ភាគទី46:បងស្រលាញ់អូនបងលើកលែងអោយ

1.4K 116 14
                                    

ត្រឡប់ទៅកាលពីព្រឹកមិញ

.      នៅផ្ទះលោកចនឯទីក្រុងសេអ៊ូ ជុនស៊ូបានត្រឡប់មករស់នៅជាមួយគាត់វិញបន្ទាប់ពីលែងលះគ្នាហើយ
"លោកប៉ាទៅណា"
"ទៅក្រុមហ៊ុន ចុះឯងទៅណា?"
"ទៅប៊ូសាន ខ្ញុំមានការ"
"មានការអី"
"រឿងរបស់ខ្ញុំប៉ាចេះដឹងអី"
"ហ៊ើយ..."លោកចនបានត្រឹមដកដង្ហើមធំមួយរយ:ហ្នឹងមិនដឹងនាយកើតអី ចេះតែរករឿងទាស់សំដីជាមួយគាត់រហូត
"អូនសម្លាញ់ប្រហែលជាដល់ពេលបញ្ជូនគេត្រឡប់ទៅវិញហើយ"បើនៅទីនេះមិនកើតមានតែបញ្ជូនទៅស្រុកកំណើតវិញ ទីនោះគ្រាន់មានលោកតាជួយហាត់ពុតចរិកគេខ្លះ បើនៅទីនេះអត់សោះគាត់មិនហ៊ានលើដៃវៃកូនឡើយម្យ៉ាងទៀតកូនក៏ធំហើយ

.       ការធ្វើដំណើរចំណាយពេលមិនយូរក៏ចូលមកដល់ទឹកដីប៊ូសាន បញ្ចប់កិច្ចការរបស់នាយរួចរាល់ទើបទៅគូរណាតើបន្ត
"ខ្ញុំប្រាប់លោកហើយ ថេហ្យុងមិនបានពេញចិត្តនោះឡើយ"
"ប៉ុន្តែសារបង្ហោះរបស់គេ.."
"គេគ្រាន់តែចង់បញ្ឈឺរលោកប៉ុណ្ណោះ ពិធីមង្គលការមួយនោះថេហ្យុងគ្រាន់តែចង់សងសឹកលោកប៉ុណ្ណោះ"
"សងសឹកខ្ញុំ?"
"មែនហើយ គឺយកលោកមិនបានគេក៏យកបងរបស់លោក"
"យ៉ាងម៉េចហើយ លោកមិនគិតថាថេហ្យុងនឹងពឹសពុលយ៉ាងហ្នឹងមែនទេ?"
"មែនហើយ"
"ហឹស!"
"ចុះហេតុអីនាងប្រាប់ខ្ញុំ ក្រែងនាងជាមិត្តសម្លាញ់ថេហ្យុងហេស នាងគួរតែស្អប់ខ្ញុំ"
"គ្រាន់តែដឹងថាខ្ញុំចង់អោយលោកដឹងទៅបានហើយ"
"បើអញ្ចឹងខ្ញុំដឹងហើយ ខ្ញុំទៅវិញហើយ"
"លោកមិនគិតចង់ធ្វើអីទេហេស?"
"ខ្ញុំចាំបាច់ធ្វើអី បើពួកគេមិនបានស្រលាញ់គ្នា"
"ដំបូងខ្ញុំក៏យល់អញ្ចឹងដែរ ប៉ុន្តែថេហ្យុងដូចជាប្ដូរចិត្តហើយ យ៉ាងណាពួកយើងកំពុងដើរផ្លូវជាមួយគ្នាសហការគ្នាទៅ"
"អ្នកនាងចង់បានអី?"
"លោកចង់បានថេហ្យុង ចំណែកខ្ញុំ...គ្រាន់តែចង់អោយលោកនឹងគេត្រូវគ្នាវិញ"
"ហឹស..ខ្ញុំមិនយល់ក្រែងនាងជាមិត្តថេហ្យុងហេស ធ្វើអញ្ចឹងបើគេដឹងគេប្រាដកជា.."
"សម្រេចថាលោកយល់ព្រមនឹងខ្ញុំហើយ"
"អត់ទេ បើថេហ្យុងមិនស្រលាញ់ខ្ញុំ ខ្ញុំក៏មិនចង់បានគេមកវិញដែរ"
"បានតើ..ខ្ញុំនឹងលោកទៅជាមួយគ្នា"
"ទៅណា?"
"ទៅពិសោធន៍ថាថេហ្យុងនៅស្រលាញ់លោកឬអត់ប៉ុណ្ណឹង"ពួកគេនិយាយហើយក៏ចាកចេញទៅ ចូលផ្ទះជុងហ្គុកមានអំណោយមកស្វាគមន៍ ប៉ុណ្ណឹងក៏ស៊ើបដឹងទៅហើយ
"ជឿខ្ញុំហើយ?"
"ថេហ្យុងនៅតែខឹងនឹងខ្ញុំ"
"បានន័យថាគេនៅតែស្រលាញ់លោក"
"ហេតុអ្វីនាងជឿជាក់យ៉ាងហ្នឹង?"
"ព្រោះបើមិនស្រលាញ់នឹងគ្មានអារម្មណ៍អី ដូចគេមិនដែលផុសរូបជាមួយលោក បើគេស្រលាញ់លោកគេមិនបាច់ផុសប្រាប់ពិភពលោកថា លោកនឹងគេស្រលាញ់គ្នាប៉ុណ្ណាក្រៅពីគ្រប់យ៉ាងជាការសម្ដែង..."ជុនស៊ូជិះឡានតាមផ្លូវនឹងស្រមៃរឿងដែលបាននិយាយកាលពីថ្ងៃមិញ ក៏នឹកទៅដល់ថ្ងៃដែលនាយ នឹងថេយ៍បានជួបគ្នាលើកចុងក្រោយ
*ផាច់!លោកទុកខ្ញុំជាអី
*ថេយ៍!បងសុំទោស..
*លោកចាំទុក លោករើសយកនាងហើយ ថ្ងៃក្រោយទោះមានរឿងអីកើតឡើងក៏ដោយកុំមកពាក់ពន្ធ័ជាមួយខ្ញុំ
"ថេយ៍.."ជុងហ្គុកបើទ្វាចូលមក ឃើញថេហ្យុងអង្គុយស្ងៀមស្ងាត់ម្នាក់ឯងកន្លះថ្ងៃហើយ
"អូនមានរឿងអី?"
"គ្មានអីទេ"នាយលើគេអង្គុយលើភ្លៅ
"ធ្វើការងារហត់ពេកមែន?អូនកំពុងធ្វើអី?"
"ជុង.."ថេហ្យុងប្រែខ្លួនទៅអោបនាយ
"ហឹម.."ពួកគេអោបគ្នាយ៉ាងស្ងៀមស្ងាត់ យូរបន្តិចទើបរាងក្រាស់និយាយ
"អូនមានរឿងអីអាចនិយាយប្រាប់បងបានសូមនិយាយ ថេហ្យុង បងជាប្ដីអូន បងស្រលាញ់អូនហើយនឹងនៅខាងអូន"
"គឺអូនសុំទោស"
"ហឹម?សុំទោស?"
"អូនបានធ្វើរឿងខុស អូនសុំទោស"*សូមលើកលែងអោយអូនផង អូនមិនទាន់ចង់និយាយវានៅឡើយ
"មិនអីទេ..ថេយ៍..អូនជាប្រពន្ធបងជាមនុស្សដែលបងស្រលាញ់ដូច្នេះបងលើកលែងអោយ"
"ពិតមែន?"
"អឹម..បងជឿថាអ្វីដែរអូនធ្វើមិនថាខុសក៏ដោយត្រូវក៏ដោយសុទ្ធតែមានហេតុផលនៅពីក្រោយ គ្រាន់តែហេតុផលពេលខ្លះនាំអូនអោយធ្វើខុស អញ្ចឹងបើអូនដឹងខ្លួនឯងថាខុសហើយសូមកុំធ្វើវាបន្តទៀត ព្រោះមនុស្សម្នាក់ណាក៏មានដែនកំណត់ដូចគ្នា បងសុំប៉ុណ្ណឹង"
"អូនដឹងអូនមិនធ្វើទៀតឡើយ ប៉ុន្តែបងសន្យានឹងអូន មិនថាថ្ងៃក្រោយមានរឿងអីក៏ដោយ បងត្រូវតែស្ដាប់អូនជាអ្នកដំបូង"
"ប្រាកដជាអញ្ចឹងហើយព្រោះបងជាប្ដីអូន"
"សន្យា?"
"Ok សន្យា"
"អឹម បងសន្យារួចហើយ ហាមភ្លេចសម្ដី"
"បងមិនភ្លេចទេ អ្វីដែលបងសន្យា ដូចជា..ថ្ងៃរៀបការបងចាំបាន អូនបានអោយបងសន្យាថាធ្វើអោយអូនស្អាតរហូត ឥឡូវតោះពួកយើងធ្វើវា អូនឈប់យំបងជូតទឹកភ្នែកអោយអូន"
"ចុះរឿងយំទាក់ទងអីនឹងស្អាត"
"ម៉េចក៏ថាមិនទាក់ទង ពេលដែលអូនយំ ភ្នែកអូននឹងក្រហមហើយហើម បន្ទាប់មកស្លក់ អូនធ្លាប់ឃើញហើយពេលមនុស្សភ្នែកស្លក់គឺមិនស្អាតនោះទេ"
"យ៉ា..បងជុង បងហ៊ានថាអូនមិនស្អាត"
"អញ្ចឹងឈប់យំ..មើលចុះជូតទឹកភ្នែកហើយស្អាតស្រេច"ជុងហ្គុកញញឹមស្ញេចជូតទឹកភ្នែកអោយគេរួចទើបថេហ្យុងញញឹមវិញ
"តោះ"
"ទៅណា?"
"ទៅ..អួយ!"ជុងហ្គុកងើបឈរបន្តិចស្រាប់តែដាក់ខ្លួនអង្គុយចុះវិញ
"បងយ៉ាងម៉េចហ្នឹង?"
"បងស្ពឹកជើង"
"មកពីអូនអង្គុយលើយូរពេកមែន ម៉េចក៏មិនប្រាប់អូន"ថេហ្យុងអង្គុយចុះក្រោយជួយឈ្លីជើង
"មួយរយៈនេះអូនឡើងគីឡូ"
"ពិតមែន ហៃយ៉ា..កូនប៉ាមកហើយ"នាយចាប់លើកគេឈរវិញ
"ជុង..មិនមែនទេ អូនថាអូនឡើងគីឡូ អូនញ៉ាំច្រើនមួយរយ:នេះ"
"អូ!ចឹងទេហ៎..បងស្មានតែអូនមានកូនទន្សាយហើយ"
"អត់មានទេ ប៉ុន្តែឈប់ម៉េចក៏ជាកូនទន្សាយ"
"ព្រោះបងជាbunny"ប្រែថាទន្សាយជាឈ្មោះក្រៅរបស់នាយ
"ចុះអូន?"
"អូន?អូនជាអី? អូនជាមេខ្លា"
"ហេតុអី្វជាមេខ្លា"
"ព្រោះអូនកាច គួរអោយខ្លាច"
"វាមិនដែលខ្លាឯណាបង្កើតចេញទន្សាយ"
"ចឹងអូនថាកូនយើងជាអី?"
"ច្បាស់ជា..បងថាទៅ..អេបងមើលអី"ថេហ្យុងរុញដៃនាយចេញពេលនាយបង្ហើបមាត់គេមើលធ្មេញ
"បងរកមើលចង្កូម"
"ជុង!"ថេហ្យុងជ្រួញចិញ្ចើមទះស្មានាយ
"នៅអោយស្ងៀម នោះឃើញហើយ ចង្អូមអូនជាខ្លា"
"ពិតមែន?បើអញ្ចឹងអូននឹងខាំទន្យាយដូចជាបង"
"អត់ទេមិនអោយខាំទេ ថេយ៍ បងខ្លាច"ជុងហ្គុករត់ចេញទៅ
"ឆាប់ឈប់ភ្លាម ចនជុងហ្គុកបងហ៊ានថាអូនកាចដូចខ្លា"
"ហាសហា"ពួកគេរត់ប្រឡែងគ្នាពេញសួនច្បារមុខពួកផ្ទះថ្មីរបស់ពួកគេហ្នឹង
"យើងមិនសុខចិត្ត យើងត្រូវតែបំបែកពួកឯងអោយបាន"ពាក្យសម្ដីបានត្រឹមនិយាយហើយខាំមាត់គុំតែប៉ុណ្ណឹង
"ហាសហា ថេយ៍ៗបានហើយឈប់រត់ហើយ បងហត់"
"ម៉េចក៏ឆាប់ហត់យ៉ាងហ្មឹង"
"បើបងមិនដែររត់ផងហ្នឹង"
"មែនហើយ អង្គុយសិនអូនក៏ហត់ដែរ"ពួកគេអង្គុយក្រោយដើមឈើរធំមួយ
"បងថាពួកយើងគួរតែថែមអីទៀត"
"កូនប្រាំនាក់ទៀតគ្រប់ហើយ"
"ជុង!"
"ហិហិ"អត់ភ្លេចសោះអារឿងកូន5នាក់ហ្នឹង ប្រហែលចង់បានណាស់ហើយ
"ពួកយើងទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញទៅ"
"ចាំអូនត្រៀមខ្លួនហើយសិនទៅ"
"ក៏បាន"

To be continues....

🌸អ្នកមកក្រោយ Season 2🌸វគ្គ{ My Alpha' husband 💑 }(Completed)Where stories live. Discover now