ភាគទី73:ហាមច្រណែនប៉ាណា

1.3K 106 4
                                    

. ឆ្លងកាត់ពេលរងចាំជាង2ម៉ោងក្នុងបន្ទប់វះកាត់ ទីបំផុត កូនជ្រូកតូចរបស់ពូកគេបានចេញមកឃើញពន្លឺថ្ងៃហើយ
"នាងជាកូនស្រី អបអរសាទរផងលោកប៉ា"ប៉ាៗជុងហ្គុកសប្បាយចិត្តណាស់ដល់ស្រក់ទឹកភ្នែកនាយចង់តែស្រែកលោតកញ្រ្ចោលពេញពេទ្យព្រោះសប្បាយចិត្តពេក
"ថេយ៍!ថេយ៍អូនយ៉ាងម៉េចហើយ ពួកយើងបានកូនស្រីណាអូន"ថេហ្យុងគ្រាន់តែញញឹម ភ្នែកស្រឹមៗ
"អ្នកគ្រូពេទ្យ?"
"អ្នកម៉ាក់គ្រាន់តែគេងលក់ព្រោះអស់កម្លាំងប៉ុណ្ណោះ"អ្នកគ្រូពេទ្យញញឹម កាត់ទងសុកអោយកូនពួកគេ ព្រោះមើលឃើញជុងហ្គុកដូចជាស្លន់ស្លោពេកទើបគាត់និយាយ
"អូនហត់មកច្រើនហើយថេហ្យុង អរគុណអូនណាស់ សម្រាកអោយស្រួលចុះ បងស្រលាញ់អូនខ្លាំងណាស់"នាយអោបមកខ្សឺតក្បែរត្រចៀកពិតជាអរគុណដល់ការលះបង់របស់គេខ្លាំងណាស់
"អរគុណអ្នកគ្រូពេទ្យលោកគ្រូពេទ្យខ្លាំងណាស់"ជុងហ្គុកងើបឈរត្រង់កម្ពស់ អោនគោរព90°
"ជាតួនាទីរបស់ពួកយើងនោះទេ"
"អរគុណខ្លាំងណាស់"នាយនៅតែអោនគោរពអរគុណជាច្រើនដងទៀត អ្នកគ្រូពេទ្យលើកកូនរបស់នាយទៅកន្លែងវាស់ពិន្ទុទារក(ពិនិត្យរកាយសម្បទា) កូនគេយំខ្លាំងណាស់ ខ្លួនតូចតែមួយ ប៉ុន្តែស្រែកទ្រហឹងពេញបន្ទប់ពេទ្យឯណោះ
ង៉ាៗៗ.
"យំខ្លាំងបែបនេះពិតជាល្អណាស់ អវយវៈមានគ្រប់ រ៉េផ្លិចកាយសម្បទា ល្អ... មិនមានជំងឺថ្លង់ ខ្វិនខ្វង់ គ្រប់យ៉ាងល្អទាំងអស់"ជុងហ្គុកឈរញញឹមលើសពីសប្បាយចិត្តទៀត នាយថតយកគ្រប់សកម្មភាព ទុកអោយថេហ្យុងមើលពេលគេដឹងខ្លួនឡើង
"ខ្ញុំអាចបីគេបានទេអ្នកគ្រូពេទ្យ"
"បានតើ.."ជុងហ្គុកបីកូនឡើងញញឹមសឹងតែស្រក់ទឹកភ្នែកលើកូន អ្នកគ្រូពេទ្យក៏យកទឹកដោះគោដែលឆុងហើយអោយនាយបញ្ចុក
"កូនប៉ា...chichi របស់ប៉ា."ឃើញភ្នែកមូលក្រឡង់ៗរបស់គេប្រឹងបើក បបូរមាត់ក៏ប្រឹងបឺតបៅទឹកដោះគោ នាយពិតជាចង់ថើបណាស់
"គួរអោយស្រលាញ់ណាស់កូនប៉ា "ទ្រាំមិនបាននាយក៏លើកកូនឡើងយកចុងច្រមុះប៉ះបន្តិច បន្ទាប់ពីរងចាំអស់រយ:ពេលជាយូរ អារម្មណ៍បែបនេះពិតជាមានតម្លៃបំផុត នាយសប្បាយចិត្តបំផុតរកពាក្យអ្វីមកនិយាយមិនបាន
"កូនសម្លាញ់របស់ប៉ា..."
" ខ្ញុំនឹងប្រាប់លោកពីវិធីមើលថែកូនរបស់លោក"
"បាទ"ជុងហ្គុកដើរទៅតាមគ្រូពេទ្យ ណែនាំរួចទើបត្រឡប់មកមើលថេហ្យុងវិញ កូនរបស់ពួកយកទៅអោយអ្នកចាំខាងក្រៅបីម្ដងម្នាក់។ លោកចន និងលោកតាគីម ត្រេកអរខ្លាំងណាស់ព្រោះជាចៅដំបូង ចំណែកអ្នកស្រីគីមវិញ ដណ្ដើមចៅគ្មានអោយអ្នកណាពរទេ ស្រលាញ់ខ្លាំងណាស់។ ពួកគេចំណាយពេលបីម៉ោងថេហ្យុងក៏ចេញពីបន្ទប់សម្រាល ទៅបន្ទប់ធម្មតា
"ម៉ាក់!..ឯណាកូន...?"
"នោះ.."អ្នកស្រីគីមបូញមាត់ទៅលោកតាចន ពួកគាត់ដណ្ដើមគ្នាបីចៅម្ដងម្នាក់ គ្មានហ៊ានទម្លាក់ដល់កន្ទេលទេ ជុងហ្គុកមានតែក្រវីក្បាលហួសចិត្ត ចំណែកលោកតាជីន ដេញថតចៅឡើង full memory
"ពូកុំភ្លេចផ្ញើររូបអោយខ្ញុំ"
"ពូសុំអនុញ្ញាតបង្ហោះហើយណា"ជុងហ្គុកងក់ក្បាលដើរទៅអង្គុយក្បែរគ្រែគេងថេហ្យុង។

បួនម៉ោងកន្លងទៅពិតជាយូរខ្លាំងណាស់ ថេហ្យុងគេងលក់ស្ងាត់ឈឹងតាំងពីបន្ទប់សម្រាលបានភ្ញាក់ឡើង គេបើកភ្នែកប្រឹមៗ មើលឆ្វេងស្ដាំឃើញជុងហ្គុកមុនគេ
"ម៉ាក់!"គេហៅម៉ាក់របស់គេព្រោះនាយរវល់មិនដឹងជាធ្វើអីទេ
"កូន../អូន!ដឹងខ្លួនហើយ មានឈឺត្រង់ណាទេថេយ៍..?"
"ឈឺពោះតិចៗ មិនបាច់ទេ អូនទ្រាំបាន "គេឃាត់ពេលដែលនាយប្រុងចុចកណ្ដឹងហៅគ្រូពេទ្យ
"ឃ្លានឬអត់..ចង់ញ៉ាំអីឬអត់?"
"មាន់បំពងរបស់អូន"
"នេះ បងកម្ដៅរួចហើយ ឆាប់ញ៉ាំទៅ"
"ចុះកូន?"
"គេគេងលក់ហើយ"
"អូនចង់បី"
"ចាំអូនញ៉ាំអីអោយមានកម្លាំងសិនទៅ អ្នកម៉ាក់បានចម្អិនស៊ុបនេះអោយអូន ឆ្ងាញ់ខ្លាំងណាស់ឆាប់ញ៉ាំទៅ"នាយចុចប៊ូតុងរវៃខាងផ្នែកក្បាលថេហ្យុងអោយក្រោកស្រួលនាងបញ្ចុក
"ចង់ញ៉ាំpizza"ព្រោះនៅទៅនោះមានដែលទើបគេចង់ញ៉ាំវា គេពិតជាចូលចិត្ត fast foodណាស់ ជុងហ្គុកក៏ចិតជាចំណិតមួយតូចៗអោយស្រួលទំពារ ថេហ្យុងញ៉ាំបានច្រើនគេញ៉ាំpizzaអស់មួយស្លាយធំ នំ burger និងមាន់បំពងបួនប្រាំដុំ និងហុចស៊ុបអស់មួយចានធំដែរ គេប្រឹងញ៉ាំព្រោះពេទ្យថាវានឹងឆាប់ភ្ជាប់សាច់មុខរបួស ម៉្យាងគេអត់ញ៉ាំអីជាង48ម៉ោងហើយ
"រួចហើយ អូនអាចបីកូនបានហើយ"ថេហ្យុងញ៉ាំទឹករួចទានាយ ជុងហ្គុកក៏ងើបទៅយកកូនមកអោយ
"យ៉ាងម៉េចហើយ?"
"គួរអោយស្រលាញ់ណាស់"
"ទេ..កូនត្រូវនិយាយថា មុខគួរអោយស្អប់ណាស់"អ្នកស្រីគីម តាមទំនៀមទម្លាក់បុរាណចាស់ៗហាមមិនអោយនិយាយពាក្យគួរអោយស្រលាញ់ទៅកាន់ក្មេងទើបតែកើតមកទេ
"គួរអោយស្អប់ណាស់ ស្អប់ណាស់"ថេហ្យុងលើកកូនមកថើបបន្តិច ញញឹមដក់ទឹកភ្នែកជាប់ថ្ពាល់
ង៉ាៗៗៗ
ភ្លាមនោះក្មេងតូចស្រាប់តែភ្ញាក់ឡើងយំពេញពេទ្យ
"អុ!អុៗអូ!ភ្ញាក់ហើយ?កូនប៉ាចាំមួយភ្លែតណា"នាយក្រាស់ក្រោកស្ទុះវឹងទៅឆុងទឹកដោះគោ តាមកម្រិតដែលគ្រូពេទ្យបានប្រាប់យកមកអោយថេហ្យុងបញ្ចុក
"ណក៎..ឃើញទេ បើកភ្នែកបើកមាត់តែម្ដងហើយកូនប៉ា"ពេលបានទឹកដោះសម្ងំបឺតស្ងាត់មាត់ជ្រៀបមើលចុះ កាត់ទៅអ្នកណា?
"មុខគេកាត់ទៅបងណាស់មើលចុះ ទាំងភ្នែកទាំងច្រមុះ"
"ច្រមុះគេកាត់ទៅអូនតា៎.."
"មាត់គេកាត់ទៅបងដែរ មើលចុះកាត់ទាំងអស់"
"ចុះបើគេកូនបង ក្រែងនិយាយថាចង់អោយកូនកាត់មកបងមិនអញ្ចឹង?"
"ចង់អោយកាត់ភ្នែកមិនមែនទាំងអស់"
"ភ្នែកគេធំៗណាស់គួរអោយខ្នាញ់"
"ពេលធំឡើងច្បាស់ជាដូចបង"
" គួរអោយស្រលាញ់ខ្លាំងណាស់"
"សុច!កុំអោយអ្នកម៉ាក់ឮ"
"បងថាអោយអូនតា៎"ជុងហ្គុកនិយាយអោយថេហ្យុងញញឹម ពួកគេនិយាយខ្សឹបៗគ្នាតិចៗ
"អរគុណអូនណាស់ថេហ្យុង អរគុណខ្លាំងណាស់ដែលលះបង់បង្កើតកូនអោយបង"
"កូនអូនដែរតាស៎"
"អូនពិតជាអស្ចារ្យណាស់"
"បងក៏ដូចគ្នា"
"បងស្រលាញ់អូន"
"និយាយម្ដងទៀត"
"បងស្រលាញ់អូនខ្លាំងណាស់ ប្រពន្ធសម្លាញ់"មិនត្រឹមតែនិយាយនាយនៅឈោងថើបគេមួយខ្សឺតទៀត
"អា..ប្រយ័ត្នកូនដឹងកូនច្រណែនណា"
"ច្រណែនប៉ាស្រលាញ់ម៉ាក់ បងមិនថាតែបើច្រណែនប៉ាដណ្ដើមរបបប៉ាកន្លាតជញ្ជាំងហើយកូន"
"យី!បងម៉េចនិយាយអញ្ចឹង"ថេហ្យុងញិញធ្មេញដាក់នាយ និយាយអីអញ្ចឹងបើគេឮព្រឺរោមស្លាប់ហើយ (អោយតែច្បាស់ អូនថេយ៍ហ្អា៎..តិចថាច្រណែនកូនដណ្ដើមរបបកូនវិញណា)

To be continues....

🌸អ្នកមកក្រោយ Season 2🌸វគ្គ{ My Alpha' husband 💑 }(Completed)Where stories live. Discover now