ភាគទី50:បងស្អប់អូនដល់ហើយ

1.4K 110 17
                                    

ព្រឹកថ្ងៃថ្មី

នៅផ្ទះត្រកូលចន
.       អ្នកបម្រើកំពុងរូតរះរៀបចំអាហារពេលព្រឹកស្រមពេលលោកចនកំពុងដើរចុះមកជាមួយខោអាវធ្វើការ គាត់រៀបចំខ្លួនយ៉ាងស្រស់សង្ហាដើម្បីទៅចរចារឿងដែលជុនស៊ូធ្វើអោយខូចខាតកាលពីម្សិលមិញ
"អ្នកប្រុសតូចនៅឯណា ហៅគេចុះមក"គាត់និយាយពេលមកដល់តុអាហារ
"អ្នកប្រុសគឺ..គាត់មិននៅទេ គាត់ចេញទៅក្រៅតាំងពីព្រឹក"
"ទៅណា?"
"ខ្ញុំមិនដឹងដែរ ឃើញគាត់យួរវ៉ាលីសម្លៀកបំពាក់ទៅ"
"ហ៊ឹម..."គាត់បានត្រឹមដកដង្ហើមធំរឿងកូនមួយហ្នឹងមិនដឹងត្រូវនិយាយយ៉ាងម៉េចដែរ
"លោកម្ចាស់..ខាងមន្ទីរពេទ្យខលមកថា លោកស្រីដឹងខ្លួនហើយ"
"ពិតមែន? ប៉ុន្តែ...នាងទៅមើលគាត់សិនទៅ..ពេលយើងបញ្ចប់ការងារយើងនឹងទៅរកភ្លាម"
"ចាស៎"នាងឆ្លើយទាំងទឹកមុខសប្បាយចិត្ត សូម្បីលោកចនក៏ដូចគ្នា។ លោកស្រីចនសន្លប់ក្លាយជាមនុស្សរុក្ខជាតិ(coma)មកជាងប្រាំឆ្នាំហើយ បានដឹងខ្លួនបែបនេះគឺជាដំណឹងល្អ

SKIP

ព្រឹកថ្ងៃថ្មី
នៅចំការជុងហ្គុក
.        ដោយសារកាលពីយប់មិញមានភ្លៀងរលឹមទើបធ្វើអោយព្រឹកនេះមានអាប់ចុះត្រជាក់ ថេហ្យុងដេករុំខ្លួនដូចកង្កូវនាង ចំណែករាងក្រាស់មានភួយមួយទៀតគ្របពីលើអោបគេពីចំហៀង នាយពាក់ឈុតគេងដៃវែងពណ៍ស្លែរ ការពារភាពរងាបានខ្លះដែរ។
.       មិនយូរត្របកភ្នែកស្ដើងរបស់នាយតូចថេហ្យុងចាប់កម្រើកឡើង មិនមែនថ្ងៃនេះជុងហ្គុកក្រោកយឺតទេ តែដោយសារថេហ្យុងក្រោកលឿនពេកម៉ោងទើបតែ5កន្លះជាងប៉ុណ្ណោះ។ គេភ្ញាក់ឡើងទាំងទឹកមុខមិនល្អប្រញាប់ស្ទុះរត់ចូលបន្ទប់ទឹកភ្លាមៗ។ ជុងហ្គុកដៃរាវប៉ះតែខ្មើយព្រោះភួយថេហ្យុងទម្លាក់ចុះទៅក្រោមហើយ
"ថេយ៍.."ពេលស្ទាប់ប៉ះមិនចំមនុស្សទើបនាយស្ទុះក្រោកឡើងរកមើលជុំវិញបន្ទប់តែមិនឃើញ
*ទៅណាចេះ*នាយគិតក្នុងចិត្ត ក៏មិនតាមរកដែរព្រោះទើបតែម៉ោង5ជាងប៉ុណ្ណោះ នាយក៏ទម្លាក់ខ្លួនគេងវិញគិតថាគេប្រហែលទៅដើរលេងឬទៅបន្ទប់ទឹកអីហ្នឹង
ឈូ!!
ឮសម្លេងចុចទឹកទើបនាយដឹងច្បាស់ ហើយបិទភ្នែកគេងទាំងស្ងប់ចិត្ត ប៉ុន្តែ..យូរហើយមិញក៏មិនឮសម្លេងបើកទ្វាចេញ? ត្បិតតែភ្នែកនាយបិទតែត្រចៀកនាយនៅបើកតាស នាយចាំស្ដាប់មើលយូរទៅកាន់តែភ័យខ្លាចមានរឿងអី
"ថេយ៍!"នាយស្ទុះឡើងស្រែកហៅ ប៉ុន្តែគេមិនឆ្លើយផង
"ថេយ៍..អូននៅបន្ទប់ទឹកឬអត់ហ្នឹង? កើតអីឬអត់?"គ្មានសម្លេងឆ្លើយតបនាយប្រុងនឹងចុះទៅរកតែសម្លេងបើកទ្វាឡើងមុនទើបនាយធូរចិត្តបន្តិច រៀបនឹងហើបមាត់សួរថាហេតុអី ស្រាប់តែឃើញគេចេញមកទឹកមុខស្លេកស្លាំងខ្លាំង
ក្រាក
"ថេយ៍.."គ្រាន់តែឃើញគេភ្លាមស្ទុះទៅរកភ្លាម
"កើតអីឬអត់..ម៉េចក៏មុខស្លេកខ្លាំងយ៉ាងហ្នឹង?"
"អូន.."មិនទាន់ទាំងឆ្លើយផង ថេហ្យុងស្ទុះចូលបន្ទប់ទឹកម្ដងទៀត បិទទ្វាចាក់គន្លិះយ៉ាងលឿន រកតែនាយឃាត់មិនទាន់
"ថេយ៍-យ៉ាងម៉េចហ្នឹង? អូនសម្លាញ់បើកទ្វា..ម៉េចក៏ស្ងាត់ឈឹងចឹង?"នាយនៅឈរគោះទ្វាខាងក្រៅភ័យផងឆ្ងល់ផង ម៉េចចាំបាច់ចាក់សោរមិនដឹងនាយបារម្ភភ័យព្រួយទេអី
"ថេហ្យុងហ្អា៎.."
ក្រាក.
ឮសម្លេងបើកទ្វាបន្ទាប់ពី5នាទីក្រោយមក ជុងហ្គុកដែលនៅខាងក្រៅដើរទៅមកមួយសន្ទុះធំប្រញាប់ចូលទៅរក
"ថេយ៍អូន-អូនកើតអីហ្នឹង?"នាយចូលទៅទប់ព្រោះគេរកដួល
"ចាំបាច់សួរដែរហី្អ?"ថេហ្យុងនិយាយទន់ករលើស្មានាយ ត្រូវបាននាយពរមកដាក់គេងលើគ្រែ
"អូនរាគប៉ុន្មានដងហើយ"
"3ដងហើយ"
"ម៉េចក៏មិនប្រាប់បង..?"
"អូនចុកពោះណាស់"ថេហ្យុងខ្មូរខ្លួនស្រវាខ្នើយយកមកអោប ចំណែកនាយទោះចង់និយាយអីក៏មិនកើតដែរ មានតែប្រញាប់បើកទ្វាចេញទៅរកថ្នាំអោយគេលេបប៉ុណ្ណឹង។ នាយបានទៅគោះទ្វាផ្ទះអ៊ំគីម(ប៉ាមីនយូ)ដែលនៅពីក្រោយហ្នឹង ព្រោះនាយគ្មានថ្នាំសារគួរទេ
"ថេយ៍..ម៉ោះលេបថ្នាំសិន មានរាគទៀតទេមុននឹង"
"អឹម.."គេគ្រាន់តែងក់ក្បាលហើយ ងើបមកផឹកថ្នាំឆុងរបស់នាយធម្មតា ហើយដាក់ខ្លួនគេងវិញ ជុងហ្គុកក៏ចង់និយាយអីខ្លះដែរតែមើលទៅគេទន់ខ្លាំងពេកទើបចុះទៅក្រោមរៀបចំឥវ៉ាន់អោយហើយ
"រំខានអ៊ំទាំងព្រលឹមហើយ"នាយនិយាយជាមួយអ៊ំគីម យ៉ាងណាក៏នាយមិនដែលរំខានគាត់ទាំងព្រលឹមអញ្ចឹងដែរ
"បាទមិនអីទេថៅកែ"
"ខ្ញុំប្រហែលមិនត្រឡប់មកវិញទេ យ៉ាងណាផ្ញើរអ៊ំមើលពួកគេជំនួសខ្ញុំផង"
"បាទកុំនិយាយក្រែងចិត្តអញ្ចឹងអីថៅកែវាក៏ជាតួនាទីខ្ញុំដែរ"គាត់និយាយ ជុងហ្គុកបានត្រឹមញញឹមមិនសមដាក់គាត់ហើយប្រញាប់ត្រឡប់ទៅមើលថេហ្យុងវិញ ពេលនេះម៉ោង6ជាងហើយ
"អូនយ៉ាងម៉េចហើយ មើល"នាយយកដៃស្ទាប់ថ្ងាស់ វារាងស្ទេញៗដែរ
"នៅតែចុកពោះដដែលមែនទេ?"
"អឹម.."
"បងយកអូនទៅពេទ្យ ម៉ោះ"នាយចូលទៅបីគេ ថេហ្យុងក៏មិនប្រកែកអីដែរប៉ុន្តែ..
"តើចាក់ថ្នាំដែរទេ?"គេខ្លាចម្ជុល
"បងមិនមែនពេទ្យទេ"ថេហ្យុងបានត្រឹមធ្វើមុខស្អុយ ដំបូងស្មានតែមានពេទ្យលើភ្នំនេះ មានអីពួកគេត្រូវចុះពីភ្នំ ជុងហ្គុកបើកឡានដោយផ្ទាល់ ប្រហែល30នាទីទើបទៅដល់។ ដោយសារថេហ្យុងខ្សោះជាតិទឹកខ្លាំងពេកទើបគ្រូពេទ្យដាក់សារ៉ូមអោយ តម្រូវអោយនៅទីនោះមួយភ្លែតដែរប្រហែលម៉ោង8ព្រឹកទើបពួកគេមកដល់ផ្ទះវិញ ។ 

🌸អ្នកមកក្រោយ Season 2🌸វគ្គ{ My Alpha' husband 💑 }(Completed)Where stories live. Discover now