុងក៏ចូលឡាន បើកចេញទៅឃ្លាំងទំនិញរបស់គេ ទៅទីនេះគ្មានការសំខាន់អីទេ គេគ្រាន់តែទៅឆ្លៀតទិញរបស់ញ៉ាំ នឹងងូតទឹកសម្អាតខ្លួនប៉ុណ្ណោះ
"ថៅកែ.."អ្នកនៅប្រចាំការទីនោះឃើញថេហ្យុងចូលទៅក៏ក្រោកឈរទទួល
"ទីនេះយ៉ាងម៉េចដែរ?"
"គឺ..ល្អណាស់ មិនមានអីទេថៅកែ"
"បើចឹងនាងទៅក្រៅ សងលុយថ្លៃបញ្ជីរនេះអោយខ្ញុំ ហើយផ្ញើរទិញបាយអោយផង សល់ប៉ុន្មានទិញនំចែកគ្នាញ៉ាំទៅ"
"សុំយកគ្នាទៅជាមួយម្នាក់ទៀតបានទេថៅកែ?"
"ទុកជុនជេនៅហ្នឹងហើយ សល់ប៉ុន្មានយកអ្នកណាយកទៅ"
"ចាស.."នាងចេញទៅ ថេហ្យុងក៏ងាកមកនិយាយ
"អង្គុយចាំខ្ញុំ បន្តិចទៀត ខ្ញុំមកវិញ" ថេហ្យុងត្រូវចូលទៅងូតទឹក កម្ចាត់ខ្លិនប្រេងលើខ្លួនចេញ ប្ដូរខោអាវរួច ចេញមកទិញ និយាយការងារជាមួយកូនចៅឈ្មោះជុនជេនោះបានមួយសន្ទុះនាងដែលទៅក្រៅក៏មកវិញ ទិញបាននំមួយថងធំយកទៅចែកគ្នាញ៉ាំ
"កប៉ាល់នឹងមកដល់អាទិត្យក្រោយ រៀបចំអោយហើយទៅ"
"បាទ"
"ទៅចុះ!" ថេហ្យុងម៉ោងជិតបីទៅហើយ ទើបទាញកញ្ចប់បាយមកញ៉ាំ គ្រាន់តែលាថង់ភ្លាមទូរសរព្ទ័ក៏រោទ៍ឡើងជាលេខរបស់ស្វាមី នាយខលជាវីដេអូមក
"ហេឡូ!អូនសម្លាញ់!"
"មានកាអី?"ថេហ្យុងនិយាយបណ្ដើរញ៉ាំបាយបណ្ដើរ
"អូនកំពុងធ្វើអី?"
"ភ្នែកមិនមើល"មនុស្សកំពុងទំពារបាយសួរថាកំពុងធ្វើអី🙄
"ស្មានតែកំពុងនឹកបង ហិហិ" ជុងហ្គុកសើចបន្លប់ ដឹងហើយថេហ្យុងតែងតែសម្ដីអាក្រក់ដាក់នាយបែបហ្នឹង
"អូននៅឯណា?"
"នៅឃ្លាំង មីនយូអត់បានប្រាប់លោកទេ?"
"ប្រាប់តើ ប៉ុន្តែអូនទំនេរមកចំការបងមក បងជូនដើរលេងកុំអោយស្រ្តេស"
"ដឹងហើយ តែខ្ញុំមិនទំនេរទេ"
"ឃើញអូនញ៉ាំបាយមិនទៀងពេលបែបនេះបងមិនសប្បាយចិត្តសោះ"
"ចង់អោយខ្ញុំធ្វើម៉េច បើការងារខ្ញុំតម្រូវបែបនេះ" វាយូរៗម្ដងប៉ុណ្ណោះ
"ញ៉ាំអោយច្រើនៗទៅកុំអោយឈឺ"
"ដឹងហើយ"
"អូនហា៎..ល្ងាចនេះម៉ោងបួនបងទៅផ្ទះវិញមានរបស់ផ្ញើរអូនដែរ"
"ស្អីគេ?"
"គឺ..មុននេះ អ៊ំគីម ម៉ាក់របស់មីនយូ គាត់ធ្វើនំ ឈ្ងុយណាស់អូនហ្អើយ..បងសុំគាត់ធ្វើអោយអូនដែរ"
"រំខានគាត់ទេដឹង"
"អត់ទេ គាត់ធ្វើនំហ្នឹងចែកកម្មករដែរតើ គ្រឿងផ្សំរបស់បងទេតែតើ..អូនមិនប្រកាន់ទេមែនទេ?"
"និយាយអី ខ្ញុំប្រកាន់រឿងអី?"
"ក៏...នំចែកកម្មករ"
"ឆ្គួតទេ លោកនិយាយមិនស្គាល់ខ្ញុំទេ?"
"ឮបែបហ្នឹងគាត់សប្បាយចិត្តហើយ"
"ផ្ដាំអរគុណគាត់ផង"
"មិនបាច់ផ្ដាំទេគាត់នៅហ្នឹងហើយ"ជុងហ្គុកនិយាយទាំងបញ្ចាំងកាំមេរ៉ាទៅអ្នកធ្វើនំ
"លោកម៉េចក៏ទៅដល់ចំការក្រែងនៅពេទ្យមិនចឹង?"រឿងហ្នឹងគេឆ្ងល់យូរហើយ តាំងពីមីនយូរនិយាយម្ល៉េះ
"បងទៅតាំងពីព្រឹកត្រឡប់មកវិញហើយ"ជុងហ្គុកនិយាយទាំងញញឹមញញែមមិនឈប់
"អូ!អូន កម្មករដែលធ្លាក់ពីលើករ៉កនោះ បងទៅមើលហើយ គេចេញពីពេទ្យមុននេះបែកក្បាលបន្តិច បងចេញលុយថ្លៃពេទ្យហើយដែរ សម្រាកប៉ុន្មានថ្ងៃធ្វើការបានវិញហើយ"
"អរគុណលោកហើយ ការពិតជាការងារខ្ញុំសោះ"
"មិនបាច់ទេ ថ្ងៃក្រោយក៏មិនបាច់ដែរថេយ៍ពួកយើងរៀបការក្លាយជាគ្រួសារតែមួយហើយ ថ្ងៃក្រោយកុំបាច់អរគុណចំពោះរឿងបន្តិចបន្តួចបែបនេះអី"
"អឺ.."
"ប៉ុណ្ណឹងចុះ បងមានការរវល់ហើយ"
"បានហើយ"
"បងស្រលាញ់អូន"ទូរស័ព្ទបានបិទ ថេហ្យុងមិនបានតបអីដូចគ្នា
       បន្ទាប់ពីញ៉ាំបានហើយ ថេហ្យុងបានចេញក្រៅ គេគ្មានការងារអីបន្តរទៀតទេ គេចេញក្រៅទៅអង្គុយលេងផឹកកាហ្វេក្នុងហាង គន់មើលទេសភាពទីក្រុងអីបែបហ្នឹង
      កាលដែលគេបដិសេធហ្នឹងនាយមិនទៅចំការដោយសារគេទើបមកពីកន្លែងក្ដៅ គេធ្វើការហាលថ្ងៃមួយថ្ងៃទៅហើយ អោយគេទៅចំការកន្លែងក្ដៅទៀត គេមិនទៅទេសុខចិត្តនៅផឹកកាហ្វេក្នុងហាងមានម៉ាស៊ីនត្រជាក់ អោយត្រជាក់ខ្លួនវិញមិនល្អជាង?
      ចេញពីហាងកាហ្វេម៉ោងបួនជាងគេទៅផ្ទះដោយសារជុងហ្គុកផ្ញើរសារមកថាជិតមកដល់ផ្ទះហើយ គេប្រញាប់ទៅព្រោះចង់ភ្លក់នំក្ដៅៗរបស់នាយ ដើរទៅដល់ឡានរវល់តែអោនឈ្ងោងរើសរបស់ មិនចាប់អារម្មណ៍មនុស្សឈុតខ្មៅនៅពីក្រោយខ្នងនោះទេ
"ថេហ្យុង!!"
"អួយ!"

To be continues....

🌸អ្នកមកក្រោយ Season 2🌸វគ្គ{ My Alpha' husband 💑 }(Completed)Where stories live. Discover now