ភាគទី31:បងស្រលាញ់អូន❤️

1.6K 117 10
                                    

SKIP
ជាច្រើនថ្ងៃកន្លងផុតទៅ...

.     ពេលព្រឹកដ៏ស្រស់ស្រាយឈានចូលមកដល់ ព្រឹកនេះក៏ដូចជាសព្វមួយដងដែលជុងហ្គុកតែងតែក្រោកពីព្រឹកមុនថេហ្យុងមកធ្វើម្ហូបរួចទើបចូលទៅដាស់គេ ។ តាំងពីថ្ងៃនាយក្រោកដើរបានមកនាយតែងតែចម្អិនអាហាររាល់ថ្ងៃដូចដែលនាយនិយាយ រឿងការងារផ្ទះនាយជាអ្នកគ្រប់គ្រងមួយចប់ ថេហ្យុងគ្រាន់តែទៅធ្វើការ ត្រឡប់មកវិញក៏មានម្ហូបបាយញ៉ាំស្រេចៗឡើងមានអ្នកសើចយំថានាយជាប្ដីចិញ្ចឹមប្រពន្ធដូចឪពុកម្ដាយ
"ជុងហ្គុកហ្អា៎..!"
"បាទ"សម្លេងល្វើយៗឮពីក្នុងផ្ទះ
"មានឃើញអាវធំខ្ញុំទេ "
"ឃើញ..បងទុកក្នុងទូអោយអូនហ្នឹងតា.."
"អត់ឃើញទេ"
"ចាំបន្តិច"ជុងហ្គុកនិយាយហើយដើរមករកថេហ្យុង
"អូនត្រូវការទៅណាមែនទេ"
"ស្អែកនេះដល់ថ្ងៃបោះឆ្នោតហើយ ខ្ញុំចង់ត្រៀមឈុតអោយហើយ"
"ដល់ថ្ងៃហើយ? ល្អណាស់ បងនឹងត្រៀមកាដូអូនអោយអូនអោយហើយដូចគ្នា"
"មិនប្រាកដថាបានមកខ្ញុំឯណា"
"បងថា ប្រាកដជាបានព្រោះប្រពន្ធបងខំធ្វើបានល្អយ៉ាងនេះទៅហើយ"ជុងហ្គុកនិយាយដោយយកខោអាវពីបីឈុតអោយថេហ្យុងរើស សុទ្ធតែខោអាវថ្មីៗដែលនាយទើបទិញមកដាក់អោយ
"ចុះលោកធ្វើអីទាំងព្រឹកហ្នឹង?"ថេហ្យុងនិយាយព្រោះឃើញជុងហ្គុកពាក់អាវអៀមការពារធូលីដី
"បងបោសជូតផ្ទះ..គឺថ្ងៃនេះបងឡើងទៅសេអ៊ូល ចង់ធ្វើវាអោយហើយព្រោះអាចមកវិញពេលយប់ "
"ពេលយប់ស្មើរណា?"
"មិនច្បាស់ដែរ អូនយ៉ាងម៉េចហ្នឹង?"ជុងហ្គុកសួរបន្តព្រោះឃើញថេហ្យុងធ្វើមុខស្អុយៗទំនងងរង៉ក់ហ្នឹងហើយ
"គ្មានអីទេគ្រាន់តែមិនចង់គេងម្នាក់ឯង"
"ចាំបងខលប្រាប់ បើមកវិញយប់អូនទៅគេងផ្ទះម៉ាក់ទៅ "
"បើមកយប់ពេកមិនបាច់មកទេ គេងផ្ទះលោកប៉ាទៅ"ថេហ្យុងនិយាយពេលលរខោអាវមើលរាងក្នុងកញ្ចក់ គេបារម្ភសុវត្ថិភាពនោះហើយ
"ប្រហែលអត់ទេ.."
"ហាសហា.."
"ម៉េចក៏សើច?"ជុងហ្គុកសួរព្រោះឈុតមួយហ្នឹងគឺស្អាតណាស់
"ម៉េចក៏លោកស្លៀកពាក់បែបហ្នឹង?មើលចុះដូចបុរសមេផ្ទះអញ្ចឹង"ថេហ្យុងសើចព្រោះជុងហ្គុកពាក់អាវអៀមឈរពីក្រោយគេដែលពាក់អាវធំមានក្រវាត់ករ គេល្អសើចព្រោះជុងហ្គុកមើលទៅដូចស្រីបើនាយមានមាឌតូចព្រោះនាយមានសក់វែងរួញៗត្រឹមករ ជុងហ្គុកក៏សើចដូចគ្នា នាយមិនដែលចាប់អារម្មណ៍ផង រឿងសក់វែងហ្នឹងគឺខ្ជិលកាត់
"ដើម្បីអូន បងសុខចិត្តធ្វើស្រ្តីមេផ្ទះក៏បាន"នាយនិយាយដោយអោបគេពីក្រោយ បន្ទាប់ពីដោះអាវអៀមចេញហើយ
"សឺត!អរគុណហើយ"ថេហ្យុងបែរមកថើបនាយ មួយរយ:នេះភាពស្និតស្នាលពួកគេគឺប្លែកខុសពីធម្មតា ថេហ្យុងតែងតែថើបនាយរាល់ពេលដែលគេចង់ ចំណែកជុងហ្គុកគឺរាល់ថ្ងៃទៅហើយ រឿងពួកគេអៀនគ្នា លែងមានហើយ
ភឹប! ជុងហ្គុកសម្លឹងមុខប្រពន្ធមួយសន្ទុះស្រាប់តែស្ទុះបំបែរខ្នងគេបុកទៅនឹងជញ្ចាំងទូហើយអោនមកថើបគ្របលើបបូរមាត់គេភ្លាមៗ ថេហ្យុងមិនបានបដិសេធគេថែមទាំងលើកដៃអោបនាយហើយហើបមាត់ថើបនាយវិញដូចគ្នា
"បងស្រលាញ់អូន"
"ដឹងហើយ"រាល់ពេលផ្ដាច់ចេញពីការថើបនាយតែងតែនិយាយពាក្យនេះ ហើយជំនួសវិញដោយការឆ្លើយតប ថេហ្យុងតែងតែថើបមាត់នាយវិញដូចគ្នា
*ខ្ញុំកំពុងរងចាំពេលវេលា
.       បន្ទាប់ពីញ៉ាំអាហារពេលព្រឹករួចហើយ ថេហ្យុងបានចេញទៅធ្វើការ តែមុននឹងទៅនៅឆ្លៀតផ្ដាំគ្នាជាហូរហែរ 
"ទៅហើយ"
"សឺត!បងស្រលាញ់អូន"
"ដឹងហើយ"
"បងនឹងខលប្រាប់អូនមុនពេលមកវិញ"
"ពេលទៅដល់ត្រូវប្រាប់ មួយទៀតកុំភ្លេចរបស់ផ្ញើរប៉ា"
"មិនភ្លេចទេ"
"ជិះឡានស្រួលបួល ខ្ញុំទៅហើយ"ថេហ្យុងនិយាយហើយនាយចូលមកថើបគេមួយខ្សឺតទៀតទើបចេញទៅ ជុងហ្គុកក៏ប្រមូលចានទៅលាងទុក បន្ទាប់មកក៏ទៅផ្លាស់ខោអាវ នាយពាក់អាវធំអោយហើយ មានអារម្មណ៍ចង់កាត់សក់ព្រោះមិនសមរូបរាង(របៀបមុខដូចbabyតែខ្លួនdady)បន្ទាប់មកក៏ចេញទៅ នាយខលហៅមីនយូមកទទួលព្រោះជិះផ្លូវឆ្ងាយនាយមិនទម្លាប់។
Skip
.      ទៅដល់សេអ៊ូលម៉ោង11ថ្ងៃត្រង់ ក៏ប្រញាប់ទៅរកលោកចនតែម្ដង ដំបូងចង់ចូលញ៉ាំបាយតាមផ្លូវដែរតែគាត់ខលតឿននាយប្រញាប់ៗទើបមកភ្លាម
"លោកប៉ា.."
"អា..ជុងហ្គុកមកហើយ"លោកចនចេញមកទទួល ជុងហ្គុកអោយមីនយូរុញនាយចូលទៅ
~មកហើយដូចអ្នកសុំទាន~សម្លេងល្វើយៗហោះចេញពីជ្រុងណាមិនដឹងនៃផ្ទះ
"លោកប៉ា..ខ្ញុំមានរបស់ផ្ញើរ គឺថេហ្យុងទិញមក គេថាសុំទោសដែលមិនបានមកជាមួយ"
"មួយរយ:នេះគេរវល់ខ្លាំងណាស់មានគម្រោងថ្មីៗជាច្រើនដែលត្រូវធ្វើ គេថាមានពេលគេនឹងមកលេងលោកប៉ាអោយបានច្រើនថ្ងៃ"
"មិនអីទេ..ប៉ាដឹងកូនប្រសាប៉ាមានទំនួលខុសត្រូវច្រើន"
"បាទ"
"អសមត្ថភាពចឹងប្រឹងយកប្រពន្ធដែរ"ជុនស៊ូអង្គុយរអ៊ូរម្នាក់ឯងនៅតុអាហារ ដុសម្ហូបមកញ៉ាំមិនខ្វល់អ្នកណា ហើយក៏គ្មានអ្នកឮមានតែប្រពន្ធម្នាក់ប៉ុណ្ណោះព្រោះអង្គុយជាប់ក្បែរ
"សួស្តី!"អារីយ៉ា និយាយសួរស្តីទៅជុងហ្គុកដែលជាអតីតគូរដណ្ដឹងពេលនេះគឺបងថ្លៃ ប៉ុន្តែក៏ធ្វើអោយនាយជាប្ដីងាកមកសម្លក់មុខថ្មែ ចំណែករាងក្រាស់គ្រាន់តែញញឹមគួរសមដាក់វិញ បន្ទាប់មកការញ៉ាំអាហារក៏ចាប់ផ្ដើម វារាងរអាក់រអួលប៉ុន្តែក៏បញ្ចប់ទៅបានល្អដែរ
"មកវិញធ្វើអី?"
"ហឹម?"
"ខ្ញុំសួរមកធ្វើអី ចង់បានអី"
"គ្មានអីចង់បានទេ"
"ហឹស"ជុនស៊ូនិយាយហើយដើរចេញជុងហ្គុកបានត្រឹមសម្លឹងពីក្រោយ
.       ត្រឡប់មកវិញម៉ោងបួនរសៀល ជុងហ្គុកជិះយន្តហោះមកប៊ូសាន ដោយអោយមីនយូរជិះឡានមកតាមក្រោយ។ គ្រាន់តែមកដល់ក៏ទម្លាក់កាបូបការងារចុះ ដោះអាវធំចេញហើយដើរមកដាំទឹកឆុងតែអោយប្រពន្ធ
ហឹកៗហឹកៗ~~នៅក្នុងបន្ទប់ទឹកឮសូរសម្លេងមនុស្សយំល្វើយៗ ជុងហ្គុករុញទ្វាចូលទៅដោយការសង្ស័យស្រាប់តែឃើញថេហ្យុងអង្គុយអោបជុង្គង់យំ រង្វង់ភ្នែកឡើងក្រហមមិនដឹងយំតាំងពីពេលណា
"ថេយ៍.."គ្រាន់តែឃើញនាយភ្លាមថេហ្យុងក៏បម្រុងងើបលុបមុខចេញ ប៉ុន្តែជុងហ្គុកចូលទៅកាន់ដៃគេទាញមកអោបវិញ
"យំទៀតទៅ"ថេហ្យុងជាប្រភេទមនុស្សយំមិនអោយអ្នកណាឃើញទេ
"អត់ទេ.."
"ចាត់ទុកថាបងជាសសរក៏បាន គ្រាន់តែអង្គុយផ្អែកហើយយំទៅ"
"បងគ្រាន់តែចង់នៅជិតអូន មិននិយាយអីទេ"
"អរគុណហើយ"
"បងស្រលាញ់អូន"ពាក្យមួយនេះនាយតែងតែនិយាយរយពាន់ថ្ងៃ ទោះថេហ្យុងមិនតបក៏ដោយ ពេលខ្លះនាយគ្រាន់តែចង់អោយគេដឹងថា ទោះថ្ងៃនេះគេគ្មានអ្នកណាតែគេមាននាយម្នាក់ដែលស្រលាញ់គេអស់ពីបេះដូង

To be continues....

🌸អ្នកមកក្រោយ Season 2🌸វគ្គ{ My Alpha' husband 💑 }(Completed)Where stories live. Discover now