ភាគទី75:ងើបឡើងបាត់ប៉ា🤣

1.6K 122 10
                                    

.         ថ្ងៃបន្ទាប់នាពេលព្រឹកព្រលឹម ថេហ្យុងក្រោកពីគេងមុននាយ មិនមែនចៃដន្យទេតែដោយសារជុងហ្គុកមើលកូនពេលយប់នាយតែងតែគេងមិនគ្រប់គ្រាន់ហើយភ្ញាក់យឺតនៅពេលព្រឹកដូច្នេះថេហ្យុងជាអ្នកចុះទៅធ្វើអាហារ និងធ្វើការងារផ្ទះខ្លះៗមុនចេញទៅធ្វើការ
"បង!បងហ្អា៎.."ថេហ្យុងចូលមកដាស់នាយ ជុងហ្គុកគេងមិនកម្រើកសោះ
"បងសម្លាញ់!ក្រោកឡើង"
"ថេយ៍!"នាយគ្រហឹមតិចៗ ក្រោកអង្គុយ ត្របកភ្នែកក្រាស់ឃ្មឹកបិទជិតបើកមិនរួចទេ
"អូនទៅធ្វើការហើយណា"
"អឹម!"នាយងក់ក្បាលង៉ីងឺ មិនដឹងថេហ្យុងនិយាយអីផង
"អាហារអូនធ្វើរួចហើយទុកលើតុកុំភ្លេចញ៉ាំណា"
"បាទ~..."នាយឆ្លើយទាំងងោកផ្ងក់ៗ ព្រោះកូនរំខានពេកយប់មិញ ដល់ម៉ោងបួនភ្លឺទើបបាននាយគេង
"អូនទៅហើយណា"គេចូលមកថើបនាយមួយខ្សឺត ជុងហ្គុកក៏ញញឹមថើបគេមួយវិញ រួចហើយថេយ៍ចេញទៅ នាយក៏ប្រះខ្លួនគេងវិញទាញភួយគ្របសឹងផុតក្បាល

.     ពេលថ្ងៃម៉ោង9ជុងហ្គុកក្រោកមកសម្អាតខ្លួន រួចដាស់កូនអោយបៅទឹកដោះគោនាំកូនលេងបន្តិចរួចហើយទើបអោយគេដេកវិញ នាយទៅផ្ទះបាយដាំបាយយកទៅអោយថេហ្យុង គេបានហាមនាយដែរតែនាយថាចង់យកអោយអាងថាបាននាំកូនបានដើរលេងផង នាយទៅរាល់ថ្ងៃទោះមានអ្នកនិយាយថាអីអោយនាយក៏ដោយ
.      រយ:ពេលមួយឆ្នាំកន្លងទៅ កូនរបស់គេក៏ធំឡើងចេះដើរហើយ តែនៅមិនទាន់មាំជុងហ្គុកបានទិញកូនក្រង់តូចមួយអោយគេជិះនឹងរៀនដើរផង គិតថាបានស្រួលហើយមានឯណា កូនរបស់គេ នាងតូច ចន ដាន់ប៊ី(Joen Danbi)ហៅក្រៅchichi(Kim chichi) រពឹសចាប់អត់ឈ្នះ ម្ងៃៗគិតតែរត់ដេញតាមនាយ អ្នកណាក៏មិនតាមដែរសូម្បីថេហ្យុងឡើងនាយទៅណាក៏មិនបាន បើចង់ទៅទាល់តែយកកូនទៅជាមួយមិនចឹងយំបែកផ្ទះ អាចនិយាយបានថា នាយជាជម្រើសទីមួយ ដាន់ប៊ីស្រលាញ់ប៉ាគេណាស់ អ្នកណាក៏មិនអោយប៉ះសូម្បីថេហ្យុង ពួកគេតែងតែឈ្លោះគ្នារាល់ថ្ងៃដើម្បីដណ្ដើមនាយ ព្រោះថេហ្យុងចូលចិត្តញ៉ោះ ពេលឃើញកូនពេបមាត់រកយំគេក៏ថើបនាយអោយកូនយំតែម្ដង។ ហើយថ្ងៃនេះក៏មិនខុសពីរាល់ដង ព្រឹកឡើងមិនទាន់ផ្ទះគ្រួសារជុងហ្គុកឮសម្លេងក្មេងយំស្រែកឡើងដូចកញ្ចែកូនក្មេងព្រោះខឹងដែលក្រោកពីគេងឡើងបាត់ប៉ា ជុងហ្គុកមានការងារនៅចំការ ដោយសារទីនោះបាញ់ថ្នាំនាយមិនចង់យកកូនទៅ ហើយនាយក៏លួចទៅពេលកូនគេងលក់ ទាំងដឹងហើយថាក្រោកឡើងគេនឹងយំ
"ប៉ាៗហឹក..ៗ...ប៉ាៗ"សម្លេងដាន់ប៊ីយំប្រឹងស្រែកឡើងក្រហមមុខទឹកភ្នែកហូររហាមស្ទើរតែដង្ហក់ ថេហ្យុងដែលនៅក្បែរខំលួងយ៉ាងណាក៏មិនបាត់ គេខំហែកនំលួងផងអីផងចុងក្រោយមានតែតេទៅបង្ខំនាយក្រាស់អោយឆាប់មកផ្ទះព្រោះកូនយំលួងមិនបាត់
"បងឆាប់ឡើងលោកស្រីជំទាវកូនបងភ្ញាក់ហើយ"
"បងទៅដល់ហើយ"ជុងហ្គុកនិយាយជិះឡានចូលមកដល់ល្មមថាមកទាន់ហើយ មិញនេះដោយសារផ្លូវស្ទះបន្តិច
ក្រាក..
"ហិកហិក...ប៉ាៗ"សម្លេងក្មេងតូចឮសម្លេងបើកទ្វារត់វឹងទៅរកព្រោះដឹងថាជាប៉ា
"ពុទ្ធោ..កូនស្រីប៉ា"នាយអង្គុយចុះលួងកូនតែគេមិនបាត់សោះ ដៃទំនេរដែលនៅសល់ម្ខាងលួចហុចនំអោយប្រពន្ធ វាជាទម្លាប់ហើយបើនាយទៅក្រៅមិនមានអីជាប់ដៃអោយប្រពន្ធកូននាយចេះតែមិនស្ងប់ចិត្ត
"កើតអីហ្អា៎..កូនស្រីប៉ា..អ្នកណាធ្វើអោយកូនយំហ្អា៎..?"
"ម៉ាក់ៗម៉ាក់ៗ..ប៉ាៗ!"គេអោបជុងហ្គុក ទូពិតថាថេហ្យុងវៃបានគេយំ
"ម៉ាក់ៗវៃកូនហ្អ៎?"
"ហឹម..ម៉ាក់ៗអួយៗអូន"ថេហ្យុងនៅម្ខាងឮកូនទូពិតបំផ្លើសដូច្នេះចង់ឆេះគេងើបអង្គុយត្រង់ខ្លួនច្រត់ចង្កេះសម្លឹងមកកូន
"ម៉ាក់ៗហ្នឹងម៉េចវៃអូនចឹង?...ឈប់យំចាំប៉ាវៃអោយណា..ផាច់ៗ ម៉ាក់ៗហ្នឹងក្បាលខូចហ្អា៎វៃកូនសំណព្វចិត្តប៉ា អត់ដឹងថាchichiរបស់ប៉ាគួរអោយស្រលាញ់ប៉ុណ្ណា.."នាយទះកំភៅខ្លួនឯងផាច់ៗប្រឹងលួងអោយកូនបាត់យំតែគេនៅតែមិនព្រម
"ហឹកៗ..ម៉ាក់យំ..ម៉ាក់យំ"គេមិនសុខចិត្ត វៃអីអត់ឃើញយំផង ថេហ្យុងនៅអង្គុយទៅនោះហួសចិត្តមិនស្ទើរមិនចង់អោយកូនបានចិត្តទើបលូកមាត់
"យ៉ា..នាងតូច ម៉ាក់អត់មានបានវៃមួយដៃទេណា"គេច្រត់ចង្កេះថាអោយកូន នាងតូចបានឮដូច្នេះរឹតតែយំ គេចង់ឈ្នះថេហ្យុង
"ប៉ាៗ..ប៉ាៗ...ហឹកៗ"បានជុងហ្គុកអាងហើយគេអោបនាយជាប់ជ្រុំជើងអត់ឈប់
"ថេហ្យុង..អូនយំបន្តិចមកណាអោយកូនអស់ចិត្ត"ថេហ្យុងហួសចិត្តពេកក៏ព្រមធ្វើតាមសម្លេងយំទាំងញឹញធ្មេញសម្លក់នាយមិនឈប់
"ហ៊ី..ៗ"
"ណក៎..ម៉ាក់ៗយំហើយណា កូនបាត់យំណា"នាងតូចក៏ព្រម គេនៅដង្ហក់ទឹកភ្នែកជាប់ថ្ពាល់ ជុងហ្គុកបានហុចនំអោយគេញ៉ាំដើម្បីបាត់យំតាមរយ:ថេហ្យុង ហើយនឹងលួចជូតទឹកភ្នែកអោយ
"សឺត!មើលចុះ យំឡើងហើមភ្នែកអស់"នាយអោនថើបមួយខ្សឺតគ្រឺតពេក កូនគេមាឌធំណាស់ជិត10គីឡូឯណោះ នាយបានលើកដាក់ក្រង់រុញមករកថេហ្យុងដែលអង្គុយមុខម៉ូវមិនឈប់
"តាមចិត្តកូនហួស"គេនិយាយទាំងក្រវីក្បាល ខ្លាចកូនធំទៅខូតមនុស្ស
"ចាំធំបន្តិចចាំបង្រៀនគេ ពេលនេះមិនទាន់ទេ"
"មើល!"ថេហ្យុងក្រលាស់ដៃនាយចេញពេលចូលមកជិតធ្វើអោយនាយដឹងថាគេកំពុងខឹង
"អូនហ៎ា..ខឹងរឿងអី"
"គ្មានអី..អេ..ប្រយ័ត្នកូនឃើញយំទៀតណា"ដោយសារតែចូលជិតមិនបាននាយក៏លើកគេដាក់លើភ្លៅអោបចង្កេះជាប់ថើបមួយដើម្បីលួង
"សឺត..និយាយមក"
"ថើបកូនមុនអូន"មិនចេះតែខឹងងរអត់ហេតុផលទេតែ..រាល់ថ្ងៃជុងហ្គុកដូចជាស្រលាញ់កូនជាងគេពិតមែន របៀបថាពេលថ្ងៃក៏នៅជាកូនយប់ឡើងក៏ដេកអោបកូន គេវិញកន្លាតជញ្ជាំងហើយពេលវេលាស្និតស្នាលគ្នាក៏មិនសូវមានដូចមុន គេខ្លាចយូរៗទៅណាយចិត្តព្រោះរូបរាងគេក៏អត់ដូចមុនដែរ
"អូនច្រណែនកូន?ហៃយ៉ា..ចាស់ហើយច្រណែនកូនទៀត"ថេហ្យុងពេបមាត់ ឮពាក្យថាចាស់ៗគេអន់ចិត្ត ព្រោះគេអត់ចង់ចាស់ទេគេរាល់ថ្ងៃខំប្រឹងថែសម្ផស្សណាស់
"សឺត!ឥឡូវអញ្ចេះទៅ..បងថើបអូនពីរok?អោយច្រើនជាងកូន"ជុងហ្គុកសើចបន្តិចហួសចិត្តនឹងប្រពន្ធនាយយូរៗទៅចរិតកាន់តែក្មេងទៅ
"កូនបងស្រលាញ់បងណាស់"
"គេដូចអូនណាស់"
"មានណា..."
"នៅថាអត់ទៀត? កូនបងដូចអូនត្រង់ចូលចិត្តខឹងងរអោយបងលួងបានបាត់ដូចគ្នា ហិហិ"ជុងហ្គុកសើចអោយថេហ្យុងងាកសម្លក់
"ញ៉ាំអត់?"គេហុចនំមួយចំណិតអោយនាយភ្លក្ស
"អូនអត់ទៅធ្វើការទេហ៎?"
"អត់ទេ..ខ្ជិលណាស់..ចង់សម្រាកday offមួយថ្ងៃ"
"មែន.."នាយសប្បាយចិត្តរាល់ថ្ងៃនាយបន់អោយតែប្រពន្ធឈប់សម្រាកនោះទេ
"ចុះបងអត់ទៅណាទេ?"
"បងវិញហើយ..អូន..."
"នែ៎.."គេយាដៃវៃស្មានាយ មកថើបអីគុម្ពត្រចៀកហ្នឹងគេរសើប
"ផ្ដាច់បងយូរហើយកាលទើបអោយចូលកង់វិញ?"
"និយាយស្អី?"
"អូនហ្អា៎..2ឆ្នាំហើយណា..អណ្ដូងបងរឹងស្ងួតអស់ហើយទេដឹង អោយបងស្ដាចេញវិញម្ដងមកណា៎"មិនត្រឹមតែនិយាយតែមាត់នាយនៅបន្លំថើបស្មារបស់គេតិចៗ
"ទាំងថ្ងៃហ្នឹង?"
"ចុះមានទៅទាស់ខុសអី ចូលក្នុងបន្ទប់បិទទ្វាងងឹតៗទៅ"សំខាន់នាយចង់ហ្អីអ្នកណាឃាត់អីបាន?
"ហើយ..អត់ទេ ខ្លាចកូនយំ"
"បងធានា(លួង)"
"អញ្ចឹង....ចាំកាល"គ្រាន់តែថេហ្យុងងក់ក្បាលព្រមភ្លាមនាយក៏ក្រោកឡើងស្ទុះបីគេវឹង
"ពិតមែន?"
"តែ តែមួយទេណា..ខ្លាចកូនយំ"ជុងហ្គុកបោះជំហ៊ានវែងៗញាប់ៗខ្លាចប្រពន្ធប្ដូរចិត្ត
ក្រឹប!
"មួយឬពីរស្រេចលើកបង/ជុងហ្គុក!"សម្លេងថេហ្យុងស្ងាត់បាត់ទៅពេលដែលនាយយកជើងកេវទ្វាបិទ ចំណែកក្មេងតូចដាន់ប៊ី មិញនេះរវល់តែជក់ចិត្តនឹងនំដែលខ្លួនឯងចូលចិត្តស្រាប់តែក្រោកមកវិញបាត់ប៉ាឈឹង គេសម្លឹងរកមើលពេបមាត់ឡើងបន្តិចតែពេលក្រឡេកឃើញការ៉េមដែលរាងក្រាស់ទិញអោយថេហ្យុងមុននេះគេក៏លូកដៃទៅចាប់យកមកញ៉ាំឡើងប្រឡាក់ប្រឡូកពោលពាសពេញហ្នឹង
"ប៉ាប៉ា?!"ដាន់ប៊ី

To be continues....

🌸អ្នកមកក្រោយ Season 2🌸វគ្គ{ My Alpha' husband 💑 }(Completed)Where stories live. Discover now